ភាគទី១១៩+ភាគបញ្ចប់

1.1K 39 1
                                    

ម្ចាស់គ្រងបេះដូង
ភាគ១១៩+ភាគបញ្ចប់

មួយសប្ដាហ៍កន្លងផុតទៅ ថ្ងៃដែលពួកគេទាំង២នាក់កំពុងតែរង់ចាំក៏បានឈានចូលមកដល់ ថ្ងៃដែលពួកគេអាចបញ្ជាក់ក្ដីស្រឡាញ់ទៅកាន់គ្នាយ៉ាងពិតប្រាកដនៅពីមុខមេបានឹងគ្រូអាចារ្យសច្ចាថាពួកគេនឹងស្រឡាញ់គ្នាបែបនេះរហូតតទៅ ហើយថ្ងៃនេះជាថ្ងៃមង្គលការដ៏ធំបំផុតដែលប្រព្រឹត្តិឡើងនៅក្នុងប្រទេសអុីតាលីនេះតែម្ដង។
"បង្ខិតមកខាងនេះបន្តិចមក រួចអ្នកខាងនោះទម្លាក់រំយោលផ្កានោះចុះមក..ល្អណាស់" អ្នកជាម្ដាយឯណោះក៏មានតួនាទីដើរមើលការរៀបចំតុបតែងឲ្យបានស្រស់ស្អាតឲ្យសាកសមទៅនឹងព្រះនាងតូចរបស់នាង ស្កាលេតនៅឈរមើលការរៀបចំតុបតែងនោះទាំងទឹកមុខញញឹមស្រស់បស់តែម្ដង។
"ថ្ងៃមង្គលកូនស្រីញញឹមស្រស់តែម្ដងណ៎អូនលេត"
"បងហ្វី..បងមកដល់តាំងពីពេលណានឹង?" កាលបើក្រឡេកមើលទៅម្ខាងនាងក៏ឃើញថាអ្នកដែលនិយាយជាមួយនាងមុននោះជាជូហ្វីនឹងឯង ស្ត្រីទាំង២នាក់ក៏អោបគ្នាទាំងនឹករលឹក ណាមជុនឯណោះក៏ចូលមកតាមក្រោយខ្នងភរិយាមកព្រមជាមួយអង្គរក្សជាច្រើនលើកអំណោយមកជាមួយផងដែរ។
"បងគិតថាមកតាំងពីម្សិលមិញម៉្លេះតែមិនអាចព្រោះលោកប្រធានាធិបតីនៀក៎រវល់ប្រជុំថ្នាក់តំបន់រកតែដកឃ្លាមិនបានសោះហើយ បងសឹងតែភ្លេចទៅហើយថាខ្លួនឯងមានស្វាមីរឺក៏អត់នោះ" ជូហ្វីនិយាយលេបខាយពាក្យសម្ដីទាំងដឹងថាបុរសជាប្ដីឯណោះបានលឺគ្រប់ពាក្យគ្រប់ម៉ាត់របស់នាងទៅហើយ។
"ហ្វឹសឡេឌីចេះមកឈរលេបខាយពីស្វាមីទៀតណ៎ ទោះបងរវល់តែបងតែងតែមករកអូនរាល់យប់ទេតើ អូននិយាយបែបនេះបងអន់ចិត្តស្លាប់ហើយ" ណាមជុនលូកដៃម្ខាងទាញក្រសោបចង្កេះជូហ្វីរួចឆ្មក់ថើបថ្ពាល់នាងបន្តិច ស្កាលេតឯណោះក៏អស់សំណើចនឹងប្ដីប្រពន្ធទាំង២ដែលតែងតែលេងសើចជាមួយគ្នាទាំងភ្លេចគិតថាចង្កេះរបស់នាងក៏មានអ្នកលូកមកកាន់ក្រសោបដូចគ្នាដែរ។
"ជុប៎..ហូស៊ុក" ស្កាលេតភ្ញាក់ក្រញ៉ាងខ្លួនកាលបើស្វាមីនាងមិនដឹងជាមកពីណាមកដល់អោបនាងព្រមទាំងឆ្មក់ថើបថ្ពាល់ទៀត។
"លើសតិចតួចមិនបានសោះឯងនេះ" ណាមជុនក្រវីក្បាលហួសចិត្តនឹងមិត្តសំឡាញ់បន្តិចបន្តួច ហូស៊ុកក៏ឡើងមកឈរកៀកប្រពន្ធរួចលូកចាប់ដៃគ្នារាក់ទាក់គ្នាជាមួយនឹងសម្លាញ់ ចំណែកឯជូហ្វីនឹងស្កាលេតក៏នាំគ្នាទៅមើលការរៀបចំបន្តទៀតជាមួយគ្នា។
"និយាយអ៊ីចឹងជុននីអូ.."
