ខ្វះតិចតួចអេតមីនផុសជូនសិន តែលើកក្រោយខ្វះទៀតអេតមីនសម្រាកហើយណា៎ , រីករាយអាន
ម្ចាស់គ្រងបេះដូង
ភាគទី៤៥ព្រឹកព្រហាមនៅខាងមន្ទីរពេទ្យឯកជនមួយកន្លែងដែលនៅមិនឆ្ងាយពីអាគារពិធីកាលពីយប់មិញ នៅទីនោះក៏មានម្ចាស់កាយសង្ហាមាំទាំសម្រាកនៅលើគ្រែក្រោយពីលេបថ្នាំនឹងលាងរបួសរួច នៅក្បែរស្ដាំដៃរបស់គេឯណោះក៏មានស្រីតូចអង្គុយរង់ចាំតែថានាងមិនបានចាំស្រួលបួលទេគឺគេងចំតែម្ដង។
ត្របកភ្នែកក្រាស់ឃ្មឹកប្រឹងបើកទាំងលំបាកលំបិនក្រោយពីសម្រាកអស់ពេញមួយយប់នៅលើគ្រែអ្នកជម្ងឺ មិនមែនដោយសារតែអស់កម្លាំងហត់នឿយ តែក៏មកពីសារធាតុថ្នាំជាអ្នកបង្ខំឲ្យគេដេកលក់ដូចជាមនុស្សស្លាប់អញ្ចឹងដែរ។ កម្លោះត្រកូលវីគ្រីសយើងគ្រហឹមនៅនឹងដើមករមុននឹងងាកបែរមកចាប់អារម្មណ៍នឹងនាងល្អិតវ៉ាយ៍លេតដែលច្រត់ដៃទប់ថ្ពាល់ខ្លួនឯង គេងលង់លក់យ៉ាងងាយ ទឹកមុខគេងលង់លក់របស់នាងក៏ធ្វើឲ្យអ្នកក្រោកពីឈឺឯណេះទប់សំណើចសឹងមិនបាន។
"នាងចេះដេកបែបនេះកើតដែរ?" ជីមីនរអ៊ូតិចៗព្រមទាំងនាំខ្លួនកិលខិតតិចៗមកកាន់តែកៀកជិតៗនឹងវ៉ាយ៍លេត កែវភ្នែកខ្មៅនិលប្រឹងសំឡឹងចំហាក់ផ្ដិតទុកទិដ្ឋភាពពេលនេះទុកក្នុងការចងចាំរបស់ខ្លួនអញ្ចឹងដែរ។
"ក្មេងមិនទាន់ធំដូចជានាងសូម្បីតែពេលគេងក៏ទាក់ទាញដែរ មិនអន់ទេ" ពាក្យសម្ដីនិយាយមិនជាលឺខ្លាំងតែក៏អាចលឺល្មមដល់ត្រចៀកអ្នកកំពុងតែគេងលង់លក់នោះឲ្យនាងដឹងស្មារតីខ្លះៗបើកភ្នែកព្រឹមសំឡឹងមើលទៅវត្តមានអ្នកនៅចំពោះមុខ វ៉ាយ៍លេតបើកភ្នែកធំៗកាលបើខ្វះតែ២ចង្អាមប៉ុណ្ណោះ មុខពួកគេទាំង២ក៏នឹងប៉ះនឹងគ្នាទៅហើយ។
"អូ! លោកដឹងខ្លួនហើយ? ចាំខ្ញុំទៅហើយពេទ្យ" វ៉ាយ៍លេតរហ័សក្រោកពីកៅអីខ្លួនកំពុងអង្គុយតែក៏ត្រូវជីមីនកាន់ដៃជាប់ឃាត់មិនព្រមឲ្យនាងទៅ ដៃម្ខាងលូកច្រត់ពូកទន់ៗនាំខ្លួនអង្គុយលើពូកទាំងរបួសត្រង់ខ្នងនៅឈឺនៅឡើយ។
