ភាគទី៥៨

315 14 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៥៨

"បងអែមមី ហិហិ"
"វ៉ូយ៉នអង្គុយត្រង់នេះមក" អែមមីក៏ជួយគ្រាវ៉ូយ៉នដោយមានការជួយពីស៊ុកជីនផងដែរ ដើម្បីឲ្យនាងបានអង្គុយលើពូកទន់ៗក៏ព្រោះតែនាងទើបទទួលការវះកាត់រួចមិនទាន់បានមួយល្ងាចស្រួលបួលផង តែទឹកមុខវ៉ូយ៉នក៏ស្រស់បស់ដូចជាមនុស្សមិនឈឺអ្វីសូម្បីតែបន្តិចសោះអញ្ចឹង នាងតូចក៏គិតតែពីញញឹមជាប់រហូតសំឡឹងមើលទៅបងស្រីដែលបានបរិច្ចាគឈាមឲ្យនាងមុននេះ។
"បងស្រីមានមិនស្រួលខ្លួនអីទេ? វ៉ូយ៉នខ្លាចថាបងស្រីអាចនឹងអស់កម្លាំងរឺក៏មិនស្រួលខ្លួន វ៉ូយ៉នមិនចង់រំខានដល់បងស្រីគេងទេ" អែមមីក្រវីក្បាលបដិសេធក្រោយពីបានស្ដាប់លឺថាវ៉ូយ៉ននាងគិតបែបនេះ ម្ចាស់កាយតូចក៏ទាញនាងល្អិតវ៉ូយ៉នចូលមកជិតរួចអោបក្រសោបនាងណែនជាប់ក្នុងដៃដល់ថ្នាក់ថាអ្នកម្ខាងទៀតក៏មិនអាចបដិសេធតែបែរជាញញឹមពេញចិត្តនឹងការអោបដ៏សែនកក់ក្ដៅមួយនេះ ស៊ុកជីនក៏ទម្លាក់ខ្លួនអង្គុយចុះក្បែរពួកនាងរួចក៏បានត្រឹមតែញញឹមបិទមាត់មិនជិត។
"ដំបូងបងក៏រៀងអស់កម្លាំងនឹងឈឺខ្លួនដែរ.." វ៉ូយ៉នក៏ពេបមាត់ខ្លួនឯងតិចៗហាក់ដូចជាចង់សុំទោសបងស្រីដែលត្រូវឈឺខ្លួនព្រោះតែនាង មិនត្រឹមតែវ៉ូយ៉នឡើយសូម្បីនាយនៅអង្គុយចាំតែស្ដាប់ឯណោះក៏បង្ហាញទឹកមុខមិនល្អដូចគ្នា។
"តែពេលដែលបងបានឃើញវ៉ូយ៉នមិនកើតអីធ្ងន់ធ្ងរហើយអាចអង្គុយនិយាយជាមួយបងបានបែបនៀក៎ បងក៏បាត់អស់អារម្មណ៍ឈឺចាប់នឹងមានកម្លាំងព្រឹសឡើងវិញតែម្ដង" អែមមីលេងសើចជាមួយវ៉ូយ៉ន ចង់ឃើញទឹកមុខគួរឲ្យស្រឡាញ់របស់នាង វ៉ូយ៉នឯណោះកាលបើលឺបែបនេះក៏ខាំមាត់សម្រក់ទឹកភ្នែកម៉ាត់ៗរួចក៏ត្រសុលចូលអោបអែមមីជាថ្មីម្ដងទៀត អែមមីឯណោះដំបូងឡើយគិតថាចង់លេងសើចជាមួយនឹងនាងប៉ុណ្ណោះ តែក៏មិនស្មានថាវ៉ូយ៉ននាងមានប្រតិកម្មដល់ថ្នាក់យំបែបនេះឡើយ។
"វ៉ូយ៉ន" ទាំងអែមមីនឹងស៊ុកជីនក៏ឧទានឡើងព្រមគ្នាដោយទឹកមុខព្រួយបារម្ភ តែថាវ៉ូយ៉នឯណោះវិញនាងយំទាំងញញឹមរួចលូកដៃម្ខាងដែលនៅសេសសល់ដើម្បីអោបស៊ុកជីនម្នាក់ទៀត នាយក៏ភ្ញាក់ព្រឺតធ្វើអ្វីមិនត្រូវបានត្រឹមតែងាកសំឡឹងមើលទៅអែមមី ស្របពេលដែលនាងកំពុងតែងាកមើលទៅគេទាំងមិនយល់ដូចគ្នា។
"វ៉ូយ៉នបងសុំទោស.."
