ភាគទី៧១+៧២+៧៣

369 13 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៧១+៧២+៧៣

"លែង..លែងខ្ញុំ អឹស" ដោយសារតែអែមមីឡូឡាចង់ទៅរកឡរ៉ាខ្លាំងពេក ស៊ុកជីនក៏មិនមានជម្រើសក្រៅពីក្រសោបអោបចង្កេះលើកនាងមកខាងក្រៅទាំងសណ្ឋានរាងកាយនាងនៅឈរត្រង់ភ្លឹងនៅឡើយ អែមមីព្យាយាមរើបម្រាស់ក្ដាប់ខ្ញាំដើមដៃគេប៉ុណ្ណាក៏ស៊ុកជីនមិនបានខ្វល់ខ្វាយដែរធ្វើយ៉ាងណាគឺគេត្រូវនាំនាងចេញមកខាងក្រៅឲ្យបានព្រោះបើនាងនៅតែឡូឡាវ៉ាយ៍លេតកាន់តែពិបាកធ្វើចិត្តថែមទៀត។
"លែង.."
"អែមមី! ស្ដាប់បងសិន" គ្រាន់តែគេដាក់ចុះភ្លាមបានឱកាសអែមមីក៏ដើរបំណងចង់ទៅកាន់ឡានដែលចតចោលក្បែរនោះតែក៏ត្រូវបានស៊ុកជីនចាប់ដៃនាងជាប់ទាញឲ្យនាងបែរត្រឡប់មកវិញ គេមិនចង់ឲ្យនាងធ្វើអ្វីទាំងឆេវឆាវឡើយ ព្រោះខឹងខុសខឹងខាត វាមិនមានអ្នកណាម្នាក់ចំណេញពីភាពខឹងសម្បារគ្មានហេតុផលមួយពេលនោះឡើយ។
"លោកឃាត់ធ្វើអី? អូ មែនហើយ! ខ្ញុំភ្លេចគិតទៅថាគេក៏ធ្លាប់ជាអតីតប្រពន្ធរបស់លោក..អតីតប្រពន្ធដែលលោកគ្មានថ្ងៃស្អប់នោះត្រូវទេ?" ស៊ុកជីនជ្រឹមចិញ្ចើមធ្វើមុខកាន់តែពិបាកចិត្តលើសដើមថែមទៀតក៏ព្រោះគ្រប់យ៉ាងវាមិនដូចជាអ្វីដែលអែមមីបានគិត។
"បងនឹងឡរ៉ាមិនមានអ្វីពាក់ពន្ធ័នឹងគ្នាទៀតឡើយ បងក៏បានលែងដៃនាង បំភ្លេចនាងចោលសព្វគ្រប់អស់ទៅហើយ បងធ្វើនេះមិនមែនព្រោះតែបងការពារឡរ៉ាឡើយតែបងមិនចង់ឲ្យអូនធ្វើវាទាំងកំហឹង អូនក៏ដឹងថាបើសិនជាមានរឿងកើតឡើងពិតមែនអ្នកដែលខាតបង់គឺជាវ៉ាយ៍លេតទៅវិញទេ អែមមី" ស៊ុកជីនកាន់ទប់ស្មានាងបកស្រាយប្រាប់ដល់នាងគ្រប់រឿង អែមមីក៏បានតែដកដង្ហើមធំតានតឹងមិនដឹងគួរធ្វើបែបណា នាងខ្លាចបញ្ហាកាន់តែធំជាងនេះ វ៉ាយ៍លេតនឹងកាន់តែយ៉ាប់ជាមិនខាន។
"ស្ងប់អារម្មណ៍ហើយពួកយើងមកគិតរកដំណោះស្រាយរឺក៏នរណាម្នាក់ដែលអាចជួយដល់ពួកយើងបាន" អែមមីអោនមុខចុះធ្មិចភ្នែកសញ្ជឹងគិតពីដំណោះស្រាយតាមការប្រាប់របស់ស៊ុកជីន នាយកម្លោះយើងក៏ដូចគ្នាគេជ្រឹមចិញ្ចើមព្យាយាមនឹកគិតរកវិធីណាដែលអាចបំបិតមាត់ឡរ៉ាបាននឹងធ្វើឲ្យប្រាកដថាវីដេអូនោះគ្មានថ្ងៃបែកធ្លាយចេញទៅខាងក្រៅបានជាដាច់ខាត។
"ទូរសព្ទ័..ខ្ញុំគិតចូលទៅរកទូរសព្ទ័បន្តិច" អែមមីក៏ស្រាប់តែនឹកឃើញដល់រឿងអ្វីម៉្យាងទើបនាងប្រញាប់ប្រញាល់រកទូរសព្ទ័មក ស៊ុកជីនមិនបង្អង់ក៏ចូលទៅតាមនាងឯណោះ មកដល់ខាងក្នុងក៏ឃើញថាជីមីននៅមិនទាន់ក្រោកពីឥដ្ឋ គេលុតជង្គង់កាន់ដៃវ៉ាយ៍លេតជាប់មិនព្រលែង ស៊ុកជីនក៏អាចលឺដល់សំឡេងពួកគេទាំង២ជជែកគ្នាដោយជីមីនព្យាយាមបកស្រាយប្រាប់នាងដដែលៗថាគេមិនបានធ្វើអ្វីឡើយ វីដេអូគេមិនមែនជាអ្នកថតឡើយ។
