ភាគ៣៨ [ នៅតែចង់បានអូន ]

187 6 0
                                    


        ការធ្វើដំណើរប្រហែលជា២០នាទីទម្រាំដល់ព្រលាន អ៊ុនប៊ីក៏គេងលក់ពេលណាមិនដឹងហើយវាក៏ជាឱកាសល្អក្នុងការយកនាងទៅដែរមិនបាច់ពិបាកចាប់នាងរញេរញ៉ៃរតែគេក៏បន្ថែមថ្នាំងងុយគេងឲ្យនាងដែរព្រោះមិនចង់ឲ្យនាងភ្ញាក់មកវិញដឹងថាខ្លួនឯងកំពុងនៅលើយន្តហោះទេ  ។

« ចៅហ្វាយចង់ចាប់កូនក្រមុំគេទៅតែម្តងហីនៀក? »
« ចុះបើមែន? »
« អ្នកនាងអ៊ុនប៊ីស្រស់ស្អាតបែបនេះសោះទើបចៅហ្វាយស្រលាញ់យ៉ាងនេះ »
« ... » គេមិនមាត់នៅរក្សាទឹកមុខស្មើរៗ

      ប្រើរយៈពេលរហូតដល់ ១២ម៉ោងទម្រាំដល់សហរដ្ឋអាមេរិច ព្រោះគេប្រើប្រាស់យន្តហោះឯកជនសម្រាប់តែគេម្នាក់ទើបងាយស្រួលយកអ៊ុនប៊ីមកជាមួយ ជុងគុគក៏បីនាងចូលមកក្នុងភូមិគ្រឹះរបស់ខ្លួនក្រោមក្រសែរភ្នែកអ្នកបំរើ ។

« ក្រាក » ជុងគុគប្រើជើងរបស់គេរុញទ្វារបើកហើយរុញបិទវិញមុននឹងដាក់នាងនៅលើគ្រែឃីងសាយ របស់គេ និងទាញភួយដណ្តប់ឲ្យនាង ត្រឹមត្រូវហើយគេក៏ទាញកន្សែងពោះគោដើរចូលបន្ទប់ទឹកបាត់ទៅ ។

« ហឹម... » អ៊ុនប៊ីចាប់ផ្តើមបើកភ្នែកបន្តិចម្តងៗរហូតដល់អស់ ទើបដឹងថាពេលនេះនាងស្ថិតក្នុងបន្ទប់របស់នរណាមិនដឹងតែក៏ក្រលេកមើលរូបថតក្នុងបន្ទប់លើជញ្ជាំងក៏បានដឹងថានេះជាបន្ទប់របស់ជុងគុគ ។ អ៊ុនប៊ីទម្លាក់ជើងចុះពីលើគ្រែហើយក៏ដើរពេញបន្ទប់របស់គេ ក៏បានដឹងថា ប្រុសកំណាចនោះកំពុងងូតទឹក នាងក៏ដើរទៅបើកទ្វារចេញទៅខាងក្រៅ

«  អ្នកនាង » អ្នកបម្រើបម្រុងនឹងយកសម្លៀកបំពាក់ឲ្យនាងហើយតែក៏បានជួបអ៊ុនប៊ីតែម្តង ហើយអ៊ុនប៊ីក៏ជ្រួញចិញ្ចើមឆ្ងល់

« ទីនេះជាកន្លែងណា? »
« ទីនេះគឺ ទីក្រុងញូយ៉ក »
« ញ..ញូយ៉ក? » អ៊ុនប៊ីភ្ញាក់ផ្អើលមិនស្ទើរទេនេះនាងគេងលក់មួយភាំង បើកភ្នែកមកក៏ដឹងថានាងស្ថិតនៅញូយ៉ក នាងប្រុងស្រវេស្រវ៉ារកទូរសព្ទ័តែក៏បានដឹងថា ទូរសព្ទ័របស់នាងទុកក្នុងកាបូបក្នុងឡានរបស់នាង នាងភ្លេចតាំងពីពេលដែលជុងគុគបីនាងចូលឡានគេមកម្ល៉េះ ។

« ឲ្យមកខ្ញុំមក » អ្នកបម្រើក៏ហុចឲ្យរាងតូចកាន់
« ខ្ញុំសុំសួរមួយបានទេ? »
« ចា៎អ្នកនាង »
« មាននរណាខ្លះដែលរស់នៅភូមិគ្រឹះនេះ? »
« គឺមានតែអ្នកប្រុសប៉ុណ្ណោះ ហើយយូរៗម្តងទើបអ្នកប្រុសមកភូមិគ្រឹះនេះព្រោះភាគច្រើនអ្នកប្រុស ទៅគេងនៅខុនដូរបស់គាត់ »
« ចឹងផងហេ៎ស... មិនអីទេខ្ញុំសួរតែប៉ុណ្ណឹង »

❤️‍🔥ចំណងស្នេហ៍❤️‍🔥Opowieści tętniące życiem. Odkryj je teraz