ភាគ១០៣+១០៤

363 15 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី១០៣+១០៤

(អ្នកម៉ាក់?) ពាក្យមួយឃ្លានេះហើយដែលនៅលោតពេញក្នុងខួរក្បាលរបស់អែមមី បើទោះបីជាពេលនេះនាងនៅអង្គុយមួយកន្លែងក្នុងបន្ទប់ទទួលភ្ញៀវក៏ដោយ វាអាចនឹងចម្លែកសម្រាប់អែមមីបន្តិចព្រោះនាងមិនដែលមានអ្នកណាហៅនាងបែបនេះពីមុនឡើយ តែបេះដូងនាងក៏បែរជារីកមាឌខុសធម្មតាកាលបើលឺពីមាត់របស់វ៉ូយ៉នទៅវិញ។
"បងស្រី" ម្ចាស់សំឡេងដែលលោតពេញខួរក្បាលរបស់អែមមីអម្បាញ់មិញនោះក៏បន្លឺឡើងជាថ្មី តែជាមួយនឹងសព្វនាមផ្សេងទៅវិញ។
"អរគុណវ៉ូយ៉ន" អែមមីញញឹមទទួលយកទឹកផ្លែឈើពីនាងតូចវ៉ូយ៉នទាំងញញឹម ស្រីតូចកាលបើឃើញបងស្រីជាទីស្រឡាញ់ញញឹមនាងក៏ប្រញាប់ចូលអោបក្រសោបអែមមីជាប់ណែនទាំងនឹករលឹកជាខ្លាំង អែមមីក៏មានអារម្មណ៍បែបនោះដូចគ្នាដែរ។
"វ៉ូយ៉នមានលោកប៉ាម្នាក់ទៀតហើយ សប្បាយចិត្តដែរទេ? ហ៊ឹម ប្រាប់បងបន្តិចទៅមើល" អែមមីក៏សួរនាំវ៉ូយ៉នព្រោះចង់ដឹងថាវ៉ូយ៉នពេញចិត្តនឹងការសម្រេចចិត្តរបស់ស៊ុកជីនរឺក៏អត់? សម្រាប់នាងគឺពេញចិត្តខ្លាំងណាស់ព្រោះវាក៏ជាអ្វីដែលនាងតែងប្រាថ្នាចង់បានសម្រាប់វ៉ូយ៉នដូចគ្នា ជីវិតដែលពោរពេញដោយក្ដីស្រឡាញ់នឹងភាពពេញលេញនៃជីវិតថ្មី។
"បើមានបងស្រីជាម៉ាក់ម្នាក់ទៀតវ៉ូយ៉នអាចនឹងសប្បាយចិត្តជាងនេះទៅទៀត បងអែមមី" វ៉ូយ៉នប្រើក្រសែភ្នែកគួរឲ្យស្រឡាញ់មើលមកអែមមី វាកាន់តែធ្វើឲ្យអែមមីមានអារម្មណ៍ពិបាកសម្រេចចិត្តថែមទៀត។
"នំមកហើយ" សំឡេងគ្រលរបន្លឺពីចម្ងាយមក មុននឹងរូបកាយមាំរបស់ស៊ុកជីនបង្ហាញឡើងជាមួយនឹងអៀមធ្វើម្ហូបមើលទៅគួរឲ្យស្រឡាញ់ចម្លែក ដល់ថ្នាក់ក្រមុំៗទាំង២នាក់ដែលអង្គុយនៅលើសាឡុងជាមួយគ្នាទប់សំណើចសឹងមិនបានតែម្ដង។