"លោកចង់បានអី? នេះខ្ញុំទៅហើយពេទ្យមកពិនិត្យមើលចង់ដឹងថាលោកអាចចេញទៅផ្ទះបាននៅថ្ងៃនេះរឺមួយក៏អត់? នេះលោកមិនចង់ទៅផ្ទះទេរឺ?" វ៉ាយ៍លេតសួរប្រាវៗទៅជីមីនទាំងដែលគេគ្រាន់តែកាន់ដៃនាង មិនទាន់ទាំងបាននិយាយអីសូម្បីតែមួយម៉ាត់ផង ជីមីនខិតមកជិតនាងសំឡឹងមើលមុខនាងទាំងមិនក្រែងរអែងចិត្តថានាងមានអារម្មណ៍មិនស្រួលអ្វីសោះឡើយ វ៉ាយ៍លេតប្រញាប់ងាកមុខចេញទាំងផែនថ្ពាល់ទាំងសងខាងរបស់នាងឡើងក្រហមព្រឿងៗទាំងគ្មានមូលហេតុសោះ។
"ខ្ញុំខំជួយនាង អត់មានអីសងគុណបន្តិចទេហេស៎?" ជីមីនឃើញនាងតូចអៀនឡើងក្រហមមុខបែបនេះនៅឆ្លៀតញ៉ោះនាងថែមទៀត ញ៉ោះទាំងបបូរមាត់ញ៉ោចស្នាមញញឹមព្រានចេញមក រាងកាយសង្ហាក៏ផ្ដេកទៅលើពូកវិញព្រោះមិនអាចទ្រាំទ្រនឹងការអង្គុយយូរបាន វ៉ាយ៍លេតក៏ទាញភួយទៅដណ្ដប់ឲ្យគេ ចាត់ទុកថាគេមានគុណលើនាងអញ្ចឹងនាងក៏នឹងសងគេឲ្យសមតម្លៃចុះ។
"គុណ? លោកមិនស្លាប់ព្រោះផ្លែកាំបិតគេចាត់ទុកជាគុណបុណ្យណាស់ទៅហើយ"នាងល្អិតឆ្លើយតបទាំងមិនយល់ពីបំណងរបស់នាយអីបន្តិចសោះ គេងក់ក្បាលតិចៗមុននឹងបក់ដៃឲ្យវ៉ាយ៍លេតខិតមកជិតខ្លួន ស្រីតូចយើងក៏មិនបានគិតច្រើនអោនទៅស្ដាប់គេ ក្រែងបានឆាប់ចប់នឹងអាលទៅផ្ទះវិញ។
អុប៎!
"ហ្អាយ៎..លោកឯង"
"បានហើយ! សងរួចហើយនាងទៅវិញចុះ" បន្ទាប់ពីបានប៉ះបបូរមាត់ទន់ៗរបស់នាងមួយខ្សឺតរួចជីមីនក៏ដេកកើយដៃខ្លួនឯងយ៉ាងរំភើយ ទុកឲ្យវ៉ាយ៍លេតនៅក្ដៅក្រហាយម្នាក់ឯង។
"ហ៊ឹស! កុំតែគិតថាលោកកំពុងតែឈឺទេ មិនចឹង.."
"មិនចឹងយ៉ាងមិច? នាងវាយខ្ញុំក៏មិនបានផលដែរ ចាត់ទុកថាស្នាមថើបលើកដំបូងរបស់នាងខ្ញុំសុំទៅចុះ" ជីមីននិយាយទាំងពេញចិត្តពេញថ្លើម ញញឹមលាក់កំនួចដែលអាចបំបាក់នាងល្អិតម្នាក់នេះបាន វ៉ាយ៍លេតលូកដៃប៉ះបបូរមាត់ខ្លួនឯងទាំងក្ដៅក្រហាយចិត្តតែនាងក៏មិនបានបង្ហាញឲ្យគេដឹង។
"អ្នកណាថាវាជាស្នាមថើបដំបូងនោះ?" វ៉ាយ៍លេតបោះពាក្យសម្ដីមួយឃ្លាដុតកម្លោចចិត្តរបស់នាយកម្លោះយើងដែលកំពុងតែលង់គិតថាខ្លួនមានប្រៀបឲ្យងាកបែរសំឡឹងមើលមកនាងទាំងភាំង មិនមែនស្នាមថើបដំបូងយ៉ាងមិច?
