ភាគទី៦៩+៧០

352 12 0
                                    

មកហើយណា៎ចាស៎..មួយរយៈនេះរៀងយប់ៗបន្តិចតែក៏មិនអោយខានចាស៎ ថ្ងៃនេះនាំមកជូន២ភាគទៀត ព្រោះគ្រប់លក្ខខណ្ឌលឿន ហិហិ, រីករាយអានចាស៎

ម្ចាស់គ្រងបេះដូង
ភាគទី៦៩+៧០

រសៀលថ្ងៃជ្រេបន្តិចទៅហើយតែវ៉ាយ៍លេតក៏នៅគេងលង់លក់មិនទាន់ក្រោក អែមមីឯណោះក៏មិនបានដាស់ប្អូនស្រីឡើងដែរតែនាងក៏យកពេលទំនេររបស់នាងទៅរៀបចំបន្លែផ្លែឈើសម្រាប់រៀបអាហារពេលល្ងាចសម្រាប់សមាជិកនៅក្នុងផ្ទះឯណោះវិញ។
"មានអ្វីឲ្យបងជួយទេ?" អែមមីនាងមិនបាននៅទីនោះតែម្នាក់ឯងឡើយក៏ព្រោះថាទីណាមាននាងទីនោះក៏តែងតែមានបុរសម្នាក់ទៀតដែលតែងព្យាយាមតាមលួងលោមនឹងយកអាសារនាងជានិច្ចមិនដែលខាន បើទោះជាការងារទាំងនោះមិនសាកសមជាមួយនឹងមនុស្សប្រុសដូចជាគេក៏ដោយក៏គេនៅតែស្នើខ្លួនសុំជាជំនួយដល់នាងរហូតមិនខាន។
"មិនអីទេ លោកទៅពិនិត្យមើលការងាររបស់លោកបន្តទៀតទៅចុះ ខ្ញុំរៀបចំតែមួយភ្លែតទៀតរួចខ្ញុំនឹងឡើងទៅខាងលើមើលអូនវ៉ាយ៍ហើយ" អែមមីនិយាយបកស្រាយប្រាប់ទៅបុរសម្នាក់ដែលនៅឈរកៀកក្បែរនឹងនាងដូចជាមិនមានការងារអ្វីផ្សេងត្រូវធ្វើទាល់តែសោះ ទាំងដែលនាងក្រឡេកមើលទៅមិនឆ្ងាយពីផ្ទះបាយប៉ុន្មានក៏ឃើញថាឯកសាររបស់គេនៅគរដូចជាភ្នំ តែមើលទៅគេដូចជាមិនបានចាប់អារម្មណ៍ជាមួយវាអីបន្តិចសោះ។
"អូនក៏ដឹងថា.."
"បងជាម្ចាស់ក្រុមហ៊ុន បងចង់ធ្វើរឺក៏មិនធ្វើគ្មានអ្នកណាមកបញ្ជាបងបានឡើយ...លោកចង់និយាយបែបនឹងមែនដែរទេលោកវីគ្រីសចាស៎?" អែមមីរលាស់ដៃខ្លួនដែលសើមជាប់ដោយទឹកត្រជាក់ក្រោយពីលាងបន្លែផ្លែឈើរួចមក នាងងាកបែរមកក៏ឃើញថាស៊ុកជីនកំពុងតែឈរអោបដៃសំឡឹងមើលមកនាងជាមួយនឹងទឹកមុខហាក់បរិយាយអ្វីមិនត្រូវ ព្រោះពាក្យដែលគេបម្រុងនឹងនិយាយគឺនាងបាននិយាយរួចមុនស្រេចហើយ។