"ប្រុសអូគេនឹងមកនៅពេលល្ងាច..មួយរយៈនេះគេមិនសូវជាចេញទៅណាឡើយ អាចនិយាយបានថាគេសម្ងំនៅតែផ្ទះ.." ហូស៊ុកក៏ងក់ក្បាលឆ្លើយតបទៅកាន់ណាមជុន រួចលូកដៃកាន់ស្មារបស់នាយបន្តិច។
"យើងអាចយល់អារម្មណ៍របស់ជុននីអូ សង្ឃឹមថាគេនឹងអាចធ្វើចិត្តបានឆាប់ៗចុះ...អូ! មែនហើយយើងភ្លេចប្រាប់ថាហ្វីលីណានឹងអ្នកអង្គម្ចាស់មកដល់មុនពួកឯងទៅទៀត"
"ពិតមែនហ្អេស៎? ចំមែន កូនស្រីយើងម្នាក់នេះ" ណាមជុនក៏អស់សំណើចបន្តិច ២នាក់មិត្តសំឡាញ់ក៏នាំគ្នាចូលហួសទៅខាងក្នុងសាលពិធីដើម្បីទទួលទានកាហ្វេជុំគ្នានៅទីនោះ។
ក្រឡេកមកមើលបន្ទប់តុបតែងខ្លួនរបស់កូនក្រមុំឯណេះវិញ ម្ចាស់កាយមាំសង្ហាជាកូនកម្លោះក៏តែងខ្លួនស្អាតបាតមកអង្គុយរង់ចាំមើលអនាគតភរិយាខ្លួនតាំងពីកន្លះម៉ោងមុន ស៊ុកជីនក៏ចេះតែងាកមើលទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ក្បែរនោះទាំងចិត្តអន្ទះសារ ជើងទាំងសងខាងក៏នៅមិនស្ងៀមអង្រួនរលាស់ទៅមកៗមិនឈប់នាំឲ្យអ្នកអង្គម្ចាស់ជុងហ្គុកដែលនៅអង្គុយចុចទូរសព្ទ័ក្បែរនោះអស់សំណើច។
"នាងគង់តែចេញមកទេ កុំអន្ទះសារពេកអីលោកវីគ្រីស ខ្ញុំធ្លាប់ឆ្លងកាត់ពេលវេលាដូចជាលោកអ៊ីចឹងខ្ញុំយល់" ស៊ុកជីនក៏ងាកបែរសំឡឹងមើលទៅអ្នកអង្គម្ចាស់បន្តិចរួចក៏ញញឹមបន្តិច តែថាទឹកមុខគេនៅតែស្លោរស្លន់ដូចដើម។
វាំងននបន្ទប់ផ្លាស់ឈុតក៏បើកឡើងស្រាលៗនាំឲ្យអ្នកដែលអង្គុយរង់ចាំឯណោះក្រោកឈរទាំងព្រលឹងព្រលះហោះហើរពេញបន្ទប់នោះ រូបរាងកាយតូចស្រឡូនស្ថិតក្នុងឈុតមង្គលការស្រស់ស្អាតមានពន្លឺភ្លឺផ្លេកចែងចាំងពីត្បូងដែលដាំជាប់នឹងជាយអាវមួយកំណាត់ខាងលើរបស់នាង ស៊ុកជីនក៏ភាំងភ្លឹកសំឡឹងមើលទៅនាង អែមមីក៏ញញឹមរួចបោះជំហានដើរមករកស៊ុកជីនដោយមានហ្វីលីណាដើរអមពីខាងក្រោយនាងមកព្រមជាមួយនឹងស្នាមញញឹមមានក្ដីសុខដែលប្អូនស្រីនាងអាចមានថ្ងៃនេះ។
