យឺតតិចហើយ មិនបានអេឌីតក្របអីស្រួលបួលទេ ហិហិ កុំប្រកាន់ណា រីករាយអាន
ម្ចាស់គ្រងបេះដូង
ភាគ៖២១"ជុននីអូ?" អ្វីដែលអែមមីបានឃើញនាពេលនោះគឺសភាពនៅឈរធ្មឹងរបស់កម្លោះជុននីអូនឹងឯង ម្ចាស់កាយសង្ហាយើងក៏អោនចុះរើសយកខេកឈីសដែលខ្លួនខំទិញមកបំណងចង់មកសាប់ប្រាយនាង ដែលគេមកពីការបោះជំរុំវិញហើយ គេក៏នឹងអាចមើលការខុសត្រូវនាងបន្តទៀត តែមើលទៅនាងប្រហែលជាមិនត្រូវការឡើយ ត្បិតថានាងកំពុងតែមានអ្នកមើលថែហើយ។
"ជុននីអូមកវិញហើយ! នឹកដល់ហើយ" អែមមីនាងក៏និយាយទៅកាន់ជុននីអូវិញហាក់ដូចជាសប្បាយចិត្តនឹងបានឃើញវត្តមានមិត្តម្នាក់នេះ ជុននីអូក៏មិនអាចបង្ហាញអារម្មណ៍រឺកាយវិការអ្វីទៅកាន់នាងក្រៅពីញញឹមទៅកាន់នាងវិញដូចជាចិត្តគេមិនបានរង្គោះរង្គើអ្វីសោះ។
"ខ្ញុំស្មានថាអែមមីនៅផ្ទះតែម្នាក់ឯង" ជុននីអូនិយាយសម្ដៅទៅកាន់វត្តមានរបស់មនុស្សប្រុសម្នាក់ដែលគេជាអ្នកមកក្រោយ មកតាមមើលថែនាងមិនបានប៉ុន្មានផងក៏អាចយកឈ្នះចិត្តនាងបានបែបនេះ ចំណែកគេនៅក្បែរនាងតាំងតែពីកុមារភាពមកក៏បានត្រឹមតែជាមិត្តនឹងបងប្អូនល្អរបស់នាងទៅវិញ។
"នេះខេកខូចអស់ហើយ" អែមមីនាងក៏ងាកសំឡឹងឃើញនំខេកដែលនៅនឹងដៃរបស់ជុននីអូ មើលទៅដូចជាស្ដាយណាស់ ម្ចាស់កាយមាំសង្ហាក៏ទាញថង់នោះចេញបន្តិចក៏ព្រោះមិនអាចប្រគល់ឲ្យនាងទាំងបែបនេះឡើយ ស៊ុកជីនក៏ងាកសំឡឹងមើលទៅជុននីអូបន្តិចហាក់បីដូចជាដឹងថាក្នុងចិត្តរបស់គេបែបណា ព្រោះគេជាមនុស្សប្រុសដូចគ្នាគេអាចមើលដឹងថាជុននីអូគិតបែបណាជាមួយមនុស្សស្រីរបស់គេ នាយក៏ចូលមកជិតអែមមីរួចកាន់ប៉ះស្មានាងជាប់ណែន។
"ចាំជួបគ្នានៅសាលាចុះអែមមី លាសិនហើយ ខ្ញុំមិនរំខានអែមមីឡើយណា៎"
"ជុននីអូ?" នាយនិយាយតែប៉ុណ្ណឹងរួចក៏បែរខ្នងដើរចាកចេញទៅមិនបានគិតខ្វល់ពីការស្រែកហៅរបស់អែមមីទាល់តែសោះ អែមមីក៏ទម្លាក់ដៃតូចដែលព្យាយាមបង់បោយហៅមនុស្សជិតស្និតរបស់នាង តែវាមិនបានការឡើយ ក៏ព្រោះតែគេចាកចេញទៅទាំងមិនងាកក្រោយ ជុននីអូក៏ដើរទៅកាន់មាត់ផ្លូវរួចបើកឡានខ្លួនចាកចេញទៅតែម្ដង ទុកឲ្យមនុស្សប្រុសស្រី២នាក់ឈរសំឡឹងមើលទៅកាន់គេទាំងមិនអស់ចិត្ត ជាពិសេសនោះគឺអែមមី។
"គេស្រឡាញ់អូន បងអាចមើលដឹង" ស៊ុកជីនក៏បន្លឺឃ្លាប្រយោគមួយដែលនាំការគិតនឹងចាប់អារម្មណ៍របស់អែមមីឲ្យងាកមកចាប់អារម្មណ៍ជាមួយនឹងគេវិញ នាងតូចក៏បានតែអោនមុខចុះមិនអស់ចិត្ត នេះនាងត្រូវបាត់បង់មនុស្សជិតស្និតនាងម្នាក់ទៅទាំងបែបនេះមែនទេ?
"បងសុំទោស" ស៊ុកជីនក៏អោនមុខចុះដូចគ្នា ត្បិតវាជាកំហុសរបស់គេដែលនាំឲ្យមិត្តភាពរបស់នាងនឹងក្មេងម្នាក់នោះប្រេះឆា តែថាអែមមីក៏មិនទាន់តបប្រញាប់ចូលទៅអោបក្រសោបរាងកាយរបស់នាយ រួចក៏ផ្ដេកក្បាលអឹបជាប់នឹងទ្រូងហាប់ណែនដ៏សែនកក់ក្ដៅបំផុត។
"បងមិនខុសទេ មិនមានអ្នកណាម្នាក់ខុសទេសម្រាប់រឿងមួយនេះ" អែមមីនាងអោបក្រសោបលួងលោមម្ចាស់កាយមាំទាំទាំងស្នាមញញឹម មុននឹងនាងសម្រេចចិត្តកាន់ដៃគេបែបនេះ នាងបានគិតច្បាស់ហើយថានាងនឹងព្រមប្រឈមមុខជាមួយនឹងរឿងគ្រប់យ៉ាងទាំងអស់។
"បងស្រឡាញ់អូន"
"អូនស្រឡាញ់បងដូចគ្នា"អ្នកម្ខាងឯណេះក៏មានសេចក្ដីសុខជាមួយនឹងគ្នា ចុះចំណែកឯអ្នកដែលទើបតែចាកចេញទៅនោះ? គេមិនអីទេ...ពិតមែនដែរទេ?
