ភាគទី១៤

572 17 0
                                    

ម្ចាស់គ្រងបេះដូង
ភាគ៖១៤

(គ្មានអ្នកណាអាចប៉ះពាល់នាងបានឡើយ)
ដូចជាសព្វមួយដងដែរ បន្ទាប់ពីចាកចេញពីផ្ទះមកស៊ុកជីនក៏នាំអែមមីមកក្រុមហ៊ុនរបស់គេ ព្រោះគេមិនចង់ទុកនាងឲ្យនៅផ្ទះម្នាក់ឯង នាងក៏មិនមានអ្វីត្រូវរៀនបន្ទាប់ពីការប្រឡងបានបញ្ចប់ទៅ ខាងសាលាក៏បានអនុញ្ញាតឲ្យផ្នែកស្រាវជ្រាវបានសម្រាប់មួយខែលំហែខួរក្បាល មុននឹងការឡើងបកស្រាយចាប់ផ្ដើមជាថ្មីទៀត។
"ហ្វូ.." គ្រាន់តែបើកទ្វារចូលមកដល់ខាងក្នុងការិយាល័យរបស់ស៊ុកជីនភ្លាម អែមមីក៏ស្រាប់តែលើកដៃអោបរាងកាយមុននឹងព្រលែងខ្យល់ដង្ហើមធ្ងន់ហាក់បង្ហាញប្រាប់ស៊ុកជីនថានាងរងានឹងខ្យល់ម៉ាសុីនត្រជាក់ដែលគេបានបើកទុកចោលរួចជាស្រេចនោះ គ្រាន់តែលឺសំឡេងនាងភ្លាម ស៊ុកជីនក៏ចូលមកជិតនាងរួចដោះអាវក្រៅមកដណ្ដប់ស្មាអែមមីស្រាលៗទាំងព្រួយបារម្ភ។
"ចាំបងបិទម៉ាសុីនត្រជាក់" ស៊ុកជីនបម្រុងនឹងដើរទៅបញ្ជាបិទម៉ាសុីនត្រជាក់ទៅហើយ តែអែមមីក៏លូកកាន់ដើមដៃគេជាប់មិនឲ្យទៅណា នាងក៏ក្រវីក្បាលតិចៗហាក់ឃាត់នាយ។
"ខ្ញុំមិនអីទេ ប្រហែលមកពីនៅខាងក្រៅមិញវាក្ដៅ ចូលកន្លែងត្រជាក់ភ្លាមៗរាងកាយមិនងាយទទួលយកបានអញ្ចឹងហើយ លោកកុំបារម្ភអី" អែមមីក៏ញញឹមទៅកាន់នាយបន្តិចរួចក៏នាំខ្លួនចូលទៅអង្គុយនៅសាឡុងធំក្បែរបង្អួច ស៊ុកជីនក៏ក្រវីក្បាលបន្តិចរួចចូលទៅជិតនាង។
"ចឹងអូនចង់ញ៊ាំកាហ្វេក្ដៅៗទេ? ចាំបងឲ្យលេខាបងធ្វើឲ្យអូន ក្រែងអាចកាត់បន្ថយភាពរងាខ្លះ" ស៊ុកជីនអង្គុយចុះក្បែរអែមមីមុននឹងលូកដៃកាន់ស្មានាងទាំងដែលអាវធំរបស់គេនៅគ្របលើស្មានាងនៅឡើយ។
"ខ្ញុំសុំជាតែក្ដៅបានទេ? ថ្ងៃនេះមិនចង់ញ៊ាំកាហ្វេទេ" កាលបើនាងនិយាយពីអ្វីដែលនាងចង់បានត្រង់បែបនេះ ស៊ុកជីនក៏ញញឹមបន្តិចរួចប្រញាប់ក្រោកចុចប្រាប់លេខាឲ្យយករបស់តាមអ្វីដែលមនុស្សស្រីជាទីស្រឡាញ់នាយបានកម៉្មង់នោះ។
"លឺថាថ្ងៃនេះលោកមានការប្រជុំមែនទេ?" គ្រាន់តែស៊ុកជីនត្រឡប់មកវិញ អែមមីនាងក៏សួរនាំទៅស៊ុកជីនភ្លាម នាយក៏ជ្រឹមចិញ្ចើមបែបឆ្ងល់បន្តិច។
"ខ្ញុំបានឃើញកាលវិភាគលោតឡើងលើទូរសព្ទ័លោក ចឹងហើយទើប-"
"បងយល់ៗ អូនអាចមើលអ្វីក៏បានតាមចិត្ត បងមិនមានអ្វីនឹងលាក់បាំងអូនឡើយ" អែមមីក៏ញញឹមទទួលការឈ្លីអង្អែលក្បាលពីស៊ុកជីនមកវិញ ស្រីតូចយើងក៏ងាកសំឡឹងមើលទៅខាងក្រៅបន្តិច ស៊ុកជីនក៏សំឡឹងតាមទិសតែមួយជាមួយនាងដែរ។
"អូនសំឡឹងមើលអី?"
