ភាគទី១៥

601 20 0
                                    

ម្ចាស់គ្រងបេះដូង
ភាគ៖១៥

គ្រាំង...
"ព្រះជាម្ចាស់ជួយ"ម្ចាស់កាយមាំភ្ញាក់សឹងតែបោះឯកសារចោលទៅហើយ បន្ទាប់ពីសំឡេងទ្វារបិទលាន់គ្រាំងមក គេក៏ចេញពីតុធ្វើការមករួចសំឡឹងមើលទៅទើបឃើញថាអ្នកទាញទ្វារអម្បាញ់មិញនោះជាអែមមី តែថានាងមានរឿងអី? ហេតុអីក៏មុខក្រញ៉ូវម៉្លេះ?
"ហ៊ឹស" អែមមីដើរមកដល់កន្លែងសាឡុងក្បែរនោះ មិនទាន់អង្គុយចុះទេ តែក៏នៅឈរអោបដៃទាំងខឹងចិត្តចំពោះរឿងដែលបានកើតឡើងនោះ បើសិនជាត្រឹមបុគ្គលិកទាំងនោះគឺមិនប៉ុន្មានទេ តែត្រង់ក្មួយប្រុសរបស់ជីនបែរជាមិនទុកចិត្តនាងទៀតវាដូចជាហួសហេតុពេកហើយ។
"មានរឿងអី? អ្នកណាធ្វើអីឲ្យអូនទាស់ចិត្តមែនទេ?" ស៊ុកជីនចូលទៅជិតម្ចាស់កាយតូចដែលឈរក្ដាប់ដៃខ្លួនឯងសំឡឹងមើលទៅខាងក្រៅនោះ រួចលួងលោមដោយទាញនាងមកអង្គុយលើភ្លៅនាយភ្លាម មិនភ្លេចអង្អែលប៉ះថ្ពាល់នាងស្រាលៗទាំងចម្ងល់។
"មិនមានអីទេ" មាត់និយាយថាមិនអីតែនាងក៏អោបដៃបែរចេញមិនទាំងងាកមកប្រឈមជាមួយនឹងស៊ុកជីនសោះតែម្ដង នាយសង្ហាកាលបើឃើញនាងនៅស្ងៀមមិនបញ្ចេញអាការៈអីបែបនេះគេក៏កាន់តែអន្ទះសារលើសដើមទៀត។
"អូនកុំនៅស្ងៀមបានទេ? បងដឹងថាអូនមិនស្រួលហើយ និយាយមក" ស៊ុកជីនមិនចុះចាញ់ត្រឹមនឹង តែក៏ព្យាយាមខិតជិតនាង អោបទាញបែរមុខក្រម៉ូវរបស់នាងឲ្យងាកបែរមករកគេ អែមមីជ្រឹមចិញ្ចើមទាំងនៅខឹងនៅឡើយ សំឡឹងមើលមុខស៊ុកជីន បង្ហាញប្រាប់គេថានាងមិនសុខចិត្តខ្លាំងណាស់ពេលនេះ សឹងតែនិយាយមិនចង់ចេញទៅហើយ។
"ខ្ញុំសួរលោកខ្លះបានទេ?" ស៊ុកជីនមិនបាននិយាយតែក៏ងក់ក្បាលឆ្លើយតបជាមួយនឹងនាង ដៃមាំក៏លូកវាសសក់ទន់រលោងរបស់នាងទៅក្រោយ ហាក់ត្រៀមស្ដាប់នាងរួចជាស្រេចទៅហើយ។
"លោកមើលមកខ្ញុំសមជាស្រីមុខលុយទេ? តាំងពីទាក់ទងជាមួយលោកមកខ្ញុំដែលធ្លាប់លាដៃសុំលុយលោកមួយរយ មួយរៀលរឺនៅ?" ពាក្យសម្ដីដែលអែមមីនិយាយនាំឲ្យស៊ុកជីនភ្ញាក់ផ្អើលមិនស្ទើរ រឹតតែឆ្ងល់ថានាងបានពាក្យទាំងនេះមកពីណា ស៊ុកជីនក៏ស្រាប់តែមានអារម្មណ៍ថាខុស ខុសដែលត្រូវឲ្យនាងមកប្រឈមនឹងពាក្យសម្ដីរបស់អ្នកដទៃបែបនេះ។
