ភាគ១២ [ ធ្វើសង្សារគ្នាទេ? ]

156 8 0
                                    


« ឆ្អែតឬនៅកូនឆ្កែ? » ជុងគុគសួរនាងព្រោះថាពេលនេះ ម្ហូបលើតុក៏ជិតអស់តែម្តង មុននេះប្រាប់ថាច្រើនឥឡូវជិតអស់ពីលើតុ ពេលឃើញនាងអង្គុយពិតកៅអីក្រោយទើបសួរនាង

« អ្នកណាកូនឆ្កែ »
« នាងនឹងហើយ »
« .... »
« ឆ្អែតហើយគិតលុយទៅ » អ៊ុនប៊ីផឹកទឹកហើយទើបប្រាប់ទៅជុងគុគ ជុងគុគក៏ហៅគេគិតលុយរួចរាល់ ទើបដើរចេញមកវិញជាមួយនាង ។

« ខ្ញុំចង់សួរលោករឿងមួយ » ពេលនេះពួកគេនៅតាមផ្លូវដើរមកផ្ទះវិញ
« ហឹម »
« សេអុីន ត្រូវជាអីនឹងលោក »
« សួរធ្វើអី? »
« គ្រាន់តែចង់ដឹង ប្រាប់មិនបានទេហេ៎ស »
« សេអុីនគឺមិនត្រូវជាស្អីជាមួយនឹងខ្ញុំទេអ្នកស្គាល់គ្នាធម្មតា  »

« មិនមែនសង្សារទេហេ៎ស? »
« អ្នកណាថាសង្សារ ? » 
« ឃើញស្និទ្ធស្នាលគ្នាក៏ចេះតែសួរទៅ »
« ហឹស » គេសើចដើមកតិចៗ ហើយក៏លូកដៃរបស់គេទៅកាន់ដៃនាង ធ្វើឲ្យរាងស្តើងខាងនេះអៀនមិនស្ទើរទេ

« មិចក៏លោកមិនយកនាងធ្វើសង្សារ? មើលទៅនាងស្រឡាញ់លោកខ្លាំងណាស់» ស្ងាត់បន្តិចទើបអ៊ុនប៊ីសួរបន្ត
« បើខ្ញុំមិនបានស្រឡាញ់សេអុីនផងឲ្យយកនាងធ្វើសង្សារ ឲ្យនាងឈឺចាប់ឬ? មុនក្រោយគង់តែបែកគ្នា » ជុងគុគ
« ហើយចុះ... »
« បានហើយឈប់និយាយរឿងសេអុីនទៅ » សុខៗជុងគុគឈប់ទ្រឹង ធ្វើឲ្យអ៊ុនប៊ីឆ្ងល់ ជុងគុគសម្លឹងមុខនាងជាប់ហើយនិយាយបន្ត

« ពួកយើងធ្វើសង្សារគ្នាទេ? » អ៊ុនប៊ីបើកភ្នែកធំៗតែម្តងពេលឮសំណួរជុងគុគបែបនេះ នាងគាំងតែម្តង
« មិចមិននិយាយ? »
« លោកនិយាយលេងក៏និយាយមែន ? » បេះដូងរបស់អ៊ុនប៊ីពេលនេះលោតសឹងផ្ទុះចេញមកក្រៅហើយ

« ចុះបងចេះនិយាយលេងពីពេលណា » ជុងគុគប្តូរសព្វនាមជាបងភ្លាមៗតែម្តង
« ហុឹក » អ៊ុនប៊ីឱបជុងគុគយកតែម្តងជុងគុគក៏ដាក់ដៃឱបនាងវិញ

« ប្រាកដជាព្រមហើយ » អ៊ុនប៊ីនិយាយសឹងមិនចេញមិនចង់ជឿថាគេមកសុំឆៅបែបនេះតែម្តង
« ជុប » ជុងគុគថើបសក់នាងថើរៗ

« តែពួកយើងធ្វើសង្សារគ្នាយ៉ាងមិចទៅ? » អ៊ុនប៊ី ងើបចេញពីការឱបទើបសួរបន្ត
« អូនសួរចង់បានន័យបែបមិច? » ជុងគុគ
« បានន័យថាអូនមិនចង់ឲ្យអ្នកដទៃដឹងពីទំនាក់ទំនងយើងនោះអី គួរលាក់បាំងបែបមិច»

« ហឹមបងកំពុងតែគិត »
« ពួកយើងសម្តែងធ្វើដូចរាល់ដងទៅល្អទេ? » អ៊ុនប៊ី
« សម្តែងជាមនុស្សមិនចង់និយាយរកគ្នានឹងហេ៎ស » ជុងគុគកាន់ដៃនាងដើរជិតដល់ច្រកចូលផ្ទះនាងទៅហើយ
« ហើយឲ្យអូនធ្វើយ៉ាងមិច? »

« ហឹម ! មិនអីទេបែបនឹងក៏បាន តោះយប់ហើយចូលផ្ទះវិញទៅក្រែងអ្នកផ្ទះអូនចាំផ្លូវយូរ » អ៊ុនប៊ីដើរដល់ច្រកចូលមាត់របង ហើយក៏បក់ដៃលា រាងក្រាស់ ហើយមិនភ្លេច flying kiss ដាក់ជុងគុគ ហើយរត់ចូលផ្ទះបាត់ ។

__________

To be continued 💕

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now