"អ្ហឹកៗអត់..អត់ទេបងស្រី! អរគុណ..អរគុណបងស្រីខ្លាំងណាស់ បានអោបបងស្រី បានឃើញបងស្រីបារម្ភពីវ៉ូយ៉ន វ៉ូយ៉ន..វ៉ូយ៉នសប្បាយចិត្តណាស់ អ្ហឹកៗ វ៉ូយ៉នស្រឡាញ់បងស្រីអែមមីនឹងលោកអុំនាយកណាស់ អ្ហឹកៗ" វ៉ូយ៉នតម្អូញដាក់អែមមីរួចក៏នៅតែអោបក្រសោបកម្លោះក្រមុំទាំង២នាក់ប្រៀបដូចជាកូនក្មេងតម្អូញចង់បានការយកចិត្តទុកដាក់ពីប៉ាម៉ាក់អញ្ចឹងដែរ អែមមីក៏ញញឹមស្រាលចិត្តមុននឹងទាញវ៉ូយ៉នមកអោបក្រសោបជាប់នឹងទ្រូងតែម្ដង ព្រមនឹងអង្អែលក្បាលនាងស្រាលៗ មិនដឹងដែរថាហេតុអីក៏នាងមាននិស្ស័យជាមួយនឹងក្មេងដូចជាវ៉ូយ៉នបែបនេះ នាងគួរឲ្យស្រឡាញ់ហើយឆ្លាតតែក៏បែរជាត្រូវមកជួបរឿងដែលមិនល្អអស់ទាំងនោះទៅវិញ។
....
"ហាងកាហ្វេពួកយើងសុំស្វាគមន៍" ទ្វារហាងកាហ្វេបើកបង្ហាញឡើងស្របនឹងរាងក្រាស់ម្នាក់ចូលមក ម្ចាស់កាយសង្ហាបោះជំហានចូលទៅកាន់ហាងកាហ្វេមួយកន្លែងដែលជាទីណាត់ដែលខាងក្រុមហ៊ុនបានបញ្ជាក់ប្រាប់មក ថ្ងៃនេះរួចដៃពីជួយមើលការខុសត្រូវការងារនៅក្រុមហ៊ុនវីខេរួចមកនាយក៏នៅឆ្លៀតចេញមកមើលការខុសត្រូវលើការងារជំនួញផ្សេងទៀតរបស់ខ្លួននោះគឺជាការងារឌីសាញម៉ូដសម្រាប់យុវវ័យ ហើយថ្ងៃនេះគេក៏ត្រូវមកណាត់ជួបនឹង Influencer វ័យក្មេងដែលខាងលេខាបានណាត់ទុកដើម្បីនិយាយគ្នារឿងការប្រម៉ូតនឹងដើរបង្ហាញនៅថ្ងៃចុងខែក្រោយនោះ។
"ខាងនេះលោក..សូមអញ្ជើញ" កាយសង្ហាបញ្ជូនស្នាមញញឹមស្រស់សង្ហាទៅកាន់បុគ្គលិកដែលនាំផ្លូវចូលមកនោះរួចទើបបើកទ្វារនាំខ្លួនចូលទៅខាងក្នុងដើម្បីជួបដៃគូណាត់។
ក្រាក!
"នាង/លោក" សំឡេងមនុស្ស២នាក់បន្លឺឡើងព្រមគ្នានាំភាពភ្ញាក់ផ្អើលដាក់ក្នុងចិត្តរៀងៗខ្លួន ស្រីតូចវ័យប្រមាណជា១៨-១៩ឆ្នាំក្រោកឡើងទាំងភ្ញាក់សំឡឹងមើលទៅនាយ ទឹកមុខនាងមិនខុសពីកម្លោះសង្ហាត្រកូលវីគ្រីសប៉ុន្មានដែរ។
"influencerវ័យក្មេងនោះជានាងហេស៎ វ៉ាយ៍លេត?"
