ភាគទី៤១+៤២

392 15 0
                                    

មកដល់ហើយចាស៎

ម្ចាស់គ្រងបេះដូង
ភាគទី៤១+៤២

ធ្មិចបើកៗថ្ងៃពិធីក៏ឈានចូលមកដល់យ៉ាងឆាប់រហ័សតែម្ដង សឹងតែថាគ្រប់គ្នាត្រៀមខ្លួនមិនទាន់ ខុសប្លែកអីតែម្ចាស់កាយតូចល្អិតយើងឯណេះ បើទោះបីជានាងមិនមានចំណែកអ្វីនៅក្នុងពិធីនោះតែនាងក៏ត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃមួយនេះ។ អែមមីអង្គុយពីមុខកញ្ចក់តុបតែងខ្លួនផាត់ថ្ពាល់ខ្លួនឯងស្រាលៗ ដៃតូចស្រឡូនទម្លាក់ជក់ផាត់ចុះមុននឹងឈោងហួសទៅយកក្រវិលដែលទុកនៅលើតុមកស៊កពាក់នឹងត្រចៀក ក្រវិលតូចតែសាកសមជាមួយនឹងការតុបតែងខ្លួនបែបសាមញ្ញៗរបស់នាង។
តុកៗ
"អញ្ជើញចូលមកចុះ" អែមមីនិយាយឆ្លើយតបទៅអ្នកគោះទ្វារបន្ទាប់ បបួលអញ្ជើញឲ្យគេចូលមកខាងក្នុង អ្នកបើកទ្វារចូលមកនោះមិនមែនជាអ្នកណាឆ្ងាយឡើយតែជាអ្នកគ្រូអែលដែលជាអ្នកតែងតែសួរនាំនឹងអែមមីជានិច្ចមិនលោះ។
"អូ!អ្នកគ្រូអែល..ខ្ញុំស្មានថាជាក្មេងៗមកទេតើ" អែមមីក៏ងាកទៅរាក់ទាក់នឹងអ្នកគ្រូអែលដែលចូលមក គាត់ញញឹមជាប់មិនឈប់បន្ទាប់ពីបានឃើញអែមមីរៀបចំខ្លួនយ៉ាងស្រស់ស្អាតបែបនេះ។
"ថ្ងៃនេះអ្នកគ្រូអែមមីត្រូវទៅចូលរួមកម្មវិធីអីមែនទេ?មើលទៅតែងខ្លួនស្រស់ស្អាតជាជាងសព្វដងទៅទៀត" អែមមីញញឹមទៅកាន់អ្នកគ្រូអែលស្របនឹងក្រោកនាំខ្លួនទៅយកកូនកាបូបតូចរបស់នាងដែលនៅលើតុ អ្នកគ្រូអែលក៏បម្រុងនឹងដាក់ខ្លួនអង្គុយលើពូកទន់ៗក្នុងបន្ទប់ទៅហើយក៏បែរប្រទះភ្នែកនឹងធៀបមួយដែលទុកនៅលើតុ ដោយសារតែភាពចង់ដឹងចង់លឺគាត់ក៏ទាញវាយកមកមើល បបូរមាត់ហើបអានឈ្មោះកូនកម្លោះកូនក្រមុំដែលនៅលើនោះ មុននឹងលាន់មាត់បន្តិច..
"ត្រកូលវីគ្រីស?" គាត់លាន់មាត់តិចៗតែក៏អាចលឺដល់ត្រចៀករបស់អែមមី នាងតូចក៏ចូលមកជិតរួចទាញយកធៀបការនោះរួចដាក់វាចូលទៅក្នុងកាបូប ប្រញាប់រៀបចំខ្លួនចាកចេញទៅពីទីនោះ ជៀសវាងថាជុននីអូនឹងមកដល់នឹងត្រូវពិបាកព្រោះតែនាងទៀត គេប្រាកដជាឃាត់នាងជាមិនខាន នាងគ្រាន់តែចង់ទៅ ចង់ទៅមើលឲ្យបានច្បាស់ថាការសម្រេចចិត្តរបស់នាងវាត្រឹមត្រូវទេ?
"ខ្ញុំសុំច្បាប់អ្នកគ្រូអែលតែមួយថ្ងៃនេះទេ ខ្ញុំនឹងប្រញាប់មកវិញឲ្យទាន់ថ្ងៃស្អែក បើសិនជាមានការអីសំខាន់អ្នកគ្រូអែលអាចទាក់ទងទៅខ្ញុំបានណា៎" អែមមីក៏នាំខ្លួនចេញមកខាងក្រៅបណ្ដើរត្រសងជាមួយនឹងអ្នកគ្រូអែល ស្រីតូចងាកភ្នែកមើលទៅម្ខាងមុននឹងព្រលែងខ្យល់ដង្ហើមធំបន្តិច។
"គឺអ្នកកម្លោះកាលពីថ្ងៃមុននោះចចេសទុកឡាននោះឲ្យអ្នកគ្រូអែមមីប្រើប្រាស់ ប្រហែលជាគិតថាអ្នកគ្រូអែមមីពិបាកនឹងដើរទៅផ្សារឆ្ងាយ ហីយ៉ា!បុរសអីក៏ពូកែយកចិត្តទុកដាក់ពីសុខទុក្ខយ៉ាងនេះ?" អ្នកគ្រូអែលឆ្លៀតផ្លែផ្កាសរសើរដល់ជុននីអូដែលមិនមានវត្តមាននៅទីនេះ អែមមីក៏ញញឹមបន្តិចរួចក៏អោនគំនាបលាអ្នកគ្រូអែលតាមការគួរសម។
"ថែរក្សាខ្លួន កុំបារម្ភពីក្មេងៗខាងនេះអី ចាំខ្ញុំមើលថែពួកគេជូនអ្នកគ្រូអែមមី យកពេលនេះសម្រាកចុះណា៎" អែមមីក៏ងក់ក្បាលឆ្លើយតបទាំងញញឹមរួចស្ពាយកាបូបចាកចេញទៅបាត់ អ្នកគ្រូអែលឯណោះក៏តាមសំឡឹងមើលការចាកចេញរបស់អែមមីរហូតដល់ឡានបើកចេញពីបរិវេណមណ្ឌលបាត់ទើបគាត់ត្រឡប់ទៅធ្វើការងាររបស់គាត់បន្ត។

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now