"អូនដឹងចិត្តបងដល់ហើយ! គ្រប់ពាក្យគ្រប់ម៉ាត់របស់អូនតែងតែរំលឹកដល់គ្រាកន្លងនឹងអនុស្សាវរីយ៍ជាច្រើនដែលពួកយើងបានសាងរួមគ្នា" ស៊ុកជីនហាក់មានមោទនភាពនឹងមានក្ដីសុខគ្រប់ពេលរំលឹកដល់អតីតកាលដែលពួកគេទាំង២បានសាងឡើងជាមួយគ្នា ខុសប្លែកអីតែអែមមីដែលតែងតែផ្លាស់ប្ដូរទឹកមុខរាល់ពេលគេរំលឹកពីអតីតកាលក៏ព្រោះតែអ្វីដែលនៅដក់ជាប់ខួរក្បាលនាងរហូតមកទល់នឹងពេលនេះគឺជាភាពឈឺពើតផ្សានឹងអារម្មណ៍កណ្ដោចកណ្ដែងដែលនាងមាន អតីតកាលដែលនាងតែងតែព្យាយាមចង់បំភ្លេចចោល ដើម្បីឲ្យនាងអាចមានក្ដីសុខខ្លះតែវាក៏នៅតែព្យាយាមតាមលងបន្លាចនាងមិនឈប់។
"អូនតែងតែដឹងពីចិត្តបង នៅក្បែរបង លើកទឹកចិត្តនឹងស្ដាប់ពីបងគ្រប់យ៉ាង.." ស៊ុកជីនក៏ចូលមកកៀកជិតនឹងអែមមីដែលកំពុងតែឈរអោនមុខចុះមិនមាត់ករអ្វីសោះ ដៃម្ខាងលូកក្រសោបផ្ញើយចង្ការឲ្យនាងងើបសំឡឹងមើលមុខខ្លួន គេក៏អាចមើលឃើញពីក្រសែភ្នែកស្រស់ថ្លារបស់នាង ភាពស្រស់ស្អាតមិនមែនមានតែត្រឹមសម្បកកាយ អែមមីជាមនុស្សស្រីដែលល្អស្អាតទាំងព្រម ទាំងចិត្តកាយ វាជាមូលហេតុដែលធ្វើឲ្យគេមិនអាចបាត់បង់នាងបាន។
"អូនមិនចងចាំអ្វីទាំងអស់ពិតមែនរឺ?" ស៊ុកជីននៅតែមិនអស់ចិត្តអស់ចង់ជាមួយនឹងរឿងមួយនេះក៏ព្រោះតែអែមមីតែងតែធ្វើខ្លួនចម្លែកដាក់គេរាល់ពេលដែលសំនួរនេះត្រូវបានលើកឡើងហើយពេលនេះក៏ដូចគ្នា អែមមីក៏សំឡឹងមើលមុខគេមុននឹងវាសដៃគេចេញតិចៗដោយគិតចង់រកការងារអ្វីផ្សេងធ្វើវិញព្រោះមិនចង់ឲ្យគេនៅតែដេញដោលនាង តែស៊ុកជីនក្រសោបអោបចង្កេះនាងមិនឲ្យនាងទៅណា។
"ខ្ញុំមិនចូលចិត្តនិយាយដដែលៗទេ លោកវីគ្រីស"
