ភាគ២៥

406 21 0
                                    

ម្ចាស់គ្រងបេះដូង
ភាគ៖២៥

"ឆាប់ឆ្លើយមក"
"ជាកូនរឺក៏មិនមែនវាសំខាន់ដែរទេ?" ឡរ៉ាក៏ស្រែកកាត់ភាពខឹងសម្បាររបស់ស៊ុកជីនវិញ កែវភ្នែកធម្មតាៗរបស់នាងក៏ប្ដូរផ្លាស់មកជាក្រហមងាំងដូចជាម្ទេសត្បិតថាក្នុងទ្រូងខាងឆ្វេងរបស់នាង វាចុកអួលកាលបើបានលឺសំនួរមួយនេះចេញពីមាត់របស់ស៊ុកជីនមក។
"បងកំពុងតែមានអ្នកថ្មី មានមនុស្សស្រីជាទីស្រឡាញ់ដែលត្រូវមើលថែទៅហើយ បងនៅមានចិត្តមកគិតខ្វល់ពីវ៉ូយ៉នកូនស្រីខ្ញុំទៀតរឺ? ឈប់គិតពីវាទៅ បើអាច..." ឡរ៉ាលើកដៃជូតវាសទឹកភ្នែកដែលហៀបនឹងហូរស្រក់កាត់ផែនថ្ពាល់ខ្លួនទៅហើយនោះចេញ រួចក៏ប្រញាប់ចូលទៅអង្គុយក្នុងឡានជាមួយកូនស្រី អោបកូនស្រីយំតិចៗនៅក្នុងឡានឯណោះ ស៊ុកជីនបានត្រឹមតែលើកដៃជ្រោងសក់ខ្លួនឯងទាំងតានតឹង គ្រាន់តែនាងនិយាយប៉ុណ្ណឹងក៏អាចឲ្យគេកាត់ន័យយល់រឿងរ៉ាវខ្លះៗបាត់ទៅហើយ គេក៏មិនមានមន្ទិលអ្វីជាមួយនឹងនាងឡើយ ក៏ព្រោះតែនាងធ្លាប់ជាមនុស្សស្រីជាទីស្រឡាញ់របស់គេដូចគ្នា កំពុងតែគិតដល់រឿងកូនឡរ៉ា ទ្រូងខាងឆ្វេងរបស់នាយកាន់តែចុកអួលថែមទៀតកាលបើគេក៏នឹកឃើញដល់ក្មេងស្រីដែលមិនដឹងរឿងអ្វីម្នាក់ទៀតដែលកំពុងតែជាប់ពន្ធ័នឹងរឿងមួយនេះ។
"អែមមី.."
...
និយាយដល់អែមមីឯណេះវិញមេឃកាន់តែស្លុបងងឹតរកភ្លៀងនាងក៏កាន់តែមានចិត្តព្រួយបារម្ភទៅកាន់បុរសជាទីស្រឡាញ់លើសដើមថែមទៀត ខ្លួនតូចស្រឡូនអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវលែងជាប់ ដៃលូករាវយកទូរសព្ទ័ចុចខលទាក់ទងទៅកាន់ស៊ុកជីនភ្លាម តែថាទោះបីជាព្យាយាមទាក់ទងទៅយ៉ាងណាក៏មិនអាចទាក់ទងគេបានទៀត។
"ហេតុអីក៏ទាក់ទងមិនចូលបែបនេះ? គាត់មានបញ្ហាអីរឺក៏អត់ណ៎?" អែមមីពោលនិយាយទាំងព្រួយបារម្ភខ្លាំងលើសដើមថែមទៀត នាងក៏ក្រោកនាំខ្លួនងើបផុតពីសាឡុងដើរសម្ដៅទៅកាន់ផ្ទះបាយដើម្បីមើលអាហារដែលកំពុងតែចម្អិននៅទីនោះ តែថាក៏មានមនុស្សម្នាក់ចូលមកដល់រួចកាន់ស្មានាងជាប់ អែមមីក៏ងាកបែរក្រោយរួចញញឹមបន្តិចហាក់មិនសូវជាសម។