"នំដុត? ប៉ា..មានអ្នកណាញ៊ាំនំដុតទាំងយប់បែបនេះ?" កាលបើគ្រាន់តែឃើញនំដុតភ្លាម វ៉ូយ៉នក៏លាន់មាត់ហាក់ដាស់តឿនលោកប៉ានាងបន្តិច ក៏ព្រោះគម្រោងប្លន់បេះដូងបងស្រីអែមមីទាំងមូលគឺនាងល្អិតវ៉ូយ៉នជាអ្នកផ្ដើមទាំងអស់ នាងក៏ជាអ្នកទាមទារចង់មកអុីតាលីជាមួយលោកប៉ាដូចគ្នា ក៏ព្រោះតែនាងដឹងថាលោកប៉ានាងម្នាក់នេះមិនអាចយកឈ្នះចិត្តបងស្រីបេះដូងរឹងម្នាក់នេះឡើយ ដូចជាពេលនេះអញ្ចឹង។
"ចឹងចាំប៉ាទៅយកខេកមកក៏បាន" វ៉ូយ៉នក៏ងក់ក្បាលតបទៅលោកប៉ា យល់ស្របដែលគាត់គិតឃើញបែបនេះតែថាគ្រប់យ៉ាងមិនបានសម្រេចតាមគម្រោងឡើយ។
"អ៊ីចឹងខ្ញុំគិតលាលោកទៅផ្ទះវិញហើយ ព្រោះស្អែកមានការងារសាលាជាច្រើនផង វ៉ូយ៉នបងលាសិនហើយ"
"ចា..ចាស៎បងស្រី" វ៉ូយ៉នឆ្លើយតបទៅបងស្រី ឈរសំឡឹងមើលបងស្រីចាកចេញទៅទាំងមិនអាចឃាត់បាន ស៊ុកជីនឯណោះក៏មិនអាចឃាត់បានដូចគ្នា ទាំង២នាក់ឪពុកកូនបានត្រឹមសំឡឹងមើលអែមមីចាកចេញទៅ។
បុឹប!
"អូយ៎ វ៉ូយ៉ន" ស៊ុកជីនក៏ស្រែកយ៉ៃកាលបើនាងល្អិតវ៉ូយ៉នទះពោះខ្លួនលាន់ផ្លាច់ នាងល្អិតក៏ងើបសម្លក់មុខលោកប៉ាទាំងមិនពេញចិត្តទាល់តែសោះ។
"ប៉ាគួរតែរៀនច្រើនជាងនេះ បើប៉ានៅតែមិនដឹងបែបនេះម៉ាក់មិចនឹងចាប់អារម្មណ៍លោកប៉ាទៅ? ប៉ារឹងមាំឡើងបន្តិចទៅមើល" វ៉ូយ៉នលូកដៃទាញអង្រួនចុងដៃលោកប៉ានាងទៅមកៗយ៉ាងគួរឲ្យស្រឡាញ់ ស៊ុកជីនក៏ញញឹមរួចលើកពរវ៉ូយ៉នឡើងទាំងសប្បាយចិត្ត។
"បាទ៎ កូនស្រីប៉ា" ស៊ុកជីននឹងវ៉ូយ៉នក៏ប្រលែងគ្នានៅបន្ទប់ទទួលភ្ញៀវនោះ សកម្មភាពពួកគេទាំង២នាក់ក៏ត្រូវសំឡឹងមើលដោយអ្នកម្ខាងទៀតដែលនៅផ្ទះក្បែរនោះ ទើបតែចាកចេញពីទីនោះ តែនាងក៏មកមើលសកម្មភាពពួកគេតាមបង្អួចខាងលើឯណោះរួចក៏ញញឹមតែម្នាក់ឯង។
"ពួកគេទាំង២កើតមកដើម្បីជាប៉ាកូននឹងគ្នាពិតមែន"
...
