ភាគ៥៥+៥៦

341 12 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៥៥+៥៦

1Kឡាច៎សម្រាប់ភាគបន្ត

អាផាតមិនត្រកូលវីគ្រីស..
   "ណាលោកអុំនាយកណា៎..ជូនវ៉ូយ៉នទៅតិចទៅណា" សំឡេងរអ៊ូបែបអង្វរករបូកផ្សំជាមួយនឹងកាយវិការប្រទាញប្រទង់គ្នារបស់មនុស្សប្រុសវ័យជ្រេម្នាក់នឹងក្មេងស្រីតូចនៅខាងមុខអាផាតមិនធំទូលាយឯណោះ ស៊ុកជីនដែលកំពុងតែអង្គុយអូសវាសថេបលេតខ្លួននៅខាងក្នុងសុខៗឯណោះក៏ត្រូវនាងល្អិតវ៉ូយ៉នទាញចេញមកជាមួយនាង រំអុកឲ្យនាយជូននាងទៅហាងកាហ្វេ ទៅទិញនំទាំងដែលនាងក៏ដឹងថាគេកំពុងតែរវល់ខ្លាំងប៉ុណ្ណានោះ?
   "នែនាងល្អិត! ខ្ញុំមានការងារច្រើនណាស់ណា៎ ចង់ទៅអីក៏ឲ្យអ្នកបើកឡានជូនទៅៗ" ស៊ុកជីនក៏រៀនតម្លើងសំឡេងដាក់វ៉ូយ៉នបន្តិច តែនាងតូចក៏មិនបាននៅអាក់អន់ស្រពន់ចិត្តអ្វីដែរពោលគឺនាងនៅតែព្យាយាមរុញទាញរាងកាយធំជង្គ្រោងរបស់ស៊ុកជីនចូលទៅក្នុងឡានជាមួយនឹងនាងឲ្យទាល់តែបាន។
   "ចេញឡានទៅលោកពូ ហិហិ" ចូលមកដល់វ៉ូយ៉នក៏និយាយប្រាប់ទៅបុរសវ័យជ្រេម្នាក់ដែលជាអ្នកបើកឡានឲ្យចេញដំណើរមិនភ្លេចងាកទៅសើចកាច់ករញ៉ោះដល់លោកអុំដែលកំពុងតែអង្គុយបញ្ចេញទឹកមុខស្អុយប៉ែរក៏ព្រោះតែចិត្តមិនចង់មក តែក្មេងអូសនាំឡើងឡានទាល់តែបាន។
   "មើលមុខអី? នេះគិតនាំខ្ញុំទៅលក់នៅហាងកាហ្វេនោះទៀតហើយពិតទេ?" ស៊ុកជីនក៏និយាយទើសទាល់នឹងក្រសែភ្នែកសំឡឹងមើលបែបខិលខូចរបស់វ៉ូយ៉ន នាងល្អិតក៏មិចភ្នែកដាក់ស៊ុកជីនរួចផ្អែកក្បាលដេកកើយស្មារបស់គេ ដៃតូចស្រឡូនក៏ចុចវាសទូរសព្ទ័ដៃពណ៌ឈូកសេរីទំនើបដែលម្ចាស់កាយមាំបានទិញឲ្យនាង អូសចុះឡើងៗមិនឈប់ ទឹកមុខក៏ញញឹមខ្ជឹបដូចគ្នាព្រោះថានាងមិនមែនចង់ចេញក្រៅតាមតែចិត្តទេ ទាល់តែមានការទើបនាងចេញ។
   "ចាំមើលទៅថាខ្ញុំលក់អុំនាយករឺក៏អុំនាយកត្រូវអរគុណវ៉ូយ៉នឲ្យប្រាកដទៅ ហិហិ" នាងល្អិតសើចននៀលខ្លួនបែបសប្បាយចិត្តនាំឲ្យអ្នកមកបានជាគ្នាឯណោះក៏ក្រវីក្បាលហួសចិត្ត មុននឹងអោនចុចថេបលេតពិនិត្យមើលការងាររបស់ខ្លួនបន្តទៅទៀត។
