ភាគ៣០

424 16 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៣០

តាមផ្លូវចូលទៅកាន់ទីក្រុង ឡានខ្មៅរលើបក៏ត្រូវបើកឆ្លងកាត់ទីកន្លែងស្អាតៗជាច្រើនដែលគួរឲ្យចង់គយគន់ ម្ចាស់កាយមាំសង្ហាជាអ្នកកាន់ចង្កូតឯណោះក៏តែងតែងាកសំឡឹងមើលទៅទេសភាពស្រស់ស្អាតពីមួយកន្លែងទៅមួយកន្លែងមិនភ្លេចងាកសំឡឹងមើលទៅមនុស្សស្រីជាទីស្រឡាញ់របស់ខ្លួនដែលអង្គុយនៅក្បែរនោះព្រមទាំងជ្រឹមចិញ្ចើមឆ្ងល់ថាមូលហេតុអ្វីទើបបានជានាងនៅអង្គុយទ្រឹងមិនថត មិននិយាយអ្វីសោះ វាខុសពីទម្លាប់របស់នាងដាច់តែម្ដង។
"ហេតុអីក៏ស្ងាត់?"
"ហ៊ឹម?" អែមមីក៏គ្រហឹមនឹងដើមករស្របនឹងក្រសែភ្នែកសំឡឹងមើលទៅស៊ុកជីន មុននឹងដៃស្រឡូនរបស់នាងត្រូវបានស៊ុកជីនលូកកាន់ក្រសោបយ៉ាងណែន នាងតូចក៏បានតែញញឹមរង់ចាំស្ដាប់ពាក្យសម្ដីដែលគេបម្រុងនឹងនិយាយបន្តទៅនេះ។
"អូនតែងតែចូលចិត្តទេសភាពបែបនេះ អូនក៏តែងតែថតវាគ្រប់ពេលដើម្បីបង្ហោះវាទៅក្នុងបណ្ដាញសង្គមរបស់អូន ចុះហេតុអីថ្ងៃនេះអូនជាបែរអង្គុយស្ងៀមស្ងាត់បែបនេះ?"
"អូនគ្រាន់តែចង់សំឡឹងមើលគ្រប់យ៉ាងឲ្យពេញភ្នែកប៉ុណ្ណោះ បងក៏ដឹងថាពួកយើងកម្របានមកស្រុកក្រៅដើរមើលអ្វីស្អាតៗបែបនេះជាមួយគ្នាណាស់ពិតទេ? អូនមិនចង់ចំណាយពេលឥតប្រយោជន៍ចោលឡើយ" ស៊ុកជីនគេក៏ទទួលស្ដាប់ពាក្យនាង ព្រមទាំងញញឹមបែបមិនបានគិតច្រើនព្រោះគេក៏មិនចង់ឲ្យពេលវេលាល្អបែបនេះប្រែមកជាល្អក់កកររវាងពួកគេទាំងពីរឡើយ។
ដៃមាំលូកទាញក្រសោបម្រាមដៃអែមមីឡើង មុននឹងអោនទម្លាក់បបូរមាត់ថើបថ្នមម្រាមដៃរបស់នាង ភ្នែកបែរសំឡឹងមើលទៅផ្លូវខាងមុខវិញទាំងមិនព្រលែងដៃរបស់នាងសោះ តែថាសំលេងរោទ៍បន្លឺឡើងពីទូរសព្ទ័ដែលទុកនៅលើឃ្លុបឡានឯណោះ ស៊ុកជីនក៏ប្រញាប់ព្រលែងដៃពីអែមមីរួចលើកទូរសព្ទ័មកមើល។
"ហេតុអីក៏បងមិនលើក? បងអាចឈប់ឡានសិនក៏បានក្រែងខាងក្រុមហ៊ុនបងមានបញ្ហាអី?"
"បងថាមិនចាំបាច់ទេ រឿងការងារចាំគិតពេលក្រោយក៏បាន សំខាន់ពេលនេះបងចង់គិតរឿងសប្បាយៗជាមួយនឹងអូនវិញណា៎ អូនសម្លាញ់" អែមមីក៏មិនបានតពាក្យសម្ដីអ្វីទៀតដែរ នាងក៏ញញឹមរួចសំឡឹងមើលទៅទេសភាពខាងក្រៅបន្តទៀត ស៊ុកជីនក៏ប្រែទឹកមុខបន្តិចកាលបើអ្នកដែលខលមកគេអម្បាញ់មិញនោះមិនមែនជាអ្នកក្រុមហ៊ុនអីនោះឡើយ តែជាមនុស្សស្រីតែម្នាក់ដែលកំពុងតែនាំភាពច្របូកច្របល់ពេលនេះ។

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now