ភាគ៩៥+៩៦+៩៧

423 15 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៩៥+៩៦+៩៧

ឡានស្ព័រទំនើបបើកមកឈប់ចតនៅខាងមុខអាគារស្នាក់នៅមួយក្នុងមណ្ឌលគាំពារកុមារឯក្វាងជូ ទ្វារឡានបើកបង្ហាញរូបរាងម្ចាស់កាយមាំសង្ហាវ័យក្មេងម្នាក់ឲ្យចេញមកព្រមជាមួយនឹងភាពងឿងឆ្ងល់ក៏ព្រោះតែគេបានទទួលសារពីអែមមីប្រាប់ឲ្យគេមកតាមអាស័យដ្ឋានមួយនេះ ពេលនេះមកដល់អ្វីដែលគេបានឃើញមុនគេនោះគឺជាឡានលោកពូរបស់គេនឹងឯង។
"ស្អីអញ្ចេស?!" ជីមីនកាលបើគេមិនយល់អ្វីបែបនោះហើយ ទើបគេប្រញាប់ចូលទៅខាងក្នុងដើម្បីមើលថាមូលហេតុអ្វីដែលអែមមីឲ្យគេមកកាន់ទីនេះ តែថាមកដល់ខាងមុខទ្វារគេក៏បានឃើញសំបុត្រមួយដែលស៊កជាប់នឹងទ្វារនោះដែលមានភ្ជាប់ជាមួយនឹងអក្ខរ៉ាប៉ុន្មានអក្សរជាមួយផងដែរ។
(ខ្ញុំសុំពឹងលោកឲ្យនាំស៊ុកជីនទៅសេអ៊ូលវិញផង ខ្ញុំមិនបាននៅជូនដំណើរអ្នកទាំង២ទេ)
ជីមីនជ្រឹមចិញ្ចើមបន្តិចរួចកាន់ទាំងសំបុត្រនាំទាំងខ្លួនចូលទៅក្នុងបន្ទប់តែម្ដងមិនបង្អង់ បន្ទប់ទាំងមូលត្រូវបានរៀបចំយ៉ាងស្រស់ស្អាតគ្មានទាស់ឡើយ បើទោះបីជាបន្ទប់មួយនោះវាតូចបន្តិចក៏ដោយ តែអ្វីដែលធ្វើឲ្យជីមីនអត់មិនក្រវីក្បាលមិនបាននឹងចាប់ផ្ដើមយល់សាច់ការណ៍ហើយថាហេតុអ្វីបានជាអែមមីផ្ញើសារឲ្យគេមកទីនេះ។
"អ'ហែម" រាងកាយធំជង្គ្រោងរបស់លោកពូកំពុងតែសន្ធឹងខ្លួនគេងលង់លក់យ៉ាងស្ងប់ស្រួលនៅលើគ្រែហាក់មិនបានគិតថាក្មួយប្រុសឯណេះកំពុងតែឈរសំឡឹងមើលគេទាំងហួសចិត្តអីបន្តិចឡើយ។
"ហ៊ើយ"ស៊ុកជីនដែលកំពុងតែដេកមមីរមមើរម្នាក់ឯងឯណោះក៏ក្រោកទាំងភ្ញាក់ផ្អើលកាលមានវត្តមានរបស់មនុស្សម្នាក់អង្គុយនៅចុងគ្រែសំឡឹងមើលមកគេទាំងមន្ទិលសង្ស័យរាប់លានជំពូក ស៊ុកជីនក៏ទាញភួយមកគ្របរាងកាយអាក្រាតរបស់ខ្លួន រួចវាសដៃទៅម្ខាងរកមើលមនុស្សស្រីជាទីស្រឡាញ់ដែលទើបប្រលោមស្នេហ៍ជាមួយគេកាលពីយប់មិញ តែថាមិនឃើញនាង...
"ឯងមកទីនេះបានយ៉ាងមិច?"
"ហីយ៉ូយ! សភាពលោកពូពេលនេះដូចជាកម្លោះដែលគេទើបបោកប្រាស់ខ្លួនប្រាណហើយអញ្ចឹង ស្លៀកខោអាវទៅ ថ្ងៃនេះមានប្រជុំអគ្គនាយកផង" ស៊ុកជីនក៏ក្រោកអង្គុយទាំងសក់ក្បាលគ្មានសណ្ដាប់ធ្នាប់អ្វីបន្តិចសោះដូចជាកាលពីយប់មិញគេមិនបានគេងអីបន្តិចអញ្ចឹងឯង ស៊ុកជីនក៏ក្រោកឡើងទាំងមានត្រឹមខោប៊ុកស័រមួយជាប់ចង្កេះប៉ុណ្ណោះងាកមើលទៅក្បែរដៃទើបឃើញថាសម្លៀកបំពាក់គេត្រូវបានបត់យ៉ាងត្រឹមត្រូវទាំងដែលកាលពីយប់មិញគេដោះពង្រាយចោលពេញបន្ទប់តែម្ដង ជីមីនឯណោះក៏ក្រោកពីកៅអីមកជួយយកស្រោមជើងហុចឲ្យទៅលោកពូខ្លួនឯណោះ ស៊ុកជីនឯណោះកាលបើរៀបចំខ្លួននរួចរាល់មកគេក៏ប្រញាប់ក្រោកចេញទៅភ្លាមបំណងចង់ទៅរកអែមមីមិនទាំងបានគិតថាជីមីនដែលមកចាំទទួលឯណោះត្រូវរត់តាមគេទាំងអន្ទះអន្ទែងឡើយ។