   "អូ! វ៉ូយ៉នភ្លេចខលប្រាប់លោកប៉ាថានាំលោកអុំនាយកចេញមកខាងក្រៅ តិចប៉ាបារម្ភទៅ" វ៉ូយ៉ននៅសុខៗក៏នឹកឃើញដល់ប៉ារបស់នាងដែលកំពុងតែនៅធ្វើការ នាងចេញមកខាងក្រៅមិនបានប្រាប់បែបនេះគាត់ច្បាស់ជាបារម្ភពីនាងស្លាប់ហើយ គិតរួចនាងក៏ក្រោកចុចទូរសព្ទ័បំណងទាក់ទងទៅគាត់តែស៊ុកជីនក៏ឃាត់រួចគេក៏ជាអ្នកចុចទាក់ទងទៅនរណាម្នាក់វិញ។
   "ជួយទាក់ទងប្រាប់អេរ៉េនបន្តិចថាខ្ញុំចង់ជួប" ស៊ុកជីនទាក់ទងទៅកាន់លេខាគេតែម្ដង មួយសន្ទុះក៏លឺសំឡេងបន្លឺពីអ្នកម្ខាងទៀតមកទាំងភាពក្លបខ្លាច ហើយម្នាក់នោះគ្មានអ្នកណាឡើយក្រៅពីអេរ៉េន ប៉ារបស់នាងច្រម៉ក់វ៉ូយ៉ននឹងឯង ស៊ុកជីនក៏ហុចទូរសព្ទ័ទៅឲ្យនាងល្អិតភ្លាម។
   "អាឡូប៉ាៗ គឺវ៉ូយ៉នចង់ប្រាប់ប៉ាថាវ៉ូយ៉ននឹងអុំនាយកចេញមកទិញនំនៅខាងក្រៅហើយ ប៉ាកុំបារម្ភអីណា"
   (ហេតុអីក៏ចាំបាច់រំខានលោកនាយកធ្វើអីកូន? ចាំពេលប៉ាចេញពីធ្វើការចាំប៉ាឆៀងចូលទិញក៏បាន)
   "មិនអីទេប៉ា! យ៉ាងណាក៏លោកអុំនាយកគាត់ទំនេរស្រាប់ដដែលនឹង ហិហិ..ប៉ុណ្ណឹងសិនចុះប៉ា" វ៉ូយ៉ននិយាយប្រាប់លោកប៉ានាងទាំងប៉ុន្មានហាក់កាន់តែធ្វើឲ្យស៊ុកជីនអស់យោបល់ជាងមុនទៅទៀត នេះគេមើលទៅទំនេរសម្រាប់នាងណាស់មែនទេ? ចូលទៅអូសគេទាំងដៃកំពុងកាន់ថេបលេតមកបែបនេះហើយនៅថាគេទំនេរបានទៀត?
   "នោះលោកអុំនាយកដល់ល្មម!!!" វ៉ូយ៉នក៏ក្រោកចង្អុលទៅហាងកាហ្វេដែលនៅក្បែរផ្លូវធំនោះ អ្នកបើកឡានក៏រហ័សបង្អង់បត់ចូលទៅក្នុងនោះតាមការប្រាប់។ ឡានឈប់ងក់នៅកន្លែងចំណតទុកឲ្យពីរនាក់អុំក្មួយចេញបណ្ដើរត្រសងជាមួយគ្នាចូលទៅកាន់ហាងកាហ្វេនោះ គ្រាន់តែចុះពីឡានភ្លាមនាងល្អិតក៏ប្រញាប់ទាញទូរសព្ទ័ខ្លួនចេញមករួចចុចចូលក្នុងគណនីរបស់មនុស្សម្នាក់ ហាក់បីដូចជារំពឹងថានឹងបានមកជួបមនុស្សម្នាក់នោះអញ្ចឹង មិនមែនមកដើម្បីតែទិញរបស់ញ៊ាំមួយមុខឡើយ។
   "សម្រេចថាទៅទេ?" ស៊ុកជីនបន្ទរហៅនាងល្អិតវ៉ូយ៉នដែលនៅដើរមួយៗភ្នែកសំឡឹងមើលតែទូរសព្ទ័ឯណោះ គ្រាន់តែលឺគេហៅភ្លាម វ៉ូយ៉នក៏ប្រញាប់រត់ចូលទៅតាមគេពីក្រោយភ្លាម។
