ភាគ១៨

458 23 0
                                    

រាងយឺតបន្តិចហើយណា៎ ហិហិ រីករាយអានចាស៎

ម្ចាស់គ្រងបេះដូង
ភាគ៖១៨

ងឹក..
ឡានស្ព័រទំនើបបើកឈប់ចតនៅពីមុខផ្ទះរបស់មនុស្សស្រីជាទីស្រឡាញ់ទាំងចិត្តអន្ទះសារជាខ្លាំង ស៊ុកជីនក៏ចុះពីឡានរួចរត់សម្ដៅចូលទៅក្នុងផ្ទះនាង មកដល់គឺមិនមានអ្នកណានៅឡើយ មិនសូម្បីតែបើកភ្លើងថែមទៀត។
"អែមមី? អែមមីអូននៅខាងក្នុងទេមែនទេ?" ស៊ុកជីនផ្លោះចូលក្នុងរបងផ្ទះអែមមីរួចមកគោះដល់ទ្វារផ្ទះនាងតែម្ដង ក៏ប៉ុន្តែនៅតែមិនមានអ្នកណាមកបើកទ្វារអោយនាយដដែល កាន់តែធ្វើឲ្យនាយព្រួយចិត្តខ្លាំងលើសដើមទៀត ដៃញ័រលើកទូរសព្ទ័ពីហោប៉ៅមករួចចុចទាក់ទងទៅកាន់អែមមីជាថ្មីម្ដងទៀតក្រែងលោនាងនឹងលើក តែ...
(សូមអភ័យទោសលេខដែលលោកអ្នកហៅបានបិទទូរសព្ទ័)
"ព្រះអើយ!" ស៊ុកជីនស្រែកមួយអស់សំឡេង រួចក៏ងាកសំឡឹងមើលទៅជុំវិញបរិវេណផ្ទះ មិនឃើញមានអ្វីឡើយក្រៅពីផ្ទៃស្មៅដែលសើមជោគទៅដោយសន្សើមទឹកភ្លៀងធ្លាក់។
"អាឡូ! ចាត់ការមើលកាំមេរ៉ាសុវត្ថិភាពក្បែរៗនេះទាំងអស់ឲ្យឆាប់ឡើង" ស៊ុកជីនក៏ទាក់ទងទៅកាន់កូនចៅបញ្ជាឲ្យពួកគេឆែកកាំមេរ៉ាសុវត្ថិភាពដែលនៅម្ដុំនេះគ្រប់កន្លែង នាយក៏មិនបាននៅស្ងៀមដែរ ពោលគឺនាយប្រញាប់បកទៅរកឡានបើកចេញមើលតាមផ្លូវក្រែងអាចឃើញនាង។
"អូននឹងមិនអីទេអែមមី! អែមមីអូនឯណា?" ស៊ុកជីនពោលនិយាយតែម្នាក់ឯង ទ្រូងខាងឆ្វេងចាប់ចុកអួលណែន ខួរក្បាលមានតែពាក្យស្ដីបន្ទោសខ្លួនឯងដែលបណ្ដោយឲ្យនាងមកវិញតែម្នាក់ឯង ទាំងដែលនាយធ្លាប់បានដឹងទៅហើយថានៅម្ដុំផ្ទះនាងមានគ្រោះថ្នាក់ខ្លាំងដល់កម្រិតណានោះ?
ត្រឡប់ទៅមើលអែមមីឯណោះវិញ បន្ទាប់ពីនាងត្រូវបានគេចាប់ខ្លួនមក គឺនាងសន្លប់បាត់បង់ស្មារតីតែម្ដង។ ឡានបើកទៅមុខបន្តជារឿយៗឆ្លងកាត់ផ្លូវជាតិដែលស្ងប់ស្ងាត់មិនមានឡានឆ្លងកាត់ខ្វាត់ខ្វែងក៏ព្រោះតែមេឃភ្លៀងធ្លាក់ក្រាស់គួរសម មួយផ្លូវគឺមានតែឡានមួយនេះប៉ុណ្ណោះ។
ពន្លឺបំភ្លឺរបស់អំពូលភ្លើងសាធារណៈក៏ចាំងប៉ះនឹងរូបកាយតូចស្រឡូនដែលសន្លប់ស្ដូកនៅខាងក្រោយ រាងកាយទទឹកជោគព្រោះតែត្រូវទឹកភ្លៀង មិនខុសប្លែកពីអ្នកដែលនៅអង្គុយបាំងខាងមុខកំពុងបើកឡាននោះឡើយ។
"អ្ហឺ..." សំឡេងតូចបន្លឺខ្សាវៗពីដើមករម្ចាស់កាយតូចនោះ អែមមីមិចភ្នែកតិចៗហាក់ឈឺក្បាលខ្ទោកៗសឹងតែងើបមិនចង់រួច ភ្នែកស្រអាប់ងាកសំឡឹងពាសជុំវិញខ្លួន មុននឹងបានដឹងថានាងកំពុងតែនៅក្នុងឡាន តែថាមិនមែនជាឡានរបស់ស៊ុកជីន ក៏មិនមែនជាឡាននាងរឺឡានអ្នកស្គាល់ ចឹងបានន័យថា...
