ភាគ៤៣ [ បងស្រីព្រមហើយ ]

137 7 0
                                    



ពេលល្ងាច៚

« អេ៎! រេលីយ៍ឯងមិនទាន់ទៅវិញទេឬ? » ពេលនេះរៀងល្ងាចទៅហើយជុងគុគនិងខេវិនក៏ត្រឡប់មកវិញដូចគ្នា តែមកដល់ក៏ឃើញរេលីយ៍អង្គុយលើសាឡុងទៅវិញ។

« ល្ងាចនេះផ្ទះធំមានកម្មវិធីអ៊ំស្រីឲ្យបងទៅផងដែរ ខ្ញុំក៏ចាំទៅតាមឡានជាមួយបងតែម្តងទៅ »
« ចុះឯងបានស្អីស្លៀក? »
« ក៏ខ្ចីបងស្រីអ៊ុនប៊ីសិនទៅព្រោះរាងបងអ៊ុនប៊ីនិងខ្ញុំប្រហាក់ប្រហែលគ្នាហ្នឹង » ជុងគុគក៏ងក់ក្បាលតិចៗ

« បងប្រុសឈប់សិន! »
« យកបងស្រីទៅផងណា ខ្ញុំសុំឲ្យគាត់ទៅមុននេះតែគាត់ប្រកែកឥតឈប់ »
« ហឹម ចាំបងយកទៅ »
« បងជុងល្អជាងគេ » រេលីយ៍ញញឹមស្រស់គ្រាន់តែឮគេយល់ព្រម ។

      ក្រលេកមកមើលអ៊ុនប៊ីឯនេះវិញគិតតែអង្គុយឈ្ងោកមុខគូសម៉ូតសម្លៀកបំពាក់របស់នាង ទោះបីជានាងមិនបានមើលការខុសត្រូវដោយនៅឆ្ងាយពីហាងតែនាងក៏ឆ្លៀតពេលគូសជានិច្ច ។

« ខ្សឺត... » កំពុងផ្ចង់អារម្មណ៍គូសក៏មានអ្នកខ្លះមកឆ្មក់ថើបថ្ពាល់នាង ស្ងាត់ធ្វើឲ្យអ៊ុនប៊ីភ្ញាក់ព្រឺត មិនដឹងថាគេលួចចូលមកពីពេលណា។
« ពូកែដល់ហើយអូនមិនដែលធ្វើឲ្យខ្លួនឯងទំនេរសោះ សមជាអនាគតប្រពន្ធបងពិតមែន »
« អនាគតប្រពន្ធស្អី? » ទោះទឹកមុខនាងបែបមិនរីក តែក្នុងចិត្តរំភើបមិនស្ទើរទេ ។

« ទៅប្តូរឈុតទៅ ទៅផ្ទះម៉ាក់បងជាមួយគ្នា »
« ខ្ញុំមិនទៅទេ »
« ហេតុអី? រេលីយ៍គេចង់ឲ្យអូនទៅខ្លាំងណាស់ »
« ខ្ញុំចង់នៅទីនេះលោកទៅជាមួយនាងទៅ សុវត្ថិភាពតាមផ្លូវ » អ៊ុនប៊ីក៏ប្រុងនឹងទាញខ្មៅដៃគូស បន្តតែជុងគុគក៏ សូកដៃបីនាងឡើងតែម្តង។

« លោកបីខ្ញុំធ្វើអីឆាប់ដាក់ខ្ញុំចុះភ្លាម »អ៊ុនប៊ីទធាក់ជើងចុះឡើងឲ្យគេដាក់ចុះតែគេមិនស្តាប់បីនាងដល់បន្ទប់ផ្លាស់សម្លៀកបំពាក់តែម្តងព្រោះនាងទើបតែងូតទឹកហើយគេមើលដឹង ។

« ផាច់! » អ៊ុនប៊ីវ៉ៃដៃគេព្រោះគេ ពេលប្រុងលាត់អាវនាង
« មកលាត់អាវខ្ញុំធ្វើអី »
« ដូរឈុតចេញបើអូនមិនព្រមដូរបងជាអ្នកដូរឲ្យ »  ជុងគុគក៏ដើរទៅបើកទូររើសឈុតសមរម្យឲ្យនាង មិនភ្លេចយកទាំងឈុតក្នុងនាងទៀតផង ធ្វើឲ្យអ៊ុនប៊ីឈរមើលគេទាំងហួសចិត្ត ។

« ចេញទៅខ្ញុំស្លៀកខ្លួនឯង »
« បងមិចនឹងទុកចិត្តលើអូនទៅ ចុះបើបងចេញទៅបាត់អូនចាក់សោរខាងក្នុងនោះ? »