"មិនអីទេ!បងនឹងរង់ចាំអូន..បងសន្យា! បងនឹងមិនសួរនាំអូនពីរឿងនេះទៀតទេ បងអាចចាំបានមិនថាមួយឆ្នាំ ដប់ឆ្នាំ យូរប៉ុណ្ណាក៏បានដែរឲ្យតែអូននៅក្បែរបង ចេញចូលផ្ទះឲ្យបងបានឃើញមុខអូនបែបនេះណា៎" ភាសាផ្ដោះផ្ដងរបស់ពួកគេទាំង២នាក់ក៏ត្រូវបានអ្នកដែលឈរស្ដាប់នៅឯមាត់ទ្វារលឺទាំងអស់ វ៉ាយ៍លេតក្រោកដឹងខ្លួនមកនាងក៏ចុះមកខាងក្រោមតែក៏មិនចង់ចូលទៅរំខានព្រោះឃើញបងៗទាំង២កំពុងតែនិយាយគ្នា នាងក៏អាចមើលឃើញនឹងយល់ច្បាស់ពីការខំប្រឹងប្រែងយកចិត្តទុកដាក់របស់កម្លោះត្រកូលវីគ្រីសម្នាក់នោះ បើទោះជាគេធ្លាប់បានសាងកំហុសមួយយ៉ាងធំមកលើបងស្រីនាង តែវ៉ាយ៍មិនអាចបដិសេធបានថាគេពិតជាស្រឡាញ់ស្មោះស្មគ្រ័នឹងបងស្រីនាងខ្លាំងណាស់។
"វ៉ាយ៍..អូនវ៉ាយ៍?" អែមមីក៏ក្រឡេកឃើញប្អូនស្រីនៅឈរសញ្ជឹងគិតម្នាក់ឯងនៅមាត់ទ្វារផ្ទះបាយទើបនាងឧទានហៅប្អូន វ៉ាយ៍លេតប្រមូលស្មារតីរួចក៏ងាកញញឹមដាក់បងស្រីបន្តិច ស៊ុកជីនក៏មានតែបង្ខំចិត្តដោះលែងនាងឲ្យទៅរកប្អូនស្រី អែមមីក៏ចូលមករកប្អូនស្វាគមន៍នាងដោយការអោបក្រសោបគ្នាយ៉ាងស្និតស្នាលនឹងក្ដីស្រឡាញ់។
"អូនក្រោកហើយមែនទេ? ឃ្លានទេ..ចាំបងរៀបចំអាហារឲ្យអូនញ៊ាំណា៎ មើលចុះស្លក់ភ្នែកអស់ហើយ" អែមមីលូកកាន់ប៉ះភ្នែកដែលមានថ្នក់ខ្មៅរបស់វ៉ាយ៍លេត នាងដឹងថាប្អូនមិនទាន់មានអារម្មណ៍ជ្រះស្រឡះជាមួយនឹងរឿងដែលបានកើតឡើងនៅឡើយ ក្រសែភ្នែកនាងក៏បញ្ជាក់ប្រាប់យ៉ាងច្បាស់អស់ទៅហើយ។
"ខ្ញុំមិនឃ្លានទេបងស្រី! ខ្ញុំគិតថាចង់ទៅផ្ទះ.." ពាក្យថាចង់ទៅផ្ទះបន្លឺឡើងរៀងស្រាលបន្តិចក៏ព្រោះនាងមិនទាន់ក្លាហាននឹងមិនទាន់ប្រាកដចិត្តជាមួយនឹងរឿងមួយនេះតែនាងក៏មិនចង់លាក់បាំងនឹងគ្រួសារដែរ បើសិនជាពួកគាត់ចង់ជេរស្ដី វាយដំនាងបែបណាក៏នាងមិនខ្លាចដែរ នាងជាអ្នកប្រព្រឹត្ត នាងក៏ជាអ្នកទទួលដូចគ្នា។