អែមមីបើកភ្នែកសំឡឹងមើលទៅខាងមុខក៏ឃើញថាអ្នកបើកឡាននោះមានស្លៀកឈុតខ្មៅក្រឹបមួយតួខ្លួនតែម្ដង នាងតូចភ័យឡើងញ័រមាត់ មុននឹងសម្ងំបិទភ្នែកព្រោះខ្លាចថាគេដឹងថានាងដឹងខ្លួនវិញហើយធ្វើបាបនាង។
តឹកៗ ឡានដែលកំពុងតែបើកនោះក៏ស្រាប់តែបង្អង់រួចបត់ចូលទៅកាន់ស្ថានីយ៍ប្រេងឥន្ធនៈដែលនៅជិតនោះ អែមមីឯណោះក៏ព្យាយាមបិទភ្នែកទាំងងងឹតងងុល ទាំងភ័យព្រួយមិនដឹងថាគេនឹងនាំនាងទៅណា ពេលនេះមកដល់ទីណានាងក៏មិនបានដឹង។
គ្រឹប! ឡានក៏ឈប់ងក់មុននឹងអ្នកបើកនៅខាងមុខចុះពីលើឡានទៅរួចសម្ដៅទៅកាន់ម៉ាតមួយដែលនៅជិតនោះ អែមមីបានឱកាសនាងក៏ព្យាយាមក្រោកឡើងសំឡឹងមើលឆ្វេងស្ដាំ ទាញទ្វារបំណងនឹងបើក តែបើកមិនរួច ទោះជានាងទាញខ្លាំងប៉ុណ្ណាក៏បើកមិនបាន។
"សុំអង្វរ! បើកទៅ.. អ្ហាយ៎ ជួយផង អ្ហឹក" អែមមីអង្រួនទ្វារឡានគ្រាំងៗ ស្រែកផងយំផងតាមអារម្មណ៍ភ័យខ្លាចតែវាក៏មិនបានការ ស្ថានីយ៍ប្រេងនោះក៏ស្ងាត់មិនមានអ្នកណាមកចាក់ មិនមានសូម្បីតែអ្នកចាំចាក់សាំងឲ្យព្រោះវាជាស្ថានីយ៍ប្រេងដែលប្រើប្រាស់បច្ចេកវិទ្យាចាក់ដោយស្វ័យប្រវត្តិ អែមមីភ័យឡើងញ័រខ្លួនអស់ទៅហើយតែនាងក៏នៅតែព្យាយាមរុញទ្វារនោះ មួយក្ដារចុងក្រោយនាងទាញគន្លឹះទ្វារខ្លាំងរហូតដាច់ផ្ងារថយក្រោយលើកម្រាលខាងក្រោម...
តែវាមិនមែនជាកម្រាលឡើយ...ជា...ជាសាកសពរបស់មនុស្សស្រីម្នាក់ទៅវិញ!!!!
"ហ្អាយ៎!! មនុស្ស..មនុស្សស្លាប់ អ្ហឹកៗ"អែមមីភ្លាត់សំឡេងស្រែករួចកិលខ្លួនថយក្រោយ តាមពិតនាងដេកអម្បាញ់មិញនោះគឺដេកលើពូកក្បែរនឹងសាកសពរបស់មនុស្សម្នាក់ទៀតនៅទីនោះ រឺក៏នាងជាមនុស្សបន្ទាប់ដែលទៅជាបែបនេះ? អត់ទេ...មិនអាចទេ!
"ស៊ុកជីន..ស៊ុកជីនជួយអូនផង អ្ហឹក" អែមមីលើកដៃគោះកញ្ចក់ គោះខ្លាំងៗរហូតដល់ខ្មងដៃដាច់ហូរឈាមរហាចតែកញ្ចក់នោះតែនៅមិនប្រេះស្រាំទាល់តែសោះ អែមមីងាកឆ្វេងស្ដាំមុននឹងសំឡឹងឃើញចម្រឹងដេកដែលនៅខាងក្រោយ ទើបនាងឈោងទាញវាមករួចក៏វាយកម្ទេចកញ្ចក់ឡាននោះ វាយៗរហូតទាល់តែវាបែកស្រាំ ស្របនឹងសោរឡានបើកល្មម អែមមីក៏ប្រញាប់បើកបវារួចរត់ចេញទៅរកផ្លូវធំ។
"ជួយផង! ជួយផង.. អ្ហឹក" អែមមីរត់ផងស្រែកផង ងាកភ្នែកទៅក្រោយក៏ឃើញមនុស្សឈុតខ្មៅនោះនៅឈរសំឡឹងមើលមក អែមមីកាន់តែភ័យទើបនាងប្រញាប់រត់ឲ្យកាន់តែលឿនទៅ រត់ផងស្រែកផង។
ទីតៗ ងឹក...
