ភាគទី២៧

380 17 0
                                    

ម្ចាស់គ្រងបេះដូង
ភាគ៖២៧

(អារម្មណ៍មិនស្ងប់..)
ក្លឹបរាត្រីមួយកន្លែងស្ថិតនៅមិនឆ្ងាយពីទីក្រុងតែក៏មិនបានស្ថិតនៅលើផ្លូវធំឡើយ ត្បិតថាទីនោះជាកន្លែងដែលមានបម្រើសេវាកម្មជាច្រើនខុសពីក្លឹបធម្មតានានាទៀត។ ក្រឡេកមើលទៅជ្រុងម្ខាងក្នុងក្លឹបរាត្រីនោះក៏អាចឃើញស្លុងៗជារាងកាយបុរសសង្ហា កម្ពស់ខ្ពស់ស្រឡះមើលមិនទាស់ភ្នែក ស្រីក្រមុំៗដែលជាអ្នករួមក្បែរតុរបស់គេក៏នាំគ្នាខ្សឹបខ្សៀវនឹងសំឡឹងមើលនាយមិនដាក់ភ្នែក ពួកនាងៗកំពុងតែជជែកពីសម្រស់ស្រស់សង្ហារបស់គេ ព្រមទាំងគិតសញ្ជឹងទាំងងឿងឆ្ងល់ថាមូលហេតុអីទើបបានជាបុរសសង្ហាព្រមដូចជាគេនេះបែរជាមកអង្គុយផឹកស្រាកណ្ដោចកណ្ដែងនៅក្នុងក្លឹបតែម្នាក់ឯងបែបនេះ? រឿងក៏គេកំពុងតែខូចចិត្តនឹងរឿងស្នេហា? ហីយ៉ា! គួរឲ្យស្ដាយ។
"សួស្ដីប្រុសស្អាត! ហេតុអីក៏អង្គុយតែម្នាក់ឯងមើលទៅដូចជាកណ្ដោចកណ្ដែងបែបនេះ?" ជុននីអូកំពុងតែអង្គុយអកស្រាបែបមិនខ្វល់ក៏ស្រាប់តែមានវត្តមានរបស់ស្រីស្អាតស្លៀកលេចលើលេចក្រោមបែបសុិចសុីចូលមកព្រមជាមួយនឹងកែវស្រាក្នុងដៃផង សម្ដីសំដៅនឹងការអង្គុយចុះបានជាគ្នាជាមួយនឹងនាយ ហាក់បង្ហាញច្បាស់ទៅហើយថាពួកនាងចាប់អារម្មណ៍ចង់ទាក់ទងនឹងជុននីអូ តែមើលទៅគេឯណោះដូចជាមិនបានខ្វល់ខ្វាយអីទាល់តែសោះ។
"អេ ប្រុសស្អាតហេតុអីក៏ស្ងាត់បែបនេះ? អេ..." ពួកនាងៗមិនទាន់ទាំងបាននិយាយរាក់ទាក់ជាមួយគេអស់ពាក្យពេចន៍ផងក៏ត្រូវជុននីអូបដិសេធប្រយោលដោយការក្រោកនាំខ្លួនចេញពីពួកនាង ស្រីល្អទាំង២នាក់ក៏ទន្ទ្រាំជើងខាំបបូរមាត់ទាំងខឹង នេះខំដាក់ទុនមករកដល់តុបែបនេះទៅហើយនៅមិនយកភ្នែកមើលពួកនាងទៀតគួរឲ្យខឹងពិតមែន។
ស្រីល្អទាំង២នាក់ក៏នាំខ្លួនចាកចេញពីកៅអីដែលទើបតែមកដាក់គូថអង្គុយមិនទាន់បាន៥នាទីស្រួលបួលផងនោះ ពួកនាងចាកចេញទៅទាំងអាម៉ាសតែម្ដង ព្រោះតែត្រូវបុរសសង្ហាដូចជាជុននីបដិសេធទាំងកណ្ដាលហ្វូងបែបនេះ។
"ហ៊ឹស" ត្រឡប់ទៅមើលកម្លោះសង្ហាយើងដែលទើបតែចាកចេញទៅអម្បាញ់មិញនោះ គេក៏មកសម្ងំលុបមុខខ្លួនឯងនៅក្នុងបន្ទប់ទឹកបុរសឯណេះតាំងតប់ប្រមល់ ដំបូងគិតថាមកផឹកក្រែងអាចរំសាយខួរក្បាលបានខ្លះ តែនេះមានឯណាគេក៏តានតឹងលើសដើមថែមទៀត។
"ចំជារំខានពិតមែន" ជុននីអូរលាស់ដៃទម្លាក់ទឹកចេញរួចក៏បោះជំហាននាំខ្លួនចេញមកខាងក្រៅ បំណងនឹងទៅហួសចេញតែម្ដង តែគេក៏បែរជាទាក់ភ្នែកនឹងរឿងអ្វីម៉្យាងដែលនាំគេអត់មិនទៅមើលមិនបាន។
(លោក..លែងទៅ! ខ្ញុំមិនទទួលភ្ញៀវឡើយ)
(យើងជាភ្ញៀវ នាងឯងគ្រាន់តែជាបុគ្គលិកសោះហ៊ានជំទាស់ជាមួយនឹងយើងផងហេស៎? ស្រីចង្រៃ..)
