ភាគទី៦៦

347 14 0
                                    

ម្ចាស់គ្រងបេះដូង
ភាគ៦៦

អែមមីបើកភ្នែកម៉ក់ៗសំឡឹងមើលទៅនាយដែលនាំឲ្យស៊ុកជីនកាន់តែមានចម្ងល់ថែមមួយកម្រិតទៀត នាយក៏ទាញក្រសោបចង្កេះនាងជាប់រួចទាញអែមមីមកអឹបជាប់នឹងរាងកាយមាំហាប់របស់ខ្លួន ស្រីតូចកាលបើឃើញថាស៊ុកជីនធ្វើខ្លួនបែបនេះនាងក៏ព្យាយាមប្រកែកដោះសារ។
"លោក..លែងខ្ញុំទៅ"
"លុះត្រាតែអូនឆ្លើយសំនួរបងជាមុនសិន ហេតុអីក៏អូនដឹងរឿងទាំងអស់នេះ? អូនមានការចងចាំខ្លះហើយពិតទេ? អូនឆាប់និយាយមក" ទោះជាអែមមីព្យាយាមរើបម្រាស់បែបណានាងក៏មិនអាចយកឈ្នះមនុស្សប្រុសពេញកម្លាំងដូចជាគេបានដែរ ស៊ុកជីនក៏នាំនាងចូលទៅកាន់បន្ទប់ក្បែរនោះក៏ព្រោះតែខ្លាចថាវ៉ូយ៉ននាងអាចនឹងភ្ញាក់ដោយសារតែពាក្យប្រកែកគ្នារបស់ពួកគេទាំង២នាក់។
"លោកស៊ុកជីន" មកដល់ក្នុងបន្ទប់ទឹកអែមមីបានឱកាសដែលស៊ុកជីនកំពុងតែទាញទ្វារបន្ទប់ទឹកបិទ នាងក៏រើបម្រាស់ចេញពីការកាន់ក្រសោបរបស់គេ រួចក៏ជ្រឹមចិញ្ចើមសំឡឹងមើលទៅគេផង។
"លោកចង់ដឹងថាហេតុអ្វីបានជាខ្ញុំដឹងមែនទេ? ទីមួយ អាការៈរបស់លោកអម្បាញ់មិញនេះវាដូចគ្នាទៅនឹងអាការៈរបស់អ្នកមានបញ្ហាក្រពះពោះវៀនអញ្ចឹង ម៉្យាងលោកក៏មិនបានញ៊ាំអ្វីដែលតាំងពីព្រឹកម្សិលមិញមក ខ្ញុំនិយាយត្រូវដែរទេ លោកវីគ្រីស?" ស៊ុកជីនមិនបាននិយាយបន្តជាមួយនាងក៏ព្រោះតែគ្រប់ពាក្យគ្រប់ម៉ាត់ដែលនាងនិយាយទាំងប៉ុន្មានគឺត្រូវទាំងអស់ ដោយឃើញថាស៊ុកជីនមិនតបតរអែមមីក៏ញាក់ចិញ្ចើមបន្តិចរួចបែរខ្នងដើរទៅលូកទាញយកកន្សែងដែលទុកលើឡាបូលាងដៃរួចយកវាមករលាស់ហាលនៅលើស្នួលក្បែរនោះ ដៃម្ខាងទៀតលូកបើកកិតុដើម្បីយកថ្នាំដុសធ្មេញនឹងអ្វីផ្សេងទៀតមកតម្រៀបទុកជាស្រេចនៅលើឡាបូលាងដៃ។
"ទីពីរដែលខ្ញុំដឹងថានៅឃ្លុបឡានខាងមុខរបស់លោកមានថ្នាំក៏ព្រោះតែខ្ញុំធ្លាប់បានបើកយករបស់ម្ដងហើយពីទីនោះ ហើយម៉្យាងទៀតលោកក៏..អឹប" អែមមីនិយាយមិនទាន់ចប់ក៏ត្រូវបញ្ឈប់ព្រោះតែមានអ្នកមកអោបចង្កេះនាងពីក្រោយណែនដែលអាចឲ្យនាងដឹងដល់ខ្យល់ដង្ហើមក្ដៅៗដែលភាយមកប៉ះនឹងកញ្ចឹងករផ្នែកខាងក្រោយរបស់នាង។
"មិនបាច់បកស្រាយក៏មិនបាន មិនអីទេ! ឲ្យតែអូនបានធូរស្រាលក្នុងចិត្ត មិនចងចាំពេលនេះក៏បានដែរ" ស៊ុកជីនលែងចចេសចង់ដឹងពីអាការៈជម្ងឺរបស់នាងទៀត ប្ដូរពីការសួរនាំមកជាការអោបក្រសោបរាងកាយនាងជាប់ណែនទៅវិញ អែមមីឯណោះក៏ព្រលែងខ្យល់ដង្ហើមធំបន្តិចរួចបែរខ្លួនបំណងចង់ងាកទៅរកគេតែមិនប្រយត្ន័ក៏ជាន់នឹងកម្រាលជូតជើងដែលនៅក្បែរនោះនាំឲ្យនាងអស់ជំហរដួលមួយជំហរទៅតែម្ដង។
គ្រាំង! ប្រូង..