"វ៉ាយ៍...ស្ងប់ចិត្តសិនក៏បាន! បងមិនចង់ឲ្យអូនសម្រេចចិត្តទាំងមិនទាន់បានតាំងចិត្តនៅឡើយទេ.." អែមមីដឹងដៃនាំប្អូនស្រីមកអង្គុយជុំគ្នានៅសូហ្វាបន្ទប់ទទួលភ្ញៀវ ស៊ុកជីនក៏មានវត្តមាននៅទីនោះដូចគ្នា អាចនិយាយបានថាគេជាលោកពូរបស់អ្នកម្ខាងទៀតដែលជ្រុលជ្រួសជាមួយនឹងនាងអញ្ចឹងគេក៏ត្រូវតែស្ដាប់នឹងពិចារណាពីដំណោះស្រាយដូចគ្នាដែរ។
"មិនបានតាំងចិត្តយ៉ាងមិចបង? បើទោះជាខ្ញុំមិនប្រាប់ប៉ាម៉ាក់ ក្រោយពីវីដេអូនោះបែកធ្លាយទៅខ្ញុំក៏នៅតែជាអ្នកខូចឈ្មោះ ខ្ញុំក៏ជាអ្នកដែលអាម៉ាស់នឹងទង្វើនោះតែម្នាក់ឯង"
"មិចក៏ថាម្នាក់ឯង? ជីមីនគេក៏មានចំណែកក្នុងរឿងនេះគេក៏ត្រូវតែទទួលខុសត្រូវលើរឿងគ្រប់យ៉ាងជាមួយនឹងវ៉ាយ៍ដែរ ខ្ញុំមិនទុកឲ្យម្ខាងណាត្រូវរងទុក្ខជំនួសម្ខាងណាដែរ ជីមីននឹងទទួលខុសត្រូវលើវ៉ាយ៍យ៉ាងប្រាកដ" ដោយទ្រាំមិនបាននឹងទុក្ខលំបាកដែលវ៉ាយ៍លេតកំពុងតែជួប ស៊ុកជីនក៏លូកមាត់លូកករអះអាងលើរឿងមួយនោះ វ៉ាយ៍លេតក៏រលីងរលោងងាកសំឡឹងមើលទៅស៊ុកជីនវិញដូចគ្នា។
"តែខ្ញុំក៏មិនចង់ឲ្យមនុស្សប្រុសដែលមិនបានស្រឡាញ់ខ្ញុំមកទទួលខុសត្រូវជាមួយនឹងរឿងអាម៉ាសមួយពេលនោះដែរ ខ្ញុំជាអ្នកល្ងង់ ខ្ញុំជាអ្នកប្រហែសខ្លួនមិនចងចាំពាក្យផ្ដែផ្ដាំរបស់អ្នកម៉ាក់ដោយខ្លួនឯង គេមិនពាក់ពន្ធ័ឡើយ"
"ហេតុអីក៏ថាមិនពាក់ពន្ធ័?" សំឡេងល្វើយៗបន្លឺមកព្រមនឹងខ្យល់ត្រជាក់ដែលបក់ផាត់ពីមាត់ទ្វារផ្ទះខាងមុខមក នាំចិត្តបិទបបូរមាត់វ៉ាយ៍លេតមិនឲ្យនិយាយបន្តទៀតក៏ព្រោះតែសំឡេងដែលនាងបានលឺអម្បាញ់មិញគឺនាងស្គាល់ច្បាស់ថាជាអ្នកណា។
"ខ្ញុំគិតលាបងស្រីទៅផ្ទះវិញហើយ ខ្ញុំត្រូវតែជម្រាបប៉ាម៉ាក់នឹងសុំខមាទោសពីគាត់" វ៉ាយ៍លេតទាញកាបូបតូចរបស់នាងដែលនៅលើតុមកស្ពាយរួចក្រោកបំណងចង់ដើរចេញទៅឲ្យបាត់មិនឲ្យអ្នកដែលទើបមកដល់នោះបានវាចាបកស្រាយអ្វីឡើយតែថាវាយឺតមួយជំហាន...
"វ៉ាយ៍..វ៉ាយ៍ស្ដាប់បង..."
