ភាគ៤០ [ អូននឹកបង ]

174 6 4
                                    



« ងឺត » បន្ទាប់ពីដើរផ្សាររៀងយូរគួរសមដែរពួកគេក៏ត្រឡប់មកផ្ទះវិញតែម្តង ជុងគុគយកនាងមកផ្ទះវិញហើយគេក៏ត្រូវទៅធ្វើការរបស់គេដូចគ្នាទោះក្នុងនាមជាមេគេប៉ុន្តែក៏មិនអាចនៅស្ងៀមទម្លាក់ការងារឲ្យអ្នកដទៃធ្វើដែរ ។

« ហាមមានគំនិតចង់រត់គេចយល់ទេ?បើហ៊ានតែបងដឹងថាអូនរត់គេចដឹងគ្នាមិនខានទេ»
« បើខ្ញុំរត់គេចខ្ញុំមិនល្ងង់ប្រាប់លោកទេ » អ៊ុនប៊ីបើកទ្វារឡានដើរចូលក្នុងផ្ទះបាត់ទុកឲ្យអ្នកបម្រើក្នុងផ្ទះមកជួយជញ្ជូនឥវ៉ាន់តាមក្រោយ

« និយាយតាមត្រង់ចុះម៉ាយន៍ខ្ញុំធុញខ្លាំងណាស់ » ពេលនេះថ្ងៃរសៀលទៅហើយរាងក្រាស់ក៏ទៅធ្វើការផងដែរ អ៊ុនប៊ីនៅផ្ទះមិនស្រណុកចិត្តចង់ចេញក្រៅតែទីនេះជាជាយក្រុងនាងពិបាកនឹងចេញដើរដោយខ្លួនឯងណាស់
« រាល់ថ្ងៃគឺបែបនេះឯងអ្នកនាង »
« នៅទីនេះមានម៉ាសុីនដេរទេ? »

« ចា៎សមាន! អ្នកនាងសួររកធ្វើអី? »
« នៅឯណា? »
« គឺនៅបន្ទប់ជាន់ផ្ទាល់ដីនេះទេ »
« ជូនទៅបន្តិចមក »
« ចា៎ស! » អ៊ុនប៊ីងក់ក្បាលតិចហើយក៏ដើរតាមម៉ាយន៍ដែលជាអ្នកនាំផ្លូវ

« ក្រាក » ទ្វារបន្ទប់បន្ទាប់ពីចាក់សោរចូលបានហើយធ្វើឲ្យអ៊ុនប៊ីញញឹមបិទមាត់មិនជិត មានសាច់ក្រណាត់មានម៉ាសុីនគ្រប់ប្រភេទទៀតផង នាងជាអ្នកច្នៃម៉ូតខោអាវបើមានបែបនេះគឺល្អបំផុតហើយ ព្រោះនាងនឹងមិនអផ្សុកទៀតនោះអីក្នុងបន្ទប់នេះគ្រាន់តែម៉ាសុីនចង់ស្មើរហាងធំៗទៅហើយ។

« អ្នកនាងចេះកាត់ដេរដែរហេ៎ស? »
« រឿងអីដែលខ្ញុំមិនចេះនោះ » អ៊ុនប៊ីដើរទៅមើលក្រណាត់ធំៗតាមធ្នើរហើយទាញចេញមកក្នុងបំណងច្នៃធ្វើអ្វីមិនដឹង
« ចង់បានអាវទេចាំខ្ញុំច្នៃឲ្យ »
« អត់ទេអ្នកនាងក្រណាត់ទាំងអស់នេះថ្លៃៗណាស់ វាជារបស់លោកស្រីធំត្រូវជាម៉ាក់របស់អ្នកប្រុសទៀតផង » អ៊ុនប៊ីប្រុសនឹងយកមកកាត់វាស់វែងហើយតែក៏បង្អាក់សកម្មភាព

« របស់ម៉ាក់ជុងគុគ? »
« ចា៎ស »
« ហេតុអីក៏មាននៅទីនេះ? »
« តាមពិតទៅលោកស្រីគាត់ជាអ្នកច្នៃម៉ូតហើយរបស់របរទាំងនេះគឺគាត់ជាម្ចាស់តែគាត់យកមកទុកទីនេះរាល់ពេលមានកម្មវិធីធំៗគាត់តែងតែជួលអ្នកច្នៃម៉ូតល្បីៗមកច្នៃឲ្យគាត់ គាត់ឈប់ធ្វើជាអ្នកច្នៃម៉ូតហើយតែរបស់របរនេះគឺគាត់នៅតែរក្សាទុកធម្មតា » អ៊ុនប៊ីស្តាប់គ្រប់ពាក្យសម្តីរបស់ម៉ាយន៍ ដោយភ្នែកក្រវៀសទៅឃើញទូរសៀវភៅមួយនាងក៏ដើរទៅបើកមើលតែជាប់សោរ

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now