បឹប!
បុរសម្នាក់បម្រុងនឹងលើកដៃទះកំផ្លៀងបុគ្គលិកស្រីម្នាក់នៅនឹងដៃខ្លួងឯងទៅហើយ តែក៏ត្រូវបានជុននីអូចាប់ដៃគេជាប់រួចរុញគេបុកផ្ទប់នឹងធុងសម្រាមក្បែរនោះ អ្នកនៅក្នុងក្លឹបទាំងប៉ុន្មានក៏នាំគ្នាងាកសំឡឹងមើលមកពួកគេ ជុននីអូក៏ជួយលើកនាងល្អិតដែលភ័យឡើងញ័រជើងនោះរួចក៏ភ្ញាក់។
"អែលលី?" វត្តមានស្រីម្នាក់ដែលគេមិនដែលរំពឹងសោះថានឹងឃើញនាងនៅទីនេះ រឹតតែមិនរំពឹងថានឹងឃើញនាងនៅក្នុងឈុតជាបុគ្គលិកបែបនេះ។
"នាងមកធ្វើស្អីនៅទីនេះ? ចង់ទៅណា?" អែលលីកាលបើស្គាល់នឹងដឹងថាជាជុននីអូ នាងតូចអែលលីឯណោះក៏ប្រញាប់ចង់រត់គេចតែក៏ត្រូវនាយចាប់ដៃជាប់បំណងនាំនាងចេញ តែគិតថាវាស្រួលណាស់មែនទេ?
"ឯងចង់ទៅណា? អាក្មេងមិនទាន់បាត់ធុំក្លិនទឹកដោះចង់សាកជាមួយយើងផងយ៉ាងមិច?" បុរសម្នាក់ដែលជុននីអូរុញច្រានអម្បាញ់មិញនោះក៏ស្រាប់តែឡើងឈរផ្ដាសាដាក់កម្លោះក្រមុំយើង ដៃក៏នៅព្រហើនលូកចាប់ទាញដៃនាងល្អិតអែលលីទៀត។
"ខ្ញុំមិនបម្រើភ្ញៀវឡើយលោក លែងខ្ញុំទៅ" អែលលីក៏នៅតែព្យាយាមរើបម្រាស់ក៏ព្រោះតែចង់គេចពីបុរសល្មោភកាមនោះ តែថាគេនៅតែបំពាននាងទៀតដល់ថ្នាក់អ្នកដែលនៅឈរកៀកក្បែរនោះទ្រាំមិនបានយារដៃដាល់គេលាន់ឌឹបៗរហូតដល់ដួលថ្មោលទៅលើដីតែម្ដង មុននឹងបោះលុយមួយដុំទុកឲ្យគេរួចក៏អូសដៃនាំស្រីតូចយើងចាកចេញទៅតែម្ដង។
"លែង..លែងខ្ញុំទៅជុននីអូ ឈឺ" អែលលីត្រូវបានជុននីអូនាំចេញមកដល់ខាងក្រៅក្លឹប នាងព្យាយាមរើបម្រាស់រហូតទាល់តែរួចខ្លួន កែវភ្នែកក៏ងាកសំឡឹងមើលទៅជុននីអូបន្តិចរួចក៏ងាកបែរចេញវិញព្រោះតែអៀនខ្មាស ខ្មាសនឹងត្រូវឲ្យគេមកឃើញនាងក្នុងសភាពបែបនេះ។
"នាងកំពុងតែលេងឆ្កួតអីអែលលី ខាវ៉េន? នេះនាងមករកលុយក្នុងក្លឹបបែបនេះ? ព្រះនាងឯណាគេធ្វើបែបនេះ?" គេមិនគិតសួរនាំនាងជាមុនឡើយ គេក៏ស្ដីថាឲ្យនាងប្រាវៗតែម្ដង ដល់ថ្នាក់អ្នកដែលឈរស្ដាប់នោះក៏ចាប់រលីងរលោងទាំងមិនដឹងខ្លួន អែលលីគ្រវាសដៃជុននីអូពីស្មារបស់នាងរួចក៏លូកដៃម្ខាងវាសទឹកភ្នែកដែលហៀបនឹងហូរស្រក់ចេញ។