"អ្នកណានិយាយបែបនឹង? ថ្លើមធំម៉្លេះ.." ស៊ុកជីនទាញនាងមកអោបក្រសោបជាប់នឹងទ្រូង អែមមីក៏ព្យាយាមរើបែបងក់ងរជាមួយនឹងគេ ទាំងដែលវាមិនមែនជាកំហុសរបស់គេអីសូម្បីតែបន្តិច។
"គឺគ្រប់តែគ្នានឹង..." អែមមីក៏និយាយបន្ត។
"ប្រាប់ឈ្មោះមក បងនឹងចាត់ចែង! អ្នកណាក៏ហ៊ានម៉្លេះហ៊ានមកនិយាយប៉ះពាល់អារម្មណ៍អនាគតលោកស្រីរបស់បងបែបនេះ?" អែមមីនាងមិននិយាយអីទេ តែក៏ងាកបែរទៅម្ខាងទាំងរាងកាយនាងត្រូវគេអោបជាប់ណែន មិនភ្លេចទាំងលួចញញឹមផង។
ស្នាមញញឹមលាក់លៀមរបស់នាងក៏ត្រូវបានម្ចាស់កាយមាំទាំសំឡឹងឃើញតាមរយៈចំណាំងរូបភាពដែលចាំងនឹងកញ្ចក់ នាយក៏ញញឹមរួចអោនថើបសក់របស់នាងតិចៗតាមចិត្តពេញចិត្តទៅលើនាង។
"លោក.."សុខៗនាយក៏បែរជាអោនទៅប្រថាប់បបូរមាត់ថើបនាង មិនឲ្យជាដំណឹងជាមុនសោះ នាំឲ្យនាងរើបម្រាស់ខ្លួនប្រឆាំងព្រោះតែពិបាកដកដង្ហើមពេក ម៉្យាងទីនេះជាកន្លែងដែលមិនសាកសមនឹងធ្វើរឿងបែបនេះឡើយ។
"បង" ស៊ុកជីនដកបបូរមាត់រួចក៏បង្ហើបសព្វនាមដែលនាយតែងតែប្រើជាមួយនាង តែថាលើកនេះគេមិនមែនជាអ្នកប្រើវាឡើយ តែគេក៏បញ្ជាឲ្យនាងប្រើវាវិញ។
"លោក.." អែមមីខាំមាត់រួចឆ្លើយតបវិញទាំងផ្គើនផងដែរ តែថាបើនាងមិនចាញ់ គេក៏មិនចាញ់ដូចគ្នាដែរ។
"បង.."
"លោក..ហ៊ឹម! លោកធ្វើអីនេះជាការិយាល័យណា៎ បើមានបុគ្គលិកមកឃើញលោកគិតយ៉ាងមិចទៅ?" ស៊ុកជីនមិនបានខ្លាចតែក៏នៅបន្តអោនថើបឆ្មក់បបូរមាត់នាងដដែល អែមមីលើកដៃរុញមាត់របស់គេរួចមិនភ្លេចក្ដិចខ្ញាំចុងទ្រូងគេទាំងខ្នក់ខ្នាញ់ នាងក៏ផ្ដេកខ្លួនដេកកើយនៅលើភ្លៅគេជំនួសវិញ គេមិនឲ្យគេមកថើបនាង ស៊ុកជីនក៏លែងថើបពិតមែនតែគេប្ដូរមកជាសម្រូតខ្លួនគេងក្បែរនាងរួចដាក់ដៃម្ខាងឲ្យស្រីក្មេងកើយ អែមមីញញឹមបែបនៅខឹងតិចៗរួចរុលទៅកើយស្មាគេ។
"លោកធ្វើបែបនេះនៅក្រុមហ៊ុន តិចគេមកឃើញ"
"ឲ្យគេមកឃើញទៅ ឲ្យដឹងថាលោកស្រីវ័យក្មេងម្នាក់នេះពិបាកនិយាយគ្នាប៉ុណ្ណា...ហៅបងភ្លាម! មិនចឹងលើកនេះបងមិនបន្ធូរដៃដូចកាលពីលើកមុនឡើយ" នាយងាកសំឡឹងមើលទៅនាង ញាក់ភ្នែកដាក់នាងបន្តិចហាក់ប្រាប់នាងថាគេមិនបាននិយាយលេងឡើយ។
"...ប..បង" អែមមីក៏និយាយទាំងរដាក់រដុប ស្ដាប់មើលទៅកាន់តែធ្វើឲ្យស៊ុកជីនខ្នាញ់នាង គេក៏អោនមុខទៅជិតនាង ខ្សឹបដាក់ត្រចៀកនាងស្រាលៗ។
"មិនលឺទេសារថ្មី.."
"បង..."
