ភាគ៣៤ [ កម្មវិធីដេញថ្លៃ ]

144 4 4
                                    



« ពិនិត្យត្រង់នេះម្តងទៀត ឆ្គងខ្លាំងណាស់ » សម្លេងស្រួយស្រេះរបស់នារីម្នាក់ទំនងជាម្ចាស់នៅកន្លែងមួយនេះ រាងកាយស្រឡូនស្រឡៅបបូរមាត់ពណ៍ក្រហមព្រឿងៗ ជាមួយនឹងការតែងខ្លួនបែបសុីវីឡៃ ធ្វើឲ្យប្រុសមិនតិចទេចាប់អារម្មណ៍លើនាង ព្រោះនាងជាម្ចាស់ហាងច្នៃម៉ូតធំលំដាប់ប្រទេសនោះអីមានទាំងសម្រស់និងសមត្ថភាព ។

« សុំទោសផងអ្នកនាង »
« ខិតខំបន្ថែមទៀត » អ៊ុនប៊ីតបហើយងក់ក្បាលតិចដាក់ដៃលើស្មាបុគ្គលិកហាងរបស់នាង

« អ្នកនាង ម៉ូតរ៉ូបដែលយើងបានព្រៀងទុកនោះពេលនេះបានចេញជារូបរាងហើយដោយពួកយើងបានរៀបចំកែពីលើគំរូដើមរបស់អ្នកនាងផងដែរដើម្បីឲ្យសុីនិងកម្មពិធី »
« ហឹម ខ្ញុំនឹងទៅមើល » អ៊ុនប៊ីក៏ដើរទៅបន្ទប់ដាក់រ៉ូបនោះ

« ល្អ! »
« អរគុណណាស់អ្នកនាង »
« នៅសល់រយៈពេលបីថ្ងៃទៀតកម្មពិធីដេញថ្លៃគ្រឿងពេជ្រ មកដល់ហើយដូច្នេះត្រូវរៀបចំឲ្យបានល្អបំផុត »
« ច៎ាស! អ្នកនាង » អ៊ុនប៊ីងក់ក្បាលតិចហើយជំនួយការក្នុងហាងនាងក៏ចេញទៅវិញទៅ ឯនាងវិញនៅដើរមើលរ៉ូបដែលត្រូវស្លៀកសម្រាប់ការបង្ហាញម៉ូដដេញថ្លៃគ្រឿងអលង្ការពេជ្រ តាមទូរនីមួយៗសុទ្ធតែជាស្នាដៃនាងដោយផ្ទាល់ មិនថាការគូរម៉ូតគម្រូផ្សេង...

« តុកៗ »
« ចូលមក »
« អ្នកនាងមានគេចង់ជួប »
« ឲ្យពួកគេអង្គុយបន្ទប់ទទួលភ្ញៀវសិនទៅខ្ញុំទៅហើយ »
« ចា៎ស » អ៊ុនប៊ីមិនចាំយូរក៏ដើរទៅតាមក្រោយ ហើយក៏បានដឹងថាអ្នកដែលបានមករកនោះគឺជាវីននីនិងជីមីន

« នឹកឃើញអីមកលេងដល់ហាង ទាំងគូ? » អ៊ុនប៊ីនិយាយទាំងទឹកមុខញញឹមស្រស់ហើយក៏ចូលទៅអង្គុយជិតមិត្តសំណព្វរបស់នាង
« នឹកឯងនឹងហើយ »
« បែកគ្នាយូរឥឡូវពោះប៉ោងបាត់ណ៎ » អ៊ុនប៊ីដាក់ដៃអង្អែលពោះវីននីថ្នមៗ ។ វីននីនឹងជីមីនរៀបការជាមួយគ្នា មួយឆ្នាំជាងហើយ ហើយពេលនេះវីននីក៏ទម្ងន់ដូចគ្នា ដោយសារតែពួកគេដល់វ័យត្រូវរកអនាគតខ្លួនឯងទើបមិនសូវបានជួបជុំមិត្តដូចកាលមុន

« ហា៎សហា តាមពិតបំណងចង់យកកូនឆ្នាំក្រោយតែក៏ មានមុនចឹងក៏ទុកទៅ » ជីមីន
« យកលឿនៗទៅឆាប់បានកូនប្រើ » អ៊ុនប៊ី
« ចុះឯងពេលណារកគូ? » វីននី
« យើងនៅ ពីរបីឆ្នាំទៀតក៏មិនទាន់ហួសពេលដែរ » អ៊ុនប៊ី
« ជិនរឹកណាស់ កុំនៅព្រឺយូរពេកវើយ អាកាសធាតុឥឡូវចុះត្រជាក់ណាស់ រកប្តីទុកដេកឱបមួយទៅ »
« អត់ចង់ »

« អរនិយាយចឹង ខានស្អែកនេះវីននីឯងចូលរួមកម្មពិធីដែរទេ? »
« ប្រាកដជាទៅហើយ »
« អឹមជួបគ្នានៅទីនោះណា »
« អឺៗ »

__________
ភ្លាវតិចៗ😔

To be continued

❤️‍🔥ចំណងស្នេហ៍❤️‍🔥Tempat cerita menjadi hidup. Temukan sekarang