"បងគិតយ៉ាងមិចដែរ?" អែមមីកាន់សំពត់វែងរបស់នាងរលាស់បន្តិចរួចក៏សួរនាំអនាគតស្វាមីដែលគិតតែពីសំឡឹងមើលនាងភ្លឹកសឹងមិនដកដង្ហើម។
"ស្អាត..ស្អាតដូចជាទេពអប្សរអ៊ីចឹង"
"នេះបងធ្លាប់លួចមើលស្រីស្អាតទេពអប្សរមែនទេ?"
"បងអត់ទេ!!" ស៊ុកជីនក៏ឆ្លើយភ្លាមដូចជាហាក់ខ្លាចអែមមីយល់ច្រឡំនឹងគេតែថាគេមិនបានឡើយថាអែមមីកំពុងតែនិយាយលេងសើចជាមួយគេ នាងតូចក៏ញញឹមរួចចូលមកអោបក្រសោបស៊ុកជីនបន្តិច។
"អ'ហែម! មិនទាន់ដល់ពេលទេណា៎កូនកម្លោះកូនក្រមុំ" ហ្វីលីណាក៏គ្រហែមបន្តិចហាក់បីដូចជាចង់ប្រាប់ថាពួកគេនៅសល់ពេលមិនច្រើនទេ ពិធីជិតដល់ម៉ោងចាប់ផ្ដើមហើយ។
"ពួកយើងចាំជួបគ្នាក្នុងពិធីល្អទេ? បងស្រឡាញ់អូន" ស៊ុកជីនក៏អោនផ្ដិតស្នាមថើបលើបបូរមាត់របស់អែមមីបន្តិចរួចក៏ចេញទៅខាងក្រៅបាត់ អ្នកអង្គម្ចាស់ជុងហ្គុកឯណោះក៏ក្រោករួចចូលទៅថើបលាមហេសីដូចគ្នាត្បិតទ្រង់ចង់ចេញទៅខាងក្រៅមើលនេះមើលនោះបន្តិច។
"មោះចាំបងជួយសារ៉េឈុតឲ្យអូនណា៎ ប្អូនស្រីបងត្រូវតែជាកូនក្រមុំស្អាតបំផុត" ហ្វីលីណាក៏ចូលមករួចទាញសារ៉េឈុតរបស់អែមមី ស្រីតូចឈរសំឡឹងមើលទ្វារបើកឡើងបង្ហាញវត្តមានរបស់នាងល្អិតវ៉ូយ៉នដើរចូលមកព្រមជាមួយនឹងក្មេងៗ២នាក់ទៀតនោះគឺជានែលឡានឹងដេវីននៀនឹងឯង។
"មាតា.." នែលឡានឹងដេវីននៀដឹកដៃគ្នារត់មករកមាតា ហ្វីលីណាក៏បន្ទន់ខ្លួនចុះចាំអោបបុត្រទាំង២រួចថើបម្ដងម្នាក់ៗ អែមមីឯណោះក៏ឈរត្រដាងដៃរង់ចាំអោបទទួលកូនស្រីរបស់នាងដូចគ្នា វ៉ូយ៉នញញឹមខ្ជឹបរួចចូលអោបក្នុងរង្វង់ដៃដ៏កក់ក្ដៅរបស់ម្ដាយ។
"ម៉ាក់កូនស្អាតបំផុតហើយ..អ្ហឹម" វ៉ូយ៉នលើកសរសើរម្ដាយនឹងអោបម្ដាយយ៉ាងណែនដៃ អែមមីក៏ញញឹមរួចដកខ្លួនពីការអោបបន្តិច នាងតូចក៏បែរធ្វើមុខជូរបន្តិចហាក់បីដូចជាមានអ្វីចង់និយាយអ៊ីចឹង។
"កូនមានរឿងអីមែនទេ?"
