ម្ចាស់គ្រងបេះដូង
ភាគ៖០៩
"ឆ្អែតដល់ហើយ" នាងល្អីតអែមមី បន្ទាប់ពីបានញ៉ាំសាំងវិចជាទីពេញចិត្តរបស់នាងរួចក៏មកក៏អង្គុយអង្អែលពោះខ្លួនឯងនិយាយថាឆ្អែតមិនឈប់ចាប់តាំងពីហាងរហូតនាយជូននាងមកដល់មុខផ្ទះ វាក៏ដូចជាសកម្មភាពគួរឲ្យស្រឡាញ់បំផុតសម្រាប់ជុននីអូនាពេលនោះ គេក៏ចូលមកមិនភ្លេចហុចទឹកក្រូចមួយកែវឲ្យនាងផង។
"ខ្ញុំដឹងថាអែមមីនឹងឃ្លានមិនខានពេលទៅដល់ផ្ទះនោះ"អែមមីក៏ងាកសំឡឹងមើលទៅបុរសតែម្នាក់ដែលតែងតែយល់ពីនាងជាជាងអ្នកណាទាំងអស់តាំងពីតូចរហូតមកដល់ពេលនេះ ពេលដែលម៉ាក់របស់នាងចាកចេញទៅ ក៏មានតែគេនឹងគ្រួសារហ្វាល់លីដាមើលថែនាង ព្យាយាមនាំចិត្តគំនិតនាងឲ្យនឹងនរជាថ្មី មិនចុះចាញ់នឹងរឿងដែលបានកើតឡើង។
"អរគុណណាស់ជុននីអូ"
"ឈប់សិន" អែមមីបម្រុងនឹងបើកទ្វារចេញពីឡានទៅហើយ តែក៏ត្រូវបានជុននីអូឃាត់នាងមិនឲ្យចេញទៅ អែមមីក៏ងាកបែរសំឡឹងមើលទៅគេទាំងបើកភ្នែកម៉ក់ៗបែបមិនយល់ ជុននីអូក៏នៅស្ងៀមសំឡឹងមើលទៅនាង ដៃម្ខាងក៏លូកចូលក្នុងហោប៉ៅបំណងនឹងយករបស់ម៉្យាងចេញមកឲ្យនាងតែគេក៏បែរជាមិនបានយកវារួចដកដៃចេញមកវិញ។
"ជុននីអូមានការអីមែនទេ? នេះបើអត់មានទេខ្ញុំទៅផ្ទះហើយណាខ្លាចកូនឆ្មាតូចឃ្លាន" អែមមីនិយាយរួចក៏ចាកចេញទៅ បន្ទាប់ពីទទួលបានការងក់ក្បាលឆ្លើយតបពីជុននីអូ គេក៏បានត្រឹមតែផ្អែកខ្នងសំឡឹងមើលទៅដំណើរចាកចេញរបស់អែមមីទាំងមិនអស់អាល័យ នាងចូលផុតបាត់ទៅក្នុងផ្ទះហាក់ធម្មតាដូចជាមិនមានរឿងអ្វីកើតឡើងខុសប្លែកពីនាយកម្លោះអភព្វ័ស្នេហ៍យើងដែលនៅអង្គុយផ្អែកខ្នងនឹងកៅអីឡានទាំងអស់សង្ឃឹម ទ្រូងខាងឆ្វេងក៏ចុកអួលណែនមិនស្ទើរ ក្រោយពីបានស្ដាប់ពាក្យបដិសេធរបស់អែមមីមុននេះ នាងបានបញ្ជាក់យ៉ាងច្បាស់ប្រាប់ខ្លួនហើយថានាងមិនបានស្រឡាញ់នាយឡើយ អារម្មណ៍ដែលនាងមានចំពោះនាយគឺត្រូវតែជាមិត្តភក្តិល្អ នឹងបងប្អូនដែលយល់ចិត្តគ្នាតែប៉ុណ្ណោះ។
(ខ្ញុំគួរតែនិយាយបែបណាទៅអែមមី? ខ្ញុំគួរតែបញ្ឈប់គំនិតឆ្កួតឡប់ទាំងនោះត្រឹមនេះទេ?)
YOU ARE READING
ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]
Romanceស្នេហាកើតឡើងរវាងកម្លោះក្រមុំដែលមានវ័យឃ្លាតគ្នាគួរសម ទោះជាសម្រាប់សង្គមមើលទៅមិនសាកសមតែពួកគេក៏នៅតែជម្នះដើម្បីវាដដែល តែថា...ពួកគេនឹងជម្នះវាដល់ទីបញ្ចប់ដ៏ល្អពេញលេញទេ? - ស៊ុកជីន វីគ្រីស x អែមមី អាល់ម៉ាឌី