"ទេសភាពថ្ងៃនេះមើលទៅស្ងប់ដល់ហើយ មិនមានខ្យល់បោកបក់ប៉ះស្លឹកឈើ មិនមានពពកងងឹតមកបិទបាំងពន្លឺដ៏ស្រស់ស្អាតរបស់ព្រះអាទិត្យឡើយ" អែមមីមិននិយាយតែមាត់ នាងក៏លើកទូរសព្ទ័មកផ្ដិតយករូបភាពស្រស់ស្អាតនាពេលនោះ ស៊ុកជីនក៏ខិតចូលទៅនាងបន្តិចអោនមុខស្រាលៗមើលទៅរូបភាពដែលនាងកំពុងតែថតនោះ ដល់នាងអាចដឹងដល់ខ្យល់ក្ដៅឧណ្ឌៗភាយមកប៉ះនឹងកញ្ចឹងកររបស់នាង អែមមីនាងក៏ញញឹមបន្តិចរួចចុចបង្វែរកាំមេរ៉ាឲ្យងាកមករកពួកគេទាំង២នាក់ភ្លាម មុននឹងផ្អែកក្បាលនឹងទ្រូងហាប់ណែនរបស់ស៊ុកជីន។
"អែមមី..."
"លោកមិនចង់មានរូបជាមួយនឹងខ្ញុំទេរឺ?អត់ក៏បាន.."
"អត់ទេ! អ្នកណាថា" ស៊ុកជីនក៏លូកអោបក្រសោបខ្លួននាងរួចក៏ញញឹមសំឡឹងមើលទៅកាំមេរ៉ារបស់អែមមីរួចក៏ញញឹមផងដែរ នាងល្អិតយើងក៏ចុចផ្ដិតរូបភាពពួកគេទាំង២នាក់ប៉ុន្មានប៉ុស្តិ៍ មុននឹងនាងក្រោកអង្គុយធម្មតាវិញ ស្របគ្នានោះលេខារបស់នាយស៊ុកជីនក៏ចូលមកដល់ល្មម ព្រមជាមួយនឹងកាហ្វេព្រមទាំងតែដែលស៊ុកជីនបានបញ្ជាឲ្យឆុងយកមក។
"កាហ្វេនឹងទឹកតែលោកនាយក" លេខាជំនិតរបស់ស៊ុកជីនក៏ដាក់ពែងកាហ្វេនឹងទឹកតែនៅលើតុ រួចក៏ងាកទៅញញឹមយ៉ាងស្រស់ដាក់នាងល្អិតអែមមីដែលតែងមកការិយាល័យញឹកញាប់ជាមួយនាយកគ្រប់គ្រង ដែលនាំឲ្យគ្រប់គ្នាកាន់តែប្រាកដចិត្តថាក្មេងស្រីម្នាក់នេះពិតជាមានសម្ពន្ធ័ភាពពិសេសជាមួយគ្នាយ៉ាងពិតប្រាកដមែន។
"លោកនាយកចំពោះការប្រជុំថ្ងៃនេះ..."
"ខ្ញុំដឹងហើយ ព្រោះមានអ្នករំលឹករួចហើយ" ស៊ុកជីនញញឹមមិនភ្លេចសំឡឹងមើលទៅនាងល្អិតដែលទើបតែរំលឹកពីការប្រជុំមុននេះដូចគ្នា ព្រមទាំងទទួលបានការញញឹមឆ្លើយតបពីអែមមីវិញយ៉ាងគួរឲ្យស្រឡាញ់។
"មានឯកសារសម្រាប់ការប្រជុំសម្រាប់ពិនិត្យដែរលោកនាយក" លេខាជំនិតរបស់ស៊ុកជីនក៏និយាយទាំងរៀងទើសទាល់ចិត្តបន្តិចដែរ ត្បិតគិតថាអែមមីនៅក្បែរនោះនៅក្មេងអាចនឹងធុញទ្រាន់ជាមួយនឹងពាក្យថាការងារ នាងនៅក្មេងនៅមិនទាន់អាចយល់ពីវាឡើយ។
"លោកនៅនិយាយគ្នាចុះ ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែត"
"ប្រយត្ន័ប្រយែងផង"ស៊ុកជីនមិនភ្លេចផ្ដាំផ្ញើនាងជាមួយផង ធ្វើឲ្យនាងតូចយើងមានអារម្មណ៍កក់ក្ដៅបន្តិច រួចនាងក៏ដើរចាកចេញទៅ ស៊ុកជីនក៏តាមសំឡឹងមើលនាងរហូតដល់នាងចេញទៅបាត់ រួចទើបគេងាកមកចាប់អារម្មណ៍នឹងលេខាជំនិតរបស់គេវិញ រួចក៏ពិនិត្យមើលឯកសារ។
បន្ទប់ទឹកក្រុមហ៊ុន...