"ម៉ាក់ដឹងទេ? ប៉ាគេងមិនលក់ បក់មិនល្ហើយតែមួយរយៈនេះ ព្រោះប៉ាចង់បានប្អូន" គ្រាន់តែលឺថាកូនភ្លាមហ្វីលីណាឯណោះក៏ញញឹមហាក់បីដូចជាកំពុងតែដឹងរឿងអ្វីម៉្យាងអ៊ីចឹង មិនមែនតែហ្វីលីណាឡើយដែលញញឹមសូម្បីតែអែមមីក៏ដូចគ្នាដែរ។
"ប្រាប់ប៉ាកូនវិញទៅថាទាល់តែមួយជើង..ហាសហា៎ម៉ាក់និយាយលេងទេកូន វ៉ូយ៉នទៅរកអីញ៊ាំសិនទៅនេះល្ងាចបន្តិចហើយណាកូន ប្រយត្ន័ឈឺក្រពះ"
"ចាស៎ម៉ាក់"
"តោះអែមមីទៅតុបតែងសក់បន្តិចទៅចាំបងធ្វើឲ្យ" ហ្វីលីណាក៏បបួលហៅអែមមីទៅ នាងក៏ថើបសក់កូនស្រីបន្តិចមុននឹងទៅតាមហ្វីលីណា វ៉ូយ៉នឯណោះក៏នៅឈរសំឡឹងមើលទៅម្ដាយទាំងញញឹមស្ទើរស្រក់ទឹកភ្នែក។
...
ក្រសែភ្នែករលីងរលោងនោះក៏នៅបន្តរហូតមកដល់ពេលនេះ ពិធីទាំងមូលត្រូវបានចាប់ផ្ដើមដោយមានភ្ញៀវកិត្តិយសជាច្រើនចូលរួម វត្តមានកូនក្រមុំស្រស់សោភាកំពុងតែបោះជំហានដើរចូលក្រោមភ្លេងព្យាណូបន្លឺឡើងយ៉ាងពិរោះប្រគុំឡើងដោយប្អូនប្រុសតែមួយគាត់របស់កូនក្រមុំ អ៊ែនហ្សូអង្គុយលេងព្យាណូទទួលការមកដល់របស់បងស្រីដែលគ្រប់គ្នាមិនលាន់មាត់សរសើរមិនបានតែម្ដង។
ដំណើរបោះជំហានរបស់នាងតូចអែមមីមកព្រមជាមួយនឹងការកៀកដៃនាំផ្លូវពីលោកប៉ារបស់នាង ហូស៊ុកញញឹមពព្រាយកាលបើថ្ងៃនេះជាថ្ងៃពិសេសរបស់កូនស្រី ស្កាលេតដែលអង្គុយតុក្បែរនោះក៏ទះដៃទាំងស្រក់ទឹកភ្នែក មិនស្មានថានាងអាចឃើញកូនស្រីច្បងដើរលើកម្រាលព្រំក្រហមក្នុងពិធីមង្គលបែបនេះសោះ។
"ឈប់សិនប៉ា" ដើរមកដល់កន្លែងតុក្បែរម្ដាយអង្គុយអែមមីក៏ឃាត់ អ្នកនៅក្នុងពិធីក៏ងាកមើល អែមមីញញឹមរួចក៏លែងដៃពីលោកប៉ាដើរសម្ដៅទៅដឹកដៃម្ដាយឡើងមកម្នាក់ទៀត ស្កាលេតក៏ភាំងនឹងអ្វីដែលកូនធ្វើដែរ។
