ភាគទី៤៣+៤៤

407 13 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៤៣+៤៤

"ជួយ..ជួយផង" កាយសង្ហាក្នុងឈុតកូនកម្លោះដែលដាបពាសទៅដោយឈាមដែលហូរជ្រាបចេញពីរាងកាយតូចដែលស្ថិតក្នុងរង្វង់ដៃនាយ កែវភ្នែកក្រហមងាំងទាំងសងខាងរបស់គេងាកមើលជុំវិញខ្លួន ស្រែកសុំរកជំនួយពីគ្រូពេទ្យដែលនៅទីនោះ។
"ដុកទ័រ..ដុកទ័រជួយនាងផង! នាង..នាងជួបគ្រោះថ្នាក់ចរាចរណ៍" ក៏មានគ្រូពេទ្យប៉ុន្មាននាក់ចេញមកបន្ទាប់ពីបានលឺនឹងឃើញសភាពធ្ងន់ធ្ងររបស់ស្រីតូចដែលនៅក្នុងរង្វង់នាយកម្លោះម្នាក់នោះ ស៊ុកជីនក៏ដាក់រាងកាយអែមមីនៅលើគ្រែអ្នកជម្ងឺមុននឹងត្រូវបានគ្រូពេទ្យទាំងនោះរុញនាងទៅកាន់បន្ទប់សង្គ្រោះ។
"លោកដុកទ័រ សូមមេត្តាជួយនាងផង អស់ប៉ុន្មានក៏ខ្ញុំចំណាយដែរ មេត្តា..មេត្តាជួយនាងផង"
"បាទ៎លោក សូមរង់ចាំនៅខាងក្រៅ" ស៊ុកជីនក៏ត្រូវបានគ្រូពេទ្យឃាត់ឲ្យនៅរង់ចាំខាងក្រៅ ទាំងដែលគេអន្ទះសារសឹងតែស្លាប់ទៅហើយ រាងកាយខ្ពស់ជ្រងោរដាបប្រឡាក់ទៅដោយឈាមក៏សម្រូតខ្លួនចុះអង្គុយផ្ទាល់នឹងឥដ្ឋការ៉ូ ខ្នងផ្អែកនឹងជញ្ជាំងបន្ទប់សង្គ្រោះ ស្រងេះស្រងោចពេញទ្រូង រូបភាពនៅសំឡឹងមើលមកគេ ភាពឈឺចាប់ដែលបង្ហាញតាមរយៈក្រសែភ្នែកនាងហាក់បីដូចជានៅដក់ជាប់ពេញក្នុងខួរក្បាលរបស់គេ ទុកជាការដាក់ទោសជាមួយកំហុសអចេតនាមួយដែលគេបានប្រព្រឹត្តិនោះ។
"បងសុំទោស..សុំទោសដែលបណ្ដោយឲ្យអូនឈឺចាប់បែបនេះអែមមី បងសុំទោស អ្ហឹកអ្ហឺ" ទឹកភ្នែករាប់សិបតំណក់មិនដឹងជាស្ដុកទុកតាំងពីពេលណានោះក៏សម្រក់ចុះមកសស្រាក់ កូនប្រុសដើមទ្រូង៥ហត្ថដែលមិនងាយនឹងសម្រក់ទឹកភ្នែកទទេៗព្រោះនរណាម្នាក់ តែក៏បែរជាមកអង្គុយយំនៅទីនេះ យំព្រោះតែភាពសោកស្ដាយ យំព្រោះតែភាពភ័យខ្លាច...ខ្លាចថាព្រោះតែកំហុសអចេតនាមួយនេះគេនឹងបាត់បង់នាង។
មួយសន្ទុះធំកន្លងផុតទៅហើយតែគ្រូពេទ្យក៏នៅមិនទាន់ចេញមក ម្ចាស់កាយមាំឯណេះក៏មិនអាចធ្វើអ្វីបានក្រៅពីដើររេរាទៅមកៗពីមុខបន្ទប់សង្គ្រោះនោះទាំងចិត្តអន្ទះសារ ភ្នែកចេះតែងាកសំឡឹងមើលទៅខាងក្នុង ទ្រូងខាងឆ្វេងចុកណែនដូចគេឆ្កឹះឆ្កៀលត្បិតមើលពីទីនោះទៅគេក៏បានឃើញអែមមីកំពុងតែទទួលការវះកាត់ដដែល។
ក្រាក!
