ភាគ៣១ [ បែកគ្នាទៅ ]

147 5 2
                                    


« ឯងមែនទេ ជាមិត្តស្រីរបស់ជុងគុគ? » សម្លេងមនុស្សម្នាក់ទំនងជាចាស់ទុំសួរនាងធ្វើឲ្យអ៊ុនប៊ីងើបមុខមើលហើយនាងក៏ងើបឈរឡើង។
« អ្នកមីងដឹងមកពីណា? »
« អ្វីដែលថាខ្ញុំមិនដឹងនោះ? »
« ... » អ៊ុនប៊ីមិននិយាយអ្វីគិតតែឱនមុខចុះ
« ស្អាតបែបនេះសោះទើបកូនប្រុសរបស់ខ្ញុំស្រឡាញ់ងើបក្បាលមិនរួចលែងគិតអនាគតខ្លួនឯង »

« អ្នកមីងជាម៉ាក់របស់ជុងគុគហេ៎ស? »
« មែនហើយ »
« ហេតុអីបានជាជុង... »
« ជុងគុគនឹងត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិចជារៀងរហូតហើយ » អ៊ុនប៊ីមិនទាន់សួរអស់ផងម៉ាក់របស់ជុងគុគក៏ឆ្លើយកាត់មុន
« ហេតុអី? » ទឹកភ្នែករបស់នាងចាប់ផ្តើមមកហើយតែនាងខំទប់មិនឲ្យវាហូរនោះទេហើយចាំស្តាប់ចម្លើយបន្ត។

« ស្តាប់ឲ្យច្បាស់ស្អែកនេះជុងគុគចាកចេញហើយ មីងចង់ឲ្យឯងកាត់ចិត្តពីគេទៅបើស្រឡាញ់គេគួរតែដើរចេញពីគេទៅ ព្រោះថាជុងគុគក៏មានគូរដណ្តឹងរួចរាល់ដែរបើក្មួយមិនចង់ក្លាយជាអ្នកទីបីទេនោះគួរតែឈប់ទាក់ទងជាមួយជុងគុគ » គាត់និយាយដោយទឹកមុខស្មើរបំផុត តែពាក្យសម្តីទាំងនេះវាចាក់ដល់ក្រអៅបេះដូងនាង វាឈឺខ្លាំងណាស់ ម្តាយរបស់គេមិនពេញចិត្តនាង គេមានគូដណ្តឹងហើយ តែគេមិចក៏មិនបានប្រាប់នាងចឹង? រឿងត្រឡប់ទៅស្រុកក្រៅមួយទៀតគួរណាតែប្រាប់នាងឲ្យបានដឹងមិនមែនលាក់បាំងនិងនាងនោះទេ មនុស្សស្រឡាញ់គ្នាគេលាក់បាំងនឹងគ្នាបែបនេះហេ៎ស?

« ជឿមីង សុំគេបែកទៅយ៉ាងណាស្នេហារបស់ពួកឯងមិនអាចទៅរួចនោះទេ » ម៉ាក់ជុងគុគដាក់ដៃលើស្មារនាងហើយក៏ដើរទៅឡានដោយមានក្រដាសបញ្ជាក់សុំដូរសាលាក្នុងដៃផងដែរ។
« ហ៊ឹកៗ... » គ្រាន់តែគាត់ចេញទៅបាត់ទឹកភ្នែកនាងចាប់ផ្តើមហូរចេញមកដូចបាក់ទំនប់

«ទឹង»
[ មកជួបបងបន្តិចបានទេ? ]

អ៊ុនប៊ីក្តាប់ទូរសព្ទ័ជាប់ហើយក៏សម្រេចចិត្តថាចេញទៅជួបគេតែម្តង។

« ផឹប » ជុងគុគគ្រាន់តែឃើញនាងដើរមកដល់កន្លែងដែរគេណាត់ភ្លាមក៏រត់ទៅឱបនាងជាប់តែម្តង ។
« សុំទោស! បងសុំទោស » គេនិយាយដោយសម្លេងតិចៗ ឱបខ្លួនរបស់នាងគេអាចដឹងថានាងកំពុងតែយំព្រោះ ខ្លួននាងញ័រអស់ហើយ អ៊ុនប៊ីមិនបានដាក់ដៃឱបគេវិញទេនាងឈរទ្រឹងស្ងៀមមុខភ្នែកច្រមុះក្រហមអស់ហើយ ។