"កូនចង់ឲ្យលោកប៉ាអ្នកម៉ាក់ជាអ្នកដឹកដៃកូន កូនចង់ឲ្យលោកប៉ាអ្នកម៉ាក់ជូនពរកូនជាមួយគ្នាណា៎" នាងកាន់ដៃម្ដាយចូលមករួចកៀកដៃម៉ាក់ម្ខាងប៉ាម្ខាងដើរទៅមុខបន្តទៀត។
"ម៉ាក់ស្រឡាញ់កូន" ស្កាលេតនិយាយរួចក៏បន្តដើរទៅជាមួយនឹងកូនព្រមទាំងស្វាមីទៅខាងមុខបន្តទៀត ស៊ុកជីនឯណោះកាលបើឃើញមនុស្សស្រីជាទីស្រឡាញ់គ្រងឈុតស្រស់ស្អាតគេក៏ស្រក់ទឹកភ្នែកទាំងញញឹម កាយមាំទាំក៏ចុះទៅទទួលនាង អែមមីលូកដៃជូតទឹកភ្នែកនាងរួចក៏ឡើងមកក្បែរនាយ ស៊ុកជីនក៏ងាកទៅអោនគំនាបប៉ាម៉ាក់របស់នាងម្ដង។
"មើលថែកូនស្រីខ្ញុំឲ្យបានល្អ បើលោកហ៊ានតែធ្វើឲ្យកូនស្រីខ្ញុំយំ លើកនេះមិនមែនត្រឹមតែកណ្ដាប់ដៃដូចជាលើកមុនឡើយចាំទុក"
"បាទ៎លោកប៉ាក្មេក អ្នកម៉ាក់ក្មេក" ហូស៊ុកញញឹមទាំងក្រវីក្បាលបន្តិចរួចក៏កៀកដៃនាំភរិយាចេញទៅកន្លែងអង្គុយវិញ ស្របនឹងការដើររបស់ពួកគេឯណោះនាងល្អិតវ៉ូយ៉នដែលអង្គុយនៅតុនោះក៏ងាកមើលប៉ាម៉ាក់នាងទាំងស្រក់ទឹកភ្នែកមិនឈប់តែម្ដង មួយសន្ទុះក៏មានវត្តមានរបស់មនុស្សម្នាក់ចូលមកអង្គុយចុះក្បែរនាងហុចកូនកន្សែងដៃតូចឲ្យនាង។
"ថ្ងៃមង្គលប៉ាម៉ាក់មិចក៏ឯងយំទៅវិញ?" សំនួរចោទសួរពីមាត់រាងក្រាស់ដែលឈរបានជាគ្នាជាមួយនឹងកូនស្រីម្ចាស់មង្គលការមួយនេះ វ៉ូយ៉នលើកកន្សែងដៃជូតទឹកភ្នែករួចញញឹមទាំងភ្នែករលីងរលោង។
"ពួកគាត់ទាំង២មានគុណលើខ្ញុំណាស់..ឃើញពួកគាត់បានចាប់ដៃគ្នារស់នៅជាមួយគ្នាបែបនេះ វ៉ូយ៉នសប្បាយចិត្តណាស់ អ្ហឹក! កូនបានលុបលាងកំហុសជួសម៉ាក់ហើយ អ្នកម៉ាក់ឡរ៉ា..សូមម៉ាក់ទៅកាន់សុគតិភពចុះ" ស្រីតូចកាន់តែនិយាយកាន់តែធ្វើឲ្យអ្នកដែលមកអង្គុយបានជាគ្នាជាមួយនាងឯណោះញញឹមបន្តិច វ៉ូយ៉នក៏ហុចកូនកន្សែងដៃឲ្យទៅគេវិញតែនាយប្រកែកមិនទទួល។
