ភាគ១០២

347 16 0
                                    

ម្ចាស់គ្រងបេះដូង
ភាគ១០២
(អ្នកណាជាប្រពន្ធលោក?!)

"ប្ដីប្រពន្ធ?!" ឃ្លាប្រយោគនេះបន្លឺពីមាត់បុរសសង្ហាជាអ្នកជិតខាងថ្មីរបស់អែមមី, នាយម៉ៃគីនេះឯង គេពោលព្រមជាមួយនឹងក្រសែភ្នែកសំឡឹងបែបមានភាពងឿងឆ្ងល់លាយឡំនឹងភាពភ្ញាក់ផ្អើលមិនតិចឡើយ។
"អ្នកណាជាប្រពន្ធលោក?!"
"អែមមី.." ម្ចាស់កាយតូចច្រឡឹងក៏រលាស់ដៃស៊ុកជីនចេញពីការចាប់កាន់របស់ពួកគេទាំង២រហូតក៏បន្តដើរចូលទៅក្នុងផ្ទះបាត់ទាំងមិនបានខ្វល់ខ្វាយថាស៊ុកជីនឯណេះខំប្រឹងស្រែកហៅនាងឡើងខ្ទរទៅហើយឡើយ ស៊ុកជីនក៏ច្រត់ចង្កេះបន្តិចកាលបើអែមមីចូលទៅក្នុងបាត់ទុកឲ្យគេនឹងអាក្មេងនោះនៅឈរជាមួយគ្នា។
"កុំមករញ៉េរញ៉ៃជាមួយមនុស្សស្រីរបស់យើងទៀត យើងគ្រាន់ែតចង់ក្រើនរំលឹកឯង" ស៊ុកជីនបោះសម្ដីក្រើនរំលឹកដល់ម៉ៃគី រួចក៏ដើរបំបុកស្មានាយទៅឲ្យបានមុន កាយវិការប្រចែប្រចណ្ឌ័របស់នាយក៏ធ្វើឲ្យម៉ៃគីបានត្រឹមតែក្រវីក្បាលហួសចិត្តតិចៗរួចនាយក៏ដើរទៅកាន់ផ្ទះរបស់ខ្លួនវិញ នេះថ្ងៃដំបូងគេមកស្ដីឲ្យបាត់ទៅហើយ។
មិនត្រឹមតែម៉ៃគីម្នាក់ឡើយដែលហួសចិត្ត សូម្បីតែអែមមីដែលឈរសំឡឹងមើលតាមបង្អួចមកក៏ក្រវីក្បាលហួសចិត្តនឹងកាយវិការរបស់គេដូចគ្នា តែអ្វីដែលកាន់តែធ្វើឲ្យនាងហួសចិត្តថែមមួយកម្រិតទៀតនោះគឺពាក្យប្ដីប្រពន្ធដែលគេប្រកាសក្ដែងៗដាក់អ្នកដទៃអម្បាញ់មិញនោះ គេបានពាក្យនេះមកពីណា បើពួកគេទាំង២មិនជាអ្វីជាមួយនឹងគ្នាទៀតផង មិនចឹង?
...
ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ជាថ្មី ថ្ងៃថ្មី ពេលវេលាថ្មីអាកាសធាតុក៏ប្រែពីរដូវក្ដៅមកជារដូវរងាដែលនាំឲ្យមានខ្យល់ត្រជាក់ធ្លាក់មកប៉ះនឹងរាងកាយតូចច្រឡឹងដែលកំពុងតែរៀបចំខ្លួនចាកចេញដើម្បីទៅសាលារៀននាព្រឹកថ្ងៃថ្មីនេះ អែមមីងាកសំឡឹងមើលទៅភាពស្រស់បំព្រងខាងក្រៅផ្ទះព្រមទាំងដកដង្ហើមធូរស្រាលចិត្ត។
"អរុណសួស្ដី" សំឡេងម៉ៃគីបន្លឺឡើងនាំឲ្យអែមមីងាកមើលទៅគេរួចញញឹមបិទមាត់មិនជិត នាងខំគិតថាព្រោះតែរឿងកាលពីម្សិលមិញម៉ៃគីអាចនឹងស្អប់គេទៅហើយ តែមើលទៅប្រហែលជាមិនមែនឡើយ នាយក៏ចេញមកជាមួយនឹងឈុតអាវសឺមីសព្រមជាមួយនឹងអាវធំស្ពាយកាតាបដូចជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនថ្មីៗអីបែបនេះ។
"ថ្ងៃចូលធ្វើការដំបូង?"
