ភាគទី៥១

354 15 0
                                    

អរគុណសម្រាប់16Kឡាច៎ផេក នឹងអរគុណដល់អ្នកអានដែលនៅតែតាមដានមកដល់សេរីមួយនេះ..រីករាយអានចាស៎

ម្ចាស់គ្រងបេះដូង
ភាគទី៥១

"អែមមីនាងមិននៅផ្ទះទេរឺ?" ម្ចាស់កាយមាំទាំនៅអង្គុយក្នុងផ្ទះក៏លាន់មាត់កាលបើបានឃើញសារជាអក្សរមួយផ្ញើចូលមកកាន់គេ តែអត្ថន័យនោះដូចជាមិនសម្ដៅមកកាន់គេសោះតែជាសារដែលអែមមីផ្ញើទៅកាន់ប្អូនស្រីនាងដែលក្នុងសារមួយនោះបានបញ្ជាក់ថា៖
(បងប្រហែលជាអាចនឹងទៅផ្ទះយឺតព្រោះបងមានការរវល់បន្តិច បើអូននឹងប៉ាម៉ាក់ងងុយអាចពិសារអាហារមុនបងបានណា៎ បងសុំទោសដែលយឺតយ៉ាវ)
ត្រឹមតែសារមួយរបស់អែមមីបែបនេះក៏បែរជាធ្វើឲ្យនាយកម្លោះយើងនៅមិនសុខតែម្ដងក៏ព្រោះតែគេគិតថាអ្នកអាចនឹងមានបញ្ហាអ្វីជាមិនខាន អែមមីជាមនុស្សដែលធ្វើអ្វីមួយប្រយត្ន័ប្រយែងណាស់តែហេតុអីក៏ពេលនេះនាងបែរជាផ្ញើសារច្រឡំបែបនេះ? ហើយហេតុអីក៏នាងមិននៅផ្ទះទាំងដែលនាងទើបតែចេញពីផ្ទះបែបនេះ?
"គួរតែសួរអូនវ៉ាយ៍ទេ?" ជុននីអូក្រោកឈរទាំងនៅមិនសុខ ជើងក៏ដើរទៅដើរមកមិនឈប់តែម្ដងក៏ព្រោះតែគិតថានាងកំពុងតែមានបញ្ហា ភ្នែកងាកសំឡឹងមើលទៅនាឡិកាព្យួរជាប់នឹងជញ្ជាំងឯណោះទើបដឹងថាពេលនេះម៉ោង១០យប់ទៅហើយ គិតដល់ត្រឹមនេះជុននីអូក៏មិនបង្អង់ប្រញាប់នាំខ្លួនទាញសោរឡានទៅជាមួយផងប្រញាប់ប្រញាល់ចុះទៅជាន់ខាងក្រោមតែថាក៏ឈប់កាលបើមានវត្តមានរបស់នរណាម្នាក់នៅទីនោះនាំឲ្យគេភាំងគិតអ្វីលែងចេញ។
"បងស្រី" ម្ចាស់កាយតូចដែលទើបតែមកដល់ពីព្រលានយន្តហោះក៏បែរងាកមកសំឡឹងមើលវត្តមានប្អូនប្រុសនៅឈរឯជាន់ខាងលើ ជុននីអូក៏ប្រញាប់ប្រញាល់រត់ចុះទៅរកហ្វីលីណារួចអោបនាងជាប់ណែននឹងដៃ ជូហ្វីនឹងណាមជុនដែលកំពុងតែពរចៅប្រុសស្រីម្នាក់មួយឯណោះក៏ញញឹមបិទមាត់មិនជិត។
"ហេតុអីក៏បងមកមិនប្រាប់បែបនេះ?"
"បើប្រាប់មុនបងមិចនឹងបានឃើញប្អូនប្រុសបងភ្ញាក់ផ្អើលបែបនេះទៅ?" ហ្វីលីណានិយាយបញ្ជោះប្អូនប្រុសទៅតាមទម្លាប់ អ្នកអង្គម្ចាស់ជុងហ្គុកឯណោះក៏បានត្រឹមតែអង្គុយសំឡឹងមើលបងប្អូនអោបគ្នាទាំងនឹករលឹករួចទើបងាកទៅចំទទួលដេវីននៀពីដៃរបស់ណាមជុនមកវិញ។
"តែថាបងមកកូរ៉េពេលនេះមានបញ្ហាអីមែនទេ?" គ្រាន់តែជុននីអូចោទសំនួរនេះភ្លាមទឹកមុខរបស់អ្នកទាំង២ក៏បែរជាប្រែប្រួល ជាពិសេសនោះគឺអ្នកអង្គម្ចាស់ជុងហ្គុកតែម្ដង ទ្រង់ក៏ដាក់បុត្រាឲ្យអង្គុយលើភ្លៅទ្រង់រួចព្រលែងខ្យល់ដង្ហើមធំទាំងតានតឹងតែម្ដង។