ព្រឹកថ្ងៃថ្មីបានមកដល់ មិនខុសពីសព្វមួយដងអែមមីក៏ចេញទៅសាលាតាំងពីព្រឹកព្រលឹម នាងមិនបានយកឡានទៅទេគឺនាងតែងតែជិះឡានក្រុងព្រោះនាងមិនចង់រវីរវល់ជាមួយនឹងរឿងចតឡានច្រើន អែមមីដើរកាត់ផ្ទះរបស់ស៊ុកជីននាងក៏មិនភ្លេចងាកសំឡឹងមើលដែរឃើញថាផ្ទះមិនទាន់បើកទ្វារនៅឡើយទេ សូម្បីតែអំពូលភ្លើងនៅខាងមុខផ្ទះក៏មិនទាន់បិទដែរ អ៊ីចឹងបានន័យថាប៉ាកូនទាំង២នាក់នេះនៅមិនទាន់ក្រោកនៅឡើយទេ។
"និយាយអ៊ីចឹងចុះឯណាម៉ៃគី?"អែមមីក៏មិនភ្លេចគិតពីបុរសអ្នកជិតខាងថ្មីឯណោះដូចគ្នាដែរ ថ្ងៃនេះមិនឃើញគេចេញទៅធ្វើការសោះរឺក៏មកពីព្រឹកនេះនាងក្រោកយឺតពេកទើបទៅមិនទាន់គេ?
មិនបានគិតច្រើនអែមមីក៏ប្រញាប់ចេញដំណើរភ្លាមក៏ព្រោះនាងខ្លាចយឺតសម្រាប់ថ្នាក់ព្រឹកនេះ តែពីក្រោយខ្នងរបស់នាងក៏មានវត្តមានរបស់បុរសម្នាក់ដែលលឹបលរៗខ្លាចថានាងអាចនឹងឃើញហើយម្នាក់នោះគ្មានអ្នកណាឡើយក្រៅពីម៉ៃគីនឹងឯង បន្ទាប់ពីត្រូវអគ្គនាយកលេងមួយចាស់ដៃរួចមកគេក៏ខ្លាចរអាលែងហ៊ានចូលទៅជិតនឹងពាក់ពន្ធ័ជាមួយនឹងអែមមីទៀត។
"ហ្វូ.."ម៉ៃគីព្រលែងខ្យល់ដង្ហើមធំបន្តិចកាលបើអែមមីទៅបាត់ គេក៏បានឱកាសចេញទៅធ្វើការក្រោយពីអែមមីទៀតតែថាគ្រាន់តែមកដល់ខាងមុខផ្ទះរបស់អគ្គនាយកក៏មាននាងល្អិតម្នាក់ចេញមកព្រមជាមួយនឹងកាតាបចេញមកហាក់ដូចជាបម្រុងនឹងទៅសាលា គេក៏មិនហ៊ានដើរហួសដោយទុកឲ្យនាងល្អិតនោះទៅមុនព្រោះមិនចង់ធ្វើអ្វីឲ្យខុសទៀត វ៉ូយ៉នក៏ឆ្ងល់បន្តិចដែរតែនាងមិនបានខ្វល់ក៏បើករបងរួចដើរទៅមុនម៉ៃគីបាត់ នៅតាមផ្លូវវ៉ូយ៉នដើរម្នាក់ឯងដោយមានម៉ៃគីដើរតាមពីក្រោយ នាយជិតដល់ម៉ោងទៅហើយតែនាយមិនហ៊ានដើរមុនវ៉ូយ៉នទៀត រហូតមកដល់ផ្លូវខាងមុខ នាងល្អិតដែលដើរខាងមុខគេឯណោះក៏ស្រាប់តែឈប់បន្តិចរួចស្រាប់តែដួលផ្ងារមកក្រោយតែសំណាងល្អដែលបានម៉ៃគីដើរពីក្រោយឃើញនឹងប្រញាប់ត្រកងទប់នាងជាប់។
"នាងតូច..នាងតូចក្រោកឡើង"