អែមមីបិទភ្នែកខ្លួនឯងទាំងភាពខ្លាចតែនាងបែរជាមិនមានអារម្មណ៍ឈឺចាប់អ្វីបន្តិចសោះ ក្បាលផ្នែកម្ខាងរបស់នាងក៏បែរជាមានអារម្មណ៍ថាប៉ះនឹងអ្វីម៉្យាងដែលកំពុងតែទប់មិនឲ្យនាងមានរបួស ត្របកភ្នែកស្ដើងបើកព្រឹមទាំងមិនទាន់បាត់ភ័យតែក៏ប្ដូរមកជាបើកធំៗទាំងភ្ញាក់ផ្អើលក៏ព្រោះតែរាងកាយរបស់នាងពេលនេះកំពុងតែដេកក្នុងអាងទឹកដែលមានទឹកសើមៗទទឹកខ្នងនាងតែក៏មានមនុស្សម្នាក់ទៀតដែលផ្ដេកខ្លួនពីក្រោយទប់នាងមិនឲ្យត្រូវរបួស ចុះគេដែលជាអ្នកយកខ្លួនមករាំងនោះ?
"លោក..លោកស៊ុកជីន! លោកយ៉ាងមិចទៅហើយ?" អែមមីបម្រាស់ខ្លួនបែរទៅមើលអ្នកនៅក្រោយខ្លួននាងដែលកំពុងតែជ្រឹមចិញ្ចើមបិទភ្នែក អាការៈរបស់គេកាន់តែធ្វើឲ្យនាងតូចយើងព្រួយបារម្ភលើសដើមថែមទៀត។
"អូ!ព្រះអើយ..ឈាម..ក្បាលលោកហូរឈាមហើយ"
"បងមិនអីទេ..អូនមិនមានត្រូវកន្លែងណាទេមែនទេ?" អែមមីខាំមាត់បង្ហាញភាពខឹងសម្បារទៅកាន់គេ នេះគេមិនបានគិតពីខ្លួនឯងដែលមានរបួសទេរឺ? ប៉ុណ្ណឹងទៅហើយគេនៅអាចខ្វល់ពីអ្នកដទៃបានទៀត? នាងលូកដៃទះទ្រូងគេមួយដៃផាច់រួចក៏ក្រោកបំណងនឹងងើបតែក៏ត្រូវស៊ុកជីនចាប់ដៃជាប់ទាញនាងមកអោបទាំងរាងកាយពួកគេនៅក្នុងអាងទឹកជាមួយគ្នានៅឡើយ អែមមីងាកបែរសំឡឹងមើលទៅគេកែវភ្នែកទាំងគូក៏ងាកប៉ះគ្នា សកម្មភាពគ្រប់យ៉ាងហាក់ប្រែជាស្ងប់ស្ងាត់ ស៊ុកជីនក៏ងើបមុខឡើងស្រាលៗទៅរកនាង អែមមីក៏បែរជានៅស្ងៀមរឹងខ្លួនអស់មិនអាចធ្វើអ្វីបាន មុខរបស់ពួកគេទាំង២ក៏ខិតកាន់តែជិតៗគ្នាទៅ។
តុក!តុក
