ភាគទី៦៥

365 11 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៦៥

ព្រះអាទិត្យរះចែងចាំងបំភ្លឺផែនពសុធាជាថ្មី បន្ទាប់ពីទុកឲ្យព្រះចន្ទបំពេលួងលោមស្បៃរាត្រីរួចមក ពន្លឺចែងចាំងប៉ះនឹងកញ្ចក់ផេនហោស៍ដែលនៅជាន់ខាងលើគេបង្អស់ជាកម្មសិទ្ធិរបស់កម្លោះសង្ហាត្រកូលវីគ្រីសដែលកំពុងតែសម្ងំសោយសុខអោបក្រសោបកាយស្រីក្មេងដែលខ្លួននាំឡើងគ្រែកាលពីរាត្រីកន្លង ជីមីនសន្សឹមបើកភ្នែកខ្លួនរួចក៏អោនទៅថើបកញ្ចឹងករផ្នែកខាងក្រោយរបស់នាងល្អិតដែលកាលពីយប់មិញនាងស្រស់ស្អាតដូចជាទេពអប្សរ រាងកាយដែលអន្ទងនាំនាយឲ្យធ្លាក់ក្នុងអន្លង់តណ្ហាងើបក្បាលលែងរួចហើយនាងក៏ជាមនុស្សស្រីតែម្នាក់ដែលគេបន្តភ្លើងតណ្ហាលើសពីមួយដងក្នុងមួយរាត្រីនោះ។
"អ្ហឹម! ម៉ាក់..សុំគេង៥នាទីទៀត" នាងល្អិតវ៉ាយ៍លេតក៏បែរជាឧទានហៅមនុស្សម្នាក់ផ្សេងទៀតដែលនាំឲ្យគេបញ្ឈប់ការថើបរួចក៏ទាញនាងឲ្យបែរមុខមករកគេ ថ្ពាល់សខ្ចីទន់រលោងដូចជាកញ្ចក់ បន្ថែមផ្សំនូវភាពក្រហមព្រឿងៗដែលនាំឲ្យនាងកាន់តែទាក់ទាញគេទាំងព្រលឹមហើយបន្លំថើបបបូរមាត់នាងទាំងកម្រោលរហូតដល់ដាស់ស្មារតីនាងឲ្យភ្ញាក់ពីដំណេកទាល់តែបាន។
"អ្ហឹម..អ្ហឺ!" វ៉ាយ៍លេតបើកភ្នែកធំៗកាលបើបើកភ្នែកមកឃើញថាអ្នកម្ខាងទៀតដែលមានសភាពអាក្រាតកាយល្វែងខាងលើកំពុងតែថើបមាត់នាង ស្មារតីដែលនៅសេសសល់ទាំងប៉ុន្មានក៏ជម្រុញឲ្យនាងលូកដៃរុញទ្រូងគេមួយទំហឹងដៃឲ្យគេបញ្ឈប់សកម្មភាពទាំងនោះរួចទើបនាងចាប់ភ្លឹកដឹងថា..នាងក៏អាក្រាតកាយដូចជាគេដែរ។
"នេះ..មានរឿងអី? អ្ហឺ!" ដៃតូចក្រសោបទាញភួយមកដណ្ដប់រាងកាយ ជើងទាំងគូត្រសុលអង្គុយឡើងទាញយកភួយទាំងប៉ុន្មានមកដណ្ដប់រាងកាយរបស់ខ្លួនឯង បបូរមាត់ទាំងគូក៏ញ័រទទ្រើតត្បិតថានាងស្រាប់តែចងចាំអ្វីទាំងអស់ដែលកើតឡើងភ្លាមៗ អំពើស្រេកឃ្លានតណ្ហាដែលនាងនឹងកម្លោះត្រកូលវីគ្រីសម្នាក់នេះបានធ្វើ នឹកឃើញដល់វាភ្លាមនាងក៏បែរជាមានអារម្មណ៍ថាអាម៉ាសនឹងខ្លួនឯង។
"វ៉ាយ៍លេត! នេះអូននៅចងចាំរឿង.."