« អូនកើតអី អ៊ុនប៊ីមិននិយាយជាមួយបង? »
« ... » អ៊ុនប៊ីរុញគេចេញពីការឱប

« ពួកយើងបែកគ្នាទៅ »
« អ...អូននិយាយអី? »
« ពួកយើងមិនអាចស្រលាញ់គ្នា តទៀតបានទេ »
« ហេតុអី? រឿងបងទៅរៀនបរទេសមែនទេ? »
« បងសុំទោសដែលលាក់បាំងនឹងអូន ព្រោះបងមិនចង់ឲ្យអូនគិតច្រើន ពួកយើងកុំបែកគ្នាអី បងសន្យានឹងត្រឡប់មកវិញមករៀបការជាមួយអូនមិនយូរទេ » ជុងគុគចាប់ដៃនាងសងខាងជាប់គេពិតជាមិនចង់បែកពិតមែនគេស្រឡាញ់នាងខ្លាំងណាស់ នាងជានារីទីមួយដែរបានឆក់យកបេះដូងគេទៅ ហើយពេលនេះនាងក៏មកសុំគេបែកចឹងឬ?

« ខ្ញុំមិនដែលស្រឡាញ់លោកនោះទេជុងគុគលោកគិតវាតែម្នាក់ឯង ខ្ញុំមិនដែររំភើបញាប់ញ័រជាមួយស្នេហាមួយនេះទេ ខ្ញុំគ្រាន់តែចង់ដឹងពីអារម្មណ៍ស្នេហា តែពេលនេះដឹងហើយវាគ្មានអីអស្ចារ្យឡើយ » សព្វនាម ( លោក ) មួយនេះធ្វើឲ្យជុងគុគឈឺក្នុងទ្រូងខាងឆ្វេងតែម្តងទឹកភ្នែកកូនប្រុសស្រក់មកកាត់ផែនថ្ពាល់មិនឈប់ឈរ។
« បងដឹងថាអូនកុហកបង អូនស្រឡាញ់បងណាស់ »

« លោកគិតតែម្នាក់ឯងខ្ញុំមិនដែរគិតនោះទេ លោកចាំបានទេ? យប់ជាប់លើកោះនោះ ខ្ញុំគ្រាន់តែបញ្ឆោតលោក ធ្វើដូចជាស្រលាញ់លោក ហើយក៏ថើបលោក តែខ្ញុំមិនល្ងង់ដេកជាមួយលោកនោះទេ ចាំទុកទៅ»

« ហ៊ឹស! » ជុងគុគអស់សំណើចនឹងសម្តីរបស់នាងត្រង់ នាងមិនឲ្យគេដេកជាមួយយប់នោះ នេះទាល់តែដេកជាមួយគ្នាទើបបញ្ជាក់ថាស្រឡាញ់គ្នាឬ? តាមពិតគេមិនដេកជាមួយនាងព្រោះគេឲ្យតម្លៃនាង នាងជាមនុស្សស្រីដែរគេស្រឡាញ់ គេមិនចង់ធ្វើអីលើសលួសលើនាងតែមកស្តាប់សម្តី របស់នាងពេលនេះចុះ...

« អូនឈ្នះហើយអ៊ុនប៊ី អូនយកបេះដូងបងទៅហើយក៏ជាន់ឈ្លីវា ដោយពាក្យសម្តីរបស់អូន »
« ... » អ៊ុនប៊ីនាងទប់ទឹកភ្នែកខ្លាំងណាស់មិនយំនៅមុខគេទៀតទេកុំឲ្យគេថានាងទន់ចិត្តដាក់គេ ហើយក៏ដើរចេញទៅ រាងក្រាស់ក៏បានត្រឹមឈរស្ងៀមសម្រក់ទឹកភ្នែក ម្នាក់ឯងព្រោះគេក៏មិនអាចបង្ខំនាងបានដែរយ៉ាងណាវាជាជម្រើសរបស់នាង ពីពេលនេះទៅនាងនឹងគេលែងជាអ្វីនឹងគ្នាហើយ មួយទៀតប្រហែលជាលែងបានជួបមុខគ្នារហូតទៅក៏ថាបាន ...

___________
ចឹងបានថាស្វុីតសុខៗឡូវបែកគ្នាបាត់😔

To be continued

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now