"ម្ចាស់ក្រុមហ៊ុននោះជាលោក? F*ck! គួរឲ្យធុញ" នាងល្អិតវ៉ាយ៍លេតច្រត់ចង្កេះខ្លួនឯងស្រាលៗកាលបើបានឃើញវត្តមានម្ចាស់ក្រុមហ៊ុនដែលនាងត្រូវជួបនោះជាកម្លោះត្រកូលវីគ្រីសម្នាក់នេះសោះ ជីមីនក៏ចូលមកអង្គុយទល់មុខវ៉ាយ៍លេតភ្លាម មិនភ្លេចងាកសំឡឹងបកទៅកាន់ក្រសែភ្នែកដែលកំពុងតែសម្លក់សម្លឹងនាងដែរ។
"បើដឹងថាជាលោកណា ខ្ញុំមិនទទួលការងារទេ"
"ហេតុអី? ខ្ញុំជួលនាងខ្ញុំក៏អោយប្រាក់ខែនាងដូចជាក្រុមហ៊ុនផ្សេងដែរ អាចថាឲ្យតម្លៃលើសខាងក្រុមហ៊ុនដទៃទៀតផង នាងល្អិត" ជីមីនបញ្ចើចបញ្ចើរទៅកាន់វ៉ាយ៍លេតមិនឲ្យខកចិត្ត ស្រីតូចអង្គុយអោបដៃក្ដាប់បបូរមាត់សម្លក់សម្លឹងទៅគេមិនឈប់ មុននឹងក្រោកអង្គុយរួចទាញយកឯកសារដែលខាងក្រុមហ៊ុនជីមីនផ្ញើមកឲ្យនាងចេញមក នាងក៏ហុចទៅឲ្យគេទាំងដែលនាងមិនទាន់បានសុីញ៉េនៅឡើយ។
"នាងមិនទទួលការងារទេហ្អេស៎?" ក៏ព្រោះតែមិនបានឃើញនាងសុីញ៉េលើក្រដាសព្រមព្រៀងទើបបានជាជីមីនសួរនាំនាងភ្លាម វ៉ាយ៍លេតក៏ញាក់ស្មាបន្តិចរួចទើបទាញកាតាបមកស្ពាយបំណងនឹងចាកចេញទៅតែក៏ត្រូវនាយកាន់ដៃនាងជាប់រុញផ្ទប់ជាប់នឹងជញ្ជាំង ដល់ថ្នាក់ម្ចាស់ខ្លួននៅទ្រឹងធ្វើអ្វីក៏មិនត្រូវ។
"ហេតុអីក៏នាងព្យាយាមគេច? នាងមានអារម្មណ៍អីពិសេសមកលើខ្ញុំមែនទេ?..." ជីមីនមិននិយាយតែមាត់តែក៏អោនមុខចុះសន្សឹមៗទៅរកវ៉ាយ៍លេត នាងតូចក៏ព្យាយាមងាកមុខចេញមិនសំឡឹងមើលគេបន្តទៀត ថ្ពាល់ទាំងសងខាងក៏ឡើងក្រហមងាំងដូចជាម្ទេសទុំ។
"លោក..ក្រឺង!!" ទូរសព្ទ័វ៉ាយ៍លេតក៏រោទ៍ឡើងកាត់ភ្លាមស្ងប់ស្ងាត់នោះ ផ្ដល់ជាឱកាសឲ្យវ៉ាយ៍លេតអាចយកលេសចេញពីការប្រឈមមុខនឹងគេរួចក៏ប្រញាប់លើកទូរសព្ទ័នោះឡើងនិយាយភ្លាម។
"អាឡូបងអូ? ថាមិច? បានខ្ញុំនឹងទៅដល់ឥលូវនេះ ខ្ញុំកំពុងតែនៅហាងកាហ្វេដែលបងធ្លាប់មកកាលពីមុននោះ ក៏បានៗអញ្ចឹងខ្ញុំចាំនៅខាងមុខហាង" វ៉ាយ៍លេតបង្ហាញភាពស្លន់ស្លោររួចក៏ប្រញាប់រៀបចំកាតាបបំណងចាកចេញទៅ តែជីមីនក៏ឃាត់នាង ដៃមាំលូកកាន់ស្មានាងជាប់ព្រមជាមួយនឹងភាពព្រួយបារម្ភ។
"ខ្ញុំសុំទោស..ខ្ញុំនឹងពិចារណាលើការងារនោះ ខ្ញុំសុំទៅមុនសិនហើយ" វ៉ាយ៍លេតក៏អោនគំនាបទៅកាន់ជីមីនរួចនាំខ្លួនចាកចេញទៅបាត់ពីទីនោះតែម្ដង។
.....
