ភាគទី៤៩

337 10 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៤៩

បើបាន900ឡាច៎មុនម៉ោង10អេតមីននឹងជូនភាគ៥០មួយទៀត

ក្នុងឡានដែលបើកចាកចេញនោះក៏មិនបានស្ងប់ស្ងាត់ដូចជាការគ្រោងទុកឡើយ ដោយសារតែនាងឧស្សាហ៍បានជួបគេជារឿយៗទៅហើយទើបនាងក៏មានអារម្មណ៍ថាស៊ាំជាមួយនឹងការនៅក្បែរគេ វ៉ាយ៍លេតក៏នាំខ្លួនឈោងទៅចុចបើកចម្រៀងនៅក្នុងឡានដើម្បីកុំឲ្យអផ្សុកព្រោះទម្រាំតែដល់ផ្ទះនាងវាក៏ប្រហែលជាជិត៣០នាទីឯណោះ។
"បើដឹងថានាងចូលចិត្តរួមដំណើរជាមួយខ្ញុំបែបនេះ នឹងឆ្លៀតពេលមកទទួលឲ្យបានច្រើន" ឃើញថាវ៉ាយ៍លេតហាក់សម្របខ្លួនជាមួយនឹងគេច្រើនជាងមុនទើបជីមីនសម្រេចនិយាយពាក្យគិតក្នុងចិត្តទាំងនេះទៅកាន់នាង តែនាងល្អិតវ៉ាយ៍លេតក៏ងាកបែរមករកគេព្រមជាមួយនឹងការក្រវីក្បាលបដិសេធទាំងមិននិយាយអ្វីទាំងអស់។
"ហេតុអី?"
"ខ្ញុំទៅជាមួយលោកពេលនេះព្រោះខ្ញុំមិនចង់អសទ្ធាជាមួយនឹងមនុស្សចាស់ប៉ុណ្ណោះ តែមួយលើកនេះទៀតបានហើយ ព្រោះខ្ញុំនឹងលោកក៏មិនមានអ្វីជ្រាលជ្រៅដែលត្រូវជួបគ្នាអីញឹកញាប់ដែរ មិនចឹង..ហ៊ឹម" វ៉ាយ៍លេតងាកចង់ប្រឈមនឹងគេតែថាគ្រាន់ងាកខ្វាច់អ្នកម្ខាងទៀតក៏លោមកថើបបបូរមាត់នាងមួយខ្សឺតរកតែនាងតែប្រុងខ្លួនជាមុនមិនទាន់។
"ស្នាមថើបដំបូង ស្នាមថើបលើកទី២របស់នាងខ្ញុំយកបានអស់ហើយ ប៉ុណ្ណឹងនៅមិនជ្រាលជ្រៅទៀតហេស៎? រឺក៏នាងចង់បានអ្វីដែលជ្រៅៗជាងនេះទៀត" ជីមីនខាំបបូរមាត់ខ្លួនឯងទាំងខូចខិលដាក់វ៉ាយ៍លេត ឲ្យតែនាងភ្លេចខ្លួនគឺដឹងតែបានដៃគេរហូតតែម្ដង។
ផ្លាច់..អូយ៎!
"ចេះឈឺដែរ? ស្មានតែអត់តើ" វ៉ាយ៍លេតឆ្លៀតឱកាសគេកំពុងញញឹមឌឺដងក៏រហ័សលើកដៃស្រឡូនទះកណ្ដាលមាត់គេលាន់ផ្លាច់ ជីមីនក៏លើកដៃទប់បបបូរមាត់មិនភ្លេចងាកសំឡឹងមើលទៅក្មេងព្រហើនដែលហ៊ានលើកដៃទះមាត់គេមុននេះ តែនាងហាក់មិនបានខ្លាចរអាអីបន្តិចសោះ បែរជាទាញទូរសព្ទ័មកចុចវាសធ្វើមិនដឹងទៅវិញ បែបនេះនាយក៏កាន់តែខ្នក់ខ្នាញ់នាងថែមមួយកម្រិតទៀត។
"បើលោកមិនចង់ត្រូវថែមមួយដៃទៀតក៏បើកឡានទៅ" វ៉ាយ៍លេតមិនត្រឹមតែមិនខ្លាចគេហើយនៅថែមបញ្ជាម្ចាស់ឡានហើយនាងក៏អង្គុយគងអន្ទាក់ខ្លាស្ដាប់ចម្រៀងក្នុងឡានយ៉ាងរំភើយទៀត នាយជីមីនយើងក៏បានត្រឹមតែក្រវីក្បាលហួសចិត្តជាមួយនាង ហើយក៏បន្តបើកឡានទៅបន្តទៀតយ៉ាងស្ងប់ស្ងៀម។