"ថ្ងៃចូលរៀនដំបូង?" អែមមីសួរ ម៉ៃគីក៏បកសំនួរនោះទៅកាន់នាងវិញ ពួកគេទាំង២នាក់ក៏អស់សំណើចព្រមគ្នារួចក៏នាំគ្នាបន្តដំណើរឆ្លងកាត់ផ្ទះក្បែរនោះដែលកំពុងតែមានការរៀបចំរើអីវ៉ាន់យ៉ាងមមាញឹកទាំងព្រឹកព្រលឹមតែម្ដង អែមមីនឹងម៉ៃគីក៏អោនគំនាបបុរសម្នាក់ដែលកំពុងតែឈរបញ្ជាកូនចៅឲ្យប្រមូលអីវ៉ាន់ចូលផ្ទះក្បែរនាងដែលដើមឡើយវាមិនមានអ្នកណាជួលរឺទិញឡើយ ព្រោះវាធំនឹងថ្លៃជាងផ្ទះផ្សេងៗទៀតឆ្ងាយណាស់។
"អរុណសួស្ដីកម្លោះក្រមុំ ហីយ៉ា! អែមមី..បាត់មុខក្មួយយូរអុំស្មានតែក្មួយប្ដូរចិត្តលែងចង់នៅអុីតាលីហើយតើ មួយរយៈនេះសុខទុក្ខបែបណាដែរក្មួយ?"
"ក៏សុខខ្លះ អត់ខ្លះនឹងណាលោកអុំ... តែថានេះអ្នកណាមកជួលផ្ទះមួយនេះមែនទេ? ប្រហែលជាគ្រួសារធំហើយព្រោះផ្ទះនេះមិនតូចឡើយ" លោកអុំម្នាក់នោះក៏សំឡឹងមើលទៅផ្ទះនោះរួចក៏ដកផ្លាកសម្រាប់ជួលនៅខាងមុខចេញភ្លាម។
"មិនមែនជួលឡើយគឺទិញផ្ដាច់តែម្ដងណាក្មួយ គេប្រហែលជាអ្នកមានសម្បើមណាស់ហើយ លឺថាប្រហែលជាល្ងាចនេះគេនឹងកូនរើចូលមកនៅហើយ បើចង់ជួបក្មួយប្រញាប់ចេញពីសាលាឲ្យលឿនទៅ" អែមមីក៏បានត្រឹមតែញញឹមតបនឹងអុំប្រុសម្នាក់នោះ តែនាងក៏អត់មិនឆ្ងល់មិនបានថាតើជាអ្នកណាដែលទិញផ្ទះមួយនេះ?
"អ៊ីចឹងពួកខ្ញុំគិតលាលោកអុំសិនហើយ" ទាំងអែមមីនឹងម៉ៃគីក៏អោនគំនាបគាត់ មុននឹងចាកចេញទៅព្រមគ្នាក៏ព្រោះតែខ្លាចខកម៉ោងរៀននឹងម៉ោងធ្វើការដូចគ្នា។
ពួកគេទាំង២ក៏បំបែកផ្លូវគ្នានៅត្រឹមចំណតឡានក្រុងដោយអែមមីត្រូវឡើងឡាបក្រុងជើងដំបូង ចំណែកឯម៉ៃគីក៏មិនអាចទន្ទឹងចាំឡានក្រុងបានទើបគេសម្រេចចិត្តហៅតាក់សុីជិះសម្ដៅទៅកាន់អាគារក្រុមហ៊ុនយក្សមួយដែលមានទីតាំងនៅកណ្ដាលទីក្រុងតែម្ដងនោះ គ្រាន់តែមើលពីខាងក្រៅក៏ធ្វើឲ្យគេព្រឺសម្បុរតែម្ដង សាខានៅប្រទេសកូរ៉េគឺធំល្មមទេ តែសាខានៅអុីតាលីនេះគឺធំសម្បើមយកតែម្ដង។