ស៊ុកជីនក៏មិនបាននៅរំខានពួកគេតែក៏ប្រញាប់ឡើងទៅកាន់ជាន់ខាងលើដើម្បីរកអែមមីតែខុសពីការគិតនាងក៏បែរជាចុះមកវិញព្រមជាមួយនឹងកាបូបតូចរបស់នាងស្ពាយមកជាមួយ ដៃក៏កាន់ទូរសព្ទ័របស់វ៉ាយ៍លេតចុះមកជាមួយផង។
"អែមមី/បងស្រី?" អែមមីចូលមករកវ៉ាយ៍លេតរួចក៏កាន់ដឹកដៃប្អូនស្រីឡើងជាមួយ ស្រីតូចកាលបើឃើញបងស្រីធ្វើទាំងបែបនេះនាងក៏បានត្រឹមក្រវីក្បាលទាំងភ័យខ្លាច។
"ទៅជាមួយបង កុំភ័យពួកយើងនឹងដោះស្រាយជាមួយគ្នាណាវ៉ាយ៍..បងសន្យា! បងសន្យាថាបងមិនឲ្យអ្នកណាធ្វើបាបវ៉ាយ៍បានឡើយ" អែមមីក៏ទាញនាងប្អូនស្រីចេញទៅទាំងកម្រោលជីមីនឯណោះរហ័សជាងស៊ុកជីនទៅទៀតគេក៏ប្រញាប់ចេញទៅតាមស្រី ស៊ុកជីនឯណោះបំណងនឹងចេញទៅតាមក៏មាននរណាមិនដឹងមកកាន់ជាយអាវគេជាប់។
"អ្ហឺ..លោកអុំនាយក" វ៉ូយ៉នលឺសូរសំឡេងក្ដុងក្ដាំងនឹងការប្រកែកទាស់ទែងគ្នានៅខាងក្រោមទើបនាងលបចុះមកទាំងភិតភ័យ ស៊ុកជីនក៏មិនបានគិតច្រើនប្រញាប់ដឹកដៃនាងល្អិតវ៉ូយ៉នចេញទៅជាមួយម្នាក់ទៀត។
នៅខាងក្រៅក៏ឃើញថាអែមមីដឹកដៃនាំវ៉ាយ៍លេតមកដល់ក្បែរឡានតែវ៉ាយ៍ក៏បែរជាបដិសេធមិនព្រមទៅតាម ដៃនាងក៏ញ័រទទ្រើតព្រោះភ័យ អែមមីក៏លូកដៃកាន់ស្មាប្អូនស្រីបង្ហូសឡើងទៅអង្អែលប៉ះថ្ពាល់នាងរួចក៏ព្យាយាមសំឡឹងមើលប្អូន លួងលោមនាងដោយក្រសែភ្នែកស្រទន់។
"បងបានណាត់គេជួបនៅកន្លែងសម្ងាត់បំផុតហើយ បងនឹងធ្វើឲ្យប្រាកដថាវីដេអូអូនមិនអាចផ្សព្វផ្សាយចេញទៅខាងក្រៅបាន អូនជឿជាក់បងទេ?" វ៉ាយ៍លេតខាំមាត់ខ្លួនឯងរួចក៏ងក់ក្បាលទាំងរលីងរលោង ប្រាកដណាស់នាងតែងតែជឿជាក់លើបងស្រីនាងជានិច្ច ជឿជាក់ជាងនរណាៗទាំងអស់។
"ខ្ញុំទៅដែរ ចាំខ្ញុំជាអ្នកបើកឡាន" ជីមីនក៏ស្នើខ្លួនជាអ្នកបើកឡានជូនក្រមុំៗទៅ អែមមីក៏ងក់ក្បាលយល់ស្របរួចនាំវ៉ាយ៍ទៅអង្គុយបាំងខាងក្រោយជាមួយគ្នា តែថានៅមិនទាន់អស់ទេ នៅមានអ្នកផ្សេងទៀតក៏ចង់ទៅជាមួយនឹងពួកគេដែរ។
"បងនឹងវ៉ូយ៉នក៏ទៅដែរ"
"តែថាលោក.."
"បងមិនអាចឲ្យពួកអូនទៅដោយគ្មានបងឡើយ បងមិនទុកចិត្ត បងនឹងទៅដែរបានជាគ្នា" ស៊ុកជីនក៏ឲ្យវ៉ូយ៉នចូលទៅអង្គុយនៅបាំងខាងក្រៅជាមួយអែមមីនឹងវ៉ាយ៍ ចំណែកឯខ្លួនគេក៏អង្គុយនៅបាំងខាងមុខជាមួយនឹងក្មួយប្រុស។
ពួកគេក៏នាំគ្នាចេញដំណើរទៅកាន់ទីក្រុងដើម្បីជួបនឹងអ្នកដែលផ្ញើវីដេអូមួយនោះហើយវាក៏ជាពេលដែលវ៉ាយ៍លេតភ័យព្រួយជាងគេបំផុតដែរតែនាងក៏មិនបានបង្ហាញឲ្យអ្នកណាបានឃើញ នាងនៅអង្គុយស្ងៀមក្ដាប់ជាយសំពត់ខ្លួនឯងខាំធ្មេញទាំងភ័យខ្លាចតែក៏មានដៃតូចៗរបស់វ៉ូយ៉នលូកទាញដៃនាងម្ខាងយកទៅកាន់ វ៉ាយ៍លេតក៏ងាកសំឡឹងមើលទៅក្មេងស្រីតូចសម្អប់ដែលនាងធ្លាប់បាននិយាយធ្ងន់ៗដាក់កាលពីមុនពេលនេះនាងក៏បែរជាមានវត្តមានមកបានជាគ្នា អែមមីឯណោះក៏លូកកាន់ដៃវ៉ាយ៍លេតម្ខាងទៀតរួចញញឹមប្រាប់ប្អូនថា គ្រប់យ៉ាងនឹងមិនអីទេ។

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now