"លោកដុកទ័រ..លោកដុកទ័រនាងយ៉ាងមិចទៅហើយ? ប្រាប់ខ្ញុំមកលោកដុកទ័រ" ស៊ុកជីនអន្ទះសារសួរនាំពីអាការៈរបស់មនុស្សស្រីជាទីស្រឡាញ់ខ្លួន ដៃទាំងសងខាងរបស់នាងក៏ញ័រទទ្រើតទប់មិនជាប់ ស្របនឹងភាពអន្ទះសារនោះទ្វារបន្ទប់សង្គ្រោះក៏បើកឡើងជាថ្មីព្រមជាមួយនឹងរាងកាយសន្លប់ស្ដូក ក្បាលត្រូវរុំដោយបង់របួសធ្ងន់ធ្ងរតែម្ដង។
"អែមមី.."
"នាងរងការប៉ះទង្គិចត្រង់ផ្នែកក្បាលធ្ងន់ធ្ងរ មានឈាមជ្រាបនៅក្នុងខួរក្បាលតែចាត់ទុកថាជាសំណាងល្អដែលនាងបានទទួលការវះកាត់ទាន់ពេលវេលា ការវះកាត់ដំណើរការទៅដោយរលូនហើយ ពួកយើងនឹងផ្លាស់អ្នកជម្ងឺទៅកាន់បន្ទប់ពិសេស ប៉ុន្តែ..."
"ពួកយើងក៏សូមសំដែងការសោកស្ដាយ ពួកយើងអាចការពារបានតែជីវិតរបស់ម្ដាយប៉ុណ្ណោះ ចំណែកឯក្មេងដែលនៅក្នុងផ្ទៃ គេទៅបានសុខហើយ" បេះដូងស៊ុកជីនធ្លាក់ដល់កែងជើងបន្ទាប់ពីលឺពីដំណឹងមួយដែលគេមិនបានរំពឹងគិតជាមុន ដុកទ័រលើកដៃកាន់ស្មាស៊ុកជីនបន្តិចមុននឹងនាំខ្លួនចាកចេញទៅមើលអ្នកជម្ងឺផ្សេងទៀត បន្សល់ទុកស៊ុកជីននៅឈរទ្រឹងមួយកន្លែងហាក់ដូចជាមនុស្សគ្មានព្រលឹងព្រលះនៅក្នុងខ្លួន រាងកាយដែលឈរទ្រឹងក៏បែរជាទន់អង្គុយគ្រឹបទៅលើឥដ្ឋការ៉ូ។
"កូន? នេះអូនលាក់បាំងរឿងកូនជាមួយនឹងបងមែនទេ? កូន.." ស៊ុកជីនជ្រប់មុខខ្លួនឯងមិនងើប ទ្រូងកាន់តែចុកអួលណែនខ្លាំងលើសដើមថែមទៀត បញ្ហាមួយមិនទាន់ចប់ក៏មានបញ្ហាមួយទៀតចូលមក នាំភាពសោកស្ដាយឲ្យគេកាន់តែខ្លាំងលើសដើម បើសិនជាគេដឹងថានាងមានកូនជាសាច់ឈាមរបស់គេ គេក៏មិនធ្វើរឿងឆ្កួតឡប់អស់ទាំងនោះ គេនឹងមើលថែនាងឲ្យបានល្អ។
"ឲ្យប៉ាសុំទោសកូន..ឲ្យប៉ាសុំទោស"
ក្រាក!
