ភាគទី៣៦

370 13 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៣៦

២-៣ថ្ងៃកន្លងផុតទៅ...
"កម្លោះត្រកូលវីគ្រីសលក់មុខដល់ថ្នាក់ឡាយវីដេអូអង្គុយផឹកស្រាអញ្ចឹងរឺ?" ម្ចាស់កាយតូចស្ដើងលាន់មាត់ទាំងហួសចិត្ត ជើងតូចស្រឡូនគងអន្ទាក់ខ្លាតាមបែបមិនខ្វល់ៗទៅតាមទម្លាក់របស់នាង នាងល្អិតវ៉ាយ៍លេតអង្គុយអូសមើលវីដេអូដែលមិត្តៗនាងផ្ញើចូលប្រអប់សារតាំងពីថ្ងៃមុន មុនពេលដែលវីដេអូនោះត្រូវបានលុបចោលអស់គ្មាននៅបន្សល់ដានអ្វីទាល់តែសោះ។
"អូនវ៉ាយ៍អាចនៅសើចសប្បាយនឹងមើលវីដេអូរបស់គេបានព្រោះតែអូនមិនបានដឹងរឿង គេនឹងបងអែមមីបានផ្ដាច់ពាក្យជាមួយនឹងគ្នារួចហើយ" នាយកម្លោះជាកូនប្រុសទី២របស់ត្រកូលអាល់ម៉ាឌីពោលពាក្យនិយាយស្របនឹងដៃអូសវាសលើថេបលេតខ្លួនបែបមិនសូវជាខ្វាយខ្វល់នឹងបម្រែបម្រួលទឹកមុខរបស់ប្អូនស្រីពៅគេសោះ។
"ថាយ៉ាងមិច? បងស្រីផ្ដាច់ពាក្យ?" អែនហ៊្សូក៏ទម្លាក់ថេបលេតចុះ រួចក្រឡេកខ្សែភ្នែកបែរសំឡឹងមើលទៅប្អូនស្រីពៅដែលភ្ញាក់ផ្អើលបន្ទាប់ពីបានលឺរឿងនេះ ធ្វើដូចជានាងមិនបានដឹងរឿងអ្វីសោះអញ្ចឹង។
"អូនមិនបានឆែកមើលគ្រុបបងប្អូនយើងទេរឺ? បងអែមមីជាអ្នកឆាតចូលប្រាប់ដល់ពួកយើងកាលពីម្សិល នេះកុំប្រាប់ថារវល់មិនបានចូលមើលទើបមិនដឹងខ្យល់អីបែបនេះណានាងល្អិត?" វ៉ាយ៍លេតលើកដៃឈ្លីក្បាលខ្លួនឯងតិចៗរួចអូសមើលឆាតក្នុងអាយជីរបស់នាងដែលមានច្រើនរាប់មិនអស់ រហូតឈប់ដៃត្រឹមឆាតក្នងគ្រុបបងប្អូនគេ មុននឹងបានឃើញពាក្យបងស្រីនិយាយប្រាប់៖
(បងបានផ្ដាច់ពាក្យជាមួយលោកវីគ្រីសហើយ សុំទោសមិនបាននៅចាំជួបពួកអូនព្រោះបងមានការងារត្រូវធ្វើ ថែរក្សាសុខភាពខ្លួនផង ធ្វើដំណើរដោយសុវត្ថិភាពណា៎)
"ស្រីថ្មីនោះជាអ្នកណា?" គ្រាន់តែបានអានសារជាអក្សរតែប៉ុណ្ណេះវ៉ាយ៍លេតជាប្អូនពៅឯណេះក៏ខឹងឆាវតែម្ដង ត្រឹមពាក្យបងស្រីនិយាយប៉ុណ្ណេះនាងក៏អាចកាត់ន័យដឹងបានថាពួកគេទាំង២សម្រេចចិត្តចែកផ្លូវគ្នាទាំងទាន់ហន់បែបនេះប្រាកដជាព្រោះតែមានអ្នកទី៣ជាមិនខានឡើយ។
"ឯងសួរជីកឬសគល់យ៉ាងនឹងចង់ធ្វើអី?" ដោយដឹងច្បាស់ពីចារិកប្អូនស្រី អែនហ៊្សូក៏ប្រញាប់សួរស្កាត់ភ្លាម ព្រោះនាងមិនមែនជាមនុស្សចិត្តត្រជាក់ឡើយ បើសិនជានាងចង់ធ្វើអីមួយនាងប្រាកដជាធ្វើឲ្យទាល់តែបាន។
"គ្មានអីទេ គ្រាន់តែចង់ឃើញមុខអ្នកតោងទាមគូដណ្ដឹងគេនឹងវាស្អាតប៉ុណ្ណាប៉ុណ្ណឹង" វ៉ាយ៍លេតនិយាយថាមិនអីទេ តែភ្នែកសំឡឹងអឹបជិតដល់អេក្រង់ ដៃក៏វាសមើលfollowerរបស់អតីតបងថ្លៃដើម្បីមើលឲ្យដឹងថាស្រីម្នាក់ណាដែលគួរឲ្យសង្ស័យជាងគេ។
"លឺលោកប៉ានិយាយថាស្រីម្នាក់នោះមានកូនរបស់អតីតបងថ្លៃពួកយើង" វ៉ាយ៍លេតចំហមាត់មុននឹងទាញបិទថេបលេតខ្លួនបោះទៅពូកម្ខាងក្បែរនោះ ភ្នែកទាំងសងខាងក្រហមងាំងដូចជាម្ទេសទុំបង្ហាញប្រាប់ថានាងកំពុងតែខឹងខ្លាំងណាស់គឺខឹងខ្លាំងយកតែមែនទែនតែម្ដង។
"សម្លាប់ចោលទាំងគូតែម្ដងល្អទេបងហ៊្សូ? ខ្ញុំក្តៅ..."
