ភាគទី៩៨+៩៩+១០០

400 15 0
                                    

រីករាយអាន...
រឿង ម្ចាស់គ្រងបេះដូង
ភាគទី៩៨+៩៩+១០០

"លោកអាចនិយាយបែបនេះបានដែរក្រែងមិនដោយសារតែកូនប្រុសម្នាក់នោះ លោកក៏មិនអាចគេចផុតពីឈ្មោះជាឃាតករដែលមិនអ៊ីចឹង លោកឡូរ៉េនហ្សូ?" ជីមីនមិនបានបន្ធូរពាក្យសម្ដីអ្វីដាក់បុរសចំណាស់ម្នាក់នោះឡើយ គេមិនបានពេញចិត្តនឹងការចូលគ្នាជាមួយនឹងបុរសចំណាស់ម្នាក់នោះឡើយ គ្រាន់តែមានគេចូលមកភ្លាមនាយក៏ត្រូវមានផែនការច្រើនជាងមុនទៅទៀតក៏ព្រោះតែបុរសម្នាក់នេះចាស់តែអាយុប៉ុណ្ណោះតែគេ...ព្រៃផ្សៃ!!!
"ពួកយើងនៅលើទូកតែមួយទេអ្នកកម្លោះ លោកមិនអាចនិយាយបែបនេះបានទេមិនចឹង? បើខ្ញុំមានបញ្ហាលោកនឹងអ្នកអង្គម្ចាស់មេគ៌ក៏ដូចគ្នាដែរ" លោកឡូរ៉េនហ្សូក៏មិនបន្ធូរដៃរួចក៏តបបកទៅនាយកម្លោះយើងវិញមិនសំចៃមាត់តែម្ដង ជីមីនមិនបានផ្លាស់ប្ដូរទឹកមុខតែក៏លូកដៃក្ដាប់សាច់ក្រណាត់ហោប៉ៅខ្លួនសឹងតែដាច់រហ័សទៅហើយ។
"បានហើយៗឱកាសល្អបែបនេះមិនគួរទាស់សម្ដីគ្នាទេពិតទេ? មិចក៏ពួកយើងមិនជល់កែវគ្នាហើយនិយាយពីផែនការរបស់ពួកយើងបន្តទៅ?" ដោយឃើញថាស្ថានការណ៍មិនសូវជាគាប់ប្រសើរទើបអ្នកអង្គម្ចាស់មេគ៌ប្រញាប់និយាយកាត់ពួកគេទាំង២នាក់ភ្លាមៗតែម្ដង ជីមីនក៏បញ្ឈប់វាតាមការស្នើសុំរបស់អ្នកអង្គម្ចាស់ ពួកគេទាំង៣នាក់ក៏លើកកែវឡើងជល់គ្នាលាន់ក្រឺង ជីមីនលើកវ៉ាញនៅនឹងកែវនោះរួចអកអស់គ្មានសេសសល់សូម្បីតែមួយតំណក់ ភាពប្រញាប់ប្រញាល់របស់គេក៏ធ្វើឲ្យអ្នករួមតុជាមួួយឯណោះមានភាពងឿងឆ្ងល់មិនស្ទើរ។
"លោកមានការប្រញាប់អ្វីពិតទេ? អូ! រវល់ណាត់ជាមួយនឹងក្មេងម្នាក់នោះ.."
"មិនមែនជារឿងរបស់ទ្រង់ឡើយ ខ្ញុំមកទីនេះដើម្បីបង្ហាញខ្លួនតាមការអញ្ជើញរបស់ទ្រង់បន្តប៉ុណ្ណោះ បង្គំលា" ជីមីនក៏នាំខ្លួនចាកចេញទាំងខូចអារម្មណ៍ក៏ព្រោះតែការចូលរួមរបស់លោកឡូរ៉េនហ្សូ តែថាមិនមែនគេតែម្ខាងឡើយដែលខូចអារម្មណ៍នោះ សូម្បីតែលោកឡូរ៉េនហ្សូឯណោះក៏ដូចគ្នាដែរ ក្រសែភ្នែកមុតបែបមនុស្សចាស់មានការគិតពិចារណាក៏តាមសំឡឹងមើលដំណើរចាកចេញរបស់ក្មេងកម្លោះម្នាក់នោះព្រមជាមួយនឹងភាពផ្ចាញ់ផ្ចាល់បង្ហាញតាមក្រសែភ្នែករបស់គាត់។
(ឯងចង់ផ្ចាញ់ផ្ចាល់ជាមួយយើងមែនទេ?)

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now