"ឯងមិនជាខ្ញុំ ឯងគ្មានថ្ងៃយល់ឡើយជុននីអូ ហ្វាល់លីដា! ពិតមែនតាំងតែពីដើមមកមិនដែលមានព្រះនាងឯណោះមកធ្វើខ្លួនឲ្យតូចទាបដូចជាខ្ញុំឡើយ ពេលនេះខ្ញុំវាស្មោគគ្រោកខ្លាំងណាស់ ចឹងឯងក៏ជួយនៅឲ្យឆ្ងាយពីខ្ញុំ ឈប់រវល់ពីជីវិតរបស់ខ្ញុំទៀតអី ល្អទេ?"
"អែលលី? អែលលី ខាវ៉េន?" នាងតូចអែលលីក៏នាំខ្លួនដើរចេញមកទាំងមិនស្ដាប់ពាក្យនិយាយរបស់ជុននីអូអីបន្តិចទាល់តែសោះ នាងព្យាយាមនាំខ្លួនចេញមកកាន់តែឆ្ងាយ មុននឹងពួននៅកៀនទ្វារក្លឹបខាងក្រោយ ទឹកភ្នែកដែលនាងព្យាយាមទប់អម្បាញ់មិញក៏ស្រាប់តែហូរស្រក់មកជាថ្មីទប់មិនជាប់ អែលលីសម្រូតខ្លួនអង្គុយយំយ៉ាងស្ងៀមស្ងាត់តែម្នាក់ឯងនៅទីនោះ ជីវិតរបស់នាងធ្លាក់មកដល់ដំណាក់កាលណាក៏គ្មានអ្នកណាដឹងឡើយ អ្វីដែលពួកគេដឹងនោះគឺនាង អែលលី ខាវ៉េនជាព្រះនាងដែលរស់នៅសោយសុខបំផុត ទាំងដែលការពិតវាខុសគ្នាទាំងស្រុង។
...
ថ្ងៃថ្មី!
រាងកាយតូចស្រឡូនដែលកំពុងតែគេងលង់លក់ក៏ពើតរមួលខ្លួនទាំងដែលខ្លួននាងកំពុងតែគេងផ្អែកនឹងកៅអីពូកទន់ៗដែលអាចឲ្យយើងមើលដឹងថានាងមិនមែននៅផ្ទះឡើយតែនាងកំពុងតែអង្គុយនៅលើយន្តហោះ។
ទីងៗ
សំឡេងសារជាអក្សរលោតចូលក្នុងទូរសព្ទ័របស់នាងនាំឲ្យស្រីតូចដែលកំពុងតែគេងនោះក៏រាវដៃរកទូរសព្ទ័មករួចក៏បើកវាមើល ស្នាមញញឹមក៏ញ៉ោចឡើងនៅលើផែនថ្ពាល់របស់នាង ទោះជានាងងងុយសឹងតែបើកភ្នែកមិនរួចក៏នាងនៅអាចដឹងថាគេនិយាយអីដែរ។
(អូនក្រោកហើយមែនទេ? សុំទោសណាដែលបងមិនអាចទៅតំណាលគ្នាជាមួយនឹងអូនបាន)
សារជាអក្សរបញ្ជាក់ពីភាពដឹងខុសទៅកាន់នាងល្អិតអែមមីដែលគេមិនអាចមកជាមួយនាងតែម្ដង បណ្ដោយឲ្យនាងហោះហើរទៅប្រទេសចិនតែម្នាក់ឯង ព្រោះតែថ្ងៃនេះគេមានប្រជុំសំខាន់រហូតទាល់តែល្ងាចទើបបញ្ចប់ តែអែមមីនាងក៏មិនបានខឹងគេនឹងយល់ពីគេ។
(អូនក្រោកមិញនឹងឯង បងកុំបន្ទោសខ្លួនឯងអី តាមសម្រួលចុះ ចប់ការងារពេលណាចាំបងមកក៏បានណា៎)
