ភាគទី១១៤

400 14 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី១១៤

ព្រលប់បន្តិចទៅហើយនៅទីក្រុងរ៉ូមប្រទេសអុីតាលី ដោយសារតែភាពស្រស់ត្រកាលនាពេលរាត្រីនេះឯងដែលនាំឲ្យទីក្រុងមានភាពអ៊ូអរជាជាងពេលថ្ងៃ យប់ឡើងប្រជាជននៅទីនោះតែងនាំគ្នាចេញមកដើរកំសាន្តជួបជុំគ្នាជាមួយគ្រួសារដោយពួកអាចរកភីហ្សាឆ្ងាញ់ៗនៅទីនោះ ហើយបើសម្រាប់គូស្នេហ៍ដែលចង់បានភាពរ៉ូមេនទិចពួកគេក៏អាចដេតគ្នាមើលទីកន្លែងបាញ់ទឹកត្រេវីយ៉ាងស្រស់ស្អាតនៅក្នុងទីក្រុងរ៉ូមនឹងអាចដើរកំសាន្តក្បែរនឹងពហុកីឡាដ្ឋានចំណាស់ល្បីល្បាញជាងគេនៅទីនោះ មិនខុសពីអ្វីដែលកម្លោះក្រមុំមួយគូរបស់យើងកំពុងតែធ្វើនាពេលនោះឡើយ។
"ហ៊ឹម ស្រស់ស្រាយដល់ហើយ! បងគិតអ៊ីចឹងទេ?" ម្ចាស់កាយតូចដែលដើរបណ្ដើរត្រសងជាមួយគ្នានឹងកម្លោះសង្ហាត្រកូលវីគ្រីសក៏សួរនាំទៅគេព្រមជាមួយនឹងស្នាមញញឹមស្រស់ស្រាយ។
"ថ្ងៃនេះពួកយើងអាចដកដង្ហើមបានស្រួលហើយ បងក៏មិនចាំបាច់លួចលាក់ជួបជាមួយនឹងអូនដោយមិនមានការអនុញ្ញាតពីគ្រួសាររបស់អូនដែរ បងសប្បាយចិត្តណាស់" ស៊ុកជីនអោនថើបសក់នាងតូចដែលកំពុងតែកៀកដៃដើរជាមួយនឹងគេបន្តជារឿយៗគេមិនសូវជាមានឱកាសបាននាំនាងមកដើរលេងខាងក្រៅ មិនសូវជាបានចំណាយពេលតែពីរនាក់បែបនេះឡើយ ពេលនេះគ្រប់យ៉ាងបានល្អប្រសើរហើយ ពួកគេក៏អាចមានពេលវេលានៅជាមួយគ្នាបែបនេះច្រើនៗ។
"បងនឹងមិនចំណាយពេលវេលាឥតប្រយោជន៍ទទេៗទៀតនោះឡើយ មួយវិនាទីៗដែលនៅក្បែរអូនសុទ្ធតែមានតម្លៃជានិច្ចសម្រាប់បង" អែមមីអត់មិនញញឹមមិនបាន បុរសម្នាក់នេះមិនដែលផ្លាស់ប្ដូរអីបន្តិចឡើយ គេជាមនុស្សប្រុសចិត្តល្អផ្អែមល្ហែមនឹងពូកែលេងពាក្យសម្ដីជានិច្ច ពាក្យមួយណាក៏តែងតែធ្វើឲ្យនាងរំជួលចិត្តជានិច្ច នាងមិនកុហកឡើយ។
"អូនគួរតែធ្វើយ៉ាងមិចជាមួយបងទៅ?" អែមមីក៏ឈប់រួចនិយាយបែបខ្នក់ខ្នាញ់នឹងស៊ុកជីនជាខ្លាំង នាយកម្លោះក៏ឈប់រួចបែរសំឡឹងមើលមកនាងក្រោមពន្លឺភ្លើងរាត្រីដ៏សែនរ៉ូមេនទិច អែមមីលូកដៃអោបក្រសោបកញ្ចឹងករស៊ុកជីនមុននឹងទទួលយកការថើបដ៏ផ្អែមល្ហែមពីនាយ អ្នកដំណើរដែលដើរកាន់នោះក៏មិនមានអ្នកណាប្រកាន់ឡើយ មានតែអ្នកដែលសរសើរថាពួកគេទាំង២សាកសមជាមួយនឹងគ្នាខ្លាំងណាស់។
"លោកប៉ាអ្នកម៉ាក់..ញញឹមមួយ" សំឡេងស្រួយស្រៈរបស់នាងល្អិតវ៉ូយ៉នដែលជាអ្នករួមដំណើរមកជាមួយគ្នាក៏និយាយឡើងស្របនឹងដៃទាញកាំមេរ៉ាឡើងមកថតទិដ្ឋភាពដ៏ផ្អែមល្ហែមរបស់លោកប៉ាអ្នកម៉ាក់នាង ស៊ុកជីនក៏ដកបបូរមាត់ចេញពីការថើបជាមួយអែមមីរួចក៏កាន់ស្មានាងងាកបែរទៅរកកាំមេរ៉ាដែលកូនស្រីកំពុងតែលើកឡើងរង់ចាំថតជាស្រេចនោះ វ៉ូយ៉នញញឹមរួចក៏ដាក់កាំមេរ៉ានៅលើដងរួចចូលមកកាន់ថតជុំគ្នាម្ដង អែមមីញញឹមរួចអោនលូកដៃអោនករវ៉ូយ៉នពីក្រោយ ចំណែកឯស៊ុកជីនក៏ឈរកៀកក្បែរពួកនាងរួចកាន់ស្មាអែមមីម្ខាងរួចញញឹមទៅកាន់កាំមេរ៉ា..
"១..២..៣"

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Dove le storie prendono vita. Scoprilo ora