ភាគ១៤ [ អូនពូកែសម្តែង ]

148 8 0
                                    


« ក្រាក » សម្លេងទ្វារបន្ទប់ក៏បន្លឺឡើងធ្វើឲ្យអ៊ុនប៊ីឯងស្លន់មិនស្ទើរទេ ហើយអ្នកដែរបើកទ្វារនេះមិនមែនជាគ្រូទេ តែជាជូហាន សិស្សប្រុសម៉ាប់ៗមិត្តរួមថ្នាក់ពួកគេនឹងឯង

« ហៃយ៉ា ថ្នាក់របស់ពួកយើងចាប់គូខុសហើយតែនេះ តាមពិតគូពិតប្រាកដនៅត្រង់នេះសោះ » ជូហានសើចតិចហើយដាក់ដៃ (👉👈 ) >< បែបលេងសើច អ្នកគ្រូក៏ចូលមកដល់ដូចគ្នា ធ្វើឲ្យអ៊ុនប៊ីកាន់តែស្លន់ចុះបើជូហានដើរប្រាប់គេនោះ មនុស្សដូចជូហានពូកែនិយាយយ៉ាងនេះនាងចប់មិនខានទេ

« អូយឈឺភ្នែកខ្លាំងណាស់ ជុងគុគ ជួយមើលឲ្យខ្ញុំលឿនឡើង » អ៊ុនប៊ីនាងភ័យណាស់ភ្លាមនោះនឹកឃើញគំនិតមួយទើបស្រែកធ្វើជាឈឺភ្នែកឲ្យជុងគុគពិនិត្យមើល តែម្តង
« ឯណាត្រង់ណា » ជុងគុគក៏ចឹងទៀតឮបែបនេះ ក៏យល់ស្ថានការណ៍ចូលរួមសម្តែងជាមួយអ៊ុនប៊ី
« ត្រង់នេះ អួយមិនដឹងជាស្អីចូលភ្នែកទេ » អ៊ុនប៊ីសម្តែងនិយាយពីថាសមអើយសម ជុងគុគក៏បានត្រឹមលួចសើចក្នុងចិត្ត នាងចេះរកនឹកឃើញ មនុស្សរកថើបគ្នាពេលគេតាមទាន់ក៏សម្តែងធ្វើជាមានអ្វីចូលភ្នែក សង្សាររបស់គេមានសមត្ថភាពខ្ពស់ក្នុងការសម្តែងខ្លាំងណាស់ ។

« អ៊ុនប៊ីយ៉ាងមិចហើយឲ្យអ្នកគ្រូជួយមើលបន្តិច» អ្នកគ្រូក៏ចូលមកមើលអ៊ុនប៊ីតែម្តង
« អឺ! លែងអីហើយអ្នកគ្រូគ្រាន់តែមានអ្វីចូលភ្នែក តិចតួចទេ » អ៊ុនប៊ីធ្វើជាញីភ្នែកតិចៗ
« អឹម! បើចឹងមិនបាច់ជួយអ្នកគ្រូទៀតទេណា អ្នកគ្រូធ្វើម្នាក់ឯងបាននេះជាការងារគ្រូឯងទៅថ្នាក់ចុះ »

« ចា៎ស »
« អឹម ! តែឈប់សិនមិចក៏ជុងគុគមកនៅក្នុងនេះដែរ » ជុងគុគប្រុងនឹងដើរចេញទៅជាមួយអ៊ុនប៊ីតែត្រូវអ្នកគ្រូសួរមុន

« បាទ! តាមពិតទៅមុននេះខ្ញុំដើរកាត់បន្ទប់បណ្ណាល័យហើយឃើញសៀវភៅក្នុងបន្ទប់ដូចជាទើបតែយកមករៀបចំថែមទើបដើរចូលមកហើយក៏ឃើញអ៊ុនប៊ី » ជុងគុគនិយាយតាមការពិតទាំងអស់ព្រោះមុននេះគេពិតជាបែបនឹងមែនគ្រាន់តែថា បើការពិតតែម្តងគេមានបំណងចង់រកអ៊ុនប៊ីដែរទេព្រោះមិនឃើញនៅថ្នាក់រៀន ទើបដើរមកដល់នេះ

« អរ មិនអីទេចឹងនាំគ្នាទៅថ្នាក់ចុះ »
« បាទ/ចា៎ស » អ៊ុនប៊ីចេញមកមុន ហើយជុងគុគក៏ដើរតាមក្រោយ ជូហាននៅមាត់ទ្វារ សើចហើយព្រិចភ្នែកតិចៗ ចង្អុលទៅជុងគុគ ជុងគុគមិនមាត់ហើយក៏ដើរទៅបាត់ មិនខ្វល់និងជូហាន

.............

« ហឺយ! អ៊ុនប៊ីទើបតែមកពីណាយើងតាមរកឯងមិនឃើញសោះ » វីននី រត់មកចាប់ដៃអ៊ុនប៊ីពេលនាងទើបតែដលរចូលមក ហើយជុងគុគដើរតាមក្រោយគ្រាន់តែគេដើរទៅតុរបស់គេ ធ្វើដូចជាមិនចាប់អារម្មណ៍និងអ៊ុនប៊ី
« យើងនៅបន្ទប់បណ្ណាល័យទេ »
« ចឹងទេហេស យើងដើររកឯងមិនឃើញសោះយ៉ាប់មែន »
« បានហើយម៉ោះទៅអង្គុយតុវិញចុកជើងណាស់ »
« អឺៗ »

« សម្រាប់នាង » អង្គុយមិនបានប៉ុន្មានផងសុខៗថេយ៉ុងក៏ហុចស្ករគ្រាប់ឲ្យនាង ធ្វើឲ្យសិស្សក្នុងថ្នាក់ហូរគិលតែម្តង
« ហែយ៉ា ស្វីតដល់ហើយ » សិស្សទាំងអស់ហូរដូចជាសប្បាយចិត្តនិងគូរនេះណាស់

« យកទៅ » ថេយ៉ុងបញ្ជាក់នាងម្តងទៀត
« អរគុណហើយនេះជាស្ករគ្រាប់ដែរខ្ញុំចូលចិត្តទៀតផង » អ៊ុនប៊ីញញឹមស្រស់ហើយទទួលដោយមិនចាប់អារម្មណ៍ថា ជុងគុគកំពុងសម្លឹងមក ពួកគេ ។

« ខ្ញុំគិតថាគួរតែបង្កើត ហ្វេនផេក( fan page ) ដាក់ឈ្មោះ ថេប៊ី មួយហើយពិតទេពួកយើង ? » សិស្សស្រីក្នុងថ្នាក់ និយាយលេងសើចបន្លំមែន

« មែនហើយៗ ខ្ញុំគាំទ្រ» ថេយ៉ុងឮបែបនេះគេញញឹម តែអ៊ុនប៊ីឯណេះវិញមានអារម្មណ៍ថាមិនស្រួលទេ ។ ឯស៊ូជីននាងកាន់តែអន់ចិត្តពេលមនុស្សប្រុសដែរខ្លួនលួចស្រលាញ់មិនស្រលាញ់នាង តែបែរជាស្រលាញ់មិត្តភក្តិរបស់នាងវិញសែនឈឺជាងគេយកកាំបិតមកចាក់ទៀត ។

« បើពួកឯងនៅខាងថេប៊ីយើងប្រហែលជានៅខាង គុគប៊ីហើយ »

____________
ចេះតែចឹងហា៎🫦

To be continued 💕

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now