ភាគ៨

633 28 0
                                    

ម្ចាស់គ្រងបេះដូង

ភាគ៖០៨

តុកៗ តុក
(អែមមី? នេះជុននីអូណា៎)
«ធ្វើយ៉ាងមិចទៅ? គេមិនអាចឃើញលោកនៅទីនេះបានទេ» ស៊ុកជីនក៏ជ្រឹមចិញ្ចើមបែបមិនយល់ អែមមីក៏ក្រោកឈររួចអូសដៃស៊ុកជីនទាំងកម្រោលឲ្យទៅតាមនាងបាត់។
ចំណែកឯជុននីអូដែលឈរនៅខាងក្រៅនេះក៏មានទឹកមុខរៀងព្រួយចិត្តបន្តិចដែរ កាលបើអែមមីមិនងាយមកបើកទ្វារឲ្យគេសោះ ដៃមាំលូកជ្រែងហោប៉ៅសំឡឹងមើលទៅបន្ទប់នាងដែលនៅជាន់ខាងលើ គិតថានាងប្រហែលជាមិនទាន់ក្រោកទេ ទើបគេបែរខ្នងបម្រុងនឹងដើរចាកចេញទៅហើយ តែ...
«ជុននីអូ ហិហិ» ទីបំផុតអ្នកដែលនាយគិតថាកំពុងតែសម្ងំលាក់ខ្លួននោះក៏ចេញមក នាយងាកបែរទៅមើលនាងតែក៏ខ្ទប់មាត់បែកអស់សំណើចដែលបានឃើញនាងស្លៀកឈុតតុក្កតាខ្លាឃ្មុំមានមួកឃ្លំចេញមកក្រៅ នាងក៏ញញឹមស្ញេញដាក់គេ។
«ទើបតែក្រោក?»
«ឃ្លាន» អែមមីពេបបបូរមាត់បន្តិច រួចក៏លើកដីញីក្បាលខ្លួនឯងតិចៗស្រាលៗព្រមជាមួយទឹកមុខដូចជាកូនក្មេង ជុននីអូក៏លើកដៃអង្អែលក្បាលនាងតិចៗរួចក៏កៀកស្មានាងតូចបន្តិច ដល់អែមមីឡើងរឹងខ្លួន នាងល្អិតក៏ងើបសំឡឹងមើលទៅជុននីអូបន្តិចបែបមិនយល់។
«ចឹងយើងទៅញ៉ាំសាំងវិចនៅSubwayទៅយ៉ាងមិចដែរ? លឺថានាងល្អិតតែងតែកម៉្មង់ពីទីនោះមកមែនទេ?» អែមមីនាងមិនបាននិយាយអីតែក៏ងក់ក្បាលតបទាំងញញឹមពេញចិត្តនឹងសំណើរ នាងក៏ក្រៀកដៃជុននីអូយ៉ាងជិតដិតតាមទម្លាប់រួចក៏ចេញទៅរកឡាននាយដែលចតនៅខាងមុខផ្ទះជាស្រេចនោះ។
ដំណើរបោះជំហានចាកចេញរបស់ពួកគេក៏មិនបានចៀសផុតពីក្រសែភ្នែករបស់បុរសមាឌមាំម្នាក់ដែលឈរសំឡឹងមើលតាមកញ្ចក់បន្ទប់ខាងលើមក អែមមីដឹកដៃនាំគេឡើងទៅកាន់បន្ទប់នាងដើម្បីលាក់ខ្លួន ក៏ព្រោះខ្លាចថាជុននីអូចូលទៅនឹងបានឃើញនាយនៅខាងក្រោម។ ស៊ុកជីនតាមសំឡឹងមើលការចាកចេញយ៉ាងស្និតស្នាលរបស់ពួកគេទាំង២ ព្រមជាមួយនឹងទឹកមុខស្មើធេងពិបាកនឹងស្មានអារម្មណ៍ នាយនៅឈរចាំដល់ពួកគេចាកចេញទៅបាត់ទើបនាយងាកបែរមកចាប់អារម្មណ៍នឹងអ្វីៗដែលមាននៅក្នុងបន្ទប់របស់នាងវិញ អ្វីដែលអន្ទងចិត្តឲ្យនាយចូលទៅមើលមុនគេនោះគឺតុក្កតាខ្លាឃ្មុំដែលនាងដាក់នៅលើពូកតែម្ដង។
«នាងនៅរក្សាវាទុកទៀតមែនទេ?ខ្ញុំស្មានតែនាងចោលវាបាត់ទៅហើយ» តុក្កតាខ្លាឃ្មុំដែលជាកាដូថ្ងៃកំណើតដំបូងដែលគេបានផ្ញើមកឲ្យនាង តាំងពីអែមមីនៅក្មេង គេមិននឹកស្មានថានាងនៅរក្សាវាទុកនោះឡើយ។
ស៊ុកជីនក៏ងាកភ្នែកសំឡឹងមើលទៅគ្រប់យ៉ាងដែលមាននៅក្នុងបន្ទប់របស់នាង មើលសភាពខាងក្រៅ នាងលេងសើចដូចជាកូនក្មេងតែថាការរៀបចំទុកដាក់របស់នាងគឺដូចជាមនុស្សចាស់ចិត្ត ចាស់គំនិតអញ្ចឹង ទាំងគ្រឿងសម្អាងនឹងរបស់របររៀននៅលើតុគឺមានរបៀបរៀបរយខ្លាំងមែនទេ ដល់ថ្នាក់អ្នកឈរមើលក៏លបលួចញញឹមពេញចិត្តមិនឈប់។