"វាយ៍!! ទុកឲ្យបងស្រីគាត់ជាអ្នកដោះស្រាយទៅ បើសិនជាការបែកបាក់គ្នាជាការសម្រេចចិត្តរបស់គាត់ ពួកយើងក៏គួរតែគោរពតាមការសម្រេចចិត្តនោះ អូនក៏ដឹងថាបងអែមមីគាត់មិនចូលចិត្តស៊ាំញ៊ាំច្រើនជាមួយអ្នកណាឡើយ គាត់ក៏មិនចង់ប្រឈមមុខជាមួយនឹងមនុស្សដដែលៗនឹងបញ្ហាដដែលៗនោះដែរ" វ៉ាយ៍លេតក្ដាប់បបូរមាត់រួចអុកខ្នងផ្អែកនឹងពូកយន្តហោះបែបឃ្នើសចិត្តដែលមិនអាចធ្វើអីបាន នាងស្អប់បំផុតគឺក្លាយជាអ្នកចាញ់ទាំងមិនទាន់បានតតាំងជាមួយនឹងនរណាម្នាក់ វាជាចារិកលក្ខណៈរបស់នាងមួយដែលខុសប្លែកពីបងៗដាច់។
អាផាតមិនត្រកូលវីគ្រីស..
ពេលព្រឹកព្រលឹមដែលហាក់អ៊ូអរជាងសព្វដងក៏ព្រោះតែមានសមាជិកគ្រួសារថែម២នាក់ទៀតមករស់នៅជាមួយទាំងដែលកាលពីមុនមានតែកម្លោះត្រកូលវីគ្រីស២នាក់ពូក្មួយប៉ុណ្ណោះដែលរស់នៅ។
តែថាវត្តមានរបស់ពួកគេហាក់មិនបានធ្វើឲ្យម្ចាស់ផ្ទះយើងសប្បាយទូលាយចិត្តអ្វីឡើយ..ជាពិសេសគឺវត្តមានរបស់ឡរ៉ានឹងឯង។
"អរុណសួស្ដីអ្នកប្រុសជីន អ្នកប្រុសជីមីន" អ្នកបម្រើម្នាក់ដែលនៅមើលការខុសត្រូវនៅឯតុអាហារក៏ប្រញាប់អោនគំនាបទទួលការមកដល់របស់អ្នកប្រុសទាំង២ ស្របពេលនោះក៏មានវត្តមាន២នាក់ម្ដាយកូនមកតាមពីក្រោយដែរ ឡរ៉ាញញឹមរីកមុខរីកមាត់ដែលបានមករស់នៅក្នុងផ្ទះធំទ្រនំខ្ពស់បែបនេះ ហើយមិនយូរនាងក៏នឹងយកងារជាលោកស្រីវីគ្រីសឲ្យទាល់តែបានតាមផែនការ។
"ម៉ា..ម៉ាក់កូនអត់ឃ្លានទេ" នាងល្អិតវ៉ូយ៉នដែលដើរមកព្រមជាមួយនឹងម្ដាយឯណោះក៏និយាយទាំងភិតភ័យក៏ព្រោះតែដល់ម៉ោងអាហារក៏ជិតដល់ម៉ោងដែលនាងត្រូវលេបថ្នាំទៀតដែរ នាងមិនចង់លេបវាទេ។
"ហេតុអី..កូនញ៊ាំរួចនឹងអាលបានលេបថ្នាំ មិនចឹងកូន..នឹងឈឺជាមិនខាន" មាត់និយាយល្អជាមួយនឹងកូនតែដៃដែលអោបកាន់ស្មាកូនឯណោះក៏លូកមួលក្ដិចចង្កេះនាងតិចៗមិនឲ្យអ្នកណាដឹង វ៉ូយ៉នក៏បានតែទ្រាំក្ដាប់ជាយសំពត់ខ្លួនឯងចង់យំផងអីផង តែក៏មិនហ៊ានព្រោះបើមិនចឹងនាងច្បាស់ជាត្រូវធ្ងន់ជាងនេះជាមិនខានឡើយ។
"មិនបាច់រៀបឲ្យខ្ញុំនឹងវ៉ូយ៉នឡើយ ព្រោះថ្ងៃនេះនាងប្រញាប់ទៅចូលរៀនថ្ងៃដំបូងផង ខ្ញុំមិនចង់ឲ្យនាងទៅយឺត" ស៊ុកជីននិយាយរួចក៏ដើរចេញទៅមុន នាងល្អិតវ៉ូយ៉នកាលបើបានឱកាសហើយក៏ប្រញាប់អោនគំនាបលាម្ដាយទាំងសប្បាយក្នុងចិត្តដែលនាងមិនបាច់នឹងពិបាកលេបថ្នាំទាំងនោះ តែគិតរឺថាឡរ៉ានឹងព្រមនោះ?