ម៉ៃគីចុះពីឡានមិនភ្លេចងើបសំឡឹងមើលទៅអាគារនោះដាច់កន្ទុយភ្នែកតែក្រវាសភ្នែកទៅមាត់ទ្វារក៏ឃើញនាឡិកាចង្អុលបង្ហាញថាវាដល់ម៉ោងទៅហើយ ទើបនាយប្រញាប់ឡើងទៅកាន់ជាន់ខាងលើ Departureទី៤ដែលជាក្រុមកាន់ខាងទីផ្សារដូចកាលពីគេធ្វើការនៅប្រទេសកូរ៉េនោះអញ្ចឹងដែរ។
"អរុណសួស្ដីលោកនាយក" បុគ្គលិកផ្សេងៗក៏នាំគ្នាក្រោកឡើងទទួលស្វាគមន៍ការមកដល់ជាថ្មីរបស់អគ្គនាយកក្រុមហ៊ុនក្រោយពីចាកចេញទៅកូរ៉េអស់មួយរយៈធំមក ម៉ៃគីក្នុងចំណោមពួកគេឯណោះក៏អោនគំនាបគោរពដូចគ្នាតែបុរសដែលចូលមកនោះក៏ចូលមកឈរទល់មុខគេជ្រែងហោប៉ៅបែបមានអំណាច។
"អុស៎..ល..លោក" ម៉ៃគីភ្ញាក់ដូចគេធាក់កាលបើងើបមុខឡើងមកក៏ឃើញថាអគ្គនាយកក្រុមហ៊ុននេះជាបុរសម្នាក់ដែលទៅរកអែមមីកាលពីម្សិលមិញនោះ ហើយគេក៏ទាស់សម្ដីជាមួយនឹងគេទៀតផង។
"ជុននេ ម៉ៃគី! មកជួបយើងOffice" ស៊ុកជីនទម្លាក់កាតសម្គាល់ខ្លួនរបស់ម៉ៃគិបន្តិចរួចក៏ដើរទៅកាន់ការិយាល័យរបស់ខ្លួនបាត់ ម៉ៃគីឯណោះក៏ភ័យសឹងតែរាគនោមដាក់ខោទៅហើយ នេះមកធ្វើការថ្ងៃដំបូងក៏បានចូលOfficeទៅហើយ? ព្រះអើយ! មិនគួរលូកដៃរឿងគ្រួសារអ្នកដទៃបែបនេះសោះ។
"ស្លាប់មិនខានទេខ្ញុំ" ម៉ៃគីក៏ក្រោកពីតុធ្វើការខ្លួនរួចចូលបង្ហូសទៅកាន់ការិយាល័យរបស់អគ្គនាយក គេទើបតែក្មេងចូលធ្វើការថ្មីមិនទាន់បានប៉ុន្មានផងក៏បែរជាមកធ្វើឲ្យទាស់ចិត្តចៅហ្វាយបែបនេះ។
តុក!តុក
"ទ្វារមិនបានចាក់សោរ" ភាសាឆ្លើយតបរបស់ស៊ុកជីនពីខាងក្នុងមកនាំឲ្យម៉ៃគីកាន់តែព្រឺក្បាលលើសដើមទៀត គេរុញទ្វារចូលទាំងរងាស្រៀវស្រាញព្រោះតែខ្យល់ម៉ាសុីនត្រជាក់ក្នុងបន្ទប់នោះ ប៉ុណ្ណឹងមិនទាន់អស់ទេ តែក្រសែភ្នែកមុតមួយក៏សំឡឹងមើលមកគេមិនដាក់ភ្នែកផងតាំងពីគេបើកទ្វារចូលមកដល់ភ្លាម ម៉ៃគីក៏ចូលទៅឈរត្រង់ខ្លួនភ្លឹកដូចជាទាហ៊ាន។
"លោកនាយក..ខ្ញុំសុំទោសជាមួយរឿងកាលពីម្សិលមិញគឺខ្ញុំមិនមានបំណងចេះដឹងរឿងលោកនឹងអែមមីឡើយ.."
