ភាគ៨៥+៨៦+៨៧

316 12 0
                                    

ម្ចាស់គ្រងបេះដូង
ភាគ៨៥+៨៦+៨៧

តាមផ្លូវទៅព្រះនាងអែលលីក៏អង្គុយកាន់ខ្សែករដែលនៅជាប់នឹងកញ្ចឹងករទ្រង់ជាប់រហូតដល់ថ្នាក់ថាអ្នកដែលកំពុងតែបើកឡានឯណោះក៏ក្រវីក្បាលតិចៗ ទ្រង់ក៏ចាប់អារម្មណ៍ងាកមកសួរនាំឡរ៉ាភ្លាម។
"តែថាហេតុអីក៏នាងអាចចេញពីពន្ធាគារបាន? ខ្ញុំចង់បានន័យថាអ្នកអង្គម្ចាស់មេគ៌មិនមែនជាអ្នកដោះលែងនាងទេមែនទេ?" គ្រាន់តែលឺដល់សព្វនាមរបស់អ្នកអង្គម្ចាស់មេគ៌ភ្លាមឡរ៉ាក៏ស្រាប់តែបង្ហាញស្នាមញញឹមបែបសោះកក្រោះទៅកាន់ព្រះនាងវិញភ្លាម។
"គ្មានអ្នកណាមានអំណាចអាចដោះលែងខ្ញុំម្ចាស់បានឡើយ ក្រៅពីទ្រង់តែថានេះខ្ញុំម្ចាស់ក៏រត់គេចខ្លួនមក បើមិនចឹងខ្ញុំម្ចាស់ច្បាស់ជាត្រូវក្លាយជាសាកសពបាត់ទៅហើយ ព្រះនាងក៏មិនគួរទៅពាក់ពន្ធ័ជាមួយនឹងអ្នកអង្គម្ចាស់មេគ៌ឡើយព្រោះអ្នកដែលក្បត់នឹងទ្រង់ក៏នឹងត្រូវស្លាប់ដោយវេទនាដែរ" ព្រះនាងអែលលីក៏ញញឹមតបទៅកាន់ឡរ៉ាវិញរួចក៏ងាកបែរសំឡឹងមើលទៅផ្លូវខាងមុខ រួចទម្លាក់ដៃកាន់ប៉ះនឹងខ្សែករដែលពាក់នៅនឹងករនោះជាថ្មី។
"ខ្សែករនោះមើលទៅដូចមិនមែនជារបស់មានតម្លៃថ្លៃអីទេ តែថាវាដូចជាសំខាន់សម្រាប់ព្រះនាងណាស់"ព្រះនាងអែលលីក៏អោនមើលទៅខ្សែកររបស់ទ្រង់ មុននឹងទាញបង្ហាញរូបរាងខ្សែករទាំងអស់ឲ្យឡរ៉ាបានឃើញ វាគ្រាន់តែជាខ្សែករធម្មតាដែលមានក្រវិលកំប៉ុងបៀរជាបន្ដោងតែប៉ុណ្ណោះ។
"វាមិនមានតម្លៃសម្រាប់អ្នកដទៃ តែវាជារបស់សំខាន់បំផុតសម្រាប់ខ្ញុំ ជាកាដូដំបូងដែលខ្ញុំបានពីគេ.." មានបន្ទូលបានតែប៉ុណ្ណឹងព្រះនាងអែលលីក៏បង្ហាញទឹកមុខស្រងូតស្រងាត់បន្តិច មុននឹងទាញវាចេញពីកញ្ចឹងកររួចសំឡឹងមើលទៅវាយ៉ាងយកចិត្តទុកដាក់ អតីតកាលទាំងប៉ុន្មានក៏ស្រាប់តែលោតឡើង គ្រាមួយដែលទ្រង់នឹងជុននីអូអង្គុយផឹកបៀរជាមួយគ្នានៅមាត់ទឹកឯណោះ។
(អឹក..ខ្ញុំឲ្យនាង)
(ហេតុអី?)
(អរគុណដែលបានកំដរខ្ញុំផឹកនៅថ្ងៃនេះ)
រូបភាពស្រវឹងជោគជាំរបស់នាយនាគ្រានោះក៏លោតឡើងក្នុងខួរក្បាលព្រះនាងអែលលីជាថ្មី នាំឲ្យទ្រង់ញញឹមទាំងទ្រូងខាងឆ្វេងចុកអួលណែនក៏ព្រោះតែរឿងដែលកើតឡើងមុននេះមកកាត់សង្វាក់ ក្រសែភ្នែកស្អប់ខ្ពើមដែលគេប្រើសំឡឹងមើលមកទ្រង់ ក្រសែភ្នែកដែលទ្រង់មិនអាចបំភ្លេចបានមួយជីវិតនេះ។
"ចុះនាង? ហេតុអីក៏នាងស្រាប់តែចង់ជួយកូនស្រីនាងទៅវិញ? ក្រែងនាងស្អប់កូនណាស់មិនចឹងហេស៎?" ទ្រង់ក៏បែរប្ដូរប្រធានបទទៅសួរឡរ៉ាវិញ នាងក៏ងាកមើលព្រះភក្ត្រ័ទ្រង់បន្តិចរួចក៏ព្រលែងខ្យល់ដង្ហើមធំបន្តិច។
"ក៏ព្រោះតែវាជាសន្យា...លោកប៉ារបស់គេស្លាប់ទៅម្នាក់ហើយ ខ្ញុំមិនអាចបណ្ដោយឲ្យវ៉ូយ៉នកើតអ្វីទៅម្នាក់ទៀតឡើយ បើទោះខ្ញុំជាម្ដាយចោរម្សៀតក៏ដោយយ៉ាងហោចក៏ខ្ញុំអាចដឹងនឹងឃើញថាវ៉ូយ៉នមានសុវត្ថិភាពមុននឹងត្រឡប់ចូលក្នុងគុកវិញដែរ" ឡរ៉ាសុីញ៉ូបត់ឡានទៅតាមផ្លូវមួយដែលអាចនាំនាងទៅដល់កន្លែងដែលពួកនោះលាក់វ៉ូយ៉ននឹងអែមមី តែក៏ស្រាប់តែមានឡានមួយបើកមកបុកឡានពួកនាងដល់រេចង្កូតបុកនឹងទ្រូងផ្លូវលាន់គ្រាំង។
"អ្ហឺ!!!" ព្រះនាងក៏បម្រាស់ទាំងឈឺខ្លួនមកពីការប៉ះទង្គិចនោះ ក្រសែភ្នែកស្រវាំងរបស់ព្រះនាងអែលលីក៏ងាកសំឡឹងមើលទៅដំណើរចូលមករបស់បុរសម្នាក់ដែលនាំមកជាមួយនឹងស្នាមញញឹមមានប្រៀប បបូរមាត់ញ័រស្របនឹងស្មារតីហៀបនឹងរលត់ផុតបាត់។
"ជី..ជី..ហេតុអី..ហេតុអីក៏លោកក្បត់ពួកយើង?" មានបន្ទូលបានតែប៉ុណ្ណឹងព្រះនាងអែលលីក៏ស្រាប់តែរលត់បាត់ស្មារតីទៅតែម្ដង បុរសម្នាក់ជ្រែងហោប៉ៅមើលនោះក៏ឈោងចូលមកទាញមុខដាបដោយឈាមរបស់ព្រះនាងអែលលីបន្តិច មុននឹងរុញក្បាលទ្រង់បុកនឹងពូកឡានជាថ្មី។
"យកពួកវាទៅ..."

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now