ភាគ៣៩ [ ប្រចណ្ឌ័ឬ? ]

179 9 0
                                    



« ក្រាក! » សម្រឹបជើងក្រាស់ដើរដោយថ្នមៗមកកាន់គ្រែគេងស្របពេលដែលនាងតូចឯណេះវិញគេងលក់ពីពេលណាក៏មិនដឹង នៅកូរ៉េម៉ោងថ្មើរនេះជាពេលថ្ងៃតែ នៅទីនេះជាពេលយប់ហើយ រាងក្រាស់ទម្លាក់ខ្លួនស្រាលៗមកអង្គុយលើពូកដោយយកដៃវែកសក់ដែលធ្លាក់បាំងមុខរបស់នាងក៏បានជ្រាបថានាងទើបតែយំ ជុងគុគជូតទឹកភ្នែកលើផែនថ្ពាល់នាងស្រាលៗហើយទាញភួយដណ្តប់ឲ្យនាងដោយទឹកមុខស្មើរដូចរាល់ដង មុននិងទាញកន្សែងចូលទៅងូតទឹកបាត់ទៅព្រោះពេលនេះពាក់កណ្តាលអាទ្រាធទៅហើយគាប់ជួនការងារនៅក្រុមហ៊ុនមានបញ្ហាតិចតួចទើបត្រូវដោះស្រាយ ។

« ហ្អឹម! » កំពុងគេងសុខៗក៏បានដឹងថាមានដៃក្រាស់មួយកំពុងដាក់លើនាងឱបជាប់ទើបបើកភ្នែកតិចៗទើបដឹងច្បាស់ថានរណាជាម្ចាស់ដៃមួយនេះ ។
« លោក? »
« ហ្អឹស...លែង » អ៊ុនប៊ីព្យាយាមរើរចេញពីការឱបក្រសោបរបស់អ្នកម្ខាងទៀតតែរើរមិនរួចព្រោះកម្លាំងគេខ្លាំងយ៉ាងនេះគិតថាយកឈ្នះបានឬ?

« នៅឲ្យស្ងៀមហើយបិទភ្នែកដេកទៅ ប្រយត្ន័រង្គើរគ្រែទាំងកណ្តាលយប់ »
« លោកមកឱបខ្ញុំធ្វើអី »
« ប្រាប់ឲ្យស្ងៀម »
« ... » អ៊ុនប៊ីខាំមាត់ខ្លួនឯងហើយគេងស្ងៀមមិនតបជាមួយគេទៀត ជុងគុគពេលនេះមុនដូចជាជុងគុគសង្សារនាងនោះទេគេដូចជាមនុស្សថ្មីយ៉ាងចឹងគួរឲ្យស្អប់។

ព្រឹកថ្ងៃថ្មី៚

« ម៉ាយន៍! »
« ចា៎សអ្នកនាង? » កំពុងស្រោចផ្ការក្នុងផើងសុខៗក៏មានសម្លេងតូចមួយហៅ ម៉ាយន៍ក៏រហ័យទៅរកម្ចាស់សម្លេងនោះ

« មាន...របស់នោះទេ? »
« ចា៎ស? របស់អីអ្នកនាង? »
« គឺ... » រៀបនឹងនិយាយទៅហើយតែក៏មានសម្លេងមួយកាត់នាង

« អ្នកប្រុសមិននៅពិសារអាហារពេលព្រឹកសិនទេហេ៎ស? »
« មិនបាច់ទេ » ជុងគុគចុះមកជាមួយឯកសណ្ឋានស្អាតបាត ដើរមកកន្លែងដែរអ៊ុនប៊ីឈរ
« ទៅជាមួយបង »
« ទៅណា ? »
« ... » អ៊ុនប៊ីជ្រួញចិញ្ចើមបន្តិចសុខៗមកដឹកដៃនាងចូលឡានបែបនេះ

« ទៅណា? មានឮខ្ញុំសួរទេ » មកដល់ក្នុងឡានហើយអ៊ុនប៊ីក៏សួរគេម្តងទៀត
« សួរច្រើនណាស់ធុញ »
« បើមិនចង់ឲ្យសួរច្រើនទេឆ្លើយនឹងខ្ញុំតែមួយម៉ាត់មកក៏ចប់ហើយ »
« ទៅដល់ទៅក៏ដឹងហើយ »
« គួរឲ្យស្អប់ខ្លាំងណាស់ » ជុងគុគក៏មិន និយាយអីគិតតែមើលផ្លូវ

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now