"មានបញ្ហាតិចតួចជាមួយនឹងម្ចាស់ប្អូនដែលយើងត្រូវមកដោះស្រាយ" អ្នកអង្គម្ចាស់ជុងហ្គុកក៏មានបន្ទូលរួចងាកភ្នែកសំឡឹងមើលទៅមហេសីជាថ្មីម្ដងទៀត។
...
"អូ! ព្រះអើយ.." ជូហ្វីគ្រាន់តែបានលឺរឿងទាំងនោះនាងក៏បែរជាគោះទ្រូងព្រោះតែវាជារឿងស្មានមិនដែលសម្រាប់នាងហើយក៏មិនគិតថារឿងទាំងនោះកើតឡើងទៅលើព្រះនាងភ្លោះទាំង២ឡើយ។
"ម្ចាស់បងរបស់ព្រះនាងភ្លោះមានបំណងចង់ផ្សំផ្គុំម្ចាស់ប្អូននឹងបុរសដែលទ្រង់គិតថាសាកសម តែថាគេម្នាក់នោះបានព្យាយាមបំពានទៅលើព្រះនាងអែលលីហូតដល់ព្រះនាងរត់គេចចេញពីវិមាន មកទល់ពេលនេះក៏នៅមិនទាន់បានដំណឹងពីនាងដែរ ទម្រាំតែម្ចាស់បងរបស់ព្រះនាងដឹងព្រះកាយទាន់ ព្រះនាងអែលលីក៏បាត់ខ្លួនចេញពីវិមានបាត់" អ្នកអង្គម្ចាស់និយាយបកស្រាយបែបនេះវាក៏ដូចជាបកស្រាយគ្រប់យ៉ាងដែលជាចម្ងល់របស់ជុននីអូអញ្ចឹង គេដឹងហើយយល់ហើយថាហេតុអ្វីបានជាអែលលីត្រូវធ្វើការនៅក្នុងក្លឹបរាត្រីក៏ព្រោះតែបញ្ហានេះមែនទេ?
"យើងក៏បានចាត់ឲ្យមនុស្សតាមរកព្រះនាងដែរតែរកមិនឃើញទាល់តែសោះថាព្រះនាងទៅណាឲ្យពិតប្រាកដព្រោះព្រះនាងអាចចាកចេញពីប្រទេសបានដោយងាយ ដោយមិនចាំបាច់មានលិខិតឆ្លងដែនឡើយ" អ្នកអង្គម្ចាស់ជុងហ្គុកមានបន្ទូលស្របនឹងដៃទាំងសងខាងទប់ថ្ងាសខ្លួនឯងហាក់បីដូចជាតានតឹង ហ្វីលីណាកាលបើបានឃើញស្វាមីបែបនេះនាងក៏ប្រញាប់ចូលទៅជិតទ្រង់នឹងអោបក្រសោបលួងលោមទ្រង់ បុត្រាបុត្រីតូចៗឯណោះក៏ចូលទៅអោបក្រសោបមាតាបិតាដូចគ្នា។
"អញ្ចឹងកូនសុំទៅក្រៅមួយភ្លែតអ្នកម៉ាក់លោកប៉ា"
"កូនគិតចង់ទៅណានេះយប់ហើយ" ជូហ្វីសួរទៅកាន់កូនក៏មិនទាន់ដែរព្រោះគេបានចេញទៅបាត់ទៅហើយ ជុននីអូមិនបានភ្លេចពីរឿងដែលគេកំពុងតែគិតឡើយគ្រាន់តែថាបន្ថែមបញ្ហារបស់ព្រះនាងអែលលីចូលមួយទៀតប៉ុណ្ណោះមិនចឹងហេស៎?
ទីង**
សុខៗក៏មានសារមួយផ្ញើចូលមកទៀត ជុននីអូរហ័សបើកមើលទាំងអន្ទះសារក្នុងចិត្តតែថាត្រឹមតែសារមួយនោះក៏នាំឲ្យទុក្ខកង្វល់គេបានរសាយខ្សាកៗតែម្ដងនោះគឺជាសារដែលផ្ញើពីលេខរបស់អែមមីមកវិញដោយនិយាយថា៖
(ខ្ញុំផ្ញើច្រឡំ កុំបារម្ភអី រាត្រីសួស្ដី)
"ល្អហើយ" ជុននីអូក៏និយាយទាំងញញឹមរួចផ្អែកខ្នងនឹងពូកឡានរបស់គេ កែវភ្នែកងាកសំឡឹងទៅភ្លើងដែលភ្លឺនៅផ្លូវខាងមុខរបងហាក់បីដូចជារំលឹកគេដល់មនុស្សម្នាក់ដែលគ្រប់គ្នាទើបតែរំលឹកអម្បាញ់មិញនោះ ព្រមជាមួយនឹងសភាពនាងនាពេលដែលគេបានជួបជាលើកចុងក្រោយ ជុននីអូក៏ជ្រឹមចិញ្ចើមខ្លួនឯងទាំងឆ្ងល់ គេក៏បែរជានៅមិនស្ងប់ជាថ្មីម្ដងទៀត។
(ហេតុអីក៏យើងត្រូវខ្វល់ពីនាង?)