"ពូគិតទៅណា? តោះទៅសេអ៊ូលវិញ"
"យើងត្រូវនៅជាមួយអែមមី.."
"នាងទៅបាត់ហើយ.." សម្ដីរបស់ជីមីនត្រឹមមួយឃ្លាប្រយោគនោះក៏នាំឲ្យអ្នកដែលចាកចេញទាំងអន្ទះអន្ទែងអម្បាញ់មិញត្រូវបញ្ឈប់ដំណើរខ្លួននឹងងាកបែរសំឡឹងមើលមកគេជំនួសវិញ។
"ថាម៉េច? ពីពេលណា?" ស៊ុកជីនសួរចំពេលដែលជីមីនហុចបន្តសំបុត្រដែលអែមមីស៊កទុកនៅនឹងទ្វារឲ្យទៅលោកពូនាយដើម្បីអាន ក្រោយអានអត្ថន័យក្នុងសំបុត្ររួចស៊ុកជីនក៏បែរជាមានអារម្មណ៍មិនល្អទៅហើយ ជីមីនចូលមកជិតលោកពូគេរួចក៏ទាញកអាវពណ៌ប្រផេះរបស់លោកពូខ្លួនមើលបន្តិចរួចក៏ញញឹមបែបចម្អន់បន្តិច។
"មិនដឹងទេ ដឹងត្រឹមតែថានាងទុកត្រឹមស្នាមក្រែមបន្តិចនៅលើករអាវលោកពូប៉ុណ្ណោះ អីយ៉ូយ! នេះកម្លោះត្រកូលវីគ្រីសត្រូវក្រមុំត្រកូលអាល់ម៉ាឌីបោកខ្លួនប្រាណហើយក៏ទៅចោលបាត់ ហាសហា៎"
"អត់ទោសលោក.." គ្រានោះក៏មានអ្នកគ្រូម្នាក់ចូលមកកាលបើឃើញនាយកម្លោះទាំង២នាក់កំពុងតែឈរជជែកគ្នា ស៊ុកជីនក៏ងាកបែរសំឡឹងមើលទៅអ្នកគ្រូនោះរួចក៏អោនគំនាបទាំងមានមន្ទិលក្នុងចិត្ត។
"អត់ទោសអ្នកគ្រូ..ទីនេះធ្លាប់ជាមន្ទីរគាំពារអុីហ្វានកាលពីមុនពិតទេ?" ដោយលឺសំនួរពីមាត់របស់ស៊ុកជីនភ្លាមអ្នកគ្រូនោះក៏ភ្ញាក់ព្រើតត្បិតថាមិនសូវជាមានអ្នកណាស្គាល់ឈ្មោះចាស់របស់មន្ទីរគាំពារមួយនេះឡើយ លើកលែងគ្រួសារដែលបានឧបត្ថម្ភដល់ការសាងសង់ប៉ុណ្ណោះ។
"លោកគឺ.."
"ខ្ញុំស៊ុកជីន វីគ្រីស..អ្នកម៉ាក់លោកប៉ារបស់ខ្ញុំធ្លាប់ជាអ្នកឧបត្ថម្ភការសាងសង់នៅទីនេះហើយអ្នកម៉ាក់ក៏ធ្លាប់មកធ្វើការមើលថែក្មេងនៅទីនេះដែរ" គ្រាន់តែបានលឺពីត្រកូលវីគ្រីសភ្លាមអ្នកគ្រូក៏ញញឹមពព្រាយរាក់ទាក់ទៅកាន់គេតែម្ដង។
"គាប់ជួនដល់ហើយ មិនស្មានថាកន្លងផុតទៅជាច្រើនឆ្នាំខ្ញុំក៏បានជួបនឹងទាយាទរបស់ត្រកូលវីគ្រីសទាល់តែសោះ តែថាលោកមកទីនេះមានការអ្វីមែនទេ? រឺក៏លោក..កាលពីយប់មិញ.." ជីមីនក៏គ្រហែមបន្តិចកាលបើមិនមែនតែគេម្នាក់ឡើយដែលគិតដល់រឿងដែលកើតឡើងលើលោកពូគេកាលពីយប់មិញឡើយ សូម្បីតែអ្នកគ្រូម្នាក់នេះក៏គិតដូចជាគេដែរ។
"គឺខ្ញុំជាមិត្តប្រុសរបស់អែមមី និយាយអញ្ចឹងនាងមិនបានទៅមើលក្មេងៗទេមែនទេ? ខ្ញុំមិនបានឃើញនាងឡើយតាំងពីព្រឹកមិញ" អ្នកគ្រូក៏ក្រវីក្បាលឆ្លើយតបទៅកាន់ស៊ុកជីនបន្តិច ចម្លើយរបស់គាត់ហាក់កាន់តែធ្វើឲ្យស៊ុកជីនដួលគ្រឹបមួយកន្លែងទៅហើយ នេះអែមមីនាងទៅណា?
(ហេតុអីក៏អូនចាំបាច់រត់គេចពីបង?ហេតុអីទៅ?)

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now