ភាគ៣៣ [ ជួបគ្នាឆាប់ៗ ]

148 4 0
                                    

សាលារៀន៚

« អ៊ុនប៊ី? »
« ឯងបាត់ទៅណាបីថ្ងៃមិនមករៀន »
« យើងមិនស្រួលខ្លួនទើបមិនបានមក »
« ហឹម យើងបារម្ភពីឯងសឹងអីហើយ » ពួកគេទាំងបីក៏ដើរទៅថ្នាក់រៀនតាមធម្មតាតែថាអ៊ុនប៊ីមិនសូវស្រស់ស្រាយប៉ុន្មានទេ...

« នឹកជុងគុគឬ ? » កំពុងឈរនៅលើដំបូលអគារសាលាសុខៗ ក៏មានសម្លេងក្រាស់មួយបន្លឺឡើង
« ... » អ៊ុនប៊ីមិនមាត់ហើយក៏ងាកទៅមើលមុខម្ចាស់សំឡេងទើបតបទៅគេវិញ
« ហេតុផលអីខ្ញុំត្រូវនឹកគេ? »
« ព្រោះនាងស្រលាញ់វានោះអី »
« ... »
« កុំគិតច្រើនពេកប្រយត្ន័ឆាប់ចាស់លែងស្អាតហើយ » ថេយ៉ុងក៏ដើរចេញទៅ តែអ៊ុនប៊ីនាងមិនបាននិយាយអីទេ រក្សាភាពស្ងប់ស្ងៀមដដែល។

កន្លងទៅរយៈពេលច្រើនខែកន្លងទៅហើយពេលនេះអ៊ុនប៊ីក៏នៅតែនឹកប្រុសម្នាក់នោះ តើគេមាននឹកនាងវិញដូចនាងនឹកគេដែរទេ? នាងព្យាយាមកាត់ចិត្តពីគេតែមិនបានសម្រេច កាន់តែឈប់គិតកាន់តែឈឺកាន់តែនឹក នាងមិនអាចទាក់ទងទៅគេបានទៀតទេព្រោះ នាងនឹងគេកាត់ផ្តាច់ការទាក់ទងគ្នាតាមប្រពន្ធ័អុីនធឺណេត អស់ហើយ ។ តែមិនយូរនាងក៏ប្តេជ្ញាចិត្តឈប់នឹកគេបានបន្តិចម្តងៗ ផ្តោតទៅលើការរៀនសូត្ររបស់នាងដើម្បីប្រលងបញ្ចប់ឆ្នាំសិក្សា...

៥ឆ្នាំកន្លងផុតទៅ៚
< សហរដ្ឋអាមេរិច >

ក្រលេកមកមើលជុងគុគវិញរយៈពេល៧ឆ្នាំកន្លងផុតទៅហើយ ពេលនេះគេក៏រៀនចប់មានក្រុមហ៊ុនផ្ទាល់ខ្លួនមានជំនួញធំៗក្នុងដៃ តែថាជុងគុគពីមួយថ្ងៃទៅមួយថ្ងៃចរឹករបស់គេផ្លាស់ប្តូរគ្រប់បែបយ៉ាង គេផ្លាស់ប្តូរពិតមែនតែ បើសួរថាគេនៅគិតពីស្រីម្នាក់នោះដែរទេ? ប្រាកដជានឹកហើយតែឲ្យគេធ្វើដូចម្តេចបើនាងផ្តាច់ការទាក់ទងជាមួយគេតាំងពីថ្ងៃដំបូងបាត់ទៅហើយ ។

« ចៅហ្វាយ នេះលិខិតអញ្ជើញសម្រាប់ការចូលរួមដេញថ្លៃគ្រឿងពេជ្រ ពីខាងសេអ៊ូល » ខេវិនជាជំនិតការងាររបស់ជុងគុគហុចលិខិតនោះទៅឲ្យជុងគុគដែលកំពុងអង្គុយពិនិត្យឯកសារនៅតុធ្វើការរបស់គេ
« អាថេយ៍អាមីន? » បន្ទាប់ពីបើកអានហើយទើបដឹងថាមានមិត្តភក្តិរបស់គេចូលរួមផងដែរបែកគ្នារាប់ឆ្នាំហើយមិនដឹងសុខទុក្ខគ្នាយ៉ាងណាហើយទេ ពេលនេះគេបានត្រឡប់ទៅប្រទេសកូរ៉េវិញដូចគ្នា ទៅចូលរួមកម្មពីធីដេញថ្លៃគ្រឿងពេជ្រ

« កុំភ្លេចរៀបចំជើងហោះហើរឲ្យបានរៀបរយផង »
« បាទចៅហ្វាយ » ខេវិនឱនមុខចុះរួចក៏ចេញទៅបាត់ទៅ ហើយជុងគុគក៏ទាញថតតុយករូបថតមួយ សន្លឹកមកមើល

« ជួបគ្នាឆាប់ៗ...នាងល្អិត » ជុងគុគញញឹមចុងមាត់ហើយក៏យករូបនោះទៅទុកវិញគេដាក់រូបរបស់នាងនិងគេថតជាមួយគ្នាតាមខ្លួនរហូត តែគេមិនដែលយកចេញឲ្យនរណាឃើញនោះទេ សូម្បីតែអ្នកម៉ាក់របស់គេ មានតែខេវិនប៉ុណ្ណោះដែលបានដឹង ពីអ៊ុនប៊ីទោះមិនដែលជួបនាងផ្ទាល់តែគេក៏ដឹងរឿងចៅហ្វាយរបស់ខ្លួនច្បាស់ដែរថាចៅហ្វាយគេស្រលាញ់នាងប៉ុណ្ណា។

________
កាត់ៗទៅឆាប់បានជួបគ្នា 😔

To be continued

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now