ភាគទី១១

769 22 0
                                    

ម្ចាស់គ្រងបេះដូង
ភាគ៖១១

(ប្រលោមស្នេហ៍ក្មេងតូច)
ព្រឹកព្រលឹមឈានជិតចូលមកដល់ ព្រោះតែមានពន្លឺចាប់ផ្ដើមក្រាលក្របលើផ្ទៃផែនដីទាំងមូលបន្តិចម្ដងៗ ផ្លាស់ប្រែទិដ្ឋភាពងងឹតស្លុបឲ្យចាប់មានភាពស្រស់ស្រាយត្រៀមសម្រាប់ថ្ងៃថ្មី តែខុសប្លែកអីតែមនុស្ស២នាក់ដែលកំពុងតែសម្ងំគេងអោបគ្នាយ៉ាងស្អិតរមួតនៅលើគ្រែឯណេះទៅវិញត្របកភ្នែកក្រាស់របស់ម្ចាស់កាយសង្ហាក៏ចាប់ញ៉ោចប្រឹកៗបែបឲ្យជាសញ្ញាថាដល់ពេលដែលគេគួរតែក្រោកហើយ មិនអាចនៅគេងបន្តទៀតឡើយ បើទោះបីជានៅងងុយបែបណាក៏ដោយ។
ស៊ុកជីនកម្រើកត្របកភ្នែករួចបើកឡើងព្រឹមៗទាំងនៅសេសសល់ភាពហត់នឿយនឹងងងុយនៅឡើយ តែគ្រប់យ៉ាងក៏ហាក់រសាត់ឆ្ងាយពីខួរក្បាលគេទាំងអស់ ជំនួសមកវិញនូវអារម្មណ៍ពេញប្រៀបទៅដោយសេចក្ដីសុខ បន្ទាប់ពីបានឃើញម្ចាស់កាយតូចល្អិតកំពុងតែគេងលង់លក់ជ្រប់នឹងដើមទ្រូងហាប់ណែនរបស់នាយ។
"គេងលក់ស្រួលដល់ហើយនាងល្អិត" ស៊ុកជីននិយាយតិចៗបែបមិនចង់រំខានដល់នាង គឺគេនិយាយតែម្នាក់ឯង ញញឹមម្នាក់ឯង ដៃម្ខាងក៏លូកអោបក្រសោបសាច់សខ្ចីត្រជាក់ស្រេបដូចជាទឹកកកអញ្ចឹងរួចនាយក៏បែរខ្លួនមករកនាង បន្ទាបរុលខ្លួនចុះក្រោមឲ្យស្មើនឹងផ្ទៃមុខរបស់នាង ដើម្បីបានមើលមុខអែមមីថាពេលគេងលក់គួរឲ្យស្រឡាញ់ខ្លាំងដល់កម្រិតណា។
"មើលចុះ..កន្លងទៅប៉ុន្មានឆ្នាំអូនក៏នៅតែដដែលមិនផ្លាស់ប្ដូរអ្វីបន្តិចសោះ អែមមីរបស់បង" ស៊ុកជីនលើកដៃវែកសក់ដែលធ្លាក់បាំងផ្ទៃមុខរបស់នាងចេញស្រាលៗតិចៗទាំងចិត្តខឹងតិចតួច តែថាអារម្មណ៍ខឹងរសាយបន្តិចម្ដងៗបន្ទាប់ពីបានឃើញរង្វង់មុខតូចច្រមិចគេងលង់លក់បែបមិនដឹងខ្យល់អីសោះរបស់នាង ស៊ុកជីនលូកដៃទាញភួយគ្របស្មានាងឲ្យជិតរួចក៏រុលខ្លួនចូលទៅថើបបបូរមាត់នាងតូចតិចៗទុកជាMorning kiss។
"ហ៊ឹម..ខ្ញុំងងុយណាស់ សុំគេង៥នាទីទៀតបានទេ?" បន្ទាប់ពីការថើបលុកលុយរបស់គេចាប់ផ្ដើម អែមមីក៏ភ្ញាក់ពីដំណេករបស់នាងទាំងមិនចង់ ស្រីតូចលូកដៃរុញទ្រូងហាប់ណែនមិនមានអាវបិទបាំងសោះចេញ គេលុតដំនាងសឹងតែមិនបានគេងទៅហើយ ពេលនេះក៏នៅមករំខាននាងមិនឲ្យបានគេងលក់ស្រួលទៀត។
"អូនចង់គេងមួយម៉ោងទៀតក៏បាន បងនឹងនៅទីនេះ" ស៊ុកជីនក៏មិនបានជំទាស់នឹងសំណើររបស់នាង ផ្ទុយទៅវិញគេក៏ចូលមកជិតរួចអោបក្រសោបរាងកាយនាងជាប់ទាំងឃ្លុំភួយជាមួយគ្នាដូចជាស្វាមីភរិយាថ្មីថ្មោងអញ្ចឹង។
