ភាគ៧ [ ធ្វើអ្នកបម្រើខ្ញុំទៅ ]

166 7 0
                                    


« លោក! » តាមពិតទៅអ្នកដែលផ្ញើរសារទៅនាងមុននេះគ្មាននរណាក្រៅពីជុងគុគទេ ជុងគុគបែរមុខមកនាងវិញ ពេលនាងមកដល់ដោយក្នុងដៃគេកាន់សៀវភៅ ២ ក្បាល ហើយហុចឲ្យនាងតែនាងមិនទទួល ទើបគេជ្រួញចិញ្ចើម

« មិចក៏មិនយក? »
« ... » អ៊ុនប៊ីញញឹមទឹកមុខបែបឌឺដាក់គេហើយឱបដៃ នាងលែងត្រូវការហើយព្រោះពេលនេះនាងមានសៀវភៅនេះគ្រប់វគ្គ ហេតុអីនាងត្រូវទទួលនោះ
« នែ៎ពេលសុំ គេមិនឲ្យក៏ចង់បាន ពេលយកមកឲ្យក៏មិនយក យ៉ាងមិចនឹង? » ជុងគុគខំហុចឲ្យនាងតែនាងមិនទទួលដដែល

« ខ្ញុំឈប់ចង់បានហើយលោកយកទៅវិញទៅ »
« .... » ជុងគុគមិនមាត់សិន ហើយក៏និយាយ
« កើតអី ? »

« គ្មានកើតអីផងគ្រាន់តែមិនចង់ខ្ចីសៀវភៅពីប្រុសចិត្តអាក្រក់ដូចលោក »
« អ៊ុនប៊ី អ្នកណាចិត្តអាក្រក់និយាយម្តងទៀតទៅមើល? »

« នៅទីនេះក៏មានតែលោកនិងខ្ញុំ ចឹងខ្ញុំថាឲ្យលោកនឹងហើយ មាននរណាទៀត »
« សម្រេចថានាងយកឬអត់នេះខ្ញុំមិនទាន់បានអានផងតែក៏ឲ្យនាងមុន » អ៊ុនប៊ីក៏ទាញសៀវភៅពីដៃគេមកកាន់ ហើយធ្វើជាបើកមើលហើយនិយាយ ឌឺទៅកាន់ជុងគុគទៀត

« នេះទើបតែដល់ភាគ ២៥ទេហេ៎ស? »
« សួរឆ្កួតឡប់ស្អី? សៀវភៅទើបតែចេញដល់ភាគ ២៥ នាងចង់បានដល់ណា? » ជុងគុគជ្រួញចិញ្ចើមនឹងសំណួរនាង

« លោកថាទើបតែដល់ភាគ ២៥ តែខ្ញុំមានដល់រដូវកាលទី២ ចប់ទៅហើយ លោកកុហកខ្ញុំ » អ៊ុនប៊ីធ្វើជាឱនមុខហាក់អាក់អន់ចិត្ត តែពាក្យសម្តីនាងនិយាយមុននេះ ធ្វើឲ្យគេភ្ញាក់ផ្អើលមែនទែន ទើបសួរនាង

« រដូវកាលទី២? នាងមានហេ៎ស? » ជុងគុគ សួរនាងភ្លាមៗតែម្តង
« ចុះបើមែន យ៉ាងមិច? » ពេលនេះដល់វេននាង ហើយចាំមើលគេនឹងយកចិត្តនាងយ៉ាងមិច

« ប្រាកដឬអត់? ខ្ញុំមិនជឿនាងទេ » ជុងគុគ
« ក៏ស្រេចតែលោក ជឿឬមិនជឿ តែខ្ញុំមិនត្រឹមតែមានរដូវកាលទីមួយនិងទីពីរ សៀវភៅ Monster ទេតែខ្ញុំមាន សៀវភៅ stephen king គ្រប់រដូវកាលថែមទៀត » អ៊ុនប៊ី ញញឹមក្នុងភាពជាអ្នកឈ្នះ

« ចង់បានអី » ជុងគុគ
« ចង់បានអី?? » អ៊ុនប៊ីសួរបកវិញហើយបន្ត..
« ខ្ញុំមិនចង់បានអីទេ ហើយខ្ញុំមកនេះក៏ចង់ប្រាប់លោកតែប៉ុណ្ណឹង លាហើយ »
« នែ៎នាងទៅមានមិនទាន់បានទេ »

« អេ៎លោក ឃាត់ខ្ញុំធ្វើអី ? »
« នាងចង់បានអីក៏បាន សំខាន់ឲ្យតែនាងឲ្យសៀវភៅ មកខ្ញុំខ្ចីសិន » រាងក្រាស់ និយាយចប់ធ្វើឲ្យអ៊ុនប៊ី ញញឹមស្រស់តែម្តង

« ប្រាកដទេថាចង់បានអីក៏បាន ? »
« មែនហើយ តែខ្ញុំធ្វើតាមនាង តែអ្វីដែលធ្វើទៅរួចទេ បើឲ្យទៅបំពានអ្នកដទៃខ្ញុំមិនធ្វើ »

« អ្នកណាឲ្យលោកបំពានអ្នកដទៃនោះ »
« ចឹងប្រាប់ពីអ្វីដែរនាងចង់បានមក »
« ធ្វើជាអ្នកបម្រើខ្ញុំទៅ »

_________

គាំង😆😆


To be continued 💕

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now