ភាគ៣០ [ ដល់ពេលត្រូវបែក ]

126 3 0
                                    


« ខានស្អែកចឹងឬ? » ជុងគុគគ្រាន់តែឮម៉ាក់របស់គេនិយាយភ្លាមគេសួរបកភ្លាមៗតែម្តង
« មែនហើយនេះកូនកើតអី? »
« ម៉ាក់កូនមិនទាន់ចង់ទៅទេ ម៉ាក់ធ្លាប់ប្រាប់ខ្ញុំហើយថាចាំចប់ឆ្នាំខ្ញុំនឹងទៅរៀនតទីនោះ មេចក៏ពេលនេះម៉ាក់មកឲ្យខ្ញុំទៅលឿនបែបនេះ ? »
« នេះជាការសម្រេចចិត្តរបស់ម៉ាក់ ឬកូនមិនចង់ទៅទេ »
« ពេលនេះកូនមិនចង់ទៅកូនចង់នៅទីនេះ »
« ជុងគុគ » ម៉ាក់របស់ជុងគុគងើបឈរឡើងហៅហៅឈ្មោះគេ
« បានហើយអូន » លោកចនទប់ស្មារភរិយា

« អរឬក៏កូនមិនចង់ឃ្លាតពីក្មេងស្រីម្នាក់នោះ? »
« វាជារឿងរបស់កូន នាងមិនពាក់ពន្ធ័ »
« ជុងគុគស្តាប់ម៉ាក់ឲ្យច្បាស់ កុំស្មោះជាមួយនាងពេកអី ព្រោះមើលទៅនាងមិនបានស្រឡាញ់កូននោះទេ »
« ហេតុអីខ្ញុំត្រូវជឿម៉ាក់នោះ? » ជុងគុគ
« រឿងរបស់កូនម៉ាក់មិនដឹង » ថាហើយគាត់ក៏ដើរចេញទៅក្រៅវិញបាត់ព្រោះគាត់កក់សណ្ឋាគារខាងក្រៅសម្រាប់គេងរួចហើយ ជុងគុគមើលការចាកចេញឪពុកម្តាយរបស់ខ្លួនទាំងអារម្មណ៍ស្រងូតស្រងាត់

ព្រឹកថ្ងៃថ្មី៚

ថ្ងៃនេះជាថ្ងៃចូលរៀនវិញហើយអ៊ុនប៊ីស្ពាយកាតាបរបស់នាងចុះមកហើយធ្វើដំណើរទៅសាលារៀនជាមួយមិត្តនាងតាមធម្មតា ។

« គិតទៅដើរលេងបានប៉ុន្មានថ្ងៃឥឡូវចូលរៀនវិញបាត់ទៅហើយលឿនណាស់ » វីននី
« ឈប់១សប្តាហ៍ថែមទៀតហើយនៅចូលរៀនលឿនទៀតហេស? » ស៊ូជីន
«យើងនៅផ្ទះមួយសប្តាហ៍ហើយធុញណាស់ » វីននី
« នាងវីនអើយនិយាយបែបនេះនរណាជឿឯងឆ្កួតសុទ្ធហើយ » អ៊ុនប៊ី
« មិចបានមិនជឿ? »
« មុខឯងនេះហេ៎សមិនបានចេញក្រៅជួបជីមីនបន្តិចសោះនោះ ? »
« ហើយយ៉ាងមិចសង្សារយើងចង់ជួបឬយ៉ាងណាក៏រឿងយើងដែរ »
« ជ្រេញ » ស៊ូជីន

« អេពួកឯងឃើញឡានខ្មៅមួយនោះទេដូចមិនដែរឃើញ » វីននីចង្អុលទៅឡានខ្មៅឈប់នៅចំណតឡាន ក្នុងសាលា អ៊ុនប៊ីក៏ងាកទៅតាមវីននីនាងក៏នឹកចាំបានថាឡាននេះកាលពីម្សិលមិញនាងបានឃើញឈប់នៅមុខផ្ទះជុងគុគថ្ងៃនេះក៏ឃើញនៅសាលារៀន

« ឡានអាណាព្យាបាលរបស់សិស្សហើយមើលទៅ » ស៊ូជីន
« តោះកុំខ្វល់ចូលថ្នាក់ទៅ » ពួកគេក៏ដើរទៅថ្នាក់រៀន អ៊ុនប៊ីគ្រាន់តែចូលមកដល់ថ្នាក់រៀនភ្លាមក៏សម្លឹងទៅតុជុងគុគអង្គុយតែថ្ងៃនេះមិនឃើញគេមករៀនសោះទើបធ្វើឲ្យនាងឆ្ងល់ បម្រុងទាញទូរសព្ទ័ផ្ញើរសារទៅសួរហើយគ្រូក៏ដើរចូលថ្នាក់តែម្តង សិស្សទាំងអស់ក៏ងើបឈរគោរពគ្រូ...

« ថ្ងៃនេះគ្រូមានរឿងចង់ប្រាប់ណា »
« តទៅនេះជុងគុគគេឈប់រៀននៅទីនេះហើយ » អ៊ុនប៊ីឭឮបែបនេះបើកភ្នែកធំៗតែម្តង ជុងគុគកើតអីនាងនិងគេទើបតែនៅជាមួយគ្នាម្សិលមិញថ្ងៃនេះគ្រូក៏មកប្រាប់ថាជុងគុគប្តូរសាលា មិចក៏គេមិនប្រាប់នាង?

« ហេតុអីទៅអ្នកគ្រូ? » សិស្សដទៃ
« ប៉ាម៉ាក់របស់គេមកសុំដូរសាលាព្រឹកនេះឯងដោយគេត្រូវទៅរស់នៅសហរដ្ឋអាមេរិច »
« អ្នកគ្រូខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែត » អ៊ុនប៊ីងើបឈរហើយទាញទូរសព្ទ័សូកចូលហោប៉ៅអាវហើយក៏ដើរទៅក្តាខៀន

« ចា៎ ទៅចុះ » អ៊ុនប៊ីឱនចុះបន្តិចហើយក៏រត់ទៅខាងក្រៅយ៉ាងលឿនបំផុតដៃរាវហោប៉ៅអាវយកទូរសព្ទ័ នាងក៏ប្រញ៉ាប់ផ្ញើរសារទៅសួរជុងគុគ...
« ប្រាវ... » អ៊ុនប៊ីដើរបុកនរណាមិនដឹងធ្វើឲ្យជ្រុះទូរសព្ទ័ពីដៃនាង
« ខ..ខ្ញុំសុំទោស! សុំទោសពិតមែន » អ៊ុនប៊ីប្រុងឱនរើសទូរសព្ទ័តែ...

« ឯងមែនទេ ជាមិត្តស្រីរបស់ជុងគុគ? »

_________

To be continued

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now