"មិនលឺ"
"អូយ៎ធុញណាស់ ចង់ធ្វើយ៉ាងមិចក៏ធ្វើទៅ ហ៊ឹស" អែមមីរៀងតម្លើងសំឡេងបន្តិច រួចក៏បែរផ្ទប់មុខនឹងពូកសាឡុងវិញ ទាំងដែលខ្លួនប្រាណនាងនៅស្ថិតក្នុងការអោបក្រសោបរបស់ស៊ុកជីននៅឡើយ នាយក៏អស់សំណើចរួចទាញនាងមកជិតថើបសក់ស្រាលៗជាថ្មី មុននឹងគេក្រោកអង្គុយវិញ។
"អូននៅគេងចុះ បងចង់អង្គុយពិនិត្យមើលឯកសារបន្តិច" ស៊ុកជីនក្រោកឡើងយកឯកសារដែលនៅលើតុធ្វើការរបស់គេ មុននឹងដើរត្រឡប់មករកសាឡុងវិញ តែក៏ឃើញថាអែមមីនាងគេងលង់លក់បាត់ទៅហើយ នេះគេទើបតែក្រោកទៅមិនទាន់បាន៥នាទីស្រួលបួលផង នាងក៏គេងលក់បាត់ទៅហើយ ស៊ុកជីនញញឹមបន្តិចរួចចូលមកជិតនាង។
គេឡើងអែមមីឲ្យគេងកើយនៅលើភ្លៅរបស់គេរួចក៏ដោះអាវធំរបស់ខ្លួនមកដណ្ដប់រាងកាយឲ្យនាង អែមមីក៏បម្រាស់រាងកាយបន្តិចដោយខិតអង្គុញជើងតិចៗ ស៊ុកជីនក៏មិនបានប្រកាន់តែងាកមកពិនិត្យមើលឯកសារខ្លួនបែបមិនខ្វល់។
តុកៗ
"លោកនាយក? ដៃគូសហការអញ្ជើញមក"
"ឲ្យគេចូលមក" ស៊ុកជីនឆ្លើយបែបមិនគិតច្រើន មិនខ្វល់ថាគេចូលមកនឹងបានឃើញមនុស្សស្រីរបស់គេកំពុងតែសម្ងំគេងនោះឡើយ នាងកំពុងតែងងុយខ្លាំង គេមិនចង់រំខានដល់នាងឡើយ។
...
ក្នុងបន្ទប់ការិយាល័យធំទូលាយហាក់មានសភាពស្ងប់ស្ងាត់ បើទោះជាមានមនុស្ស២នាក់កំពុងតែជួបគ្នាទាក់ទងនឹងរឿងកិច្ចសហការក៏ដោយ ស៊ុកជីនអង្គុយផ្អែកខ្នងនឹងសាឡុងដែលមាននាងល្អិតអែមមីគេងកើយភ្លៅឯណោះ ហើយដៃក៏កាន់ឯកសារពិនិត្យមើល។
"លោកចាប់ចិត្តនឹងក្មេងម្នាក់នេះ?" បុរសវ័យក្មេងដែលជាតំណាងចូលមកពិភាក្សានោះក៏លាន់មាត់ឡើង បន្ទាប់ពីអង្គុយសំឡឹងមើលស្រីវ័យក្មេងម្នាក់ដែលគេងកើយភ្លៅរបស់ស៊ុកជីននាពេលនោះ។
"ខ្ញុំមិនស្មានថាស្រីក្មេងស្អាតៗដូចជានាងមកចាប់ចិត្តជាមួយនឹងលោកសោះ នាងឆ្លាត..ឆ្លាតពិតមែន"
ប្រោក! ស៊ុកជីនបិទឯកសារនោះរួចក៏ទម្លាក់វានៅលើតុតែម្ដង ហាក់បីដូចជាបង្ហាញពីប្រតិកម្មដែលនាយកំពុងតែមានចំពោះពាក្យសម្ដីរបស់គេ។
"លោកអាចនិយាយសារជាថ្មីហើយយកក្រដាសកិច្ចសន្យានេះចេញទៅវិញបាន ខ្ញុំមិនសហការជាមួយលោកឡើយ" ម្ចាស់កាយសង្ហានិយាយស្របនឹងដៃទាញកន្សែងមួយគ្របម្ចាស់កាយតូចដែលដេកលង់លក់លើសាឡុងកើយភ្លៅគេ ក្រសែភ្នែកគេផ្លាស់ប្ដូរជាខ្លាំង ពេលដែលគេសម្លឹងមើលនាង នឹងអ្នកក្បែរខ្លួននោះ។
"លោកវីគ្រីស"
"លោកអាចចេញទៅវិញបាន ទ្វារចេញនៅខាងនោះ" ស៊ុកជីននិយាយយ៉ាងមុតមាំរួចក៏ចង្អុលបង្ហាញទៅទ្វារចាកចេញនៅខាងនោះ បុរសដែលជាដៃគូសហការក៏មិនអាចធ្វើអីបានក្រៅពីកាន់ឯកសារចាកចេញទាំងអាម៉ាស ស្របនឹងដំណើរចាកចេញរបស់គេក៏មានមនុស្សម្នាក់ដើរចូលមកផងដែរ វត្តមានដែលនាំឲ្យស៊ុកជីនបើកភ្នែកធំៗហាក់មិនចង់ជឿនឹងភ្នែក មិនចង់ជឿថាគេនឹងបានជួបនាងម្ដងទៀត បន្ទាប់ពីបែកគ្នាអស់ជាច្រើនឆ្នាំមក។
"បង..បងជីន"
"ឡរ៉ា?"

៚យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now