"លោកកុំចូលមក" វ៉ាយ៍លេតនិយាយសម្លុតម្ចាស់កាយមាំឲ្យនៅឆ្ងាយពីនាងស្របនឹងទឹកថ្លាមួយតំណក់ហូរកាត់ផែនថ្ពាល់របស់នាង ស្រីតូចខាំមាត់ពេបព្រោះនាងនឹកគិតពីលទ្ធផលបន្ទាប់ពីគ្រប់គ្នាបានដឹងរឿងមួយនេះ ជាពិសេសនោះគឺគ្រួសាររបស់នាង។
"នាងនិយាយថានាងត្រូវការ.."
"តែលោកក៏គួរតែឃាត់! លោកគួរតែបញ្ឈប់ខ្ញុំ អ្ហឹក! លោកអាចធ្វើបែបនេះដាក់ក្មេងដែលអាចធ្វើជាក្មួយលោកបានយ៉ាងមិចទៅ ជីមីន វីគ្រីស? ចុះបើលោកប៉ាអ្នកម៉ាក់បានដឹងពីរឿងទាំងអស់នេះ អ្ហឹកៗ" វ៉ាយ៍លេតនិយាយទាំងយំស្របនឹងជីមីនចូលមករួចទាញនាងមកអោបក្រសោបជាប់ទ្រូង ស្រីតូចយំខ្សឹបខ្សួលនៅក្នុងរង្វង់ដៃរបស់គេព្រោះនាងមិនអាចធ្វើអ្វីបាន វាបានកន្លងផុតរួចទៅហើយ នាងក៏បានក្លាយជារបស់គេបាត់ទៅហើយ វ៉ាយ៍លេតនឹងជីមីនអោបគ្នានៅលើគ្រែដោយមិនបានចាប់អារម្មណ៍ថាទូរសព្ទ័មួយនៅក្នុងកាបូបដៃរបស់វ៉ាយ៍លេតកំពុងតែរោទ៍ឡើយ។
....
ទឺត!ទឺត
"ហេតុអីក៏មិនទទួលបែបនេះអូនវ៉ាយ៍?" ម្ចាស់កាយតូចដែលនៅឈរខាងមុខរានហាលផ្ទះមួយកន្លែងដែលនៅជម្រាលភ្នំ មានទេសភាពស្រស់ស្អាតប្រៀបបីដូចជាឋានសួគ៌ហើយពេលនេះវាក៏ជាកន្លែងស្នាក់បណ្ដោះអាសន្នរបស់ពួកនាងដែរ អែមមីព្យាយាមចុចទាក់ទងទៅវ៉ាយ៍លេតតាំងពីព្រលឹមតែនាងមិនបានទទួលសោះ កាន់តែធ្វើឲ្យនាងព្រួយបារម្ភលើសដើមទៀត។
"អ្ហឹម" នាងបោះជំហាននាំខ្លួនចូលទៅកាន់បន្ទប់គេងវិញរួចក៏ក្រឡេកភ្នែកឃើញថាវ៉ូយ៉ននៅមិនទាន់ភ្ញាក់នៅឡើយ ចំណែកឯអ្នកម្ខាងទៀតដែលគេនៅលើពូកខ្យល់ក៏នៅមិនទាន់ភ្ញាក់ដូចគ្នា អែមមីក៏ញញឹមបន្តិចរួចចូលទៅមើលបុរសម្នាក់ដែលសុខចិត្តដេកលើពូកខ្យល់ទាំងពិបាកដើម្បីឲ្យនាងនឹងវ៉ូយ៉នបានគេងនៅលើពូកស្រួលខ្លួន ពួកគេមិនអាចទៅណាបានឡើយក្រៅពីមកទីនេះ ផ្ទះចំណាស់ដែលជាកេរ្តិ៍បន្សល់ទុកពីលោកតារបស់ស៊ុកជីន វានៅដាច់ស្រយាលហើយតូចល្មមអាចឲ្យពួកគេលាក់ខ្លួនបានមួយរយៈពីជនដែលតាមទាំងនោះ។
"លោក..លោកក្ដៅខ្លួនហើយ" អែមមីបន្លឺសំឡេងនិយាយក្រោយពីលាតដៃស្ទាបផ្ទៃថ្ងាសរបស់អ្នកដែលទើបតែក្រោកពីគេជិតថ្ងៃត្រង់ទៅហើយនោះ ស៊ុកជីនក៏ញញឹមរួចកិលខិតទៅអោបចង្កេះអែមមីរួចញញឹមស្រស់ហាក់ដូចជាមានក្ដីសុខខ្លាំងណាស់អញ្ចឹង។
