ភាគ៖១២

700 18 0
                                    

ម្ចាស់គ្រងបេះដូង
ភាគ៖១២

(តាមFollowបេះដូងអូន)
ងឺត...
ឡានឡាំបូហ្គីនីចតងឹកនៅខាងមុខអាគារក្រុមហ៊ុនខ្ពស់សន្លឹមដែលលយបង្អួតខ្លួននៅកណ្ដាលទីក្រុងរ៉ូមតែម្ដង អាគារដែលនាំឲ្យរាងកាយតូចច្រឡឹងអង្គុយក្នុងឡានភ្លឹកងើយសំឡឹងមើលសឹងតែបាក់ករព្រោះតែនាងមិនដែលបានចូលមកដល់ខាងក្នុង ធ្លាប់ត្រឹមតែជិះឆ្លងកាត់ប៉ុណ្ណោះ។
"អូនចូលចិត្តអាគារនេះទេ?"ស៊ុកជីនក៏សួរនាំទៅនាងទាំងខ្លួនគេបានដឹងចម្លើយបាត់ទៅហើយ ព្រោះតាំងពីមកដល់ផ្លូវធំក្នុងក្រុងនាងក៏ងាកសំឡឹងចំមកអាគារក្រុមវីខេនេះតែម្ដង នាយក៏ដកដៃពីចង្កូតរួចសំឡឹងមើលទៅអែមមីទាំងញញឹម មិនភ្លេចលើកដៃឈ្លីក្បាលនាងតិចៗផង។
"ចាំបងបើកទ្វារឲ្យអូន" ស៊ុកជីនក៏ចុះពីលើឡានមុនទុកឲ្យអែមមីនាងនៅសំឡឹងមើលទៅដំណើរបោះជំហានរបស់គេ គ្រាន់តែនាយចុះពីឡានភ្លាមក៏មានអ្នកយាមចូលមកគោរពគេមិនតិច ហើយថែមទាំងបុគ្គលិកដែលដើរឆ្លងកាត់ក៏អោនលំទោនដាក់នាយគ្រប់គ្នា ស៊ុកជីនក៏ងក់ក្បាលតបទៅកាន់ពួកគេយ៉ាងមានអំណាច ទឹកមុខមាំទាំរបស់គេនាពេលនេះគឺខុសគ្នាដាច់ជាមួយនឹងទឹកមុខដែលគេតែងតែប្រើពេលនៅជាមួយនឹងនាង អែមមីបើកភ្នែកម៉ក់ៗសំឡឹងមើលដំណើរបោះជំហានរបស់គេស្របនឹងនាងលូកដៃបំណងចង់បើកចេញទៅដោយខ្លួនឯងល្មម។
"បងប្រាប់អូនហើយតើថាចាំបងបើកទ្វារឲ្យ" អែមមីមិនបាននិយាយអីតែចុះពីលើឡានមកទាំងកែវភ្នែកងាកសំឡឹងមើលទៅជុំវិញខ្លួន ប្រៀបបីដូចជាខ្លាចនឹងក្រសែភ្នែករបស់អ្នកដែលសំឡឹងមើលមកនាង ទាំងដែលស៊ុកជីនឯណោះក៏ញញឹមបិទមាត់មិនជិតដែលបាននាំនាងមកជាមួយ។
"ឲ្យឆាប់ឡើង បងបានឲ្យលេខាកម៉្មង់អាហារទុកនៅការិយាល័យរួចហើយ ក្រែងអូនថាឃ្លានមិនចឹងហេស៎?"
"ចាស៎" ស៊ុកជីនញញឹមរួចអោបស្មានាំនាងល្អិតចូលទៅខាងក្នុងយ៉ាងរំភើបចិត្ត មកដល់ក៏មានបុគ្គលិកដែលដើរទៅមកមមាញឹក ពួកគេក៏មិនភ្លេចអោនគំនាបដល់អគ្គនាយកកម្លោះខ្លួនដែលចូលមក តែក៏មិនភ្លេចចាប់ចម្ងល់នូវវត្តមានរបស់នាងល្អិតដែលមកជាមួយនឹងនាយដែរ ព្រោះថាតាំងតែពីដើមមកមិនដែលឃើញនាយនាំមនុស្សស្រីណាចូលក្នុងក្រុមហ៊ុនឡើយ ជាលើកទី១ហើយ។
"អរុណសួស្ដីលោកអគ្គនាយក"
"អរុណសួស្ដី! ខិតខំធ្វើការ" ស៊ុកជីនក៏ងាកទៅរាក់ទាក់នឹងពួកគេទាំងទឹកមុខប្រាកដប្រជាដែលនាំឲ្យគ្រប់គ្នាអោនក្បាលសឹងតែមិនហ៊ានងើបរហូតទាល់តែនាយកៀកស្មានាងល្អិតនោះចូលទៅក្នុងបាត់ទើបហ៊ានងាកសំឡឹងមើលទៅម្ចាស់កាយស្រស់សង្ហានោះ។
"ជាអ្នកណា? ក្មួយស្រីមែនទេ? យើងមិនដែលឃើញលោកអគ្គនាយកនាំអ្នកណាមកក្រុមហ៊ុនសោះ" មនុស្សស្រីម្នាក់ក៏និយាយឡើងព្រមទាំងផ្ទៃមុខដែលពោរពេញទៅដោយសញ្ញាសួរតែម្ដង តែមួយភ្លែតពួកនាងក៏បានត្រឹមបំបែកផ្លូវគ្នាទៅធ្វើការព្រោះមិនអាចរកចម្លើយបាន ម៉្យាងក៏មិនហ៊ានឈឺឆ្អាលរឿងចៅហ្វាយនាយដែរ។

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now