នាងល្អិតអែមមីក៏បំណងនឹងចាកចេញ បន្ទាប់ពីប្រើប្រាស់បន្ទប់ទឹករួចតែនាងក៏ឈប់មិនទាន់បើកទ្វារចេញ ពេលដែលបានលឺសំឡេងមនុស្សស្រីប៉ុន្មាននាក់កំពុងតែជជែកគ្នានៅខាងក្រៅឯណោះ។
(នែ..ឯងមានអារម្មណ៍ដូចជាយើងទេ? យើងយូរៗទៅក៏មានអារម្មណ៍ថាខ្នាញ់នាងក្មេងដែលមកជាមួយនឹងលោកនាយកនោះដល់ហើយ.. មុខស្លូតៗមិនសូវជានិយាយស្ដីចូលអ្នកណាទេ តែតោងទាមបានសុទ្ធតែប្រុសវ័យជ្រេដូចជាលោកនាយកបែបនេះ)
(ឯងទៅឆ្ងល់អី? មិនដឹងជាឲ្យដៃលោកនាយកដល់កម្រិតណាទេទើបបានគាត់លើកតម្កើងបែបនេះនោះ សង្ស័យតែគៀវចង្កេះប្រុសរាល់យប់ផងទេដឹង ហាសហា៎)
គ្រាំង..
ដោយសារតែទ្រាំនឹងមាត់ចាបមាត់ព្រាបនិយាយពីនាងមិនបានអែមមីក៏រុញទ្វារបន្ទប់ទឹកមួយទំហឹងលាន់គ្រាំងដល់ថ្នាក់ស្រីៗនៅខាងក្រៅនោះក៏ភ្ញាក់មិនស្ទើរឡើយ។ អែមមីក៏ចេញមកជាមួយទឹកមុខស្មើធេងរួចក៏ដើរហួសទៅកាត់ស្រីៗទាំងនោះរួចក៏លាងដៃធ្វើមិនដឹង រួចរាល់ពេលណាអែមមីក៏បំណងនឹងចង់ដើរចាកចេញតែ..
"នែ..នាង"
"អូយ៎.." ពួកនាងៗក្នុងឈុតជាបុគ្គលិកប៉ុន្មាននាក់ក៏ចូលមករួចបំបុកស្មានាងល្អិតយើងដែលទើបតែចេញពីបន្ទប់ទឹកមកលាងដៃនោះ អែមមីនាងមិនចង់មានបញ្ហាក៏ព្យាយាមក្រោកនាំខ្លួនឯងឡើង បំណងចង់ដើរចេញតែក៏ត្រូវម្នាក់ចាប់ទាញករអាវនាងឲ្យត្រឡប់មកវិញ។
"នាងមិនមែនក្មួយស្រីអគ្គនាយកទេ, នាងចង់ទាក់លោកអគ្គនាយកមែនទេ នាងក្មេងមុខលុយ? ហេតុតែចង់បានលុយសូម្បីប្រុសចំណាស់សឹងតែស្មើឪខ្លួនឯងក៏ទាក់ទងបានដែរ" ស្រីម្នាក់ដែលមានមាឌខ្ពស់ជាងគេនោះក៏និយាយយ៉ាងជឿជាក់ អែមមីខាំធ្មេញបែបអស់សំណើចបន្តិចរួចក៏ងាកសំឡឹងមើលទៅឈ្មោះនៅនឹងកាតឈ្មោះពួកនាងទាំង៣នាក់នោះបន្តិច ទើបងាកមកតទល់ជាមួយនឹងពួកនាងវិញ។
"ហើយចុះវាយ៉ាងមិច? ខ្ញុំចង់ទាក់ទងអ្នកណាទាល់តែសុំការអនុញ្ញាតពីអុំស្រីទាំងអស់គ្នាសិនមែនទេ?"
