ភាគ១៨ [ ខ្លាចបាត់បង់បង ]

136 9 0
                                    


       បន្ទាប់ពីសិស្សទាំងអស់រកបន្ទប់ស្នាក់នៅបានរៀងខ្លួនហើយពេលនេះក៏ដល់ម៉ោងមកអង្គុយអាំងសាច់ញុំាជុំគ្នា សិស្សទាំងអស់មកអង្គុយមាត់សមុទ្រអ្នកខ្លះក៏ដើរលេងតាមមាត់ឆ្នេរ សើចសប្បាយក្អាកក្អាយ ។

« សម្រាប់អូន » ជីមីនហុចមឹកអាំងឲ្យទៅវីននីធ្វើឲ្យអ្នកនៅក្បែរនោះសឹងតែលើសជាតិស្ករទៅហើយ
« គេមានសង្សារ មានអ្នកអាំងមឹកឲ្យញុំាចុះអ្នកអត់សង្សារគេញុំាយ៉ាងមិចណ៎ » វីននី ខាំមឹកមួយម៉ាត់ហើយនិយាយឌឺដងទៅកាន់អ៊ុនប៊ីនិងស៊ូជីន បែបលេងសើច

« សែនជ្រេញខ្លាំងណាស់ មែនទេស៊ូជីន »
« មែនហើយ »
« ណេះសម្រាប់អ្នកទាំងពីរ » ថេយ៉ុងហុចមឹកអាំងចង្កាក់ទៅឲ្យស៊ូជីនមួយអ៊ុនប៊ីមួយ ហើយពួកគេក៏ទទួលយក

« អរគុណខ្លាំងណាស់ » ស៊ូជីនមានអារម្មណ៍ថារំភើបខ្លាំងទោះបីជាថេយ៍ឲ្យអ៊ុនប៊ី ផងក៏ដោយ តែនាងក៏នៅតែមានអារម្មណ៍ថាកក់ក្តៅ
« បាទមិនអីទេ » ថេយ៉ុងញញឹមស្រាលៗ

« ហៃយ៉ា ថេយ៉ុងពូកែអាំងខ្លាំងណាស់ មឹកផ្អែមដល់ហើយ មិនមានសង្សារអាំងឲ្យក៏ផ្អែមដែរ » អ៊ុនប៊ីដៀមដាមមិត្តនាងវីននីទេ តែជុងគុគក៏មើលមុខនាង ហើយងើបមកកន្លែងដែរអ៊ុនប៊ីឈរ អ៊ុនប៊ីប្រុងនឹងដាក់ចូលមាត់មួយម៉ាត់ទៀតហើយតែជុងគុគ ទាញមឹកពីដៃនាងមកកាន់ហើយខាំញុំាមឹកសល់ពាក់កណ្តាលរបស់នាងធ្វើព្រងើយ

« អេ៎ជុងគុគមិចក៏ឯង ញុំារបស់ជាមួយអ៊ុនប៊ី ចឹង? » ថេយ៉ុងការដែរឃើញជុងគុគមកញុំារបស់រួមជាមួយអ៊ុនប៊ីបែបនេះគេខឹងតែម្តង ទើបថាឲ្យ

« យើងឮអ៊ុនប៊ីថាមឹកឯងអាំងផ្អែមយើងក៏ចង់ភ្លក់ តែពេលភ្លក់ហើយទើបដឹងថាវាផ្អែមមែនតែមិនមែនមឹក » ន័យរបស់ជុងគុគរាងជ្រៅតែក៏អាចធ្វើឲ្យអ្នកដែរឈរស្តាប់នេះយល់ន័យវាដូចគ្នា ទើបពួកគេរាងគាំងនឹងសម្តីរបស់គេដូចគ្នា

« ណេះសងវិញ » ជុងគុគអាំងមឹកថ្មីហើយយកមកខាំមួយម៉ាត់ ទើបហុចឲ្យអ៊ុនប៊ីវិញ អ៊ុនប៊ីជ្រួញចិញ្ចើមមើលមុខជុងគុគនេះយ៉ាងមិចគេនឹង
« យកទៅមុននេះប...អរ..ខ្ញុំ..ខ្ញុំខាំរបស់នាងមួយម៉ាត់ដូច្នេះសងវិញដោយខាំមួយម៉ាត់វិញដូចគ្នា » ជុងគុគបិះច្រឡំ និយាយបងទៅហើយតែដូរពាក្យទាន់  ហើយហុចឲ្យនាង

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now