ផាច់! គ្រាន់តែជីមីនចូលមកជិតនាងលូកកាន់ប៉ះត្រឹមចុងម្រាមដៃសោះវ៉ាយ៍លេតក៏យារវាត់គេមួយកំផ្លៀងដោយមិនមាននិយាយស្ដីអ្វីមួយម៉ាត់សោះ ទឹកមុខនាងស្មើរធេងដូចជាមនុស្សគ្មានព្រលឹងព្រលះអ្វីសោះ មានត្រឹមតែកំហឹងដែលនៅដកជាប់នឹងកែវភ្នែកនាង ជីមីនងាកមុខយឺតៗបែរមកកាន់វ៉ាយ៍លេតវិញហើយនៅបន្តព្យាយាមកាន់ដៃនាងម្ដងទៀតទាំងមិនខ្លាចញញើត មិនត្រឹមកាន់លើកនេះគេក៏ទាញនាងមកអោបទៀត។
"ចេញទៅ! អ្ហឹក..ខ្ញុំមិនចង់ជួប មិនចង់ជឿ មិនចង់ស្ដាប់អ្វីទាំងអស់ អ្ហឹក" វ៉ាយ៍លេតរើកញ្ជ្រោលពីដៃរបស់ជីមីន គក់ទ្រូងគេលាន់ឌឹបៗសឹងតែក្អួតឈាមតែជីមីនក៏បែរជាមិនបានលែងនាង មិនខ្ចីឈឺនឹងកម្លាំងគួករនស់នាងសោះ។
"សប្បាយណាស់មែនទេ? លោកជាអ្នកផ្ញើវីដេអូនោះមកមែនទេ? លោកចង់បានអីទៅ ជីមីន វីគ្រីស?"
"បងមិនបានធ្វើទេ..អូនក៏ដឹងក៏លឺបងនិយាយថាអូនជាមនុស្សស្រីសំខាន់ជាងគេ...វ៉ាយ៍!" ជីមីននៅតែប្រកាន់សម្ដីដដែលថាគេមិនបានធ្វើអ្វីឡើយ បើទោះបីជាគេជាមនុស្សខិលដេកជាមួយមនុស្សស្រីច្រើនក្ដីតែគេក៏សន្យាថាគេមិនធ្វើរឿងស្មោគគ្រោកទាំងនោះ។
"ឯងច្បាស់ហើយហេស៎ថាវីដេអូនោះឯងមិនបានថត? តែវាជាផេនហោស៍របស់ឯង.." ស៊ុកជីនក៏ជាអ្នកចោទសំនួរនោះមក ជីមីនក៏ទាញវ៉ាយ៍ពីការអោបក្រសោបរួចក៏ងាកបែរសំឡឹងមើលទៅលោកពូរបស់គេវិញ នាយក៏ទាញflashមួយពីហោប៉ៅមករួចបោះទៅលើតុ ស៊ុកជីនក៏ជ្រឹមចិញ្ចើមមិនយល់ថាគេចង់បានន័យថាយ៉ាងមិចតាមរយៈflashមួយនោះ។
"បងគួរតែសួរឡរ៉ារបស់បងទៅថានាងមកផេនហោស៍របស់ខ្ញុំមានការអី? ហើយនាងបង្កប់កាំម៉េរ៉ាដើម្បីអីទៅ?" វ៉ាយ៍លេតក៏គាំងមួយកន្លែងក្រោយពីបានលឺនឹងឃើញពីភស្តុតាងដែលជីមីនបានបង្ហាញ តែថាអ្នកដែលក្ដៅក្រហាយជាងគេនាពេលនេះគឺមិនមែនជាវ៉ាយ៍លេតឡើយ ជាអែមមីទៅវិញទេ នាងក្ដាប់ម្រាមដៃខ្លួនឯងសឹងតែបាក់ម្រាម ទឹកមុខឡើងក្រហមងាំងដូចជាចង់តែស្ទុះទៅរកអ្នកបង្ករឿងនោះភ្លាមៗអញ្ចឹង។
"អែមមី..អូនចង់ទៅណា?"
"ជៀសផ្លូវ..អឹស! ខ្ញុំចង់ទៅសួរវា..."

អីយ៉ូយនេះជាឡរ៉ាមែនទេ? មូលហេតុអីក៏នាងធ្វើបែបនេះ? នាងចង់បានអ្វី..មានអ្វីនៅពីក្រោយរឿងមួយនេះ? មានតែរង់ចាំអានភាគបន្តហើយណា៎ ហិហិ

1Kឡាច៎សម្រាប់ភាគបន្ត

យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now