"ម៉ៃគី.." សំឡេងមួយបានបន្លឺឡើងម្ចាស់កាយដែលអង្គុយជាមួយនាងក៏ងាកមើលទៅម្ខាងក៏ប្រញាប់ក្រោកទៅភ្លាម វ៉ូយ៉នងាកសំឡឹងមើលទៅតាមទិសដែលម៉ៃគីទៅមុននឹងនាងភ្ញាក់បើកភ្នែកធំៗម្ចាស់កាយមាំទាំដែលកំពុងតែបក់ដៃហៅម៉ៃគីនោះមានស្នាមប្រឡាក់លើអាវខាងក្នុងខ្លួនហើយស្នាមសើមនោះហើយដែលបង្ហាញឲ្យនាងបានឃើញស្នាមសាក់ដែលនៅលើស្មារបស់គេ ស្នាមសាក់ដែលរំលឹកនាងដល់អ្នកដែលចាក់សម្លាប់នាងកាលពីលើកមុន ស្រីតូចញ័របបូរមាត់រួចក៏ប្រញាប់ក្រោកនាំខ្លួនដើរគេចត្បិតថានាងភ័យខ្លាច នាងមិនបានទាំងដឹងឡើយថាគេម្នាក់នោះជាអ្នកណានៅឡើយផង។
"ចៅហ្វាយ.." ម៉ៃគីចូលមករកម្ចាស់កាយមាំដែលឈរជ្រឹមចិញ្ចើមបន្តិចកាលបើអាវគេប្រឡាក់សុទ្ធតែវ៉ាញដែលស្រក់លើតុ វាបង្កឡើងដោយស្នាដៃនាងល្អិតវ៉ាយ៍លេតដែលពេលនេះនាងកំពុងតែលើកក្រដាសជូតអាវឲ្យគេ។
"ឲ្យអូនសុំទោស..អូនគ្មានចេតនាទេ" វ៉ាយ៍លេតនិយាយតិចៗត្បិតថានាងនឹងជីមីនបានព្រមព្រៀងគ្នាហើយនឹងមិនឲ្យអ្នកណាដឹងពីទំនាក់ទំនងពួកគេឡើយ ជីមីនក៏ងក់ក្បលរួចលើកដៃអង្អែលក្បាលវ៉ាយ៍លេតតិចៗរួចយកអាវផ្លាស់ពីដៃម៉ៃគីទៅផ្លាស់។
គេទៅយូរគួរសមល្មមដល់ពេលពិធីបោះបាច់ផ្កាទើបគេត្រឡប់មកវិញ វ៉ាយ៍លេតកាលបើឃើញនាយមកវិញនាងក៏ញញឹមបិទមាត់មិនជិត នាងតូចងាកមើលទៅគេកាលបើគេអង្គុយចុះ គេក៏ទាញទូរសព្ទ័មកចុចបែបមិនដឹង។
"ពួកយើងឡើងទៅឈរខាងមុខឆាកទេបងមីន? អូនចង់ចាប់បាច់ផ្កាផ្សងនោះ ពួកយើងទៅជាមួយគ្នាទៅណា" វ៉យ៍លេតញញឹមកៀកដៃគេព្រោះពេលនេះមិនមាននៅអ្នកណាអង្គុយអាចឲ្យនាងព្រួយបារម្ភឡើយ។
"អូនចង់បានបាច់ផ្កា? ចង់បានប៉ុន្មានចាំបងទិញឲ្យ មិនបាច់ឡើងទៅទេ" គេមិនត្រឹមតែនិយាយទាំងមិនមើលមុខនាងឡើយ ដៃគេក៏គិតតែពីចុចទូរសព្ទ័មិនឈប់ វ៉ាយ៍លេតក៏ព្រលែងដៃពីការអោបក្រសោបគេរួចក៏ក្រោកឡើងនាំជំហានទៅកាន់ខាងមុខឆាកតែម្នាក់ឯង តែនាងមិនមែនម្នាក់ឯងដូចការគិតឡើយ។
"ថេយ៉ុង?!"
