ភាគទី៨១

340 12 0
                                    

រឿង "ម្ចាស់គ្រងបេះដូង"
ភាគទី៨១

"លោកនិយាយពិតមែន?" អែមមីក៏សួរនាំទៅកាន់នាយដែលមុននេះនិយាយឃ្លាប្រយោគចម្លែកព្រមនឹងបង្ហាញពីឯកសារសុំសិទ្ធិចិញ្ចឹមវ៉ូយ៉នឲ្យនាងមើលថែមទៀត ស៊ុកជីនក៏ញញឹមកាលបើបានឃើញភាពរំភើបបង្ហាញតាមរយៈក្រសែភ្នែកនឹងកាយវិការញីញ័ររបស់នាង។
"ពួកយើងនឹងទទួលចិញ្ចឹមនាងក្នុងនាមជាកូនស្រីពួកយើង ព្រមទាំងផ្ដល់អ្វីគ្រប់យ៉ាងដែលពួកយើងចង់ផ្ដល់ទៅកូនបង្កើតពួកយើងឲ្យទៅនាង"
"តែខ្ញុំនឹងលោក..ពួកយើងមិនមែនជាអ្វីនឹងគ្នាឡើយលោកស៊ុកជីន លោកក៏ចងចាំដែរមែនទេ?" អែមមីក៏និយាយស្របនឹងដៃតូចលូកទាញបេះដៃមាំដែលលូកកាន់ប៉ះស្មារបស់នាងចេញបន្តិចនាំខ្លួនបំណងចង់ចាកចេញ។
"ពួកយើងចាប់ផ្ដើមជាថ្មីជាមួយគ្នាទៅបានទេ?បងចង់ប៉ះប៉ូវគ្រប់យ៉ាងជូនអូន អែមមី.." ស៊ុកជីនក្រសោបអោបចង្កេះនាងតូចជាប់ណែនដោយភាពស្និតស្នាល ចង្ការទម្លាក់ចុះប៉ះនឹងស្មារបស់នាងស្រាលៗលួងលោមឲ្យនាងយល់ព្រមចាំស្ដាប់ពាក្យបកស្រាយរបស់គេ តែថាអែមមីកាន់តែស្ដាប់បែរជាកាន់តែចុកអួលទ្រូងលើសដើមថែមទៀត។
"លោកអាចទទួលចិញ្ចឹមវ៉ូយ៉នធ្វើជាកូនស្រីរបស់លោកបានទេតើ វាមិនមែនជាបញ្ហាទេត្រូវទេ? នាងច្បាស់ជាសប្បាយចិត្តនឹងលឺដំណឹងមួយនោះ"
"អែមមី! អែមមី" ស៊ុកជីនឃាត់អែមមីមិនទាន់ក៏ព្រោះតែនាងចាកចេញទៅលឿនជាងការគិតទៅទៀត គេក៏មិនបានតាមនាងទុកពេលឲ្យនាងគិតពិចារណាដោយខ្លួនឯងក៏ព្រោះគេអាចយល់ថាវាដូចជាឆាប់រហ័សពេកបើសិនជាគេសុំនាងជានាគ្នាវិញ របួសក្នុងទ្រូងដែលគេបានបន្សល់ទុកឲ្យនាងវាច្រើនលើសលប់ពេកទៅហើយសម្រាប់ពាក្យថាលើកលែងពីមាត់នាង។
ក្រឹប! ទ្វារបន្ទប់ខាងវ៉ូយ៉នឯណោះក៏បើកនាំអែមមីចូលមកព្រមជាមួយនឹងសភាពដែលសោកសៅ ទឹកមុខដែលមិនមានភាពស្រស់បស់អ្វីសោះ នាងទម្លាក់ខ្លួនអង្គុយផ្អែកនឹងទ្វារបន្ទប់ សម្រក់ទឹកភ្នែកតក់ៗលើផែនថ្ពាល់ក្រោយពីបានលឺពាក្យអង្វរសុំជានាគ្នាវិញពីស៊ុកជីន ព្យាយាមធ្វើដូចជាមិនចងចាំអ្វីទាំងអស់ ទាំងដែលគ្រប់សកម្មភាពគ្រប់ទីកន្លែងពាក្យសម្ដីគ្រប់ដែលគេនិយាយនាងមិនដែលភ្លេចសូម្បីតែបន្តិចឡើយ តែនាងខ្លាច..ខ្លាចថានាងអាចនឹងត្រូវឈឺចាប់ម្ដងទៀតដោយសារតែស្នេហាមួយនេះ រឿងទាំងប៉ុន្មានដែលកើតឡើងក៏ធ្វើឲ្យនាងខ្លាចរអាណាស់ទៅហើយ បើសិនជាវាកើតឡើងជាថ្មីម្ដងទៀតនាងក៏ប្រហែលជាមិនអាចឈរនៅទីនេះបានទៀតដែរ។
ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ ម្ចាស់កាយមាំទាំជាអ្នកប្រុសរបស់អាផាតមិននោះក៏នៅឈររេរាទាំងព្រលឹមពីមុខបន្ទប់របស់នាងល្អិតវ៉ូយ៉ន មិនមែនគេរង់ចាំវ៉ូយ៉នតែម្នាក់ឡើយ តែក៏មានមនុស្សម្នាក់ទៀតដែលគេចង់ជួបបំផុតនៅទីនោះដូចគ្នា គេលើកនាឡិកាដៃផ្ទៀងម៉ោងមើលក៏ឃើញថាវាម៉ោង៧ជាងទៅហើយតែក្រមុំៗនៅមិនទាន់ចេញមកខាងក្រៅដើម្បីស្រស់ស្រូបអាហារពេលព្រឹកជាមួយនឹងគេដូចជាសព្វដងសោះ។
ក្រាក! នឹកដើមដង្ហើមដល់តែម្ដងក្រោយពីរង់ចាំអស់មួយសន្ទុះទ្វារបន្ទប់ក៏បើកឡើងស្របនឹងម្ចាស់កាយមនុស្សស្រី២នាក់ចេញមកព្រមគ្នាប្រកបដោយស្នាមញញឹមស្រស់ប្រិមប្រិយដូចគ្នាដែរ អែមមីអោបកាន់ស្មាវ៉ូយ៉ននាំនាងចេញពីបន្ទប់មកតែក៏ទច់ដំណើរបន្តិចព្រោះមិនបានដឹងសោះថាមានអ្នកមករង់ចាំពួកនាងនៅខាងមុខបន្ទប់បែបនេះទាល់តែសោះឡើយ។
"អរុណសួស្ដីលោកអុំនាយក" វ៉ូយ៉នឆ្លើយតបទាំងស្នាមញញឹមស្រស់ស្រាយ ស្នាមញញឹមនាងក៏នាំឲ្យមនុស្សចាស់ជុំវិញខ្លួនពេលនោះបានសប្បាយចិត្ត ធូរស្រាលចិត្តខ្សាកៗតាមនោះដែរ។
"វ៉ូយ៉នចុះទៅខាងក្រោមញ៊ាំអាហារជាមួយគ្នាទេ ម៉ាដាមបានធ្វើអាហារឆ្ងាញ់ៗជាច្រើនទុកឲ្យវ៉ូយ៉នណា៎" ស៊ុកជីនអង្អែលប៉ះក្បាលនាងតូចតិចៗតែកែវភ្នែកគេឯណោះក៏រវល់តែងាកសំឡឹងមើលទៅអែមមីឯណោះទៅវិញទេ នាងក៏ដឹងខ្លួនដែរថាស៊ុកជីនកំពុងតែសំឡឹងមើលខ្លួនទើបនាងមិនងាកសំឡឹងមើលទៅខាងដែលនាយកំពុងឈរដោយផ្តោតសំខាន់ទៅលើវ៉ូយ៉នឯណោះវិញ។
"តោះពួកយើងទៅញ៊ាំអាហារទៅ បងលឺថាវ៉ូយ៉នកំពុងតែឃ្លានផងមិនអញ្ចឹងហេស៎?" អែមមីក៏ជាអ្នកបបួលហៅម្ដង នាងល្អិតវ៉ូយ៉នងក់ក្បាលតបទាំងញញឹមរួចទើបពួកគេនាំគ្នាដើរត្រសងទាំង៣នាក់សម្ដៅចុះទៅជាន់ខាងក្រោមដើម្បីញ៊ាំអាហារពេលព្រឹក ទាំងអែមមីនឹងវ៉ូយ៉នក៏នាំគ្នាដើរទៅកាន់តុអាហារព្រមគ្នា ស៊ុកជីនក៏ជាអ្នកមកតាមក្រោយឯណោះបម្រុងនឹងចូលមកទៅហើយក៏បែរជាមាននរណាមិនដឹងខលចូលមក។