ទ្វារបន្ទប់សម្រាកវីអាយភីបើកឡើងសន្សឹមៗមុននឹងកាយខ្ពស់ស្រឡះចូលមកព្រមជាមួយទឹកមុខស្រពាប់ស្រពោន បូកផ្សំនឹងចូលមកដល់ឃើញរាងកាយមនុស្សស្រីជាទីស្រឡាញ់ដេកស្ដឹងលើគ្រែបំពាក់អុកសុីសែនបែបនេះទៀត កាន់តែនាំឲ្យស៊ុកជីនទន់ជ្រាយលើសដើមទៀត។ ស៊ុកជីនបោះជំហាននាំខ្លួនចូលទៅកៀកក្បែរនឹងគ្រែអ្នកជម្ងឺដែលមានអែមមីសម្រាកនៅទីនោះ ដៃទាំងសងលូកកាន់ក្រសោបដៃបំពាក់សឺរ៉ូមរបស់អែមមីឡើងមកថើប មុននឹងអឹបវាជាប់នឹងថ្ពាល់ដាបទៅដោយទឹកភ្នែករបស់គេ។
"អែមមី..អូនក្រោកឡើងមក! បងមកហើយ បងរកអូនហើយកូនក្រមុំដ៏ស្រស់ស្អាតរបស់បង បងមិនរៀបការជាមួយអ្នកណាទៀតទេ បងមិនលែងដៃអូនទៀតទេ បងមកបំពេញសន្យាដែលអូនចង់បាន គ្រប់យ៉ាងដែលអូនចង់បាន ពិធីមង្គលការដ៏ស្រស់ស្អាតដែលអូនបានឃើញនោះ វាជារបស់អូនទេ បងរៀបចំឡើងព្រោះតែអូន បងគិតថាបន្ទាប់ពីរកភាពស្អាតស្អំជូនខ្លួនឯងនឹងអ្នកគ្រប់គ្នារួចពួកយើងនឹងអាចប្រារព្ធពិធីនោះបន្តជាមួយគ្នា តែបង..."
"បងមិនស្មានថា..អ្ហឹក! បងសុំទោស"
"ហេតុអី? ហេតុអីក៏អូនលាក់បាំងបងពីរឿងកូនរបស់ពួកយើង? អូននិយាយថាវ៉ូយ៉នត្រូវការប៉ាទទួលខុសត្រូវ ចុះកូនពួកយើង? អូនមិនចង់ឲ្យកូនយើងមានប៉ាហៅនឹងគេទេមែនទេ? ហេតុអី? ហេតុអីក៏អូនលះបង់គ្រប់យ៉ាងឲ្យទៅគេទាំងមិនគិតពីខ្លួនឯងបែបនេះ?" ស៊ុកជីនរៀបរាប់ពាក្យទាំងប៉ុន្មានដែលកប់ក្នុងទ្រូងទៅកាន់ម្ចាស់កាយតូចដែលដេកស្ដឹងមួយកន្លែងដែលអាចត្រឹមដកដង្ហើមតែក៏មិនមានសតិអារម្មណ៍ឆ្លើយតបមកកាន់គេបានឡើយ ទឹកថ្លាមួយតំណក់ក៏ហូរស្រក់កាត់ប៉ះនឹងដៃរបស់អែមមី ជាទឹកភ្នែកដ៏សែនឈឺចាប់របស់មនុស្សប្រុសម្នាក់នេះ បុរសម្នាក់ដែលនៅអង្គុយរំពឹងឲ្យនាងដឹងខ្លួនឡើងមកស្ដាប់ការបកស្រាយរបស់គេ តែនាងក៏នៅតែសម្រាកទ្រឹងមួយកន្លែង វាក៏សាកសមដែរ ព្រោះមួយរយៈចុងក្រោយនេះនាងហត់នឿយច្រើនហើយ។

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now