ហ្វូ...
ខ្យល់បក់បោកនាំស្លឹកឈើជាច្រើនឲ្យជ្រុះធ្លាក់ក្រាលក្របទៅលើផ្ទៃដីក្នុងទីក្រុងរ៉ូមដែលមានទៅស្រស់ស្អាតត្រជាក់ភ្នែក អាកាសធាតុត្រជាក់ល្មមជារដូវកាលល្អសម្រាប់ដល់អ្នកដែលចូលចិត្តមកពិចនិច នៅទីនោះមិនត្រឹមតែមានដើមឈើខ្ពស់ៗស្រស់ស្អាត តែក៏មានទឹកទន្លេប្របក្បែរនោះជាទីដែលប្រជាជននាំគ្នាមកអង្គុយកំសាន្តអារម្មណ៍ មិនខុសពីម្ចាស់កាយមាំទាំរបស់យើងប៉ុន្មានឡើយ។
អឹក! ដៃមាំលូកទាញដបស្រាបៀរមកអកផឹកក្អឹកៗដូចជាចង់សម្លាប់ខ្លួនឯងដោយការអកផឹកស្រានោះអញ្ចឹងដែរ ជុននីអូក៏ទម្លាក់ដបបៀរថ្មនោះចុះ ភ្នែកឡើងក្រហមមិនដឹងជាគេផឹកអស់ប៉ុន្មានដបទៅហើយទេទើបបានជាធ្ងន់ធ្ងរបែបនេះ។
"ហេតុអី? ហេតុអីទៅ..." ដោយសារតែគេអង្គុយនៅឆ្ងាយដាច់ពីគេទើបបានជានាយអាចស្រែកបានដោយមិនបានក្រែងចិត្តអ្នកណា ជុននីអូស្រែកមួយអស់សំឡេងរំសាយដល់អារម្មណ៍ឈឺចុករបស់ខ្លួនឯង គេលើកដបបៀរបម្រុងនឹងអកផឹកបន្តទៀតតែក៏ត្រូវបានអ្នកណាម្នាក់មកកញ្ឆក់វាពីដៃគេទៅភ្លាម។
"ឈប់ផឹកទៅ មេឃក្ដៅណាស់ មិនល្អសម្រាប់សុខភាពរបស់ឯងឡើយ ជុននីអូ" សំឡេងតូចសង្កត់ធ្ងន់នៅចុងសំឡេងបន្តិចហាក់និយាយមកកាន់គេទាំងខឹងសម្បារ តែថាជុននីអូមិនបាននិយាយអីតបតរបែរជាក្រោកទាំងស្រវឹងទៅដណ្ដើមយកដបស្រាពីនាងមកវិញ។
"អែលលី ខាវ៉េន? នាងមកចេះដឹងអីនឹងជីវិតខ្ញុំ? ចង់ទៅណាក៏ឆាប់ទៅៗ" ជុននីអូនិយាយនាំឲ្យនាងតូចអែលលីយើងខឹងដល់ថ្នាក់សង្គ្រឺតធ្មេញ ជួនជាជុននីអូភ្លេចខ្លួននាងក៏គប់ដបស្រានោះចូលទៅក្នុងទន្លេបាត់ ម្ចាស់កាយមាំសំឡឹងមើលទៅនាងទាំងកំហឹង មុននឹងចាប់កាន់ច្របាច់ស្មានាងខ្លាំងៗតាមចិត្តខឹង ខឹងដែលនាងមកពាក់ពន្ធ័នឹងជីវិតគេ។
"យើងស្អប់នាង! នាងឈប់បង្ហាញខ្លួនឲ្យយើងឃើញទៀតទៅបានទេ? វត្តមាននាងនាំឲ្យយើងគិតដល់រឿងរ៉ាវដែលម្ចាស់បងនាងធ្វើ ខ្សែរាជវង្សនាងបានធ្វើ ចឹងឆាប់ចេញទៅ ចេញឲ្យផុតទៅ"
"ខ្ញុំមិនបានស្អប់ឯង! ហើយខ្ញុំក៏គ្មានហេតុផលនឹងស្អប់ឯងបន្តទៀតដែរ ព្រោះឯងជាប្អូនរបស់បងថ្លៃខ្ញុំ បងហ្វីលីណាមិនចង់ឃើញឯងបែបនេះឡើយ"
"បិទមាត់ទៅ"៚យូមីន
YOU ARE READING
ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]
Romanceស្នេហាកើតឡើងរវាងកម្លោះក្រមុំដែលមានវ័យឃ្លាតគ្នាគួរសម ទោះជាសម្រាប់សង្គមមើលទៅមិនសាកសមតែពួកគេក៏នៅតែជម្នះដើម្បីវាដដែល តែថា...ពួកគេនឹងជម្នះវាដល់ទីបញ្ចប់ដ៏ល្អពេញលេញទេ? - ស៊ុកជីន វីគ្រីស x អែមមី អាល់ម៉ាឌី