ត្រឡប់មកកាន់អាផាតមិនត្រកូលវីគ្រីសឯណេះវិញ ឡានឡាំបូហ្គីនីនៅចតខាងមុខអាផាតមិនជាយូរតែមិនមានអ្នកណាចុះមកសោះ ឡានបញ្ឆេះចោលព្រោះតែមានមនុស្សម្នាក់កំពុងតែគេង ចំណែកឯមនុស្សម្នាក់ទៀតក៏កំពុងតែអង្គុយសំលឹងមើលទៅនាងទាំងញញឹម ស៊ុកជីនក៏លូកស៊កទូរសព្ទ័ដាក់ចូលកាបូបរបស់នាងវិញ បន្ទាប់ពីគេឆ្លងកាត់ខ្សែខណ្ឌ័ដោយការផ្ញើសារក្លែងក្លាយទៅកាន់គ្រួសារនាងព្រមទាំងមនុស្សតែម្នាក់ជាសត្រូវស្នេហារបស់គេនោះរួចមក គេក៏មិនចង់ធ្វើបែបនេះព្រោះវាកំសាកណាស់ តែថាគេសុខចិត្តជាប់ឈ្មោះថាកំសាកក៏បានឲ្យតែគេបាននៅជាមួយនឹងនាងឲ្យយូរជាងនេះ។
"បងសុំទោស" ស៊ុកជីននិយាយព្រមទាំងដៃលូកក្រសោបលើកបីរាងកាយអែមមីដែលគេងលង់លក់មិនដឹងខ្យល់អ្វីទាល់តែសោះនោះចេញមកជាមួយគេ គ្រានោះក៏មានស្ត្រីចំណាស់ម្នាក់ចូលមកទទួលតែក៏ភ្ញាក់កាលបើបានឃើញថាក្នុងរង្វង់ដៃរបស់ស៊ុកជីនមានបីមនុស្សស្រីម្នាក់មកជាមួយ។
"អ្នកប្រុស..នេះ.."
"ម៉ាដាមចូលរៀបចំអាហារឲ្យបន្តិចផង ខ្ញុំយកនាងទៅខាងលើសិនក្រែងនាងក្រោកមកហើយឃ្លានណា៎" ម៉ែដោះក៏ញញឹមងក់ក្បាល ស៊ុកជីនឯណោះក៏បីអែមមីចូលទៅខាងក្នុងយ៉ាងប្រុងប្រយត្ន័។ មកដល់ជាន់ខាងលើឯណោះគេក៏ផ្ដេកនាងទៅលើពូកមានកម្រាលខ្មៅក្រឹបគ្រប់ដណ្ដប់លើគ្រែឃីងសាយរបស់គេ ស៊ុកជីនទាញភួយមកដណ្ដប់រាងកាយឲ្យអែមមីតែថាគេក៏បែរជាភ្ញាក់បន្ទាប់ពីបានឃើញទឹកសន្សើមដក់លើថ្ពាល់របស់នាង មុននេះនាងគេងលង់លក់ទាំងយំមែនទេ?
"ខ្ញុំស្អប់លោកណាស់..ខ្ញុំស្អប់លោក"
"តែខ្ញុំ..ខ្ញុំក៏មិនអាចឈប់ស្រឡាញ់លោកបាន ហ៊ឹម" ស្រីតូចដែលគេងមមើរនិយាយតែឯកឯងក៏ត្រូវឈប់កាលបើម្ចាស់កាយសង្ហាក៏បែរជាអោនប្រថាប់បបូរមាត់ពីលើបបូរមាត់តូចរបស់នាងតូចដែលកំពុងតែគេងលក់ គេថើបថ្នាក់ថ្នមនាងទាំងដែលម្ចាស់ខ្លួនគេងលក់មិនដឹងខ្លួន គេថើបនាងទាំងទឹកភ្នែក ព្រោះគេខឹងខ្លួនឯង ស្អប់ខ្លួនឯងដែលបណ្ដោយឲ្យកែវភ្នែកគេឈឺចាប់បែបនេះ៕

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now