   "សូមស្វាគមន៍" ស៊ុកជីនចូលមកខាងក្នុងហាងព្រមជាមួយនឹងពាក្យស្វាគមន៍រាក់ទាក់ពីបុគ្គលិកហាង វ៉ូយ៉នឯណោះក៏ចូលមកខាងក្នុងព្យាយាមងាកសំឡឹងមើលនៅក្នុងហាង រួចទើបលាដៃសុំកាតស៊ុកជីនរួចទៅកម៉្មង់នំនឹងទឹកសូកូឡាញ៊ាំ។
   "នេះលោកប៉ានាំកូនស្រីមកហាងបែបនេះ គួរឲ្យស្រឡាញ់ដល់ហើយលោក" ស៊ុកជីនក៏ភាំងបន្តិចក្រោយពីបានលឺបុគ្គលិកក្នុងហាងនិយាយ ស្រីតូចវ៉ូយ៉នក៏ងើបមុខឡើងជ្រឹមចិញ្ចើមបន្តិចដាក់បុគ្គលិកនោះនាំឲ្យគេអោនមុខចុះបែបអន់ចង់បន្តិច។
   "គាត់ជាអុំប្រុសខ្ញុំ មិនមែនប៉ា គាត់មិនទាន់មានគ្រួសារទេ នៅលីវតែខ្លួនប៉ុណ្ណោះ បេះដូងមានម្ចាស់ហើយ"
   "បានហើយ! នាងល្អិត" ស៊ុកជីនក៏ក្រវីក្បាលហួសចិត្តនឹងវ៉ូយ៉នលើសដើមតែម្ដង បានគេមិនមាត់គឺបានដៃតែម្ដង វ៉ូយ៉នខាំមាត់បន្តិចរួចក៏កម៉្មង់នំបន្ថែម ស៊ុកជីននៅឈរសុខៗក៏មានសំឡេងរត់តុបៗមករួចនាយក៏ឃើញអង្កាំមួយរមៀលមកទើបគេប្រញាប់យកជើងឃាំង។
   "អរគុណ..លោក?"
   "អែមមី?"
ទិដ្ឋភាពមុននេះបន្តិច...
   ប៉ុន្មានថ្ងៃកន្លងផុតទៅហើយ អែមមីក៏បានឱកាសចាកចេញពីវីឡាខ្លះដើម្បីលំហែខួរក្បាលខ្លួនឯងមិនអោយតានតឹង ថ្ងៃនេះនាងក៏គិតមកលំហែនៅឯហាងកាហ្វេដែលជាកន្លែងប្រចាំរបស់ប្អូនស្រីនាងវ៉ាយ៍លេត វាមានភាពស្ងប់ស្ងាត់នឹងផាសុកភាពត្រូវនឹងចំណូលចិត្តរបស់អែមមីដូចគ្នា។
   ដៃតូចស្រឡូនលូកចាក់ទម្លាក់អង្កាំភ្លឺៗចូលទៅក្នុងកំប៉ុងឲ្យមានរបៀបរៀបរយរួចទើបចាក់វាជាខ្សែសម្រាប់ធ្វើគ្រឿងអលង្ការជាថ្មីទៀត វាមើលទៅដូចជាពិបាកខ្លាំងណាស់ដល់ព្រោះអែមមីជ្រឹមចិញ្ចើមប្រឹងចាក់សឹងតែលានភ្នែកទៅហើយ ទម្រាំរួចមួយខ្សែៗអែមមីព្រលែងខ្យល់ដង្ហើមធំចង់ស្ងួតបំពង់ខ្យល់អស់ទៅហើយ។
   "បែបនេះល្អទេណ៎?" ម្ចាស់កាយតូចដែលអង្គុយនៅហាងកាហ្វេម្នាក់ឯងក៏និយាយរអ៊ូតិចៗត្បិតថានាងអង្គុយរៀបយ៉ាងណាក៏មិនឃើញស្អាតសោះ អែមមីក៏ជ្រឹមចិញ្ចើមមុននឹងចាក់អង្កាំដែលនាងចាក់ជាខ្សែដៃមុននោះចោលតែថាក៏មានអង្កាំមួយគ្រាប់រមៀលធ្លាក់ពីលើតុ អែមមីក៏បោះជំហានចុះទៅតាមរើសវារហូតដល់វារមៀលទៅដល់ជើងបុរសម្នាក់ គេក៏យកជើងបាំងអង្កាំនោះមុននឹងអោនរើសជាមួយនាង។

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now