....
វីឡាអាល់ម៉ាឌី..
"បងស្រី!!! បងស្រីវ៉ាយ៍មកផ្ទះហើយ" នាងល្អិតវ៉ាយ៍លេតក៏រត់ត្រុកៗចូលមកក្នុងផ្ទះ អន្ទះសារចង់ជួបជាមួយនឹងបងស្រី តែក្នុងវីឡាបែរជាស្ងប់ស្ងាត់មិនឃើញបងស្រីនាងចេញមកទទួលនាងទាល់តែសោះ មិនបង្អង់ស្រីតូចក៏ប្រញាប់រត់ចូលទៅផ្ទះបាយតែក៏មិនបានឃើញបងស្រីនាងដដែល។
"អូ! កូនវ៉ាយ៍មកវិញហើយហេស៎?" គាប់ជួនស្កាលេតដែលកំពុងតែឈររៀបចំអាហារជាមួយនឹងអ្នកបម្រើក្នុងផ្ទះបាយឯណោះក៏បានឃើញកូនស្រីចូលមកល្មម វ៉ាយ៍លេតក៏ខាំមាត់តិចៗរួចចូលទៅអោបចង្កេះម្ដាយ មិនភ្លេចឈ្មុលថើបថ្ពាល់ម៉ាក់នាងមួយខ្សឺតជំនួសឲ្យពាក្យសួស្ដី។
"បងស្រីមិនទាន់មកពីមន្ទីរពេទ្យទៀតរឺម៉ាក់? នេះវាល្ងាចហើយណាក្រែងលោកប៉ាទៅទទួលគាត់តាំងពីថ្ងៃមកតើមិនចឹងហេស៎?" វ៉ាយ៍លេតឆ្កឹះសួរម្ដាយព្រោះនាងនឹកបងស្រី ខំមកទាំងត្រដាបត្រដួសចោលមិត្តសម្លាញ់ដើម្បីបានជួបនឹងបងស្រីតែក៏មកដល់មិនឃើញទៅវិញ ស្កាលេតក៏ងាកមើលតាមបង្អួចខាងក្រៅរួចក៏ញញឹមបន្តិច។
"បងស្រីកូនគេទៅផ្សារទំនើបជាមួយគ្រីស ជំនិតរបស់ប៉ាកូនដើម្បីទិញរបស់ផ្ទាល់ខ្លួនខ្លះ មិចក៏កូនមិនឡើងទៅជាន់ខាងលើរៀបចំខ្លួនឲ្យស្អាតទៅនឹងអាលចុះមកចាំទទួលអែមមីមកពីផ្សារទំនើបវិញ?" វ៉ាយ៍លេតជ្រឹមចិញ្ចើមគិតតែក៏ងក់ក្បាលតបជាមួយម្ដាយព្រមជាមួយនឹងស្នាមញញឹម ស្រីតូចក៏អោនទៅថើបថ្ពាល់ម្ដាយបន្តិចរួចនាំខ្លួនស្ពាយកាតាបចេញទៅ មុននឹងលោកប៉ានាងចូលមកដល់ម្ដងគេក៏ងាកតាមមើលភាពប្រញាប់ប្រញាល់កូនរួចក៏ក្រវីក្បាលហួសចិត្ត តែក៏នៅនាំខ្លួនចូលទៅរកភរិយាដែលនៅខាងក្នុង។
"បានម្ហូបអីខ្លះនឹងអូន?" ហូស៊ុកស៊កដៃអោបចង្កេះភរិយាម្ខាង អ្នកបម្រើទាំងប៉ុន្មានក៏នាំគ្នាលើកចានក្បានទៅរៀបចំនៅឯតុអាហារខាងក្រៅឯណោះអស់ ដូចជាទុកពេលឲ្យប្ដីប្រពន្ធពីរនាក់នេះមានពេលវេលាជាមួយគ្នាចឹង។
ជុប៎..
"បង..តិចកូនៗមកឃើញ"ស្កាលេតទះស្មាហូស៊ុកបន្តិចព្រោះតែស្វាមីម្នាក់នេះឆ្លៀតឱកាសនាងមិនបានចាប់អារម្មណ៍ក៏អោនមកឆ្មក់ថើបថ្ពាល់ប្រពន្ធយ៉ាងព្រាន ហូស៊ុកក៏ញញឹមខ្ជឹបមិនតបតរអ្វីហើយក៏នៅឈរអោបប្រពន្ធរហូតទាល់តែរៀបចំអាហារនៅផ្ទះបាយរួចរាល់អស់។