"ហេតុអីក៏ស្ងាត់?" ដោយសារតែមិនមានកាយវិការ មិនសូម្បីសំឡេងឆ្លើយតបប្រឆាំងទើបស៊ុកជីនអោនសំឡឹងមើលទៅនាងជាថ្មី អែមមីនាងមិនបានគេងឡើយតែនាងបើកភ្នែកច្បាស់តែម្ដង កែវភ្នែកនាងហាក់ពោរពេញទៅដោយភាពមិនប្រាកដប្រជានាំឲ្យម្ចាស់កាយមាំមានការព្រួយបារម្ភលើសដើម។
"អូនស្ដាយក្រោយពិតទេ?" ស៊ុកជីនក៏សួរសំនួរមួយដែលខ្លួននាយផ្ទាល់មិនចង់សួរទាល់តែសោះឡើយ តែដើម្បីឲ្យខ្លួនបានយល់ពីស្ថានភាពនាងទើបនាយសម្រេចចោទសួរ សួរទាំងដែលគេបានគិតដឹងពីចម្លើយក្នុងចិត្តរួចជាស្រេចបាត់ទៅហើយ។
"អត់ទេ!" ចម្លើយរបស់នាងហាក់នាំឲ្យម្ចាស់កាយសង្ហាដែលកំពុងតែគិតច្រើនម្នាក់ឯងរៀងភ្ញាក់មិនស្ទើរ វាមិនមែនជាចម្លើយដែលនាយគិតឡើយ ស៊ុកជីនក៏ផ្លាស់ទឹកមុខពីគិតជ្រឹមចិញ្ចើមមកជាញញឹមពេញចិត្ត សប្បាយចិត្តដែលនាងមិនបានស្ដាយក្រោយនូវអនុស្សាវរីយ៍ដែលពួកគេបានសាងរួមគ្នាក្នុងភ្លើងសង្គ្រាមស្នេហាកាលពីយប់មិញ។
"ចុះហេតុអីក៏អូនធ្វើមុខបែបនេះ? មានអ្វីចូលក្នុងអារម្មណ៍អូនពិតមែនទេ?" អែមមីក៏មិនទាន់បានឆ្លើយអ្វីតែក៏បែរចូលទៅត្រសុលអោបរាងកាយហាប់ណែនរបស់នាយកម្លោះទាំងមិនទាន់បាននិយាយអ្វីសោះ ស៊ុកជីនក៏មិនសួរតែព្យាយាមអោបនាងយ៉ាងណែនអឹបទ្រូង ផ្ដល់ភាពកក់ក្ដៅប្រយោលទៅកាន់នាង ទោះជាមិនដឹងថានាងមានបញ្ហាអ្វីក៏ដោយ។
"ខ្ញុំមិនដែលស្ដាយក្រោយនឹងការសម្រេចចិត្តខ្លួនឯងឡើយ តែថា..." អ្វីដែលនាងខ្លាចនៅពេលនេះគឺមិនមែនជាការសេពគប់នឹងកម្លោះស៊ុកជីនឡើយ តែអ្វីដែលនាងភ័យខ្លាចនឹងព្រួយបារម្ភនៅក្នុងចិត្តនោះគឺជាការសំឡឹងមើលពីសង្គមខាងក្រៅ ត្បិតថាស៊ុកជីនគេមានអាយុច្រើនជាងឪពុករបស់នាងទៅទៀត ខុសគ្នាជាមួយនាងដល់ទៅ២ជួរឯណោះ តើនាងនឹងប្រឈមមុខជាមួយនឹងសង្គមខាងក្រៅបានយ៉ាងមិចទៅ?
"បានហើយ! អូនកុំគិតច្រើនអី គ្រប់យ៉ាងមិនអីទេ..បងនឹងទទួលខុសត្រូវលើគ្រប់យ៉ាងដែលបានកើតឡើងណា៎" ស៊ុកជីនក៏អង្អែលស្មានាងរួចមិនភ្លេចថើបសក់របស់នាងស្រាលៗផងទុកជាការលួងចិត្ត អែមមីក៏ងក់ក្បាលឆ្លើយតបទៅគេព្យាយាមបិទភ្នែកបំភ្លេចពីការព្រួយបារម្ភក្នុងចិត្តរបស់នាង។
"អូនដឹងទេ? ព្រឹកនេះជាព្រឹកស្រស់ស្រាយបំផុតសម្រាប់បងហើយ"
"តែខ្ញុំមានអារម្មណ៍ចម្លែក...ខ្ញុំមិនដែលក្រោកពីគេងជាមួយអ្នកណាឡើយ ក្រៅពីអ្នកម៉ាក់កាលនៅពីតូច.." អែមមីនាងក៏តវ៉ាជាមួយនឹងនាយដោយប្រើហេតុផលមួយដែលគួរឲ្យអស់សំណើច ស៊ុកជីនក៏អោបក្រសោបក្មេងស្រីជាទីស្រឡាញ់កាន់តែណែនលើសដើម អែមមីក៏ញញឹមទទួលយកការអោបពីបុរសតែម្នាក់ដែលនាងបានប្រគល់គ្រប់បែបយ៉ាងឲ្យទៅគេអស់គ្មានសេសសល់ សូម្បីតែភាពបរិសុទ្ធស្រស់បំព្រងរបស់នាងដែលរក្សាទុកមកតាំងពីក្មេងមក គេយកបានអស់ហើយ។