«អេ...» នាយដើរកាត់បម្រុងចេញទៅខាងក្រៅតែក៏មានអ្វីម៉្យាងមកទាក់ភ្នែកគេ នោះគឺរូបថតដែលដាក់តាំងលើតុប្របនឹងមាត់ផ្លូវចូលនោះឯង កាន់តែចូលទៅជិតនាយក៏កាន់តែឃើញច្បាស់ថាវាជារូបថតរបស់អែមមី តែនាងថតជាមួយនឹងប្រុសផ្សេង ហើយប្រុសម្នាក់នោះគ្មានអ្នកណាឡើយក្រៅពីកម្លោះសង្ហាវ័យក្មេងដែលមកទទួលនាងអម្បាញ់មិញនេះ។
«ហ៊ឹម» ស៊ុកជីនមិនបាននិយាយអិតែក៏ដើរហួសនឹងទាញទ្វារបិទទាំងព្រលែងខ្យល់ដង្ហើមធំហាក់អន់ចិត្ត អ្នកណាសប្បាយចិត្តដែលឃើញមនុស្សពិសេសថតនឹងតាំងរូបជាមួយមនុស្សប្រុសផ្សេងក្នុងផ្ទះបែបនេះ?
ត្រឡប់ទៅមើលជុននីអូនឹងអែមមីឯណោះវិញ មកដល់ហាងភ្លាមអែមមីក៏ស្វាហាប់ឡើងទៅកម៉្មង់អាហារភ្លាមៗគ្រាន់តែជុននីអូធានាថាប៉ាវនាង គឺថាកម៉្មង់យកឈុតធំតែម្ដង ហិហិបានគេប៉ាវហើយចាំកាលទៀត។
«អូយ៎យូរណាស់ ឃ្លានៗ» អែមមីនាងអង្គុយយោលជើងខ្វៃៗទៅមកមិនឈប់រួចមិនភ្លេចរអ៊ូផងថាឃ្លាន ជុននីអូដែលអង្គុយនៅទល់មុខនាងក៏បានត្រឹមតែញញឹមបែបហួសចិត្តបន្តិច។
«សាំងវិចអ្នកនាងមកដល់ហើយ»
«Grazie» អែមមីនិយាយអរគុណទៅកាន់បុគ្គលិកនោះរួចក៏ចាប់កាន់បើករបស់សំណព្វចិត្តភ្លាម រួចក៏ញ៉ាំតែម្ដងមិនបានចាប់អារម្មណ៍ថាជុននីអូកំពុងតែសំឡឹងមើលនាងញ៉ាំយ៉ាងស្ងប់ស្ងាត់ឡើយ។
«ឯងមិនបានកម៉្មង់អីញ៉ាំទេរឺ?»
«មើលតែអែមមីញ៉ាំ ខ្ញុំក៏ឆ្អែតហើយ» អែមមីមិនបាននិយាយអីតែក៏ឈប់ទំពាររួចងើបមុខសំឡឹងមើលទៅដៃគូម្ខាងដែលនាងតែងតែទុកដូចជាបងប្អូន ជាមនុស្សដែលតែងតែនៅក្បែរនឹងពិភាក្សាជាមួយនាង មិនមែនក្នុងន័យស្នេហាអ្វីឡើយ តែរាល់ទង្វើនឹងកាយវិការរបស់គេតែងតែធ្វើឲ្យនាងគិតនឹងរអៀសចិត្ត ខ្លាចក្រែងថាភាពស្និតស្នាលរបស់នាងអាចធ្វើឲ្យគេយល់ច្រលំ។
«ជុននីអូ ឯងក៏ដឹងមែនទេថាចំពោះខ្ញុំជុននីអូជាអ្នកដែលយល់ចិត្ត ជាមិត្តដ៏ល្អនឹងជាបងប្អូនដ៏ល្អបំផុត»
«ខ្ញុំដឹង...បានហើយញ៉ាំទៅ ត្រជាក់អស់លែងឆ្ងាញ់ហើយ» ជុននីអូលើកដៃអង្អែលក្បាលអែមមីស្រាលៗ ញញឹមបែបមិនបានគិតច្រើនតែអ្នកណាទៅដឹងថាក្នុងទ្រូងគេសឹងតែបែកធ្លាយទៅហើយ គេដឹងថានាងគិតបែបណាតែគេក៏មិនដែលរំពឹងថានាងនឹងនិយាយវាចេញមកដែរ អម្បាញ់មិញនៅផ្ទះរបស់នាង ជុននីអូបានឃើញទាំងអស់ សកម្មភាពនាងនឹងកម្លោះត្រកូលវីគ្រីសនោះ គេបំណងចង់ទៅលេងកូនឆ្មាទើបដើរទៅរកបង្អួចមុន តែក៏មិនរំពឹងថានឹងមានឃើញហេតុការណ៍នាំឲ្យឈឺចាប់នោះដែរ។
(ខ្ញុំដឹង...កន្លងមករាប់ឆ្នាំអែមមីនៅតែចិញ្ចឹមស្រឡាញ់បុរសម្នាក់នោះ ទោះជាដឹងថាគេមានមនុស្សស្រីក្នុងចិត្តក៏អែមមីនៅតែចាំ ខ្ញុំច្រណែនគេ...)

អាណិតប្រុសអូណាស់ ហឹកហឹក

៚យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now