"វ៉ូយ៉ន" អែមមីដែលកំពុងអង្គុយរង់ចាំឡានក្រុងឯណោះក៏បានឃើញនឹងលឺសំឡេងរបស់ម៉ៃគីស្រែកឡើង ទើបនាងប្រញាប់ស្ពាយកាតាបត្រឡប់មកមើលវិញ អ្វីដែលនាងបានឃើញនោះគឺជាភាពស្លេកស្លាំងរបស់វ៉ូយ៉ននឹងឯង នាចតូចញ័របបូរមាត់ ដៃក៏លូកទប់ពោះខ្លួនឯងដូចជាវាកំពុងតែធ្វើទុក្ខខ្លាំងអញ្ចឹង។
"ម៉ៃគី លោកអាចនាំនាងទៅផ្ទះសិនបានទេ? វ៉ូយ៉នមើលទៅមិនស្រួលខ្លាំងហើយ"
"មិនអីទេ! អែមមីជួយទប់នាងល្អិតនេះបន្តិចខ្ញុំនឹងអៀវនាងត្រឡប់ទៅវិញ" អែមមីងួកក្បាលរួចក៏ជួយលើកនឹងទប់វ៉ូយ៉នលើខ្នងម៉ៃគីរួចពួកគេទាំង២នាក់ក៏នាំវ៉ូយ៉នត្រឡប់ទៅកាន់ផ្ទះស្នាក់នៅវិញ។
មកដល់ខាងក្នុងផ្ទះម៉ៃគីក៏អៀវវ៉ូយ៉នទៅកាន់សាឡុង ចំណែកឯអែមមីឯណោះក៏ប្រញាប់ទៅរកប្រអប់ថ្នាំពេទ្យមកតែនាងក៏មិនអាចរកវាឃើញសោះ នាងងាកសំឡឹងមើលទៅវ៉ូយ៉ន នាងកាន់តែមិនស្រួលចិត្តខ្លាំងថែមទៀត នាងក៏បញ្ឈប់ការរកវារួចក៏ចូលមករកវ៉ូយ៉ន នាងត្រកងបីវ៉ូយ៉នឡើងរួចក៏ចាប់ផ្ដើមធ្វើចលនារីតដៃម្ខាងរបស់វ៉ូយ៉នទៅមកៗ ភ្នែកងាកសំឡឹងមើលជុំវិញខ្លួនមុននឹងបានឃើញម្ជុលមួយដែលចាក់ជាប់លើក្រវ៉ាត់ករមួយនៅក្បែរនោះ មិនបង្អង់នាងក៏ប្រញាប់លូកទាញវាមកកាន់។
"វាអាចនឹងឈឺបន្តិចណា៎វ៉ូយ៉ន តែវ៉ូយ៉ននឹងបានធូរ"
"អូយ៎បងស្រី អ្ហឹក" វ៉ូយ៉នពេបមាត់យំកាលបើអែមមីយកម្ជុលនោះមកជួសចុងម្រាមរបស់នាងច្របាច់ឈាមអាក្រក់ចេញឲ្យអស់រួចក៏ចាប់ផ្ដើមរីតដៃឲ្យវ៉ូយ៉នបន្តិចទៀត ម៉ៃគីឯណោះក៏នៅឈរមើលមិនដាក់ភ្នែកប្រៀបបីដូចជាត្រៀមជាស្រេចសម្រាប់ពេលដែលអែមមីត្រូវការអ្វីចឹង។
"ម៉ៃគី"
"បាទ៎" នាយឆ្លើយភ្លាមរត់មាត់ អែមមីក៏ចង្អុលទៅកាន់ទូរសព្ទ័លើតុក្បែរនោះបំណងចង់ឲ្យម៉ៃគីយកឲ្យ តែមិនទាន់បាននិយាយផងម៉ៃគីទៅដកទូរសព្ទ័ចេញយកមកឲ្យនាងតែម្ដង អែមមីក៏ចុចរាវរកមើលលេខរបស់ស៊ុកជីនរហូតដល់បានឃើញលេខដែលសេវទុកថាលោកប៉ា ទើបនាងប្រញាប់ចុចទៅភ្លាម។
(អាឡូ វ៉ូយ៉ន)
