ភាគ១៦ [ ហាមពិតស្មារគេបងប្រចណ្ឌ័ ]

148 9 0
                                    


         ចុងក្រោយស៊ូជីនក៏ត្រូវបានមិត្តរួមថ្នាក់នាំនាងមកវិញដោយពេលនេះទាំងស៊ូជីននិងថេយ៉ុងសុទ្ធតែសើមជោគដូចគ្នាទើបពួកគេត្រូវឃ្លុំកន្សែងឲ្យបាត់រងារសិន ។

« ស៊ូជីនឯងកើតអីបានជាសុខៗរត់ចេញទៅបែបនេះ » វីននី
« យើងគ្មានអីទេ » ស៊ូជីនញញឹមស្រាលៗ
« បើមិនសប្បាយចិត្ត ឬក៏មិនស្រួលខ្លួនឯងអាចប្រាប់ពួកយើងបានណាព្រោះពួកយើងជាមិត្តនឹងគ្នានោះអី » អ៊ុនប៊ីចូលមកឱបស៊ូជីន

« ហឹម យើងសុំទោសមុននេះយើងអារម្មណ៍មិនល្អទើបទៅជាបែបនេះ » ស៊ូជីន ឱបអ៊ុនប៊ីវិញហើយវីននីក៏ចូលមកឱបគ្នាទាំងបីនាក់

............

ភ្លេចៗខ្លួនថ្ងៃនេះគឺថ្ងៃដែរពួកគេត្រូវទស្សនៈកិច្ចដំណើរកំសាន្តជួនជុំគ្នាហើយ សិស្សទាំងអស់បែងចែកជាក្រុមឡើងឡានរៀងៗខ្លួនរបស់សាលា ។

« អ៊ុនប៊ី » ថេយ៉ុងឃើញអ៊ុនប៊ីឡើងមកបែបនេះហៅនាងមិនឲ្យដើរហួសកន្លែងខ្លួន តែបើក្រលេកទៅជុងគុគវិញកំពុងតែអង្គុយម្នាក់ឯងដូចគ្នា បញ្ឈឹតកន្លែងថេយ៉ុង នាងសម្លឹងមើលជុងគុគបន្តិចហើយមើលមកថេយ៉ុងវិញតែ....

« សុំផ្លូវមួយ » សេអុីនក៏ជ្រៀតមកពីខាងណាមិនដឹង ចូលទៅអង្គុយជិតជុងគុគទាំងដែរតាមពិតជុងគុគទុកឲ្យអ្នកផ្សេងសោះ សេអុីនត្រូវទៅឡានផ្សេងតែនាងចចេសមកតាមជុងគុគ
« អ៊ុនប៊ីឈរមើលអីទៀតលឿនឡើង វីននីអង្គុយជាមួយស៊ូជីនហើយ នាងនៅឈរដល់អង្កាល ? » ថេយ៉ុងស្មានថាអ៊ុនប៊ីមើលវីននីនិងស៊ូជីន ទើបហៅនាងឲ្យអង្គុយកន្លែងជិតខ្លួន

« អរចា៎ » អ៊ុនប៊ីក៏អង្គុយជិតថេយ៉ុងតែភ្នែកវិញចេះតែក្រលេកមើលអ្នកខាងក្រោយរហូត ឯជុងគុគវិញក៏ដូចគ្នា ឡានចាប់ផ្តើមចេញដំណើរទៅ ។
ដោយសារតែការធ្វើដំណើរជិត កន្លះម៉ោងទៅហើយសេអុីន គេងលក់ពិតស្មាររបស់ជុងគុគ ជុងគុគក៏ មើលទៅអ៊ុនប៊ីក៏រៀងងោកដែរ ជុងគុគក៏យកទូរសព្ទ័ចេញមកហើយផ្ញើរសារទៅអ៊ុនប៊ី តែម្តង

[ ហាមគេងលក់ហើយពិតស្មារគេ ]
[ ព្រោះបងមិនពេញចិត្ត ]

អ៊ុនប៊ីឮសម្លេងផ្ញើរសារក៏ចូលមើលឃើញសារនេះហើយងាកទៅមើលជុងគុគ និងពេបមាត់បន្តិច ហើយតបទៅវិញ

[ ចុះបង? ]
[ ឲ្យសេអុីនពិតស្មាធ្វើអី😾 ]

អ៊ុនប៊ីដាក់រូបឆ្មាដូចជាខឹងហើយផ្ញើរទៅជុងគុគ

[ បើនាងគេលក់បាត់ហើយ ]
[ឲ្យប្រាប់យ៉ាងមិចចឹងហើយបានជាបងប្រាប់អូនកុំឲ្យគេង ពិតស្មាមិត្តបង ]

[ អត់ចង់ស្តាប់😜 ]

អ៊ុនប៊ីក៏បិទទូរសព្ទ័ហើយពិតស្មារថេយ៉ុងឌឺគេភ្លាមៗ ធ្វើឲ្យថេយ៉ុងកំពុងតែចង់ងោកនេះរៀងភ្ញាក់ តែពេលឃើញអ៊ុនប៊ីពិតស្មា ខ្លួនបែបនេះញញឹមតែម្តងឯ ជុងគុគក្នាញ់នឹងអ៊ុនប៊ីមិនស្ទើរទេពូកែខាងឌឺលេខមួយហើយក៏ផ្ញើរសារទៅនាងម្តងទៀត ...

[ ចាំមើលពេលទៅដល់មិនរួចខ្លួនទេស្រីល្អិត ]

________
អុញ🥲

To be continued

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now