"នាងនៅក្មេងយ៉ាងនឹង ចុះស្នាមថើបដំបូងរបស់នាងជាអ្នកណា? នែ..." ជីមីនស្រែកហៅនាងតែវ៉ាយ៍លេតហាក់មិនខ្វល់ចាកចេញទៅទាំងញញឹមខ្ជឹប បើមិនបានធ្វើអីក៏បានបញ្ជោះគេឲ្យខឹងបន្តិចដែរ។
(ចាស់ព្រើលសមតែបែបនេះ)
មន្ទីរពេទ្យជាយក្រុង..
"អែមមី!" រសៀលថ្ងៃជ្រេបន្តិចក៏មានក្រុមគ្រួសារមួយក្រុមចូលមកព្រមជាមួយនឹងភាពអន្ទះសារនៅក្នុងចិត្តក្រោយពីទទួលបានដំណឹងពីអ្នកម្ខាងទៀតទៅ ប្រាប់ពីអាការៈកូនស្រីខ្លួននឹងឧប្បត្តិហេតុដែលនាងបានជួបនោះ អ្នកជាម្ដាយកាលបើចូលមកដល់ក៏ប្រញាប់ចូលទៅសួរខាងផ្នែកព័ត៌មានខាងមន្ទីរពេទ្យដើម្បីសួរពីបន្ទប់ស្នាក់របស់កូនស្រី។
"អត់ទោស..អ្នកជម្ងឺឈ្មោះអែមមី អាល់ម៉ាឌី" ស្កាលេតសួរទៅកាន់គ្រូពេទ្យទាំងអន្ទះសារ ហូស៊ុកឯណោះឃើញថាភរិយាមិនស្រួលទើបប្រញាប់កាន់ក្រសោបស្មានាងជាប់ឃាត់មិនឲ្យនាងភិតភ័យជាងនេះ គ្រូពេទ្យនៅទីនោះក៏ប្រញាប់ស្វែងរកមើលស្របនឹងគ្រូពេទ្យម្នាក់ទៀតចូលមកមើលព្រោះឃើញថាមានសាច់ញាតិមកច្រើន។
"អូ! លោកដុកទ័រមកល្មម..គឺសាច់ញាតិរបស់អ្នកនាងអែមមីអាល់ម៉ាឌីមកចង់ជួបនាង ពេលនេះអាចឲ្យសាច់ញាតិចូលសួរសុខទុក្ខបានទេ?" គ្រាន់តែលឺការនិយាយត្រួសៗពីខាងអ្នកគ្រូពេទ្យម្នាក់នោះមក ទ្រូងអ្នកជាម្ដាយឯណេះក៏ហាក់បីដូចជាល្ហល្ហេវពិបាកខ្លាំងលើសដើមថែមទៀត នាងប្រញាប់ចូលទៅរកលោកដុកទ័រនឹងសួរនាំគាត់។
"កូនស្រីខ្ញុំកើតអីធ្ងន់ធ្ងរទេលោកដុកទ័រ?"