"លោកនៅឯណា? វ៉ូយ៉ននាងឈឺខ្លាំងណាស់នៅផ្ទះនេះ ឆាប់ត្រឡប់មកវិញមក លោកទុកឲ្យក្មេងនៅផ្ទះតែឯងបានយ៉ាងមិចនៀក៎?" អែមមីនិយាយបែបខឹងរួចក៏ទម្លាក់ទូរសព្ទ័វិញខ្ពាក ដៃក៏រីតឲ្យវ៉ូយ៉នបន្តទៀតដើម្បីឲ្យនាងបានធូរស្រាលជាងមុន នាងល្អិតឯណោះក៏ផ្ដេកក្បាលលើទ្រូងអែមមីរួចបិទភ្នែកសម្ងំគេងទាំងពិបាកក្នុងខ្លួន។
"វ៉ូយ៉ន" មួយសន្ទុះគេក៏បានមកដល់ពិតមែន តែគេមកដល់ក្រោយពេលដែលម៉ៃគីចាកចេញទៅបាត់ទៅហើយ ព្រោះបើមិនចឹងគេច្បាស់ជាស្លាប់ជាមិនខានឡើយ ស៊ុកជីនកាលបើគ្រាន់តែទទួលបានទូរសព្ទ័ពីផ្ទះភ្លាមនាយក៏ប្រញាប់មកភ្លាមៗព្រោះតែបារម្ភ កាន់តែបារម្ភនោះគឺអ្នកដែលខលមកនោះមិនមែនជាវ៉ូយ៉នខ្លួនឯងឡើយតែជាអែមមីទៅវិញ ចូលមកដល់នាយក៏បានឃើញកូនស្រីកំពុងតែអង្គុយត្រង់ខ្លួនដោយមានអែមមីអង្គុយរីតដៃនាងទៅមកៗក្រោយពីជួសចុងម្រាមរួចមក វាជាទំនៀមទម្លាប់មួយដែរសម្រាប់ប្រើទៅលើអ្នកមានបញ្ហាក្រពះពោះវៀន ស៊ុកជីនក៏ញញឹមព្រោះកាលពីគេនៅពីក្មេងអ្នកម៉ាក់គេក៏ធ្លាប់ធ្វើបែបនេះដាក់គេដែរ។
"លោកប៉ា..វ៉ូយ៉នរំខានការងារលោកប៉ាទៀតហើយ" នាងល្អិតវ៉ូយ៉ននិយាយទាំងដឹងខុស លោកប៉ារបស់នាងមានការងារច្រើននៅក្រុមហ៊ុនដល់ថ្នាក់ព្រលឹមនោះប៉ានាងចេញទៅទាំងនាងកំពុងតែគេងលក់ ហើយពេលនេះនាងក៏នាំទុក្ខឲ្យគាត់ត្រឡប់មកវិញចោលការងារបែបនេះទៀត តែស៊ុកជីនមិនបានគិតអញ្ចឹងឡើយ គេក៏ចូលមកជិតកូនរួចលូកចាប់កាន់ដៃកូនជាប់អង្អែលទៅមកទាំងញញឹម។
"ការងារប៉ាមិនសំខាន់ដល់សុខភាពកូនឡើយ..ប៉ាសុំទោសដែលឲ្យកូនមកពីសាលាដោយខ្លួនឯង"
"លោកអាចប្រាប់ខ្ញុំក៏បានបើលោកមិនមានពេលខ្ញុំអាចនឹងជូននាងទៅសាលារឺក៏ទៅទទួលវ៉ូយ៉នជំនួសបាន" អែមមីក៏លូកមាត់និយាយកាត់សម្ដីប៉ាកូនទាំងពីរនោះបន្តិច ដែលនាំឲ្យវ៉ូយ៉នឯណោះញញឹមបិទមាត់មិនជិតតែម្ដង។
"លោកប៉ា មុននេះលោកពូអ្នកជិតខាងជាអ្នកអៀវកូនមកផ្ទះវិញ បើមិនបានគាត់កូនប្រហែលជាចប់មិនខានឡើយ"
"អ្នកណា?!"
"គឺម៉ៃគី..." អែមមីជាអ្នកឆ្លើយជំនួស។

1Kឡាច៎សម្រាប់ភាគបន្ត

យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now