"តែវ៉ូយ៉ននាងមិនអាចអត់លេបថ្នាំបានឡើយ"
"ចឹងទុកឲ្យខ្ញុំជាអ្នកឲ្យនាងលេបចុះ ប៉ុណ្ណឹងបានទេ?" ស៊ុកជីនក៏និយាយទៅកាន់ឡរ៉ាដោយប្រើសំឡេងស្រាលស្រទន់ចម្លែកដល់ថ្នាក់នាងយល់ព្រមប្រគល់ថ្នាំនោះទៅស៊ុកជីនទាំងគ្មានភាពស្ទាក់ស្ទើរ។
"នេះវ៉ូយ៉នលេបមួយគ្រាប់ទៅឲ្យអ្នកម៉ាក់បានស្ងប់ចិត្ត" នាងល្អិតវ៉ូយ៉នក៏ងើបមើលមុខស៊ុកជីនហាក់ប្រាប់ថានាងមិនចង់លេបទេ តែស៊ុកជីនក៏អង្អែលក្បាលនាងរួចយកមួយគ្រាប់ដាក់ចូលមាត់របស់នាងតូច ឡរ៉ាបានឃើញបែបនេះក៏ញញឹមពេញចិត្តព្រោះវាដូចជាចំណេញលើចំណេញអញ្ចឹងពេលនេះ។
"ឆ្លាត! តោះទៅសាលាប្រយត្ន័យឺត" វ៉ូយ៉នក៏ងក់ក្បាលរួចដើរបណ្ដើរជាមួយស៊ុកជីនទៅផុតដល់ខាងក្រៅបាត់មិនមានវត្តមានឡរ៉ាមកតាមឡើយដែលអាចឲ្យស៊ុកជីនប្ដូរមកជាធម្មតារួចអោនសំឡឹងមើលទៅវ៉ូយ៉ន។
"យ៉ាងមិចហើយថ្នាំអម្បាញ់មិញ?"
"វាមិនមែនជាថ្នាំតែជាស្ករផ្អែមៗ នេះលោកអុំនាយក..វ៉ូយ៉នអត់យល់ទេ" ពាក្យសម្ដីវ៉ូយ៉ននិយាយនាំឲ្យម្ចាស់កាយសង្ហាយើងអស់សំណើចគេក៏បើកទ្វារឲ្យវ៉ូយ៉នចូលទៅមុនទើបគេចូលទៅតាមក្រោយ នាងល្អិតយើងក៏ទាញខ្សែក្រវ៉ាត់មកពាក់ទាំងចេះដឹង។
"វាជាវីតាមីនតែថាវាដូចជារាងថ្នាំឯងលេប អញ្ចឹងឯងមិនបាច់បារម្ភរឿងម៉ាក់ឯងសង្ស័យឡើយ ចង់លេប២០គ្រាប់មួយថ្ងៃក៏គ្មានបញ្ហាដែរ"
"អរគុណណាស់លោកអុំនាយក ហិហិ!" វ៉ូយ៉ននិយាយទាំងញញឹមតែភ្នែកក៏រលីងរលោងចង់យំ ស៊ុកជីនក៏ងាកមកមើលនាងទាំងងឿងឆ្ងល់ហេតុអីក៏នាងយំ?
"វ៉ូយ៉នអត់ដែលមានអ្នកណាធ្វើល្អដាក់ចឹងទេ ចឹងទឹកភ្នែកវាចេះតែចង់ស្រក់ចុះមក ហិហិ" វ៉ូយ៉នក៏និយាយយ៉ាងគួរឲ្យស្រឡាញ់ ស៊ុកជីនក៏ងក់ក្បាលតិចៗលើកដៃអង្អែលក្បាលនាងរួចទើបបើកឡានចាកចេញពីធ្លាអាផាតមិននោះ។

៚យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now