ភាគ១ [ ថ្ងៃចូលរៀនដំបូង ]

1K 17 0
                                    


         « ទឹងៗៗ » សម្លេងជួងចេញពីវិទ្យាល័យសេអ៊ូលមួយកន្លែង ធ្វើឲ្យសិស្សានុសិស្សទាំងអស់ប្រញ៉ាប់រូតរះយកសៀវភៅទុក ហើយបន្ទាប់ពីនោះសិស្សខ្លះយកទូរសព្ទ័មកចុចលេង ថតរូបលេង អ្នកខ្លះក៏ទៅរកអីញុំា ខ្លះទៀតទាញក្រេមម្សៅ ក្នុងថ្នាក់នីមួយៗ គឺថាអ៊ូអរមែនទែន ។

« នែឯងគិតថាលោកគ្រូជីវៈថ្ងៃនេះប្លែកដែរទេ? » បន្ទាប់ពីវ៉ៃជួងភ្លាម ក្នុងនោះក៏មានសិស្សស្រីបីនាក់ដើរមករកអីញុំាហើយនេះគឺស៊ូជីន
« ប្លែកយ៉ាងមិច? » វីននី

« គឺថារាល់ដងវ៉ៃជួងលើស ជិត១០នាទីទើបគាត់ឲ្យចេញតែថ្ងៃនេះ ចេញភ្លាមៗតែម្តង នេះមិនប្លែកទេហេ៎ស » ស៊ូជីន
« យើងឮថាថ្ងៃនេះគ្រូមានការប្រជុំ នេះឯងមិនដឹងទេហេ៎ស? » វីននី

« ប្រជុំរឿងអី? » ស៊ូជីន
« អើយនាងស៊ូយើងនៅជាមួយឯងរហូតយើងមិចនឹងដឹងថាប្រជុំរឿងអីទៅយ៉ាប់មែន» វីននី និង ស៊ូជីនគិតតែឬនិយាយគ្នាតាមផ្លូវជាហូរហែរ តែថានាងដើរបីនាក់ចុះម្នាក់ទៀត?

« អើយ នែ អ៊ុនប៊ីថ្ងៃនេះឯងស្ងាត់មួយព្រឹកពេញហើយកើតអី ? »ស៊ូជីន
« យើងគ្មានកើតស្អីទេគ្រាន់តែអារម្មណ៍មិនល្អ » អ៊ុនប៊ី
« អារម្មណ៍មិនល្អស្អីឯង ? » វីននី
« គ្មានអីទេ តោះយើងទៅញុំាអីទៅ »
« នែចេញពីនេះយើងគួរទៅផ្ទះរបស់អ៊ុនប៊ីល្អទេ? » វីននី

« មែនហើយថ្ងៃនេះម៉ាក់យើងមានមីនុយថ្មីពួកឯងអាចសាកបាន ចាំចេញពីនេះយើងទៅទាំងអស់គ្នា » អ៊ុនប៊ីដាក់ដៃលើស្មាពួកគេទាំងពីរហើយញញឹមខ្ជឹប តាមពិតទៅគ្រួសារអ៊ុនប៊ី គឺ បើកហាងលក់របស់ញុំាបែបសាមញ្ញតែល្បីមិនធម្មតា ភ្ញៀវចូលឥតឈប់ឈរ ។ ពួកគេទាំងបីនាក់ រកកន្លែងអង្គុយញុំាអីហើយ និយាយគ្នាពីនេះពីនោះសើចសប្បាយ ហើយក៏....

«  នែពួកឯងមានឃើញប្រុសម្នាក់នោះទេ » វីននីសម្លឹងទៅប្រុសម្នាក់កំពុងនិយាយជាមួយស្រីណាមិនដឹង ទំនងជាសង្សារព្រោះកៀកកិតនឹងគ្នាសឹងអី
« ប្រុសម្នាក់នោះរៀនថ្នាក់ជាមួយយើងមិនចាំទេឬ ? » អ៊ុនប៊ីក៏តបបែបមិនចាប់អារម្មណ៍ ព្រោះនាងគ្មានចំណូលជាមួយប្រុសណាទេ

« នែគេសង្ហារខ្លាំងណាស់ » វីននីនិយាយព្រិចភ្នែកតិចៗបែបគួរឲ្យស្រឡាញ់
« បានហើយនាងវីនគេមានម្ចាស់ហើយ » ស៊ូជីន
« មានម្ចាស់ទៅយ៉ាងមិច? យើងមានបានថាស្រឡាញ់ឯណាគ្រាន់តែសរសើរថាសង្ហារ » វីននី