"អាយ៎នាងឯង..." អែមមីក៏មិនបានខ្លាចអ្វីដែល បានឃើញស្ត្រីៗទាំងអស់នេះផ្ទុះកំហឹង អែមមីកាន់តែពេញចិត្ត ម្នាក់ក៏ចូលមកបំណងនឹងចង់ចាប់បោចសក់អែមមីតែថានាងក៏ឆ្លាតដោយងាកខ្លួនគេចចេញរួចចង្អុលទៅកាន់កាំមេរ៉ាសុវត្ថិភាពដែលនៅខាងលើនោះ។
"កាំមេរ៉ានៅខាងក្នុង បើពួកអុំស្រីចង់អត់ការងារធ្វើក៏សុំអញ្ជើញ" អែមមីនិយាយតែប៉ុណ្ណឹងរួចក៏ដើរចាកចេញទៅក្នុងនាមជាអ្នកដែលឈ្នះ ពួកនាងៗនោះគ្រាន់តែលឺពាក្យគម្រាមហើយក៏មិនអាចធ្វើអីបានក្រៅពីក្ដាប់ដៃខឹងយ៉ាងខ្លាំងតែម្ដង
(ផ្ញើទុកសិនចុះ ហឹស)
"មិនទទួលរបស់បញ្ញើទេ" អែមមីស្រែករួចលើកដៃbye byeដាក់ពួកនាងទាំងមិនបានងាកមើលទៅក្រោយ រួចក៏អស់សំណើចយ៉ាងខ្លាំង មុននឹងចុចជណ្ដើរឡើងត្រឡប់ទៅជាន់ការិយាល័យខាងលើវិញ ជណ្ដើរយន្តក៏បើកទ្វារបង្ហាញរូបកាយម្ចាស់រាងកាយសង្ហាម្នាក់នៅក្នុងនោះ បានឃើញនាងគេក៏មិនបាននិយាយអីតែក៏ខិតខ្លួនទៅម្ខាង ទុកកន្លែងទំនេរឲ្យនាងចូល អែមមីក៏ចូលទៅខាងក្នុងមិនភ្លេចអោនគំនាបគេផងព្រោះដឹងថាគេជាក្មួយប្រុសរបស់ស៊ុកជីន។
"នាង..." ទ្វារជណ្ដើរយន្តបិទបានមួយសន្ទុះ លេខជាន់ជណ្ដើរយន្តក៏បើកបង្ហាញពីការរាប់ឡើងលើទៅកាន់ជាន់ដែលពួកគេចង់ឡើងទៅ ជីមីនដែលមុននេះស្ងាត់ជ្រាបក៏ងាកបែរទៅនិយាយជាមួយនឹងមនុស្សស្រីម្នាក់ដែលគេក៏ដឹងថានាងជាស្រីរបស់លោកពូខ្លួន ព្រោះលោកពូនាយក៏បណ្ដើរគ្នាយ៉ាងបើកចំហរបែបនេះទៅហើយ។
"ចាស៎" អែមមីមិនសួរជាចង់និយាយប៉ុន្មានតែនាងក៏នៅតែងាកទៅឆ្លើយតបនឹងគេវិញយ៉ាងសមរម្យ រហូតទាល់តែនាងបានឃើញទឹកមុខបែបមិនសូវជាពេញចិត្តរបស់គេមើលត្រឡប់មកនាងវិញ។
"ប្រាកដហើយមែនទេថាចូលមកជិតលោកពូរបស់ខ្ញុំព្រោះតែស្រឡាញ់គាត់នោះ?" សំនួរដែលនាងបានគិតទុកជាមុនក៏បន្លឺពីមាត់របស់សាច់ញាតិតែម្នាក់របស់ស៊ុកជីន មនុស្សប្រុសជាទីស្រឡាញ់របស់នាង ធ្វើឲ្យនាងគិតថាមិនត្រឹមតែសង្គមមួយនេះគួរឲ្យខ្លាចឡើយ តែនេះសូម្បីតែសាច់ញាតិនឹងអ្នកជិតខ្លួនរបស់ស៊ុកជីនបំផុតក៏មិនពេញចិត្តជាមួយទំនាក់ទំនងមួយនេះដែរ។
"ជឿមិនជឿវាជារឿងរបស់លោក" ទីង! ជណ្ដើរយន្តក៏បើកឡើងល្មម អែមមីនាងក៏ចេញទៅមុនជីមីនក៏ព្រោះដល់ជាន់ដែលនាងត្រូវមកហើយតែក៏មានប្រយោគមួយបន្លឺឡើងមកទៀតដែលនាំឲ្យនាងកាន់តែធុញទ្រាន់។
(ខ្ញុំនឹងចាំមើលអែមមី អាល់ម៉ាឌី)
អែមមីមិនបានគិតច្រើនរួចក៏ដើរទៅបើកទ្វារការិយាល័យរបស់អគ្គនាយករួចក៏បិទលាន់គ្រាំងលាន់ខ្ទរមួយជាន់អាគារនោះ ខ្លាំងសឹងតែជ្រុះគន្លឹះទ្វារមកទៅហើយ។

៚យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now