"មិចក៏ធ្វើមុខបែបនឹងកូនស្រីម៉ាក់? មានបញ្ហាអីពិតទេ?" ជាសម្ដីស្រទន់ផ្អែមល្ហែមរបស់ស្ត្រីជាម្ដាយដែលខំហោះហើរពីប្រទេសកូរ៉េមកលេងជាមួយនឹងកូនស្រីដោយគិតថាក្រែងវិស្សមកាលនេះនាងមិនចង់ទៅផ្ទះ ស្កាលេតនាងក៏មិនបានមកតែម្នាក់ឯងនោះឡើយ នៅទីណាដែលមាននាង បុរសជាទីស្រឡាញ់របស់នាងក៏នៅទីនោះដូចគ្នា។
"អត់មានអីទេម៉ាក់ កូនគ្រាន់តែមិនសូវចូលចិត្តផ្ទៃមេឃងងឹតបែបនេះ ម៉ាក់ក៏ដឹងថារាល់ពេលដែលមេឃងងឹតកូនតែងតែមានអារម្មណ៍មិនល្អ រឿងមិនល្អក៏តែងតែកើតឡើង" លឺកូនស្រីនិយាយបែបនេះស្កាលេតក៏ក្រវីក្បាលរួចចូលទៅទាញនាងមកអោបក្រសោបក្នុងទ្រូង ចំណែកអែមមីកាលបើបានម្ដាយអោបនាងក៏រឹតដៃអោបម្ដាយកាន់តែណែនលើសដើមហាក់ប្រាប់ម្ដាយថានៅទីនេះហើយ នាងមានអារម្មណ៍មិនល្អឡើយ។
"លោកប៉ាអាចនឹងខឹងទេអ្នកម៉ាក់ បើសិនជាគាត់បានដឹងរឿងដែលកូននឹងប្រាប់គាត់នោះ" អែមមីនិយាយទាំងមុខក្រៀមទៅកាន់ម្ដាយព្រមទាំងអោនមុខចុះផង នាងមិនដឹងថាគួរនិយាយប្រាប់លោកប៉ានាងបែបណាឡើយពីទំនាក់ទំនងរវាងនាងនឹងស៊ុកជីន ក៏ព្រោះថាមើលតាមភាពជាក់ស្ដែងនាងនឹងស៊ុកជីនមានកម្រិតអាយុខុសគ្នាច្រើនខ្លាំងណាស់ បើទោះបីជាម៉ាក់នាងមិនប្រកាន់តែក៏មិនប្រាកដថាលោកប៉ានាងមិនប្រាកដដែរឡើយ។
"បើកូនមិនទាន់និយាយកូនមិចនឹងដឹងថាលទ្ធផលបែបណាទៅ? កូនស្រីម៉ាក់ជាក្មេងឆ្លាត ចេះគិតពិចារណាម៉ាក់ជឿថាលោកប៉ាអាចនឹងទទួលស្ដាប់កូនណា៎" ស្កាលេតក៏អោបអង្អែលខ្នងកូនស្រីលួងលោមកូនស្រីជារឿយៗ នាងដឹងថាកូនស្រីភ័យមិនហ៊ានប្រឈមមុខនឹងការនិយាយការពិតពីក្រោយទំនាក់ទំនងរបស់ពួកនាង ស្កាលេតនាងក៏តែងតែតាមមើលអាកប្បកិរិយារបស់ស៊ុកជីនមកលើកូនស្រីនាងកន្លងមកដូចគ្នា ក៏ឃើញថាស៊ុកជីនគេមានបំណងល្អមកលើកូនស្រីនាង តែស្កាលេតក៏មិនដែលគិតដល់ឡើយថាគេស្រឡាញ់កូនស្រីនាងក្នុងន័យជាស្នេហាបែបនេះ។
"ពីរនាក់ម៉ាក់កូនកំពុងតែធ្វើអីនឹង? អោបក្រសោបគ្នាទាំងនៅក្នុងផ្ទះបាយបែបនេះ" សំឡេងគ្រលរធំបន្លឺពីដើមករម្ចាស់កាយមាំជាឪពុកដែលកំពុងតែឈរនៅក្នុងមាត់ទ្វារផ្ទះបាយសំឡឹងមើលទៅប្រពន្ធកូនដែលកំពុងតែអោបគ្នានោះទាំងញញឹម អែមមីក៏ងាកសំឡឹងមើលទៅលោកប៉ានាងរួចក៏សើចស្ញេញបន្តិចតែមិនមែនសើចនឹងបានឃើញវត្តមានលោកប៉ានាងតែមួយមុខឡើយ តែភ្លើងឡានដែលចាំងផ្លាតចូលមកនោះហើយដែលនាំឲ្យនាងអាចញញឹមជាថ្មីម្ដងទៀតបាន។
