ភាគទី៧៤+៧៥

319 15 0
                                    

រឿង   "ម្ចាស់គ្រងបេះដូង"
ភាគទី៧៤+៧៥

ឡានទំនើបបើកចាកចេញពីទីក្រុងមកព្រមជាមួយនឹងភាពស្ងប់ស្ងាត់មិនមានអ្នកណាម្នាក់និយាយអ្វីឡើយក៏ព្រោះតែវ៉ូយ៉នដែលនៅអង្គុយកៅអីបាំងខាងក្រោយម្នាក់ឯងឯណោះក៏គេងលង់លក់តាំងពីឡានចេញដំណើរមកម៉្លេះ ចំណែកឯអែមមីឯណោះវិញក៏អង្គុយនៅបាំងខាងមុខហាក់ដូចជាលែងមានទុក្ខកង្វល់អ្វីសោះក៏ព្រោះតែបញ្ហារបស់វ៉ាយ៍លេតបានដោះស្រាយចប់សព្វគ្រប់ហើយមុននេះនាងក៏បានទាក់ទងមកប្រាប់បងស្រីថានាងបានទៅដល់ផ្ទះវិញហើយដែរ។
"ប៉ាម៉ាក់របស់អូនមិនបានសង្ស័យរឺក៏សួរអ្វីទៅវ៉ាយ៍ទេត្រូវទេ អែមមី?" មិនចង់ឲ្យស្ងប់ស្ងាត់ទើបស៊ុកជីនសួរនាំទៅអែមមីតែថានាងក៏មិនបានឆ្លើយតបអ្វីមកកាន់គេឡើយ ដោយប្ដូរជំនួសមកជាទម្លាក់ដៃចុះកាន់ក្រសោបនឹងដៃរបស់គេ កាយវិការនាងក៏នាំឲ្យស៊ុកជីនភ្ញាក់លើកដៃចេញបន្តិចទើបអែមមីក៏បញ្ឈប់សកម្មភាពចង់កាន់ក្រសោបដៃរបស់គេដូចគ្នា។
"បើលោកទើសទាល់ មិនអីទេ"
"អត់ទេ! បងមិនបានទើសទាល់ទេ.." ស៊ុកជីនក្រវីក្បាលញាប់ស្អេករួចក៏ធ្វើជាអ្នកផ្ដើមម្ដងដោយលូកទៅចាប់ក្រសោបដៃរបស់នាងជាប់ទាំងញញឹមបិទមាត់មិនជិត មិនមែនតែគេឡើយ សូម្បីតែអែមមីក៏ដូចគ្នាដែរនាងក៏លួចងាកមុខចេញទៅខាងក្រៅតែក៏មិនភ្លេចញញឹមបែបអៀនប្រៀននឹងស៊ុកជីនផង នាយមិនត្រឹមតែកាន់ក្រសោបដៃអែមមីតែក៏ឆ្លៀតឱកាសលើកខ្មងដៃនាងមកថើបអឹបជាប់នឹងបបូរមាត់ខ្លួនឯងផង។
"លោក..វ៉ូយ៉នអាចនឹងឃើញ" អែមមីងាកមកវាយដៃគេបន្តិចក៏ព្រោះថានាងបើកឱកាសឲ្យគេបានកាន់ដៃនាងតែនាងមិនទាន់អនុញ្ញាតឲ្យគេថើបឡើយ ស៊ុកជីនក៏ក្រវីក្បាលបន្តិចរួចក៏ងាកបែរសំឡឹងមើលទៅផ្លូវខាងមុខវិញ អែមមីក៏សំឡឹងមើលទៅដៃពួកគេទាំង២ដែលកាន់ក្រសោបគ្នារួចក៏ញញឹម។
"អរគុណលោកសម្រាប់ថ្ងៃនេះ.."
"ហេតុអីក៏ត្រូវអរគុណ? វ៉ាយ៍ក៏ដូចជាគ្រួសាររបស់បងដែរ ម៉្យាងបងក៏មិនចង់ឲ្យគ្រួសារពួកយើងមានបញ្ហានឹងគ្នាព្រោះតែភាពជ្រុលជ្រួសរបស់ពួកគេទាំង២ដែរ" អែមមីក៏ងក់ក្បាលឆ្លើយតបយល់ស្របនឹងបំណងស៊ុកជីន តែនៅសុខៗនាងក៏បែរជាមានចម្ងល់នឹងចង់សួរនាំស៊ុកជីនទៅវិញ មិនបង្អង់នាងក៏ប្រញាប់ងាកបែរទៅមើលមុខសង្ហាដែលកំពុងតែផ្ដោតទៅលើការបើកបរ។
"លោកអាចនិយាយបានទេ? គឺ...ទំនាក់ទំនងរបស់ពួកយើងទាំងពីរនាក់..." បានលឺថាអែមមីនាងចង់ដឹងរឿងទាំងនេះស៊ុកជីនក៏កាន់តែរីកមុខរីកមាត់ថែមទៀត នាយក៏បង្អង់ឡានបន្តិចរួចក៏បើកទ្វារចុះសម្ដៅទៅកាន់តូបលក់ផ្កាមួយកន្លែងដែលនៅក្បែរផ្លូវនោះ មុននឹងត្រឡប់មកវិញព្រមជាមួយនឹងផ្កាធូលីបមួយបាច់មកជាមួយផង អែមមីសំឡឹងមើលទៅគេព្រមជាមួយនឹងស្នាមញញឹមជាប់លើថ្ពាល់។
ទីង'ទីង
សំឡេងសារជាអក្សរមួយក៏លោតឡើងក្នុងទូរសព្ទ័របស់ស៊ុកជីនដែលនាំឲ្យអែមមីនាងបានឃើញនឹងចាប់អារម្មណ៍ទើបលើកវាមកបើកមើល មុននឹងបើកភ្នែកធំៗបែបភាំងភ្លឹកនឹងអ្វីម៉្យាង។
"បងជូនអូន...អែមមី?" ស៊ុកជីនចូលមកដល់ក្នុងឡានក៏រហ័សជូនផ្កាទៅកាន់អែមមីតែគេក៏បែរជាបានឃើញទឹកមុខភាំងភ្លឹករបស់នាងទៅវិញ អែមមីក៏ហុចទូរសព្ទ័ទាំងញ័រដៃឲ្យទៅនាយ ស៊ុកជីនកញ្ឆក់ទាញមកមើលមុននឹងភ្ញាក់ផ្អើលថែមម្នាក់ទៀត។
"វ៉ូ..វ៉ូយ៉ន"
"ពួកយើងត្រូវត្រឡប់ទៅសេអ៊ូលវិញ" អែមមីក៏ងក់ក្បាលទាំងទឹកភ្នែកស្រក់កាត់ផែនថ្ពាល់ ចំណែកឯស៊ុកជីនក៏ប្រញាប់ចូលអង្គុយនៅក្នុងឡានរួចបត់ត្រឡប់ក្រោយសម្ដៅទៅកាន់ផ្លូវចូលក្នុងក្រុងវិញយ៉ាងឆាប់រហ័សតែម្ដង។

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now