"ហីយ៉ា! ញ៊ាំបានយ៉ាងនេះអ្នកណាជឿថាឯងឈឺនោះនាងច្រម៉ក់ មួយៗក៏បានកុំបង្ខំ" ស៊ុកជីននិយាយស្របនឹងនាងល្អិតវ៉ូយ៉នគិតតែពីញ៊ាំមិនឈប់ នេះបើសិនជាគេមិនមែនជាសាច់ញាតិគេមិនជឿឡើយថានាងទើបតែវះកាត់ធ្ងន់ធ្ងរនោះ។
"ហីយ៉ា! លោកអុំនាយកកុំរអ៊ូពេកអី វ៉ូយ៉នញ៊ាំច្រើនបែបនេះមិនបានកាត់ទៅអ្នកណាទេ.." វ៉ូយ៉ននិយាយទាំងដៀងភ្នែកសំឡឹងមើលស៊ុកជីនហាក់ចង់និយាយថានាងបែបនេះក៏ព្រោះតែកាត់ទៅតាមគេនឹងឯង ស៊ុកជីនក៏លូកដៃទៅខោកក្បាលរបស់វ៉ូយ៉នតិចៗ មុននឹងមានវត្តមានរបស់អែមមីចូលមកព្រមជាមួយនឹងមនុស្សប្រុសម្នាក់ តែថាវត្តមានរបស់គេនោះក៏នាំឲ្យនាងល្អិតវ៉ូយ៉ននៅមិនស្ងៀម បុរសក្នុងឈុតខ្មៅ ពាក់អាវយឺតវាលដែលអាចឲ្យនាងបានឃើញស្នាមសាក់នៅលើដៃ ខួរក្បាលក៏រំលឹកដល់ជនសង្ស័យដែលបានធ្វើបាបនាងកាលពីថ្ងៃនោះ។
"ហ្អាយ៎!!! ចេញ..ចេញទៅៗ" វ៉ូយ៉នច្រានចានចេញពីតុរួចកិលខ្លួនរហូតដល់ធ្លាក់ពីលើកៅអី ស៊ុកជីនក៏ប្រញាប់ចូលទៅរកវ៉ូយ៉នដូចគ្នានឹងអែមមីដែរ។
"វ៉ូយ៉ន? វ៉ូយ៉នកើតអី?"
"ស្នាម..ស្នាមសាក់..អ្ហឺ! ស្នាមសាក់" អែមមីចូលទៅអោបវ៉ូយ៉នដែលញ័រខ្លួនដូចជាកូនសត្វ នាងក៏ស្រែកយំរួចលូកដៃចង្អុលទៅកាន់អ្នកដែលមកជាមួយនឹងអែមមីនោះ រាងកាយតូចក៏ងាកសំឡឹងមើលទៅអ្នកម្ខាងទៀតដែលកំពុងតែភាំងសម្លឹងមើលមកដូចគ្នាតែថាស្របគ្នានោះទ្វារបន្ទប់ក៏ទម្លុះចូលមកដូចគ្នាដោយមានប៉ូលីសប៉ុន្មាននាក់ចូលមករួចក៏សម្ដៅចូលមកដាក់ខ្នោះជុននីអូ។
"លោកជុននីអូ ហ្វាល់លីដា!លោកស្ថិតក្រោមការសង្ស័យពាក់ពន្ធ័នឹងករណីប៉ុនប៉ងធ្វើឃាតអ្នកនាងវ៉ូយ៉ន" អែមមីក៏បើកភ្នែកធំៗសម្លឹងមើលទៅបុរសតែម្នាក់ដែលតែងតែនៅក្បែរនាងជានិច្ច នេះមានរឿងអី?

1Kឡាច៎សម្រាប់ភាគបន្ត,បើលើកនេះអត់គ្រប់ទៀត អេតមីនសម្រេចផ្អាកមួយខែណា៎.. សំណាងល្អ។

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Tempat cerita menjadi hidup. Temukan sekarang