« លោកចង់ឲ្យខ្ញុំស្រាតឲ្យលោកមើលនៅនឹងមុខហេ៎ស? » នាងជ្រួញចិញ្ចើមបែបមិនពេញចិត្ត
« ស្រាតៗទៅធ្វើដូចបងមិនដែលឃើញ »
« នែ៎! ប្រុសឆ្កួត » អ៊ុនប៊ីក៏រុញទ្រូងគេឲ្យថយចេញហើយទាញទ្វារបិទមួយទំហឹង ជុងគុគក៏អស់សំណើចនឹងឫកពាអៀនប្រៀនរបស់នាង ទើបគេដើរទៅពូកទន់ៗរបស់នាងប្រាស់ខ្លួនគេងចាំនាងចេញមកវិញ ។

« ក្រាក » មិនបានប៉ុន្មាននាទីផងអ៊ុនប៊ីក៏ចេញមកវិញដោយរ៉ូបធម្មតាដែលជុងគុគរើសឲ្យមុននេះ ព្រោះថាគ្រាន់តែញុំាអាហារជុំគ្នាលក្ខណៈគ្រួសារមិនបាច់ពាក់ខោអាវស្អាតបាតខ្លាំងក៏បាន។

« រូតរ៉ូបឲ្យខ្ញុំបន្តិច » អ៊ុនប៊ីដើរមកកាន់គ្រែគេងឲ្យជុងគុគរូតឲ្យ
« អនាគតប្រពន្ធបងស្អាតគ្រប់កាលៈទេសៈ » ជុងគុគរូតរ៉ូបឲ្យនាងដោយសរសើរនាងមិនដាច់ពីមាត់ តែអ៊ុនប៊ីក៏មិននិយាយអីហើយពួកគេក៏ចេញមកវិញទាំងពីរនាក់ដោយមានរេលីយ៍កំពុងចុចទូរសព្ទ័ អង្គុយចាំពួកគេលើសាឡុង។

« អេ៎! នេះបងស្រីព្រមទៅហើយហេ៎ស? »
« ហុឹម...តាមសំណូមពររេលីយ៍ »
« បងស្រីគួរឲ្យស្រឡាញ់ណាស់ »
« រេលីយ៍ឡើងទៅប្តូរឈុតលឿនទៅនឹងអាងចេញដំណើរ » រាងក្រាស់ក្រើនរំឭកប្អូនម្តងទៀតព្រោះថានាងមិនទាន់បានប្តូរឈុតនៅឡើយ ។

« បងស្រីខ្ញុំសុំខ្ចីរ៉ូបបងសិនបានទេ? ដោយសារមកមិនបានមានគម្រោង ទើបគ្មានអីស្លៀក »
« មិនអីទេ មកតាមបងមក » រេលីយ៍និងអ៊ុនប៊ីក៏ឡើងទៅខាងលើបាត់ទុកឲ្យរាងក្រាស់អង្គុយចាំពួកគេវិញម្តង។

        ប្រមាណជាង 15នាទីពួកគេក៏ចុះមកវិញហើយក៏នាំគ្នាចូលក្នុងឡានដែលមានជុងគុគជាអ្នកបើកដោយផ្ទាល់ ។
« អ៊ុនប៊ីអង្គុយខាងមុខ » អ៊ុនប៊ីប្រុងបើកចូលខាងក្រោយជាមួយរេលីយ៍ហើយតែជុងគុគស្រែកមុន ។
« ... » ខ្ជិលនិយាយច្រើននាងក៏ចូលទៅអង្គុយខាងមុខជាមួយដោយមិនភ្លេចចោលភ្នែកសម្លក់គេបែបមិនពេញចិត្ត ។

« និយាយចឹងបងស្រី បងមកលេងតែបងប្រុសបែបនេះមិនសមទំនងសោះ បងមានកិច្ចការអីត្រូវធ្វើផ្សេងឬអត់? » សភាពក្នុងឡានស្ងាត់ពេក ទើបរេលីយ៍នឹកឃើញសំណួរមួយដែលនាងនឹកឆ្ងល់។
« គ្មានទេ បងមកលេងធម្មតាមិនយូរទេបងត្រឡប់ទៅកូរ៉េវិញហើយ »
« បងស្រីកុំប្រញ៉ាប់ទៅវិញពេកអី នៅលេងឲ្យយូរបន្តិចមិនបានទេហេ៎ស? »
« ក៏មិនប្រាកដដូចគ្នា » អ៊ុនប៊ីតបវិញបែបស្រងូតស្រងាត់ ឯរេលីយ៍ក៏ឈប់សួរនាំទៀត ត្បិតអ៊ុនប៊ីមើលទៅមិនសូវញញឹមសោះ ។

____________

To be continued

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now