« ល្អហើយព្រោះមិត្តភក្តិយើងទាំងបីសុទ្ធតែសុីងហ្គល ដូច្នេះហាមក្បត់គ្នា » អ៊ុនប៊ី
« នាងប៊ីនិយាយត្រូវ តែប្រយត្ន័ ភ្លេចខ្លួនឯងបានសង្សារមុនគេទៅ យើងមិនសុខចិត្តទេ » ស៊ូជីនដាក់សាច់ចូលមាត់មួយម៉ាត់ហើយនិយាយ
« គួរតែប្រាប់នាងវីនល្អជាងមកប្រាប់យើង » អ៊ុនប៊ី
« អេ៎ យើងយ៉ាងមិច » វីននី
« ឯងស្អាតណា៎មិត្តគ្មានអីទេ » ស៊ូជី

ម៉ោងចេញ៚    

        ពួកគេត្រូវជិះឡានក្រុងដើម្បីត្រឡប់ទៅផ្ទះ មើលទៅជីវិតបែបនេះក៏សប្បាយម្យ៉ាងដែរ ពេលទៅរៀនមានមិត្តពេលចេញក៏ចេញមកជាមួយមិត្ត ។

« អេ៎! ថ្ងៃនេះពួកកូនៗ មានអីពិសេសនឹងទើបមកផ្ទះម៉ាក់ទាំងអស់គ្នាបែបនេះ » ដោយសារតែពួកគេស្និទ្ធគ្នាទើបម៉ាក់អ៊ុនប៊ីហៅថាកូនបែបនេះជារឿងធម្មតាទៅហើយ

« គឺថ្ងៃនេះ ស៊ូជីននិងវីននីចង់ភ្លក់ មីនុយថ្មីរបស់យើងនោះអីម៉ាក់ » អ៊ុនប៊ី ដើរមកឱបម៉ាក់នាងភ្លាមហើយនិយាយ
« ចឹងហេ៎ស ល្អណាស់ម៉ោះចូលអង្គុយខាងក្នុងសិនទៅ » ម៉ាក់អ៊ុនប៊ី

« ខានចូលមកជិត ១ខែជាងហើយ សែននឹករាល់ដងទៅហួសរហូត » ស៊ូជីន
« ហាសហា៎ មិនអីទេតាមសប្បាយណា » ម៉ាក់អ៊ុនប៊ី
« អ្នកម៉ាក់លោកប៉ានៅឯណា ? » អ៊ុនប៊ី
« គឺនៅខាងក្នុងមើលទូរទស្សន៍ ជាមួយប្អូនរបស់ឯងនិងហើយ» ដោយសារតែហាងម៉ាក់នាងលក់តែពេលថ្ងៃទេ ទើបពេលយប់ទំនេរ

« វ៉ោវ បងប៊ីយកបងស្រីស្អាតមកលេងផ្ទះទៀតហើយ  » ចូលមកដល់ក្នុងភ្លាម ជេយុកជាប្អូនប្រុសរបស់អ៊ុនប៊ី និយាយភ្លាម
« យ៉ាងមិចឯងចង់ញ៉ែហេ៎ស? » អ៊ុនប៊ី
« ថាមិនត្រូវ » ជេយុក

« បានហើយៗ ឈប់ប្រកែកគ្នាទៅពីរនាក់ឯងនេះជួបគ្នាភ្លាមឈ្លោះគ្នាភ្លាម » លោក កាងជាប៉ារបស់អ៊ុនប៊ីនិយាយ

« ជម្រាបសួរលោកពូ » ស៊ូជីន/វីននី និយាយព្រមគ្នា ដោយសមរម្យ
« អរបាទល្អណាស់ក្មួយៗ ហាងពូត្រៀមមីនុយថ្មីដូច្នេះមកជួយសាកក៏ល្អឲ្យដឹងថាខ្វះអី » លោកកាង
« ចា៎ស »
« មកអង្គុយលេងសិនមក » ម៉ាក់អ៊ុនប៊ី

«យ៉ាងមិចដែរការរៀនឆ្នាំថ្មីនៅខែដំបូង? » លោកកាង
« មិនអីទេលោកពូគឺគ្រប់យ៉ាងទៅយ៉ាងរលូន »វីននី
« បើបានបែបនឹងគឺល្អណាស់ » ម៉ាក់អ៊ុនប៊ី

__________

To be continued 💕

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now