ភាគ៤+៥

989 27 0
                                    

ម្ចាស់គ្រងបេះដូង♥︎
ភាគ៖០៤+០៥

ព្រឹកថ្ងៃថ្មី...
ដូចជាសព្វមួយដងអញ្ចឹងដែរ អែមមីតែងតែក្រោកពីព្រឹកព្រលឹម បើទោះជាថ្ងៃនាងមិនទៅសាលាក៏នាងតែងតែចំណាយពេលវេលាសម្រាប់ខ្លួនឯង ធ្វើអ្វីដែលអាចឲ្យខ្លួនឯងបានសប្បាយចិត្ត ដូចជាពេលនេះនាងចេញមកឈរស្រោចផ្កាកូលាបតូចៗដែលនាងទិញមកដាំកាលពីប៉ុន្មានថ្ងៃមុនជំនួសឲ្យផ្កាដែលក្រៀមស្រពោនកាលពីមុន។
«ហីយ៉ា!ជាឯងទៀតហើយ» សុខៗក៏មានកូនឆ្មាតូចៗមានពណ៌សលាយទឹកក្រូចចូលមកកាន់បរិវេណផ្ទះនាង អែមមីប្រញាប់ដាក់កូនធុងតូចពីដៃនាង រួចក៏លើកកូនឆ្មានោះមកកាន់ក្នុងដៃ រួចក៏ពរវាចូលទៅកាន់រានហាលខាងមុខផ្ទះ។
«ស៊ីឲ្យច្រើនៗណា៎ កូនឆ្មាតូច» អែមមីដាក់ចំណីឆ្មាដែលនាងបានទិញមកទុក ទាំងដែលនាងមិនបានចិញ្ចឹមឆ្មាឡើយ តែនាងទិញមកដើម្បីតែឆ្មាតូចនេះ ជារៀងរាល់ថ្ងៃមុនពេលដែលទៅសាលា អែមមីតែងតែឃើញវាមកចាំនាងនៅមុខទ្វារផ្ទះជានិច្ច ចិត្តនាងក៏ចង់ចិញ្ចឹមវា តែនាងខ្លាចថានាងមិនអាចមើលថែវាបានដិតដល់ព្រោះនាងត្រូវរៀនដល់យប់ៗទើបមកដល់ផ្ទះវិញ។
«ឯងនៅតែម្នាក់ឯងមែនទេ? ខ្ញុំក៏ដូចគ្នា» អែមមីនិយាយជាមួយនឹងកូនឆ្មានោះរួចក៏លូកដៃអង្អែលក្បាលវាតិចៗ មុននឹងនាងបានឃើញជើងម្ខាងរបស់វាមានរបួស។
«អេ! នេះជើងឯងកើតអីទៅ? វារបួសជ្រៅណាស់» អែមមីក៏លើកពរកូនឆ្មានោះជាថ្មី ព្យាយាមសម្លឹងមើលទៅជើងដែលមានរបួសនោះ មិនបង្អង់នាងក៏ប្រញាប់បីវាចូលទៅខាងក្នុងភ្លាម។
រ៉ឺងៗ
«អាឡូ!ជុននីអូ...» កំពុងតែរវល់ជុននីអូក៏ខលចូលមក អែមមីបីដាក់កូនឆ្មាលើសាឡុងដោយដៃម្ខាង ចំណែកឯដៃម្ខាងទៀតក៏លូកទាញប្រអប់ថ្នាំពេទ្យដើម្បីលាងរបួសឲ្យកូនឆ្មាតូច។
(នេះមានរឿងអីមែនទេ? លឺដូចជាសំឡេងចម្លែក)
«ជុននីអូមានការរវល់ដែរទេ? ថ្ងៃនេះខ្ញុំប្រហែលជាមិនបានទៅជួបនឹងជុននីអូទេ»
(មានរឿងអីមែនទេ? អែមមីមិនស្រួលខ្លួនមែនទេ?)
នាងល្អិតអែមមីក៏មិនបានឆ្លើយតបអ្វី នាងបានត្រឹមងាកសម្លឹងមើលទៅកូនឆ្មាតូចដែលកំពុងតែសម្ងំស្ងៀមក្នុងរង្វង់ដៃដើម្បីឲ្យនាងលាងរបួសជើងវា។

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now