"តាមស្ថានភាពបច្ចុប្បន្នអ្នកនាងអែមមីប៉ះទង្គិចផ្នែកក្បាលយ៉ាងខ្លាំងដោយសារតែគ្រោះថ្នាក់ចរាចរណ៍ បូកផ្សំជាមួយនឹងការបាត់បង់កូនដែលនៅក្នុងផ្ទៃទៀត កាន់តែធ្វើឲ្យរាងកាយនាងចុះខ្សោយលើសដើមថែមទៀត"
"បាត់បង់..បាត់បង់កូន? អ្ហឺ" ស្កាលេតប្រែជាទន់ខ្លួនទប់លំនឹងលែងបាន ក្រោយពីលឺរឿងដែលនាងស្មានមិនដល់ពីមាត់លោកដុកទ័រ អារម្មណ៍ទាំងប៉ុន្មានដែលនាងធ្លាប់បានជួប អារម្មណ៍បាត់បង់ដែលមានកម្រិតធ្ងន់ជាជាងកាលពីមុនរាប់ពាន់ រាប់ម៉ឺនដងហាក់ជ្រៀតចូលក្នុងខួរក្បាលនាងជាថ្មី កែវភ្នែកស្រអាប់បែកផ្សែងងាកសំឡឹងមើលទៅម្ខាងមុននឹងរុញច្រានស្វាមីចេញរួចដើរទៅកាន់ទីនោះយ៉ាងលឿន។
"លេត..លេត! អត់ទោសលោកដុកទ័រ" ហូស៊ុកអោនគំនាបទៅកាន់លោកដុកទ័ររួចក៏ទៅតាមពីក្រោយជុននីអូដែលរហ័សជាងគេទៅទៀតនោះ ដោយសារតែស្កាលេតបានឃើញវត្តមានមនុស្សម្នាក់ដែលអាចឲ្យនាងទៅរកកូនស្រីឃើញទើបនាងប្រញាប់ទៅភ្លាម។
ក្រាក! ទ្វារបន្ទប់បើកឡើងបង្ហាញម្ចាស់កាយសង្ហាកំពុងតែឈរជ្រលក់កន្សែងបំណងចង់ជូតសម្អាតដៃឲ្យរាងកាយដេកស្ដឹងនៅលើគ្រែតែក៏បែរជាឈប់ក្រោយពីមានអ្នកចូលមក ស្កាលេតក្ដាប់ម្រាមដៃខ្លួនឯងណែនចូលទៅរកស៊ុកជីនរួចទាញក្រប៉ូចករអាវគេជាប់ណែន ទឹកថ្លាមួយតំណក់ហូរកាត់ផែនថ្ពាល់នាំផ្លូវឲ្យទឹកភ្នែកជាច្រើនតំណក់ទៀតហូរស្រក់មក បង្ហាញកាន់តែច្បាស់ឲ្យនាយស៊ុកជីនបានឃើញថានាងខឹងប៉ុណ្ណា។
"លោក..សងកូនស្រីខ្ញុំវិញមក! សងចៅរបស់ខ្ញុំវិញមក" ស្កាលេតគំហកដាក់ស៊ុកជីនខ្លាំងៗស្របនឹងអ្នកឯទៀតចូលមកដូចគ្នា ហូស៊ុកដែលបានឃើញភរិយាកំពុងតែក្របួចករអាវនោះគេក៏ចូលមករកស៊ុកជីនម្នាក់ទៀត។
"លោកហូស៊ុក..ឌឹប" ហូស៊ុកមិនបាននិយាយអ្វីតែក៏ក្ដាប់ដៃដាល់ស៊ុកជីនមួយទំហឹងរហូតដល់គេដួលខ្ពោកទៅលើឥដ្ឋការ៉ូ ឈាមហូររឹមៗចេញតាមគែមបបូរមាត់របស់ស៊ុកជីនតែមើលទៅគេក៏មិនបានឈឺចាប់អ្វីដែរ វាសាកសមណាស់ដែលគេទទួលបានលទ្ធផលបែបនេះ។
"ឆាប់ចេញពីទីនេះ ហើយកុំមកបង្ហាញមុខឲ្យកូនស្រីរបស់ខ្ញុំបានឃើញទៀត ស៊ុកជីនវីគ្រីស"
=======
ប៉ាគេគម្រាមហើយ...ដកខ្លួនចេញទៅ!៚យូមីន
YOU ARE READING
ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]
Romanceស្នេហាកើតឡើងរវាងកម្លោះក្រមុំដែលមានវ័យឃ្លាតគ្នាគួរសម ទោះជាសម្រាប់សង្គមមើលទៅមិនសាកសមតែពួកគេក៏នៅតែជម្នះដើម្បីវាដដែល តែថា...ពួកគេនឹងជម្នះវាដល់ទីបញ្ចប់ដ៏ល្អពេញលេញទេ? - ស៊ុកជីន វីគ្រីស x អែមមី អាល់ម៉ាឌី