"ឡើងទៅចាប់បាច់ផ្កាមែនទេវ៉ាយ៍? មោះទៅជាមួយខ្ញុំក៏បានណា៎" វ៉ាយ៍លេតក៏ញញឹមស្ងួចបន្តិចរួចដើរបណ្ដើរត្រសងគ្នាក្នុងនាមជាមិត្តទៅចាប់បាច់ផ្កាក៏ព្រោះថាសង្សាររបស់នាងមើលទៅមិនបានខ្វល់ខ្វាយនឹងអ្វីដែលនាងចង់បានឡើយ។
"ហ៊ឹស" ជីមីនទម្លាក់ទូរសព្ទ័ចុះរួចក៏ឃើញថាបាត់វត្តមាននាងតូចវ៉ាយ៍លេតបាត់ទៅហើយ នាយសង្គ្រឺតធ្មេញបែបខឹងមុននឹងក្រោកនាំខ្លួនឡើងដើរទៅតាមមើលនាងទាំងធុញទ្រាន់។
(រឿងច្រើនណាស់..)
ម្ចាស់កាយមាំទាំដើរឆ្លងកាត់ក្រុមភ្ញៀវដែលកំពុងតែជជែកគ្នាក៏ព្រោះតែចង់រកវត្តមានរបស់នាងល្អិតជាសង្សារក៏ព្រោះថាតាំងពីពិធីចាប់ផ្ការួចរាល់មកមិនឃើញនាងទាល់តែសោះ ដំណើរបោះជំហានក៏ត្រូវបញ្ឈប់កាលបើបានឃើញនាងនៅជាមួយមនុស្សប្រុសម្នាក់ក្បែរនោះ ស្នាមញញឹមស្រស់ស្អាតដែលនាងញញឹមទៅកាន់គេធ្វើឲ្យនាយសង្គ្រឺតធ្មេញខ្លួនឯងគ្រឺតៗ
"បន្ទាប់ពីមើលងាយនែលប្អូនយើងដូចជាសោភានីហើយនាងនៅមកឈរញញឹមមានក្ដីសុខបានទៀតហេស៎ វ៉ាយ៍លេតអាល់ម៉ាឌី?" និយាយរួចជីមីនក៏បោះជំហានចូលទៅរកវ៉ាយ៍លេតរួចក៏លូកដៃកាន់ក្រសោបដៃនាងទាំងដែលនាងកំពុងតែឈរកាន់ផ្កានិយាយលេងជាមួយនឹងថេយ៉ុងឯណោះ។
"រំខានទេ ខ្ញុំចង់មកបបួលសង្សារទៅតុវិញ"
"តាមសម្រួលបាទ៎" ថេយ៉ុងនិយាយទាំងញញឹម ជីមីនក៏ញាក់ចិញ្ចើមបន្តិចចង់ផ្ចាញ់ផ្ចាល់នាយរួចក៏នាំវ៉ាយ៍លេតទៅវិញបាត់តែម្ដង ថេយ៉ុងក៏ទល់អណ្ដាតខ្លួនឯងបន្តិចរួចដើរចេញទៅបាត់ដូចគ្នា។
(អ្នកទាំងអស់គ្នា..)
សុខៗក្បាលមេក្រូក៏បើកឡើងជាថ្មី បន្លឺសំឡេងស្រាលរបស់នាងតូចអែមមី ស៊ុកជីនដែលនៅឈរក្បែរនាងក៏បានត្រឹមតែមើលនាងទាំងភ្ញាក់ ភ្ញៀវកិត្តិយសក៏ងាកមកមើលនាងពេញពិធីតែម្ដង អែមមីក៏ញញឹមរួចលូកដៃចូលហោប៉ៅខ្លួនរួចទាញយកក្រដាសមួយចេញមកដែលនាំឲ្យគ្រប់គ្នាភ្ញាក់ផ្អើល អ្នកដែលភ្ញាក់ជាងគេនោះគឺជាកូនកម្លោះនឹងឯង។
"អែមមីអូន..អូនមាន.."