មុខស៊ុកជីនដែលបំណងចង់ក្រេបលំអងពីបបូរមាត់ក្រពុំរបស់អែមមីក៏ត្រូវបានដៃស្រឡូនតូចទប់ជាប់ មុននឹងនាងងើបចង់ក្រោកពីអាងទឹកតែក៏មិនបានការសោះព្រោះវានាងអង្គុយមួយជំហរទៅហើយ អ្នកនៅខាងក្រៅឯណោះក៏គោះទ្វារកាន់តែខ្លាំងជាងមុនថែមទៀត។
"ចេះក្រោកមកកាត់មុខកាត់មាត់កើតដែរនាងល្អិតម្នាក់នេះ ចំមែន" ស៊ុកជីនរអ៊ូរង៉ូវៗម្នាក់ឯងតែដៃក៏មិនខ្ចីលែងអែមមីដែរគេនៅតែអោប ម្នាក់ទៀតគិតតែពីព្យាយាមបម្រាស់ចង់ក្រោកចេញ។
"បងអែមមី! បងអែមមីនៅក្នុងបន្ទប់ទឹកមែនទេ? វ៉ូយ៉នឃ្លានបាយហើយ..ហិហិ " សំឡេងគោះទ្វារខាងក្រៅបន្លឺឡើងស្របនឹងអ្នកខាងក្នុងឯណេះពិបាកនឹងឆ្លើយតបក៏ព្រោះតែនាងមិនមែននៅក្នុងនេះតែម្នាក់ឯងឡើយ ការតូចស្ថិតក្នុងរ៉ូបស្ដើងតែទទឹកជោគព្រោះតែការចាប់ទាញរបស់អ្នកម្ខាងទៀតអម្បាញ់មិញ ពេលនេះទាំងខ្លួននាងគឺនៅក្នុងអាងជាមួយតែម្ដង។
"បងស្រី"
"បងរៀបដាក់លើតុរួចហើយ វ៉ូ..វ៉ូយ៉នអាចញ៊ាំមុនបានណា៎ បងសម្អាតខ្លួនរួចបងនឹងចុះទៅតាម"អែមមីព្យាយាមនិយាយដូចជាធម្មតា ចំណែកអ្នកម្ខាងទៀតឯណោះក៏ញញឹមសំឡឹងមើលមកនាងទាំងញញឹមបែបខិល ដៃមាំលូកស៊កបម្រុងអោបចង្កេះនាងតែត្រូវអែមមីទះមួយដៃលាន់ផ្លាច់ចំស្មា...
"អីនឹងបងស្រី? លាន់សូរផ្លាច់.."
"គឺមូសនឹងណា៎.." អែមមីងាកខាំមាត់សម្លក់ស៊ុកជីនដែលលេងសើចខុសរបៀប ចុះបើសិនជាវ៉ូយ៉នបើកទ្វារចូលមកនោះពួកគេមិនយ៉ាប់ទៅហើយទេរឺ?
"មែនហើយមូសនៅទីនេះធំៗណាស់បងស្រី វ៉ូយ៉នឃើញហើរកាត់ម្ដងៗចង់តែយកដំបងសំពងឲ្យបាក់ស្លាបទេ" សំឡេងវ៉ូយ៉នកាន់តែទៅឆ្ងាយទៅៗដែលនាំឲ្យអ្នកខាងក្នុងដឹងថានាងទៅបាត់ហើយ អែមមីព្រលែងខ្យល់ដង្ហើមរួចបំណងក្រោកតែស៊ុកជីនក៏ក្រសោបខ្លួននាងជាប់ឲ្យដួលលើទ្រូងគេរួចថើបស្មានាងមួយខ្សឺត!!