"ហេតុអីក៏លោកត្រឡប់មកវិញ?" អែមមីក៏បានសួរសំនួរមួយនេះជាថ្មីទៀត ដៃតូចក៏លូកអោបក្រសោបគេជាប់ប្រាប់គេថានាងចង់ដឹង នាងជឿជាក់លើគេ ស៊ុកជីនក៏កាន់ដៃនាងរួចព្រលែងខ្យល់ដង្ហើមបន្តិច។
"ពិធីមង្គលការបងត្រូវបានរំសាយក៏ព្រោះតែបងនឹងអតីតសង្សាររបស់បងមិនអាចរស់នៅជាមួយគ្នា បង្កើតជាគ្រួសារបានលើសពីពាក្យថាសង្សារឡើយ បងក៏គោរពតាមការសម្រេចចិត្តរបស់នាង"
"ទើបលោកនឹកឃើញត្រឡប់មកប្រទេសកូរ៉េវិញរកខ្ញុំ? បើសិនជាលោករស់នៅចុះសម្រុងជាមួយនឹងនាងលោកក៏នឹងមិនត្រឡប់មកវិញដែរពិតទេ?" អែមមីក៏នៅបន្តសួរគេទាំងអាក់អន់ចិត្តតិចតួចដែរ ត្បិតថាស្ដាប់មើលទៅនាងដូចជាជម្រើសទី២សម្រាប់គេអញ្ចឹង នាងខំរង់ចាំស្ដាប់មើលដំណឹងរបស់គេជានិច្ច តែងតែលួចសង្ឃឹមថាគេនឹងមកវិញរកនាង តែមិនដឹងសោះថាព្រោះតែស្នេហាទី១របស់គេបរាជ័យទើបគេត្រឡប់មកនៅក្បែរនាង។
"អូនមិនមែនជាមនុស្សទី២ឡើយអែមមី តែអូនជាការសម្រេចចិត្តទី១របស់បង បងសម្រេចចិត្តថាបងនឹងមករកអូន តាមមើលថែអូនតាំងពីបងមិនទាន់បានស្គាល់មនុស្សស្រីម្នាក់នោះមកម៉្លេះ...អញ្ចឹងអូនក៏ជាជម្រើសទី១របស់បងតាំងពីដើមមករហូតអែមមី"
"ខ្ញុំមិនដឹងទេ..."អែមមីនាងក៏រុញទ្រូងគេបន្តិចរួចក៏ក្រសោបភួយក្រោកអង្គុយឆ្កក់ តែថានាងបានតែក្រោកអង្គុយបញ្ចេញទឹកមុខបែបមិនប្រក្រតីតែមិនបានងើបចេញពីគ្រែទាល់តែសោះ ស៊ុកជីនគេក៏ក្រោកតាមនាងរួចលើកដៃកាន់ប៉ះស្មារបស់នាងស្រាលៗ។
"ហេតុអីក៏ធ្វើមុខបែបនឹង? ចង់ញ៊ាំអីសឹមបងចុះទៅធ្វើឲ្យ"
"ចង់ងូតទឹក.." អែមមីងាកសំឡឹងមើលគេរួចក៏បម្រាស់ខ្លួនតិចៗទាំងលំបាកភ្នែក ស៊ុកជីនក៏ជ្រឹមចិញ្ចើមសំឡឹងមើលទៅនាងមិនឈប់។
"តែដើរអត់រួចទេ អ្ហឹក"
"ពុទ្ធោរ..." ចម្លើយដែលនាយទទួលបានគឺគួរឲ្យខ្នាញ់តែម្ដង អែមមីពេបមាត់ ក្ដាប់របូតៗហាក់ចង់យំបន្តិចអីបន្តិច ខ្មាសផងឈឺផង ស៊ុកជីនក៏ញញឹមរួចក្រោកឈរទាំងនៅស្លៀកខោខ្លី តែព្រលែងល្វែងខាងលើទទេស្អាត លើកបីនាងឡើង អែមមីជ្រឹមចិញ្ចឹមរួចសំឡឹងមើលគេទាំងមិនយល់។
"លោកជូនខ្ញុំទៅបន្ទប់ទឹកបានហើយ លោកទៅងូតទៅបន្ទប់ខាងនោះបានក្រែងលោកទៅធ្វើការមិនទាន់"
"ទៅជាមួយបងទេ?" ស៊ុកជណីនបីនាងតូចចូលទៅក្នុងបន្ទប់ទឹករួចក៏ចោទសួរអែមមី នាងល្អិតយើងក៏ក្រវីក្បាលទាំងមិនយល់តែម្ដង។
"ហេតុអី? ខ្ញុំចង់សម្រាក"
"បងគ្រាន់តែចង់ឲ្យគ្រប់គ្នាបានជួបអនាគតអ្នកស្រីវីគ្រីស"
"លោកស៊ុកជីន...ហ៊ឹម"
"បងស្រឡាញ់អូន"

៚យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now