"ប៉ាម៉ាក់នៅអង្គុយនៅទីនេះសិនចុះ កូនចេញទៅខាងក្រៅតែមួយភ្លែតទេ កូនមានមនុស្សម្នាក់ចង់ណែនាំប្រាប់លោកប៉ាអ្នកម៉ាក់ណា៎" អែមមីនិយាយទាំងញញឹមសប្បាយចិត្តរួចក៏នាំខ្លួនចេញទៅខាងក្រៅបាត់ ខុសឆ្ងាយពីអម្បាញ់មិញដែលនាងមើលទៅស្រងូតស្រងាត់ហាក់ពិបាកចិត្ត តែគ្រាន់តែស៊ុកជីនមកដល់ភ្លាមនាងក៏ប្រញាប់ចេញទៅទទួលគេបែបនេះតែម្ដង។
"កូនស្រីរបស់អូនយ៉ាងមិចនេះ?"
"បងនិយាយធ្វើមើលតែអែមមីជាកូនអូនតែម្នាក់អញ្ចឹង" ស្កាលេតក៏ងាកសំឡឹងមើលទៅស្វាមីដែលចូលមកជិតនាងកាន់ស្មានាងអង្អែលតិចៗ ហូស៊ុកក៏ញញឹមរួចអោនថើបថ្ពាល់ភរិយាស្រាលៗ ពួកគេទាំង២នាក់រៀបការជាមួយគ្នាមកជាច្រើនឆ្នាំហើយ ក្ដីស្រឡាញ់របស់ពួកគេក៏កើនឡើងជារៀងរាល់នាទី ផ្អែមល្ហែមមិនខុសពីស្នេហារបស់ក្មេងៗយុវវ័យឡើយ។
កាត់ភាពផ្អែមល្ហែមរបស់ស្នេហាចាស់ៗនៅខាងក្នុង ក្រឡេកមកមើលវត្តមាននាងល្អិតអែមមីយើងឯណេះវិញ កាលបើគ្រាន់តែឃើញភ្លើងឡានភ្លាមនាងក៏ដឹងបាត់ទៅហើយថាជាអ្នកណាដែលមកដល់ហើយម្នាក់នោះក៏គ្មានអ្នកណាឡើយក្រៅពីបុរសតែម្នាក់ដែលតែងតែមករកនាង នៅជាមួយគ្នារត់ថ្ងៃ រួមដំណេកជាមួយនាងរាល់រាត្រី។
"បងមកហើយ" គ្រាន់តែស៊ុកជីនចុះពីឡានភ្លាម កែវភ្នែកមុតស្រួចរបស់គេក៏ងាកឃើញមានឡានចម្លែកដែលមកឈប់ចតនៅមុខផ្ទះអែមមី មុននឹងឃើញនាងល្អិតចូលមករកគេទាំងញញឹម។
"មានរឿងអីមើលទៅអូនដូចជាសប្បាយចិត្តខ្លះម៉្លេះនាងច្រម៉ក់ ហ៊ឹម" ស៊ុកជីនកៀកស្មានាងងតូចរួចអោនផ្ដិតស្នាមថើបនៅលើថ្ពាល់របស់នាង អែមមីក៏ទាញទូរសព្ទ័របស់នាងឡើងរួចបង្ហាញរូបថតមួយឲ្យទៅនាយមើល ជារូបថតដែលនាងថតជាមួយលោកប៉ាអ្នកម៉ាក់នាងកាលពីព្រឹកមិញដែលនាំឲ្យស៊ុកជីនភ្ញាក់ផ្អើលមិនស្ទើរ។
"ហេតុអីក៏អូនមិនប្រាប់បង រឿងប៉ាម៉ាក់របស់អូនមក?"

"ហេតុអី? បងមិនចង់ឲ្យពួកគាត់បានដឹងលឺរឿងពួកយើងទេមែនទេ? ក្រែងមកជាអ្នកចង់រៀបការមែនទេ? ហេតុអីបងស្រាប់តែបែបនេះ? បងប្ដូរចិត្តមែនទេ?"

"អត់ទេ បងគ្រាន់តែ..." ស៊ុកជីននិយាយទាំងស្ទាក់ស្ទើរ តែភាពស្ទាក់ស្ទើររបស់គេក៏បង្កើតជាភាពអាក់អន់ស្រពន់ចិត្តដល់នាងមិនស្ទើរ សំនួររបស់គេក៏ហាក់បង្កើតមន្ទិលមកកាន់នាងថែមទៀត។
(បងមិនចង់រៀបការជាមួយអូនទេពិតទេ?បងមានរឿងអី?)

៚យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now