"ជួយ..ជួយផង អ្ហា៎ អ្ហឹក ជួយ" អែមមីរត់មកកាត់ផ្លូវជាតិធំតែម្ដង រត់ចូលមករកឡានដែលបើកឆ្លងកាត់នោះតែម្ដង រាងកាយតូចដួលគ្រឹបអុកគូថនឹងថ្នល់ ឡានមួយក៏ឈប់ចុះមក មុននឹងឡានផ្សេងៗក្បែរៗនោះក៏ឈប់តាមនឹងនាំគ្នាចុះមកមើលក៏ព្រោះតែឃើញសភាពគួរអាណិតនឹងចម្លែករបស់នាងតូចយើង អែមមីអង្គុយផ្ទាល់លើថ្នល់ ដៃនឹងខ្លួនមានប្រឡាក់ឈាមរបស់សាកសពនាងដួលលើមុននោះ នាងយំស្រែកចាប់មិនឈ្នះ និយាយតែពាក្យប៉ុន្មានម៉ាត់ប៉ុណ្ណោះ។
"ជួយ.. អ្ហឺ.. មនុស្ស..មនុស្សស្លាប់ អ្ហឺ!!!" អែមមីនិយាយទៅកាន់អ្នកគ្រប់គ្នា អ្នកខ្លះក៏ចូលមកសួរនាំនាង អ្នកខ្លះក៏ចុចខលហៅឡានពេទ្យ។
"អ្នកនាង..អ្នកនាង" មនុស្សស្រីម្នាក់ក៏ចូលមកព្រមជាមួយនឹងឈុតអាវធម្មតាដូចជាទើបតែមកពីផ្ទះ អែមមីគ្រាន់តែក្រឡេកឃើញភ្លាមនាងក៏ប្រញាប់ចាប់ដៃស្រីម្នាក់នោះជាប់តែម្ដង។
"ស៊ុកជីន..ហៅស៊ុកជីន អ្ហឺ!!! ស៊ុកជីន អ្ហឹក.." បើទោះជាគេមិននៅទីនេះ តែអែមមីក៏នៅតែស្រែកហៅគេមិនឈប់ ស្រីតូចឈ្លីសក់ខ្លួនឯងទាំងដៃដាបទៅដោយឈាម ព្យាយាមក្រោកឡើងព្រមជាមួយនឹងការជួយរបស់មនុស្សស្រីចូលមកជួយមុននោះ។
"អែមមី!!" សំឡេងមួយស្រាប់តែស្រែកពីចម្ងាយមក អែមមីក៏ងាកមើលទៅគេ រាងកាយមាំខ្ពស់ទទឹកជោគដោយទឹកភ្លៀង នាងប្រញាប់អូសជើងរត់ទៅរកគេទាំងលំបាក បានឃើញគេភ្លាម នាងក៏ហាក់ដូចជាមានសង្ឃឹមជាថ្មី។
"ស៊ុក..ស៊ុកជីន អ្ហឹក! ស៊ុកជីន អូយ៎ ព្រូស"
"អែមមី! អែមមី..." ជាស៊ុកជីនពិតមែន គេជិះមកតាមផ្លូវនេះបន្ទាប់ពីកូនចៅរាយការណ៍មកថាបានឃើញឡានដែលចាប់អែមមីមកតាមនេះ ពេលនេះគេក៏បានជួបនាង តែជួបក្នុងសភាពមិនសមស្រប។
"អ្ហឺ.."
"មាន..មានមនុស្សស្លាប់ អ្ហឺ" ស្របនឹងស៊ុកជីនចូលមករកនាងកាន់ស្មានាង អែមមីក៏ទន្ទេញតែពាក្យថាមនុស្សស្លាប់ក៏ព្រោះសភាពសាកសពនោះវានៅពេញភ្នែកនាងខ្លាំងពេក ទោះជាស៊ុកជីនឃាត់នាងយ៉ាងណាក៏នាងមិនឈប់ដែល។
"បងជីន?" មនុស្សស្រីដែលជួយគ្រាអែមមីអម្បាញ់មិញក៏មកមើលនាងទីនេះ ស៊ុកជីនក្រឡេកក៏ភ្ញាក់ព្រើត។
"ឡរ៉ា? មិចក៏នាង?"
"គ្មានពេលទេ នាំនាងទៅពេទ្យសិនទៅ!" ស៊ុកជីនក៏មិនបានគិតច្រើនប្រញាប់លើកបីអែមមីឡើងទៅកាន់ឡានរបស់គេភ្លាមៗតែម្ដង។
"ខ្ញុំសុំទៅដែរ"
"ឡើងឡានមក" ពួកគេទាំង៣ក៏ឡើងឡានរួចបើកចេញទៅយ៉ាងលឿនស្លេវតែម្ដង។

៚យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Opowieści tętniące życiem. Odkryj je teraz