"អាឡូ! ស៊ុកជីន វីគ្រីសកំពុងនិយាយ"
(គឺខ្ញុំ..អែលលី)
គ្រាន់តែបានលឺសព្វនាមទ្រង់ភ្លាម ស៊ុកជីនក៏ងាកបែរសំឡឹងមើលទៅវ៉ូយ៉ននឹងអែមមីដែលនៅបន្ទប់អាហារនោះមុននឹងចាកចេញទៅខាងក្រៅភ្លាមៗ ភាពប្រញាប់ប្រញាល់របស់គេក៏នាំឲ្យអែមមីដែលទើបតែដាក់ខ្លួនអង្គុយឯណោះក៏បានត្រឹមតាមសំឡឹងមើលគេទាំងមានភាពងឿងឆ្ងល់។
"ទ្រង់មានការអ្វីពិតទេក្រាបទូល?"
(ខ្ញុំចង់ជួបជាមួយលោក ខ្ញុំមានរឿងចង់ប្រាប់លោកនឹងចង់ឲ្យលោកជួយដូចគ្នា)
"បានក្រាបទូល! ទូលបង្គំនឹងចេញទៅពេលនេះ" ស៊ុកជីនបញ្ចប់ការសន្ទនាគ្នារវាងគេនឹងព្រះនាងអែលលីរួចក៏ប្រញាប់ចាកចេញពីទីនោះដោយប្រើប្រាស់ឡានផ្ទាល់ខ្លួនរបស់គេ ឡានឡាំបូហ្គីនីបើកសម្ដៅចាកចេញទៅយ៉ាងលឿនស្លេវតែម្ដង ស្របនឹងឡានគេបើកចាកចេញទៅក៏មានឡានមួយគ្រឿងបើកចូលមកដល់ល្មមដែរ ឡានខ្មៅរលើបបែបទំនើបក៏ឈប់ចតនៅខាងមុខអាផាតមិនត្រកូលវីគ្រីស មុននឹងមានអង្គរក្សប៉ុន្មាននាក់ចេញមកដូចជាមិនទុកចិត្តនឹងការមកដល់របស់គេ។
"លោកមិនអាចចូលបានទេ ចៅហ្វាយមិនអនុញ្ញាតឲ្យមនុស្សប្លែកមុខចូលឡើយ" អង្គរក្ស២នាក់ក៏ព្យាយាមឃាត់អ្នកដែលទើបមកដល់នោះ ទោះជាគេព្យាយាមពន្យល់ប្រាប់យ៉ាងណាក៏ដោយ។
"ខ្ញុំមកចង់ជួបអែមមី មិត្តរបស់ខ្ញុំទេ" ទោះជាគេម្ខាងទៀតនិយាយប្រាប់បែបណាក៏នាយមិនព្រមស្ដាប់ គេក៏ថែមទាំងស្រែកហៅអ្នកនៅខាងក្នុងឯណោះឲ្យចេញមក អង្គរក្សទាំង២នាក់នោះក៏ចូលមកឃាត់កាន់តែខ្លាំងតែម្ដង។
"ឈប់សិន" សំឡេងស្រាលបន្លឺឡើងពីខាងក្នុងមកស្របនឹងវត្តមានរបស់មនុស្សតែម្នាក់ដែលគេកំពុងតែចង់ជួបនោះចេញមកល្មម អែមមីក៏ជ្រឹមចិញ្ចើមបន្តិចមុននឹងលេចស្នាមញញឹមឡើងកាលបើបានឃើញវត្តមានមិត្តសម្លាញ់របស់នាងមករកនាងដល់ទីនោះ អែមមីប្រញាប់ចុះមករួចអោបគេណែនទាំងនឹករលឹក។
"មិនស្មានថាឯងមករកខ្ញុំដល់ទីនេះសោះម៉ាកូ"
"មកពីខ្ញុំនឹកអែមមីពេកហើយក៏ចង់មកមើលសៀវភៅដែលបានខ្ចីនោះ" គេនិយាយទាំងញញឹមស្របនឹងដៃលូកអង្អែលប៉ះខ្នងអែមមីស្រាលៗបង្កប់ដោយក្រសែភ្នែកមានពិសម៉្យាងដែលពិបាកទុកចិត្ត។

បើបាន700ឡាច៎មុនម៉ោង10 អេតមីននឹងជូនមួយភាគទៀតណា៎ចាស៎

យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now