"អែមមី?! ហ៊ឹស" បានលឺម៉ៃគីប្រើសព្វនាមហៅមនុស្សស្រីជាទីស្រឡាញ់របស់គេបែបស្និតស្នាលបែបនេះស៊ុកជីនក៏គ្រហឹមនឹងដើមករ ទល់អណ្ដាតខ្លួនឯងរួចទើបចង្អុលបង្ហាញម៉ៃគីឲ្យសំឡឹងមើលទៅគំនរឯកសារកម្ពស់ផុតក្បាលដល់ទៅ៤-៥គំនរឯណោះ។
"យើងចង់រកឯកសារកាលពី១០ឆ្នាំមកវិញ យើងទុកពេលឲ្យឯង៣ថ្ងៃត្រូវធ្វើឲ្យហើយ មិនអ៊ីចឹងត្រៀមបិចបង្វិចទៅកូរ៉េវិញទៅយល់ទេ?"
"បាទលោកនាយក" ទោះជាមិនចង់ក៏ម៉ៃគីត្រូវតែបង្ខំចិត្តទទួលយកការងារនោះទាំងញញឹម ស៊ុកជីនក៏ញញឹមបែបចំអកដាក់ម៉ៃគីដែលហ៊ានព្រហើនជាមួយគេ ត្រូវតែទទួលបានលទ្ធផលនេះ។

ពេលល្ងាច...
ម៉ោងប្រមាណជា៥នឹង២៥នាទីអែមមីក៏មកដល់ផ្ទះវិញល្មមតាមទម្លាប់របស់នាង ស្រីតូចត្រឡប់មកវិញជាមួយនឹងស្នាមញញឹមជាប់ផែនថ្ពាល់ សាលានាងនៅតែស្រស់ស្រាយគួរឲ្យចង់រៀនដដែល តែក៏រៀងសោះកក្រោះព្រោះគ្មានវត្តមានជុននីអូមិត្តជិតស្និតរបស់នាងទៀតឡើយ។
"អេ៎.." អែមមីក៏ភ្ញាក់បន្តិចកាលបើមកដល់មុខរបងនាងក៏បានឃើញចាននំម៉្សៅអង្ករមួយចានទុកលើរបងនោះដោយមានរុំថង់យ៉ាងស្អាត វាដូចជាទំនៀមទម្លាប់របស់ប្រជាជនកូរ៉េដែលមុននឹងរើចូលមកនៅផ្ទះថ្មីពួកគេតែងតែមាននំនេះជាបង្អែមជូនដល់អ្នកជិតខាងដើម្បីសំណាងល្អ អ៊ីចឹងក៏អាចឲ្យអែមមីកាត់ន័យចូលបានថាអ្នកជិតខាងថ្មីនោះអាចជាជនជាតិកូរ៉េដូចជានាងនឹងម៉ៃគីដែរ។
"បងស្រី?!"
"វ៉ូយ៉ន?!" សំឡេងបន្លឺឆ្ងាយគួរសមតែក៏អាចឲ្យអែមមីចងចាំបាននឹងដសងភ្លាមថាជាអ្នកណា នាងល្អិតវ៉ូយ៉នក៏រត់ចូលមកអោបអែមមីទាំងនឹករលឹកជាខ្លាំង អែមមីក៏ដូចគ្នានាងអោបពរវ៉ូយ៉នឡើងមិនភ្លេចថើបថ្ពាល់នាងផង។
"នឹកបងស្រីណាស់"
"នេះវ៉ូយ៉នមកទីនេះ..."
"ខ្ញុំមកនៅជាមួយលោកប៉ា..ហើយមកលើកនេះក៏បំណងមកលួងលោមយកអ្នកម៉ាក់ទៅផ្ទះវិញដូចគ្នា" សម្ដីនាងបញ្ចប់ស្របនឹងវត្តមានម្ចាស់កាយសង្ហាមាំទាំត្រកូលវីគ្រីសចូលមកទាំងញញឹម អ៊ីចឹងអ្នកដែលវ៉ូយ៉នហៅថាលោកប៉ាមុននោះគឺជាស៊ុកជីន?
"បងបានសុីញ៉េសុំសិទ្ធិជាលោកប៉ារបស់វ៉ូយ៉នហើយ តែបងមកទីនេះព្រោះដើម្បីយកអ្នកម៉ាក់ឲ្យវ៉ូយ៉នម្ដង..."
"ណា៎អ្នកម៉ាក់..."

1Kឡាច៎សម្រាប់ភាគបន្ត

យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now