ភាគ២២ [ ជាប់លើកោះ ]

163 5 0
                                    


« លោកស្រឡាញ់អ៊ុនប៊ីត្រូវទេ? » ស៊ូជីនសួរថេយ៉ុងតាមត្រង់តែម្តង តាមពិតនាងដឹងច្បាស់ណាស់ថាថេយ៉ុងស្រឡាញ់អ៊ុនប៊ី តែគ្រាន់តែចង់ឮឲ្យច្បាស់ពីមាត់របស់គេ ប៉ុណ្ណោះ

« ហឹម... » ថេយ៉ុងដកដង្ហើមធំហើយងើបមកអង្គុយជិតស៊ូជីន
« មែនហើយ » ចម្លើយរបស់ថេយ៉ុងធ្វើឲ្យស៊ូជីនធ្លាក់ទឹកមុខខ្លាំង
« ចុះហេតុអីមិនសារភាពប្រាប់នាងទៅ? »
« វាយឺតពេល »
« បានន័យថាមិច? »
« ខ្ញុំគិតថាខ្លួនឯងកំពុងតែដើរហួសខ្សែរខណ្ទ័ »
« ហេតុអី? »
« អ៊ុនប៊ីនាងមានមនុស្សដែលនាងស្រឡាញ់ហើយ ខ្ញុំក្លាយជាជនទីបីពីពេលណាមិនដឹង » ថេយ៉ុងនិយាយដោយភ្នែកកំពុងសម្លឹងមើលផ្ទៃសមុទ្រ

« ខ្ញុំយល់អារម្មណ៍លោក »
« នាងមិនយល់ទេ »
« ហេតុអីក៏ថាខ្ញុំមិនយល់ ? »
« គ្មានអ្នកណាត្រូវការខ្ញុំទេ » ថេយ៉ុង
« ចុះខ្ញុំ? » ថេយ៉ុងក៏ងាកមកមើលមុខនាងពេលឮនាងឆ្លើយបែបនេះ

« នាងយ៉ាងមិ.. អុប » ស៊ូជីនចាប់ក្រសោបមុខរបស់គេហើយថើបបំបិទមាត់របស់គេភ្លាមៗតែម្តង ធ្វើឲ្យថេយ៉ុងបើកភ្នែកធំៗ ហើយក៏ដកបបូរមាត់ចេញខ្សឹបដាក់គេថ្នមៗ
« ខ្ញុំស្រឡាញ់លោកគីម ថេយ៉ុង »

« សុំទោស » ថេយ៉ុងទាញនាងមកឱបភា្លមៗ
« រឿងអី? »
« គ្រប់រឿង ! សុំទោសដែរខ្ញុំតែងតែមើលរំលងក្តីស្រលាញ់របស់នាង សុំទោសពិតមែន »
« ខ្ញុំមិនដែរខឹងនឹងលោកទេ »
« ខ្ញុំដឹងហើយថាហេតុអីបានជាថ្ងៃនោះនាងរត់ចេញពីថ្នាក់ »
« ..... »
« ព្រោះតែខ្ញុំពិតទេ? »
« .... »
« សុំទោស »
« ..... »
« តោះឡើងខ្នងខ្ញុំមកពួកយើងទៅអុបប័រក្រែងអ្នកគ្រូនាំគ្នាត្រឡប់ទៅវិញ »
« ចា៎ » ស៊ូជីនក៏ ឱបស្មាថេយ៉ុងពីក្រោយជាប់ ហើយពួកគេក៏ត្រឡប់ទៅរកអូបប័រវិញ

« ស៊ូជីននេះកើតអី? » អ៊ុនប៊ីឃើញពួកគេដើរអៀវគ្នាមកវិញបែបនេះក៏ប្រញ៉ាប់រត់ទៅសួរយ៉ាងលឿន
« យើងជាន់សំបកខ្យងតែមិនអីទេមុតតែបន្តិចប៉ុណ្ណោះ  » ស៊ូជីន
« ហឹមឯងនេះមិនប្រយត្ន័សោះ » វីននី
« ចុះថេយ៉ុងមានកើតអីទេ ? » អ៊ុនប៊ីសួរមើលទៅថេយ៉ុងហើយក៏បែរមកស៊ូជីនវិញ

« គ្មានអីទេគ្រាន់តែចង់ដើរតាមឆ្នេរធម្មតា ក៏នាំគ្នាឆ្ងល់ដែរ » ថេយ៉ុង និយាយហើយសើចបន្លប់តិចៗ
« ខំតែភ័យ » អ៊ុនប៊ី

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now