ភាគ ៥៦

454 14 0
                                    


#ថ្ងៃថ្មី ( ពិធីមង្គលការ )

      ដាវិកាអង្គុយតែងមុខនៅបន្ទប់កូនក្រមុំធម្មតា នាងមើលមុខខ្លួនឯងក្នុងកញ្ចក់ មិនញញឹមបន្តិចសោះទឹកមុខស្រពាប់ស្រពោនព្រោះនាងក៏បានដឹងក្នុងចិត្តរួចទៅហើយ ។

« អ្នកនាងពេលចូលក្នុងកម្មពិធីត្រូវញញឹមឲ្យបានច្រើនណា កូនក្រមុំគឺញញឹមជានិច្ច » ដាវិកាងក់ក្បាល
« កូនស្រីម៉ាក់ » ម៉ាក់របស់ដាវិកាក៏ចូលមកហើយញញឹមស្រស់ ឯអ្នកផាត់មុខកូនក្រមុំក៏ចេញទៅសិនព្រោះម្តាយកូនក្រមុំធ្វើសញ្ញាឲ្យពួកគេចេញ ។

« មិនក៏ធ្វើមុខបែបនេះ? កូនមិនសប្បាយចិត្តទេ? »
« មិនមែនបែបនេះទេកូនគ្រាន់តែមិនសូវខ្លួនព្រោះយប់មិញកូនគេងមិនលក់អ្នកម៉ាក់កុំបារម្ភអី »
« បើអញ្ចឹងល្អហើយពីរម៉ោងទៀតកម្មពីធីចាប់ផ្តើមសម្រាកឲ្យស្រួលខ្លួនណា ម៉ាក់ទៅសិនហើយ »

« អ្នកនាងទៅណាដែរ? »ពេលម៉ាក់នាងចេញបាត់អ្នកផាត់មុខកូនក្រមុំក៏ចូលមកវិញ ហើយឃើញនាងងើបចេញទៅក្រៅទើបនាងសួរ ។

« ខ្ញុំទៅបន្ទប់ទឹកបន្តិច »

      ក្រលេកមកមើលកម្មពិធីទាំងមូលវិញពេលនេះភ្ញៀវចូលរួមច្រើនកុះករសុទ្ធតែអ្នកមានអំណាចក្នុងប្រទេសមកចូលរួម ជុងគុគក៏មកខាងក្រៅនិយាយលេងជាមួយភ្ញៀវ បែបធម្មតាព្រោះមិនចង់ឲ្យអ្នកដទៃដឹងរឿងផ្ទៃក្នុងថាគេមិនបានស្រឡាញ់ដាវិកាឡើយ អ្នកគ្រប់គ្នាគិតថា ជុងគុគនិងដាវិកាស្រឡាញ់គ្នាខ្លាំងពួកគេមើលចិត្តគ្នាច្រើនឆ្នាំទម្រាំមានថ្ងៃនេះ ។

« កូនកម្លោះមានអារម្មណ៍យ៉ាងណាដែរ? » អ្នកកាសែតបានមលសួរនាំរាងក្រាស់ ហើយគេសម្តែងទឹកមុខបែបត្រូវ តែក៏ធ្វើឲ្យអ្នកមើលជឿថាគេសប្បាយចិត្តផងដែរ ។

« អឺ...គឺសប្បាយចិត្ត ហើយក៏រំភើបផងដែរ »
« អញ្ចឹងតើលោកអាចនិយាយពីប្រវត្តិស្នេហាជាមួយអ្នកនាងដាវិកាបានទេ? » អ្នកកាសែតក៏សួរសំណួរបន្ថែមទៀត

« រឿងគឺចាប់ផ្តើមដោយសារតែនាងឧស្សាហ៍មកលេងផ្ទះខ្ញុំកាលពីក្មេងៗ ព្រោះគ្រួសារទាំងពីរចូលហ៊ុនរកសុីជាមួយគ្នា កាលពីក្មេងពួកយើងមិមសូវត្រូវគ្នាប៉ុន្មានទេ ប៉ុន្តែដោយសារតែលេងជាមួយគ្នាយូរៗក៏បាក់ចិត្តស្រឡាញ់គ្នាពិតមែន ហើយអ្នកម៉ាក់របស់ខ្ញុំក៏ចង់ភ្ជាប់សាច់ឈាម និងគ្នា ពេលធំពេញវ័យគ្រប់គ្រាន់អាចនឹងរៀបការពួកយើងនឹងរៀបការដូចពេលនេះអញ្ចឹង » ជុងគុគរៀបរាប់តាមការពិតខ្លះប្រឌិតខ្លះ ត្រង់ពួកគេស្រឡាញ់គ្នាពីក្មេងៗនោះមិនពិតទេ គេមិនចូលចិត្តទេបើទោះបីជាដាវិកាស្រឡាញ់គេក៏គេទុកនាងត្រឹមប្អូនស្រី រហូតដល់ម៉ាក់របស់គេបង្ខំឲ្យពួកគេភ្ជាប់ពា្យនឹងគ្នា ។

You've reached the end of published parts.

⏰ Last updated: Jul 25, 2023 ⏰

Add this story to your Library to get notified about new parts!

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now