"បងអាចត្រៀមខ្លួនធ្វើជាលោកប៉ារបស់អ៊ុនជីបាន.. វ៉ូយ៉នក៏អាចត្រៀមខ្លួនធ្វើជាបងស្រីរបស់អ៊ុនជីដូចគ្នាណា៎"
"ម៉ាក់ៗ" វ៉ូយ៉នដែលនៅឈរភាំងខាងក្រោមឯណោះក៏រត់ឡើងលើឆាកអោបម្ដាយទាំងពេបយំ ស៊ុកជីនឯណោះក៏បន្ទន់ខ្លួនអោនស្ដាប់ពោះរបស់អែមមីបន្តិច ដៃមាំលូកអង្អែលពោះនាងទាំងទឹកភ្នែកស្រក់។
"អ៊ុនជី..អ៊ុនជីកូនប៉ា" អែមមីក៏ញញឹមទាំងស្រក់ទឹកភ្នែក ដៃម្ខាងក៏លូកអង្អែលក្បាលវ៉ូយ៉នតិចៗ អ្នកសារព័ត៌មានឯណោះក៏ថតផ្ដិតយកទិដ្ឋភាពរំភើបនោះមិនសំចៃដៃ ពិធីករក៏ចូលមកជិតស៊ុកជីនរួចគ្រប់គ្នាក៏ទះដៃអបអរពួកគេចំពោះវត្តមានកូនក្នុងផ្ទៃនោះ។
"ជាអំណោយរបស់ព្រះប្រទានពិតមែន លោកស៊ុកជីនអាចនិយាយប្រាប់អារម្មណ៍បន្តិចបានទេ?" ស៊ុកជីនក៏ងក់ក្បាលរួចញញឹមទាំងភ្នែកក្រហម ដៃម្ខាងកៀកភរិយាមកជិត ដៃម្ខាងក៏ទាញកូនមកជិតមុននឹងលើកមេក្រូមកនិយាយជាថ្មី។
"ខ្ញុំគិតថាខ្ញុំជាបុរសមានសំណាងបំផុតហើយ ព្រោះចុងបញ្ចប់ខ្ញុំក៏បានម្ចាស់បេះដូងដែលគ្រប់គ្រងបេះដូងខ្ញុំតាំងពីដើមមកក្លាយជាកូនក្រមុំនៅពេលនេះ ខ្ញុំនឹងមើលថែនាងនឹងកូនៗឲ្យបានល្អក្នុងនាមជាកូនប្រុស ប៉ាស្រឡាញ់កូន បងស្រឡាញ់អូនអែមមី" ស៊ុកជីនដាក់មេក្រូចុះរួចអោនថើបបបូរមាត់របស់អែមមីក្រោមសំឡេងទះដៃអបអរសាទររបស់អ្នកគ្រប់គ្នា ពួកគេគ្មានថ្ងៃបែកគ្នាទៀតឡើយ គ្មានអ្នកណាត្រូវការលះបង់ទៀតឡើយ ព្រោះពួកគេលះបង់គ្រប់គ្រាន់ហើយ ពួកគេគួរតែជួបជុំគ្នា រស់នៅជាមួយនឹងគ្នាតរៀងដរាបទៅ៕

ចប់ដោយបរិបូរណ៍! អរគុណអ្នកអានដែលខំតាមដានអានរដូវកាល០៥ #ម្ចាស់គ្រងបេះដូង តាំងពីដើមដល់ចប់។ ជួបគ្នាជាថ្មីនៅរដូវកាលទី០៦ #ជម្នះស្នេហ៍ភរិយាវ័យក្មេង

សូមអរគុណ ពីយូមីន



យូមីន

🎉 You've finished reading ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ] 🎉
ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now