"មូសហេស៎? មូសធម្មតាបញ្ចូលឈាមនាំឲ្យកើតជម្ងឺ តែមូសបងណាតែបញ្ចូលគឺដឹងតែបង្កបង្កើតកូនមូសថ្មីៗទៀតហើយអូនយល់ទេ?" អែមមីរុញទ្រូងគេបន្តិចរួចក៏ក្រោកនាំខ្លួនឡើងផុតពីអាងទឹកនោះ ស៊ុកជីនក៏ឡើងតាមក្រោយរួចក៏ញញឹមជាប់មាត់រហូត អែមមីក៏បោះកន្សែងដែលហាលក្បែរនោះឲ្យទៅស៊ុកជីនមួយ ចំណែកនាងក៏ឈោងយកមួយរួចបើកទ្វារបំណងនឹងចេញ។
"សម្អាតខ្លួនរួចនឹងអាលបានញ៊ាំអាហារហើយនឹងលេបថ្នាំ លោកឈឺមិនបានទេលោកវីគ្រីស" មុននឹងចាកចេញអែមមីក៏នៅឆ្លៀតនិយាយផ្តែផ្ដាំរួចទើបចាកចេញទៅបាត់ ទុកឲ្យនាយសង្ហាយើងឯណោះរីកមុខរីកមាត់ម្នាក់ឯង។
"អូនបារម្ភពីបងថ្នាក់នេះហេ៎?" ស៊ុកជីនឈរមុខកញ្ចក់រួចលូកដៃប៉ះក្បាលខ្លួនឯងដែលមានកកឈាមបន្តិចលើនោះ រួចក៏ញញឹមដូចមិនមានការឈឺចាប់ មិនពិបាកស្អំអ្វីឡើយ ព្រោះបានសម្ដីផ្អែមនឹងការព្រួយបារម្ភរបស់អែមមីមកស្អំរបួសជំនួសទៅហើយ។
ក្រោយពីសម្អាតខ្លួនរួចប្រមាណជាង៣០នាទីស៊ុកជីនក៏ចុះមកខាងក្រោម សម្ដៅឆ្ពោះទៅកាន់បន្ទប់អាហារដែលមានវ៉ូយ៉នកំពុងតែអង្គុយញ៊ាំអាហារពេលព្រឹករបស់នាង ចំណែកអែមមីឯណោះក៏កំពុងតែឈរហាន់ខ្ទឹមដាក់ក្នុងបបរដែលហៀបនឹងលើកយកមក។
"ហីយ៉ា!ឈ្ងុយដល់ហើយ សុំមួយចានមកស្រីស្អាត" ស៊ុកជីនបន្លឺសំឡេងមុននឹងគេចូលមកដល់ដាក់ខ្លួនអង្គុយពីមុខវ៉ូយ៉ន នាងល្អិតក៏ឈ្លក់បបរកាលបើបានឃើញក្បាលលោកអុំនាយកនាងមានរុំបង់របួស។
"នេះក្បាលរបស់លោកអុំនាយកកើតអី?" លឺក្មេងសួរបែបនេះស៊ុកជីនក៏មិនទាន់ឆ្លើយបែរជាងាកសំឡឹងបញ្ចេញស្នាមញញឹមខិលដាក់អ្នកកំពុងតែលើកចានបបរមកដាក់ពីមុខគេ វ៉ូយ៉នក៏តាមមើលទាំងមិនយល់ការអ្វីសោះ។
"គឺមុននេះខ្ញុំជួយចាប់មូសជាមួយបងស្រីឯងនឹងណាទើបមិនប្រយត្ន័បែកក្បាលបែបនេះ"
"ហីយ៉ា! មូសនេះចំជាចង្រៃមែន..លើកក្រោយខ្ញុំនឹងអុជថ្នាំសម្លាប់វាតែម្ដង" ដោយសារតែមិនដឹងទើបវ៉ូយ៉ននិយាយបែបនេះ តែសម្រាប់អ្នកដែលយល់ន័យស៊ុកជីននិយាយ បានស្រម៉ៃទិដ្ឋភាពអម្បាញ់មិញនោះក៏បែរជាថ្ពាល់ឡើងក្រហមព្រឿងៗ អែមមីអង្គុយចុះក្បែរវ៉ូយ៉នរួចក៏វែកសក់ចងទៅខាងក្រោយ វ៉ូយ៉នភ្នែកវ៉ៃឯណោះងាកឃើញថ្ពាល់បងស្រីក្រហមងាំងក៏កើតជាចិត្តឆ្ងល់ទៀត។
"ចុះថ្ពាល់បងអែមមីមិចក៏ឡើងក្រហមបែបនេះ?"
"អរ៎! គឺមុននេះមូសកម្លោះខាំបងស្រីឯង ឃើញទេក្ដៅខ្លួនមិនទាន់បាត់នៅឡើយទេ"
"លោកវីគ្រីស!!!!!"

1Kឡាច៎សម្រាប់ភាគបន្ត

យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now