ក្រឡេកទៅមើលខាងនាងក្រមុំយើងឯណេះវិញ អែមមីក៏ឲ្យអ្នកបើកឡានជូនមកចាំនៅខាងក្នុងឡានរួចខ្លួនក៏ចូលមកទិញរបស់របរផ្ទាល់ខ្លួនបន្តិចបន្តួច នាងតូចក៏ដើរបណ្ដើរលើកទូរសព្ទ័ឡើងមកថតផ្តិតរូបភាពស្រស់ស្អាតតាមទម្លាប់ចាស់របស់ខ្លួនតែថាកំពុងតែថតសុខៗក៏មានវត្តមានរបស់មនុស្សម្នាក់ចូលមកឈរពាំងពីមុខនាង អែមមីក៏មិននិយាយតែជំនួសដោយការងើបសំឡឹងមើលវិញ។
"នាង..." កាលបើចៃដន្យបានជួបអែមមីតាមផ្លូវក្នុងផ្សារទំនើបនោះឡរ៉ាក៏បែរជាមិនខ្លាចញញើតនឹងហៅនាង អែមមីក៏ងាកបែរទៅចំឡរ៉ារួចក៏ភ្ញាក់ព្រើត នេះក្រែងជាស្រីម្នាក់ដែលនៅក្នុងធៀបការជាមួយកម្លោះត្រកូលវីគ្រីសនោះ ចឹងបានន័យថានាងជាស្រីម្នាក់ដែលជុននីអូនិយាយនោះ។
"សួស្ដីអុំស្រី" អែមមីក៏និយាយរាក់ទាក់បែបបញ្ជោះផងដូចជាកំពុងតែបង្កាត់កំហឹងដាក់ឡរ៉ាលើសដើមអញ្ចឹង។
"អុំស្រី? នេះនាងឯងចង់បញ្ជោះយើងមែនទេ? នាងអែមមី?" ឡរ៉ាក្ដៅក្រហាយខ្លាំងទើបចូលទៅរកអែមមីរួចក៏លូកកាន់ស្មានាងជាប់ណែន តែថាអែមមីក៏តាមសំឡឹងមើលដៃនាងរួចគ្រវាសចេញវិញទាំងមិនខ្លាចក្រែងចិត្ត កាយវិការចម្លែករបស់នាងក៏នាំឲ្យឡរ៉ាភាំងមិនស្ទើរ។
"ក៏ព្រោះថាអុំស្រីមុខឡើងជ្រីវជ្រួញអស់ទៅហើយទើបខ្ញុំហៅបែបនេះ តែបើបើថាមិនពេញចិត្តខ្ញុំអាចទម្លាក់ឋានៈមកត្រឹមអ្នកមីងក៏បានដែរ"
"ហ្អាយ៎!!!!!នាង..នាងឆ្កួត! នាងឯងក្រឡាប់ឡានឡើងឡប់សតិអស់ហើយមែនទេ? នាង..នាងស្រីម៉េម៉ាយឥតខាន់ស្លា..ហ៊ឹស" ឡរ៉ាក៏លើករឿងចាស់របស់អែមមីមកនិយាយក៏ព្រោះតែចង់បំបាក់នាង តែថាអែមមីនាងក៏ដូចជាមិនបានខ្វល់ខ្វាយនឹងសម្ដីទាំងនោះសោះ ស្រីតូចក៏លូកដៃចូលថង់របស់ខ្លួនបានទិញមុននឹងទាញទឹកអប់មួយដបចេញមករួចបាញ់ចំកណ្ដាលមុខឡរ៉ាតែម្ដង ដល់ថ្នាក់ឡរ៉ាខឹងច្រឡោតជាថ្មីទៀត។
"នាងឯង.." ឡរ៉ាខឹងលើកដៃបម្រុងនឹងទះអែមមីតែក៏មានអ្នមកចាប់ដៃនាងជាប់ ស្រីតូចក៏ងាកបែរទៅមើលរួចភាំងបន្តិចក៏ព្រោះថាគេម្នាក់នោះជា..
"បងជីន..ផ្លាច់" រកតែស៊ុកជីនហើបមាត់និយាយមិនទាន់អ្នកដែលត្រូវគេចាប់ដៃនោះត្រូវបានអ្នកម្ខាងទៀតលើកដៃទះមួយកំផ្លៀងរហូតដល់ដួលព្រូសនឹងដី ឡរ៉ាទប់ថ្ពាល់ខ្លួនឯងទាំងភ្នែកក្រហមងាំងប្រញាប់ក្រោកឡើងចង់តតាំងនឹងអែមមីតែថាស៊ុកជីនក៏យកខ្លួនពាំងពីមុខអែមមី ព្រមជាមួយនឹងទឹកមុខបែបប្រាកដប្រជា..
"កុំសូម្បីតែគិតថានាងអាចលើកដៃប៉ះមនុស្សស្រីរបស់ខ្ញុំម្ដងទៀតឡរ៉ា..."

៚យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now