អែមមីនាងក៏ញញឹមទាំងមិនទាន់បានឆ្លើយតបទៅកាន់គេវិញ នាងតូចក៏ក្រោកអង្គុយពត់ពែនចង្កេះរួចក៏សំឡឹងមើលទៅខាងក្រៅ ទឹកមុខក៏ស្រស់ស្រាយកាលបើយន្តហោះកំពុងតែហោះសំកាំងនៅលើទីក្រុងសៀងហៃ នាងក៏មិនភ្លេចទាញទូរសព្ទ័មកថតទិដ្ឋភាពស្រស់ស្អាតនោះតាមបង្អួចរួចក៏ផ្ញើវាទៅស៊ុកជីន។
(ស្រស់ស្អាតដល់ហើយ)
(ស្អែកបងនឹងហោះទៅរកអូនទាំងព្រលឹមតែម្ដង ចាំផ្លូវបងណានាងច្រម៉ក់)
(អូនដឹងហើយ)
អ្នកម្ខាងទៀតឯណេះក៏ញញឹមបិទមាត់មិនជិតដូចគ្នាកាលបើដៃកំពុងតែចុចញាប់ឆ្លើយតបនឹងមនុស្សស្រីជាទីស្រឡាញ់ គេក៏ដាក់ទូរសព្ទ័ចុះរួចពិនិត្យមើលឯកសារសម្រាប់ការប្រជុំបន្ត ភ្នែកងាកសំឡឹងមើលទៅខាងក្រៅក៏ឃើញថាវារៀងងងឹតស្លុបបន្តិចទៅហើយ ស៊ុកជីនក៏ពត់ពេនខ្លួនរួចក្រោកនាំខ្លួនទៅរកសាឡុងដែលនៅក្បែរនោះ ស្របនឹងទ្វារបន្ទប់បើកឡើងល្មមបង្ហាញវត្តមានរបស់ឡរ៉ា នាងចូលមកព្រមជាមួយនឹងកាហ្វេ១ពែងមកជាមួយផង។
"ដាក់លើតុនោះចុះ" ស៊ុកជីនក៏និយាយទាំងមិនភ្លេចងាកមើលទៅនាងផង ទឹកមុខរបស់នាងបង្ហាញចេញមកនាំឲ្យគេចេះតែនឹកគិតដល់វ៉ូយ៉នឯណោះ គេគួរតែនិយាយអីជាមួយនាងពេលនេះ?
"ឡរ៉ារឿងរបស់វ៉ូយ៉ន អាចទេ បើសិនជាខ្ញុំត្រូវការពិនិត្យDNAសិននោះ?" គ្រាន់តែលឺពាក្យថាពិនិត្យDNAភ្លាម ឡរ៉ាដែលមានទឹកមុខញញឹមអម្បាញ់មិញក៏ប្រែមកជាស្មើ រួចក៏ក្រោកនាំខ្លួនឲ្យឈរមួយអស់កម្ពស់អោនគំនាបមកកាន់ស៊ុកជីន។
"ដូចខ្ញុំបាននិយាយចឹង លោកមិនបានបារម្ភរឿងវ៉ូយ៉នឡើយ ខ្ញុំជាម្ដាយខ្ញុំអាចមើលថែនាងបាន"
"តែខ្ញុំក៏ចង់ដឹង បើសិនជាវ៉ូយ៉នជាកូនរបស់ខ្ញុំពិតមែន ខ្ញុំក៏មានសិទ្ធិទទួលខុសត្រូវនឹងផ្គត់ផ្គងនាង ហ៊ឹម" ស៊ុកជីននិយាយមិនទាន់ចប់ផងក៏ត្រូវបានឡរ៉ាថើបបបូរមាត់គេយ៉ាងតក់ក្រហល់ ដៃតូចស្រឡូនលូកប្រឡេះឡេវអាវរបស់ស៊ុកជីនយ៉ាងទាន់ហន់តែម្ដង។

នេះចង់ធ្វើអី?!

៚យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now