"លោកក្រោក..ខ្ញុំទៅយកថ្នាំមកឲ្យលោកលេប" អែមមីក៏លូកដៃទះស្មាគេបន្តិចឲ្យព្រលែងនាងពីការអោបនឹងអាលបាននាងឡើងទៅយកថ្នាំតែថាស៊ុកជីនមិនបានព្រលែងនាងឡើយ គេខិតមកកាន់តែជិតនឹងទាញនាងឲ្យអង្គុយលើពូកខ្យល់ជាមួយគេ។
"មិនបាច់ទេ! ត្រឹមបានអោបអូនបងក៏ធូរស្រាលខ្លួនបាត់ទៅហើយ.. ថ្ងៃសឹមពួកយើងទៅជាមួយគ្នាទៀតណា៎" អែមមីជ្រឹមចិញ្ចើមរួចក៏អោនសំឡឹងមើលទៅនាយដែលចចេសចង់ចេញក្រៅទាំងខ្លួនមិនស្រួលខ្លួនបែបនេះ ស៊ុកជីនក៏បើកភ្នែកសំឡឹងមើលទៅនាងបន្តិចរួចក៏សំឡឹងមើលទៅខាងក្រៅជំនួស។
"កុំប្រាប់ថាលោកចង់ទៅស្ទួចត្រីទាំងឈឺណា៎"
"បងមិនអីទេ..មិនជឿអូនអាចសាកបាន! ថាមិនត្រូវអូនអាចជាអ្នកឈឺខ្លួនឯងវិញក៏ថាបាន" ស៊ុកជីនស៊កសៀតពាក្យសម្ដីជាមួយនឹងនាងព្រោះដឹងថានាងច្បាស់ជាអៀនជាមួយពាក្យទាំងនោះហើយវាក៏ពិតមែន។
"ឡប់សតិ! លោកនេះ.." អែមមីក៏ក្រោកនាំខ្លួនឡើងទាំងអៀនប្រៀនរួចឡើងទៅយកប្រអប់ថ្នាំដែលនៅក្បែរនោះស៊ុកជីនក៏ចុះពីពូករួចចូលទៅអោបចង្កេះនាងជាប់ពីក្រោយណែន គេមិនខ្លាចថានាងអាចនឹងទះគេទៀតឡើយ ព្រោះឲ្យតែបានអោបនាង ទោះប្ដូរជាមួយការឈឺខ្លួនបន្តិចក៏មិនជាបញ្ហាដែរមែនទេ?
"លោកប្រហែលជាឈឺក្រពះទៀតហើយ! ខ្ញុំរកថ្នាំក្រពះបន្តិចសិន ចាំមួយភ្លែតក្នុងឃ្លុបឡានខាងមុខរបស់លោកដូចជាមាន" អែមមីនិយាយទាំងកំពុងតែព្យាយាមរកថ្នាំតែនាងមិនបានដឹងឡើយថាសម្ដីនាងធ្វើឲ្យស៊ុកជីនភ្ញាក់ គេក៏ទាញនាងឲ្យបែរមករកគេរួចលូកដៃកាន់ក្រសោបដៃស្រឡូនទាំងសងខាងរបស់នាងឡើង។
"ឈឺក្រពះទៀតហើយ? ថ្នាំនៅនឹងឃ្លុបឡាន? បងមិនដែលធ្លាប់បាននិយាយប្រាប់អូនឡើយអែមមី..នេះអូន? អូនចងចាំអ្វីខ្លះហើយមែនទេ?" អែមមីគាំងអណ្ដាតនិយាយអ្វីមិនចេញបានត្រឹមបើកភ្នែកភ្លឹសៗសំឡឹងមើលទៅគេបន្តិចរួចក៏ព្យាយាមងាកគេចវេសពីគេដូចជាកំពុងតែព្យាយាមលាក់បាំងរឿងអ្វីម៉្យាង...

1Kឡាច៎សម្រាប់ភាគបន្ត

យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now