ភាគ២៧ [ កូនឆ្កែពូកែងរ ]

145 4 0
                                    


« ហៃយ៉ាលើកមុនមកដល់ជួបគ្នាឃើញប្រកែកគ្នាលើកនេះជួបគ្នា មកឱបថើបគ្នា ពិបាកប៉ាន់ស្មានចិត្តត្រូវណាស់ក្មេងសម័យនេះ » អ៊ំស្រីម្ចាស់ហាងគាត់ដើរកាត់ឃើញឃើញហើយក៏និយាយលេងសើច ក្រវីក្បាលតិចៗដើរចេញទៅ

« ផាច់! មកពីបង » អ៊ុនប៊ីវ៉ៃស្មារគេមួយដៃហើយងើបអង្គុយទាញសៀវភៅមកអានវិញ
« មកពីអូនឌឺបង » ជុងគុគ
« បើបងមិនញ៉ោះអូនក៏អូនមិនឌឺ »
« អូខេៗ ចាញ់ហើយនិយាយមិនឈ្នះទេ »  អ៊ុនប៊ីញញឹមបែបសមចិត្ត

( បងមិនដឹងថាគួរតែប្រាប់អូនពីរឿងដែរបងត្រូវទៅក្រៅប្រទេសឬអត់ទេ ) ជុងគុគគិតក្នុងចិត្ត

.........

« អូនបានផ្ញើរសារទៅកូនប្រុសយើងរូួចហើយ » ម៉ាក់របស់ជុងគុគ
« គេតបថាមិច? » លោក ចន
« មិនទាន់តបទេគ្រាន់តែចូលមើលកូនប្រហែលរវល់ចាំយប់នេះចាំអូនទាក់ទងទៅគេម្តងទៀត »

« ហឹម បើមកកាន់តែឆាប់កាន់តែល្អ » លោកចន ក្រេបទឹកតែក្តៅអ៊ុនៗមួយចិប ហើយក៏និយាយ
« ជុងគុគប្រហែលជាសប្បាយចិត្តបងជឿទេ »

« រឿងមករៀននៅទីនេះគេអាចនឹងសប្បាយតែបើរឿងរៀបការ ជាមួយកូនស្រីលោក ឆយ បងមិនធានាព្រោះជុងគុគជាមនុស្សយ៉ាងមិចអូនស្គាល់ច្បាស់ហើយ »
« យ៉ាងណា យើងមានកូនប្រុសតែមួយគ្រាប់មរតកទាំងអស់គង់តែផ្ទេរឲ្យដដែលបើបានប្រពន្ធដែរមានមុខមាត់ល្អក្នុងសង្គម ជុងគុគក៏កាន់តែខ្ពស់ទៅៗ ដូចគ្នា » លោកស្រីចននិយាយចប់ក៏ឡើងទៅខាងលើបាត់

.............

        ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងស្នេហាអ៊ុនប៊ីនិងជុងគុគកាន់តែស្អិតរមួត តែអ៊ុនប៊ីនៅតែមិនទាន់ដឹងថាជុងគុគនិង ទៅរស់នៅសហរដ្ឋអាមេរិចឆាប់ៗនោះព្រោះជុងគុគមិនបានប្រាប់នាងខ្លាចថានាងមិនសប្បាយចិត្ត ។

« ទឹង »

[ ថ្ងៃនេះសាលាឈប់សម្រាកអូនធ្វើបង្អែមឲ្យបង ចង់ឲ្យអូនយកទៅអោយទេ? ] អ៊ុនប៊ី

[ យកមក តែកុំភ្លេចដាក់បេះដូងចូលផង ] ជុងគុគ

[ ដឹងហើយកូនទន្សាយ ] អ៊ុនប៊ី

20នាទីក្រោយ៚

« តុកៗ ជុងគុគ »
« ក្រាក... » ជុងគុគក៏ដើរទៅបើកទ្វាឲ្យនាង ហើយអ៊ុនប៊ីក៏រុលខ្លួនចូលក្នុងបន្ទប់របស់រាងក្រាស់

« វ៉ោវ អនាគតប្តីអ្នកណាទេពូកែរៀបចំបន្ទប់ដល់ហើយ  នៅម្នាក់ឯងសោះតែមើលការរៀបចំចុះ» អ៊ុនប៊ីចូលមកដល់ខាងក្នុងភ្លាមសរសើរភ្លាមហើយក៏ដើរមើលរបស់របរក្នុងផ្ទះផ្ទាល់ខ្លួនរបស់ជុងគុគ

« បងនៅម្នាក់ឯងរាល់ថ្ងៃអផ្សុកណាស់ មកនៅជាមួយបងមក »
« អត់ »
« ហេតុអី? »
« មិនទុកចិត្តមនុស្សប្រុស »
« មិចក៏មិនទុកចិត្ត? ប្រុសណាមិនដឹងតែប្រុសបង ធានាសុវត្ថិភាព »
« សុវត្ថិភាពត្រង់ណាទៅឈឹស » អ៊ុនប៊ីក៏ដើរទៅសាឡុងវិញហើយបើកប្រអប់បង្អែមដែលនាងបានធ្វើឲ្យជុងគុគ

« ហ៊ើយទម្រាំធ្វើចេញមួយចាននេះអូនសួរម៉ាក់ផងបងស្រីផង »
« មិនចេះធ្វើបង្អែមផងហើយចង់យកប្តីមួយម្នាក់ឯង »
« ចឹងចង់ឲ្យយកពីរម្នាក់ឯងឬ? »
« យកតែបងមួយបានហើយ »
« ឈឹស »
« ល្មមញុំាហើយអ្នកប្រុស នាងខ្ញុំខំធ្វើជូនហើយយកមកឲ្យដល់កន្លែងទៀត »

« ប្រហែលជាពិសេសណាស់ហើយចឹង»
« ភ្លក់សិនទៅ »
« បញ្ចុកបងមក »
« អត់ទេខ្លាចធ្លាប់ »
« បញ្ចុកឲ្យលឿនមក » អ៊ុនប៊ីខ្ជិលប្រកែកច្រើនក៏យកស្លាបព្រាហើយដួសបញ្ចុករាងក្រាស់ ហើយចាំផ្ទៀងមើលទឹកមុខរបស់គេពេលបានភ្លក់រសជាតិ

« យ៉ាងមិចដែរ? »
« ហឹម...... » អ៊ុនប៊ីមើលមើលទឹកមុខជុងគុគ
« ឆ្ងាញ់ទេ? »
« ធម្មតាៗ » ជុងគុគ
« បងនិយាយម្តងទៀតទៅមើល » អ៊ុនប៊ីធ្វើទឹកមុខបែបខឹងហើយឡើងមកអង្គុយលើភ្លៅជុងគុគ
« និយាយលេងទេ ឆ្ងាញ់ណាស់អូនសម្លាញ់ » ជុងគុគសើចតិចៗហើយយកស្លាបព្រាពីដៃនាងមកដួសញុំាខ្លួនឯងធ្វើឲ្យអ៊ុនប៊ីញញឹមវិញ គ្រាន់តែគេញ៉ោះតិចតួចសោះប្រញ៉ាប់តែ ងរ
« ជុប » អ៊ុនប៊ីថើបថ្ពាល់គេមួយខ្សឺត ហើយប្រុងងើបចេញពីភ្លៅរបស់គេតែជុងគុគចាប់ក្រសោបចង្កេះនាងជាប់

_______

To be continued 💕

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now